''ក្តុក'' ដបស្រារមៀលពាសពេញផ្ទៃបន្ទប់ រួមជាមួយសាមីខ្លួនដែលអង្គុយផ្អែកខ្នងនិងគ្រែ បន្តពីមួយដបចូលមួយដប ភ្នែកក៏ចាប់ផ្តើមស្រវាំងមើលលែងច្បាស់ងៀកទៅមើលម៉ោងទម្រាំតែឃើញលេខក៏សឹងតែមួយម៉ោងដែរ ។ គេទម្លាក់ខ្លួនព្រូសឡើងមកដេកលើពូកសម្ងំបិតភ្នែកមួយស្រលេប ។
....
'' ក្រាក '' សម្លេងបើកទ្វារលាន់ឡើង រាងសង្ហាដើរចូលទៅក្បែរគ្រែរបស់អ្នកជាបង ធុំក្លិនស្រាក្លិនបារីឆួលពេញបន្ទប់ ម្តេចក៏ធ្លាក់ខ្លួនក្នុងសភាពបែបនេះកើត ។
'' ងាប់ហើយតែម៉ាកៗនេះប្រាកដជាលែងរស់ហើយ''
'' Hyung Hyung ក្រោកឡើង''
'' វាថី?'' Suga ជ្រួញចិញ្ចើមសម្លឹងមើលមុខអ្នកជាប្អូន ទើបបានដេកមិញមកដាសរកស្អីទេនៀក៎ គេដាក់ជ្រុលដល់ម៉ោង៣ទើបបានដេក ។ ឥលូវTaehyung មកដាស់កាត់ព្រឹកទៀត ។
'' ប្រមឹករាល់ថ្ងៃ ធុញមុខ Hyung ឯងណាស់ ខ្ញុំគ្រាន់តែប្រាប់យកបុណ្យប្រយ័ត្នក្រិនថ្លើមងាប់មុនរកឃើញប្រពន្ធកូន''
'' ម៉េចបន្ទប់យើងសិទ្ធដបស្រាចឹងវើយ''
'' ផឹកខ្លួនឯងសួរអាណា?'' Suga ធ្វើមុខឆ្ងល់ភ្លាម ភ្នែកមើលក៏លែងច្បាស់ ជាអ្នកណាទៅនៀក៎ ។
'' ឯងជាអ្នកណា? ហេតុអីក៏ចូលមកក្នុងបន្ទប់យើងបាន?'' Taehyung អស់សំណើចជាខ្លាំង នេះសម្បីតែគេក៏លែងស្គាល់ដែរមែនទេ ពុទ្ធោអើយលោកបងប្រុស ។
'' នេះមិនស្គាល់ខ្ញុំទេ?''
'' អត់ទេ'' Suga ដាក់ខ្លួនដេកទៅវិញ គេលែងខ្វល់ហើយសំខាន់ក្នុងពេលនេះគឺគេចង់ដេកកុំមករំខាន ។
Taehyung លើកទូរស័ព្ទយកមកផ្អឹបជាប់និងត្រចៀក គេញញឹមចុងមាត់មើលមកបងប្រុស ទើបហើបមាត់និយាយ ។
'' hello Laacy '' Suga ងើបឆ្ងក់មកទាញដណ្តើមទូរស័ព្ទពីប្អូនយកទៅនិយាយម្តង គ្រាន់តែលឺឈ្មោះប្រពន្ធគេស្ទុះដូចសរសៃរទាញអញ្ចឹង ។
'' Laacy គឺអូន..Laacy លឺបងនិយាយទេ? Laacy អាឡូៗ Laacy '' Suga ជ្រួញចិញ្ចើមចូលគ្នាពេលមិនបានលឺសម្លេងអ្វីសោះពីខ្សែរទូរស័ព្ទម្ខាងទៀតនិយាយមកកាន់គេស្ងាត់ជ្រងុំដូចចោលួចសេះ ។
'' ម៉េចក៏Laacy មិននិយាយ?'' Suga ខាំមាត់មួម៉ៅពេលដឹងថានេះគឺជាល្បិចរបស់អាប្អូនក្បាលខូចម្នាក់នេះ ។
'' ស្មានតែភ្លេចដោយទាំងប្រពន្ធទៀតហើយ'' Taehyung ទាញទូរស័ព្ទមកវិញ រួចក៏ដើរចេញពីក្នុងបន្ទប់ ទុកពេលឲ្យបងប្រុសបានដេកបន្តគ្រាន់តែចង់មកមើលថាយ៉ាងម៉េចហើយបន្ទាប់ពីបាត់ប្រពន្ធ ។
'' ហ្អឹម'' Suga អង្គុយចុះដកដង្ហើមធំ លើកដៃញីសក់ក្បាល គេធុញថប់ស្មុគស្មាញ តាមរកនាងគ្រប់ច្រកល្ហកមិនបានដំណឹងក៏ក្លាយខ្លួនជាមនុស្សប្រមឹក ជក់ផឹកស្រែកឡូឡា ។
'' អូនដឹងទេថាបងនឹកអូន Laacy '' យល់ថាខ្លួនឯងផ្លាស់ប្តូរច្រើនណាស់ពេលនេះ ហើយក៏យល់ពីអារម្មណ៍មួយហ្នឹងហើយ នាងស្រលាញ់គេមករហូតមិនដែលមានអ្នកណាតែគេចោម្សៀតដែលលួចលាក់ជាមួយនាង ស្តាយពេលវេលាដែលកន្លងមកមានរបស់ល្អមិនចេះថែរក្សាបណ្តោយឲ្យបាត់បង់ទាល់តែបាន អវត្តមានរបស់នាងធ្វើឲ្យជិតឆ្កួតម្តងម្កាល ។
Suga ក៏នឹកឃើញដល់Taehyung ទើបក្រោកចេញទៅតាមគេដល់ខាងក្រោម គេរត់មកទាញស្មាTaehyung ឲ្យមករកគេវិញ ។
'' Taehyung ''
'' ចាំឈ្មោះខ្ញុំវិញហើយ?'' គេសួរចម្អកឲ្យបងដែលធ្វើពុទជាមិនស្គាល់គេមុននេះ ។
'' ប្រាប់យើងមក Laacy នៅឯណា ទុកថាយើងសុំអង្វរឯងចុះណា៎ យើងដឹងខ្លួនខុសហើយទើបចង់ទៅអង្វរនាងឲ្យលើកលែងទោស ឯងគួរតែអាណិតដល់កូនយើងផងដែលត្រូវអត់ប៉ាហៅ ឯងក៏មិនចិត្តអាក្រក់បំបែកប៉ានិងកូនយើងដែរត្រូវទេ?'' Suga ដាក់មកមួយខ្សែរជាការលន់តួព្រោះគេនឹកនាងពិតមែនទ្រាំលែងបានទៀតហើយសុំអង្វរឲ្យជួបនាងវិញធ្វើអ្វីក៏ព្រម។
'' ឲ្យឡានអាទើបនាំចូលមកថ្មីមកខ្ញុំមកចាំខ្ញុំប្រាប់ថាLaacy នៅឯណា'' ការដោះដូររវាងគេនិងSuga បើចង់បានប្រពន្ធទៅវិញត្រូវតែហ៊ានចំណាយទុនខ្លះហើយ ។
'' បានយក១០ក៏បានដែរឲ្យតែប្រាប់ពីកន្លែងLaacy '' Taehyung ញញឹមយ៉ាងសមចិត្តសុំ១បាន១០អ្នកណាមិនយកភ្លើរសុទ្ធ ។ គេហូតកាតហុចឲ្យSuga ពីកន្លែងដែលLaacy រស់នៅ ។
'' សណ្ឋាគារឯងនៅអុីតាលី?''
'' ត្រឹមត្រូវ Hyung call ប្រាប់កូនចៅឲ្យយកឡានទៅទុកឲ្យខ្ញុំដល់ផ្ទះផង ខ្ញុំលាហើយជូនពរឲ្យLaacy ព្រមមកជាមួយវិញ'' គេទះស្មាបងប្រុសជាការផ្តល់កម្លាំងចិត្ត រួចក៏ដើរទៅរកឡានបើកចេញទៅ ។
Suga ត្រឡប់មកក្នុងបន្ទប់វិញ ដោយរៀបចំខ្លួនកក់សំបុត្រយន្តហោះទៅអុីតាលីរកប្រពន្ធដែលកំពុងតែស្នាក់នៅសណ្ឋាគាររបស់ Taehyung ផ្ទាល់តែម្តង ។
'' អូនខ្ចប់មិនខាន'' គេសម្លឹងមើលខ្លួនឯងក្នុងកញ្ចក់និយាយទុកជាមុនពេលដែលទៅដល់និងក្រញិចឲ្យមានកូនចៅពេញពោះតែម្តង ។________
Laacy ចេញមកក្រៅដើរលេងជាមួយJonh ពួកគេត្រូវរ៉ូវគ្នាណាស់ ប្រៀបដូចជាគូរស្នេហ៍បណ្តើរគ្នាដើរលេង ។ នាងក្រព័ទ្ធដៃទៅក្រោយដើរទន្ទឹមគ្នាជាមួយ Jonh ។ តែគេស្រាប់តែឈប់ងក់ផ្អាកទាំងដំណើររបស់នាងដូចគ្នា ។
'' ឈប់ធ្វើអី?''
'' ខ្ញុំឈប់ព្រោះតែជាប់ដើរទៅមុខលែងរួចហើយ'' គេសម្លឹងមកនាងដូចជារៀងភ័យៗនៅក្នុងខ្លួនយ៉ាងម៉េចក៏មិនដឹង ។
'' ជាប់ស្អីលោក?''
'' គឺជាប់ស្នេហ៍នាង'' Laacy ដកដង្ហើមលឺសូរសឺតច្រត់ចង្កេះសម្លឹងមុខគេ ។ ចេះមកលេបខាយនាងកើតមិនដឹងទេថានាងមានកូននោះ ។
'' ចង់ញ៉ែខ្ញុំ?''
'' អនុញាតទេ?'' គេច្រលើមអោនមកកាន់តែកៀកនិងមុខរបស់នាង ។ Laacy បន្ទាបខ្លួនមកក្រោយដូចគ្នា មិនមែនចេះតែព្រមងាយៗនោះទេណា៎ ។
'' អត់'' មួយម៉ាត់នេះហើយធ្វើឲ្យJonh ស្ពឹកមុខង៉េមង៉ាមងើបមុខទៅវិញ ធ្វើឫកពាខ្លបខ្លាចតែនិងតាំងចិត្តថាធ្វើមុខក្រាស់តាមញ៉ែនាងទៀត ។
'' គិតលឿនម្ល៉េះ?''
'' ខ្ញុំកំពុងតែមានកូន ប្រាប់លោកតាមត្រង់ចុះថាខ្ញុំមានប្តីរួចហើយការដែលមកទីនេះគឺខ្ញុំរត់គេចពីគេ ហើយក៏មិនទាន់បានលែងលះគ្នាដែរ។ '' Laacy បែរខ្នងដើរចេញពេលនិយាយប្រាប់គេចប់សព្វគ្រប់នាងមិនចង់ឲ្យអ្នកណាមកស្រលាញ់នាងឡើយ ព្រោះនាងគ្មានអារម្មណ៍និងស្រលាញ់អ្នកណាទៀតក្រៅពីប្រុសម្នាក់នោះ ទោះគេខុសក៏នាងនៅតែស្រលាញ់មិនដែលស្អប់សម្បីតែម្តង ។
YOU ARE READING
'' អន្ទាក់ចិត្តអន្លង់ស្នេហ៍'' 🍂
Romanceជាសាច់រឿងបន្តពីរឿង « ព្រំដែនបេះដូង» ''ចរិករឹងមានះតើអ្នកណាដែលអាចបង្ក្រាបនាងបាន? វាទាល់តែប៉ះមនុស្សចិត្តសឿងដូចគ្នាទើបប្រដៅនាងបាន''