ភាគ៤០

1.1K 49 0
                                    

ឡើងមកបន្ទប់នាងអង្រួនទាមទាឲ្យគេដាក់ចុះភ្លាមគ្រាន់តែចង់ឌឺស្រីរបស់គេប៉ុណ្ណោះនាងមិនបានគិតថាធ្វើដូចដែលនិយាយឡើយ។
'' អូនងូតទឹកឥលូវទេ? ចាំបងទៅរៀបចំ''
'' មិនបាច់.!! ខ្ញុំចេះងូតខ្លួនឯងបានហើយខ្ញុំធំហើយល្មមអាចយល់បានថាអ្វីគួរឬមិនគួរ..!! លោកក៏ដូចគ្នាបើចង់សាសងជាមួយសង្សាចាស់ខ្លាំងណាស់ក៏ទៅឲ្យផុតពីភ្នែកខ្ញុំផង'' នាងលេងមកមួយខ្សែរ ដាក់ឲ្យគេតសឹងមិនទាន់ Suga ទាញនាងឲ្យអង្គុយលើពូកដោយគេច្របាច់ស្មាឲ្យនាងដើម្បីកុំឲ្យហត់ពេកប្រឹងនិយាយយ៉ាងនេះមិនស្ងួតករបន្តិចទេឬអ្វី?
'' លែងខ្ញុំកុំមកប៉ះ''
'' អូនប្រច័ណ្ឌបងទៀតហើយ'' Laacy ក្រោកចេញពីពូករត់ចូលក្នុងបន្ទប់ទឹក ហុឺយគេដឹងខ្ទេចមិនខានបើចេញមករបៀបច្បាស់ៗយ៉ាងនេះ។
Suga ញញឹមទាំងហួសចិត្តគេរៀបចំឈុតគេងសម្រាប់នាង និងកន្សែងពោះគោមួយទុកជាស្រាច់មុននេះនាងមិនបានយកចូលទៅឡើយ។

'' yoongi '' មួយសន្ទុះធំហើយក៏បានលឺសម្លេងនាងស្រែកមកដោយអើតករនៅមាត់ទ្វារសក់ក្បាលសើមទឹកកខ្លាក់។
'' នេស៎..''
'' ម៉េចក៏ដឹងថាខ្ញុំត្រូវការអី?'' នាងសម្លឹងមើលកន្សែងនិងឈុតគេងដែលគេហុចឲ្យ ស្លឺៗបែបនេះគេក្រញិចបែកអាចម៌ឥលូវហើយ។
'' បងមានញ្ញាណពិសេស'' Laacy ពេបមាត់ទាញទ្វារបិតវិញ ជ្រេញដែលនិយាយបែបនេះ។

Laacy ងូតទឹករួចចេញពីក្នុងបន្ទប់មក នាងសម្លឹងរកមើលប្តីគ្រប់ច្រកល្ហក ក៏ដើរទៅបើកកញ្ចក់ទៅឈរនៅវេរ៉ងដា នាងដាក់ដៃលើបង្កាន់ដៃសម្លឹងមើលប្តីនៅអាងទឹក គេអង្គុយលើប៉ៅអុីសម្លឹងមើលទឹកអាង ខូចចិត្តរឿងអ្វីទៀតហើយ។

Laacy ឈរជូតសក់ចុះឡើងៗក៏ស្រាប់តែឃើញYanie បង្ហាញខ្លួនមក នាងដើរទៅអង្គុយក្បែរSuga នាំគេនិយាយសំណេះសំណាលគ្នា ។ Laacy ក្តាប់កន្សែងជូតសក់ក្នុងដៃសម្លឹងមើលទៅពួកគេ ឈាមចាប់ផ្តើមច្រាលចេញមកហើយការប្រច័ណ្ឌរបស់នាងក៏ជិតឆេះជាភ្លើងដុតមនុស្សបានដែរ ។ នាងបើកទ្វារចេញពីក្នុងបន្ទប់រត់ចុះទៅក្រោមមកអាងទឹក ឈរស្រែកពីចម្ងាយហៅប្តី ។
'' Yoongi ..Yoongi ជួយខ្ញុំផង..'' បានលឺសម្លេងប្រពន្ធស្រែកឲ្យជួយ គេស្ទុះក្រោកយ៉ាងលឿនសម្តៅទៅរកប្រពន្ធ គេទ្រត្រកងរាងកាយប្រពន្ធមិនឲ្យបានដួលដល់ដីទាន់ឡើយ។
'' អូនកើតអី? Cy ..'' Suga ទះថ្ពាល់ប្រពន្ធតិចៗ នាងក៏ធ្វើជាបើកភ្នែកព្រឹមៗសម្លឹងគេ ការពិតគ្រាន់តែជាល្បិចកូនខ្មោចដែលប្រច័ណ្ឌហួងហែងរបស់ប៉ុណ្ណោះ។
'' Yoongi ខ្ញុំអស់កម្លាំងណាស់..ឃ្លានថែមទៀតផង..''
'' ចឹងចាំបងទៅធ្វើឲ្យញាំ..''
'' អត់ទេចង់ទៅញាំនៅខាងក្រៅ'' នាងញិកញក់ដាក់ប្តី រំអុកអង្រួនដៃគេថ្នមៗឲ្យធ្វើតាមចិត្ត។
'' ក៏បានៗតែអូនទៅប្តូរសម្លៀកបំពាក់សិនមោះ..''
'' ខ្ញុំមិនប្តូរ..'' នាងក្រោកឈរអោបដៃបែរមុខចេញ គេឆ្ងល់ហើយក្រែងសន្លប់ចង់ដួលមែនទេម្តេចក៏ឈរបាននឹងល្អម៉្លេះ។
'' Cy ក្រែងមិញនេះ..!!'' Laacy ភ្លេចខ្លួនថាកំពុងធ្វើពុទជាឈឺ ពេលនឹកឃើញវិញទើបប្រញាប់លើកដៃមកឃ្លីថ្ងាសដូចជាអ្នកឈឺពិតៗ។
'' yoongi ប្រុសឆ្កួតលោកចង់ឲ្យខ្ញុំឃ្លានស្លាប់មែនទេ?''
'' ក៏បាន..'' គេបីនាងទៅដាក់ក្នុងឡានបើកចេញទៅខាងក្រៅ ដឹងបាត់ទៅហើយគ្រាន់តែនាងធ្វើកាយវិកាចេញមក ។

Laacy បានឲ្យគេឈប់ទិញរបស់ញាំតាមផ្លូវយកមកញាំក្នុងឡាន នាងទំពាឥតទំនេរមាត់ឡើយ ។ ព្រះចន្ទដែលរះបំភ្លឺមកប្តីប្រពន្ធមួយគូរដែលអង្គុយញាំនំចំណីនៅគូទឡាន វាដូចជារ៉ូមេនទិចជាជាងក្នុងហាងទំនើបអង្គុយក្រោមពន្លឺភ្លើងទៀន ។
Suga ផ្តិតមេដៃជូតបបូរមាត់ដែលប្រឡាក់នោះយកមកដាក់មាត់ខ្លះនឯង គេដូចមិនខ្ពើមនាងសោះរាល់ថ្ងៃនេះ។
'' Cy បងសួររឿងមួយ'' នាងងើយមុខមកមើលគេដោយមិនឆ្លើយអ្វីទាំងអស់រង់ចាំតែគេទម្លាក់សំណួរមក។
'' អូនខឹងបងទេដែលបងធ្លាប់ធ្វើរឿងមិនល្អដាក់អូន'' នាងសម្លឹងមើលព្រះចន្ទនិងផ្កាយ សុខៗក៏ស្រាប់តែមានទេពសយុទ្ធហោះកាត់ នាងបិតភ្នែកប្រណមដៃបួងសួង រឿងនៅក្នុងចិត្តជាច្រើនក៏បានរ៉ាយរ៉ាប់ទៅទេពសយុទ្ធមួយនោះ។
'' អូនបួងសួងអំពីអ្វី?''
'' មិនអាចប្រាប់បានឡើយ..'' Suga ញញឹមស្រាលដាក់ប្រពន្ធ គេអង្អែលក្បាលនាងជាច្រើនសា ពេលខ្លះគេគួរតែកែប្រែមកធ្វើអ្វីដែលដូចនាងខ្លះទើបជីវិតស្រស់បំព្រង។
'' Cy បងស្រលាញ់អូន..'' គេខិតទៅក្បែរនាងដោយអោនទល់ថ្ងាសគ្នា នាងក៏ស្ងៀមទម្លាក់របស់ញាំក្នុងដៃចុះលើកទៅអោបចង្កេះគេ ។Suga ក្រសោបមុខតូចរបស់ប្រពន្ធគេទម្លាក់បបូរមាត់ថើបនាងថើរៗ នាងភ្លើតភ្លើនហុចស្នាមថើបឲ្យគេវិញដោយមិនគិតថាខ្លួនកំពុងតែធ្វើជាមនុស្សចិត្តរឹង។
'' ហ្ហឺក..'' នាងថ្ងូរក្នុងដើមករ ពេលគេស៊កអណ្តាតរមួតរមួនជាមួយអណ្តាតរបស់នាង ។ Suga ផ្តេកខ្លួននាងឲ្យដេកយឺតៗ គេក្រសោបច្របាច់ដើមទ្រូងនាងថ្នមៗពីលើអាវគេងយប់ទន់ៗ
'' អ្ហឺស៎..'' ព្រោះតែការច្របាច់ប្តូរពីថ្នមៗមកខ្លាំងទើបនាងបញ្ចេញសម្លេងមករហ្អឹមជារឿយៗ Suga ដកមាត់ចេញពីនាង ដោយដោះអាវខ្លួនឯងចេញ ហើយរឿងដែលពួកគេត្រូវធ្វើបន្ទាប់គឺរួមស្អិតខ្លួនតែមួយជាមួយគ្នា។

_____

Laacy បើកភ្នែកឡើងមកក៏ឃើញខ្លួនឯងនៅក្នុងឡានបាត់ទៅហើយ យប់មិញនៅគូទឡានសោះ នាងទាញយកឈុតគេងមកស្លៀកពាក់ដោយយកអាវក្រៅប្តីគ្របលើខ្លួនរបស់គេវិញ នាងដកដង្ហើមធំនេះជ្រុលខ្លួនទាល់តែបានទាំងដែលកំពុងពពោះសោះ។
'' Yoongi ..''
'' ហ្អឹម..'' គេបើកភ្នែកមកក៏ទាញនាងឲ្យទ្រោបពីលើទាំងរាងកាយរបស់គេកំពុងតែអាក្រាត។
'' លែង..ហើយស្លៀកពាក់ត្រឡប់ទៅផ្ទះវិញ'' នាងតឿនដោយខ្លាចថាមានអ្នកមកឃើញ ប៉ុន្តែប្តីនាងហាក់បីដូចជាមិនខ្វល់សោះ គេអោបថើបនាងតាមទំនើងចិត្តហាមមិនស្តាប់។
'' អ៊ូយ៎..'' Laacy អោនខាំគេបន្សល់នូវស្នាមធ្មេញលើទ្រូងហៅតាមសម្រួលមិនព្រមក្រោកមានតែធ្វើបែបបហ្នឹង។

'' អន្ទាក់ចិត្តអន្លង់ស្នេហ៍'' 🍂Where stories live. Discover now