ភាគ៤៦

1.1K 54 3
                                    

នាងទម្លាក់ខ្លួនចុះប្រឹកទៅលើពូកដេកផ្ងាមុខឡើងលើ នាងយកដៃមកញីត្រង់ទងស្លឹកត្រចៀកថ្នមៗវារមាស់ដូចមានសត្វអ្វីខាំអញ្ចឹង ។ ខ្លួនស្រាលដូចជាសំឡីក្រោកដើរទៅក្នុងបន្ទប់ទឹក នាងសម្លឹងមើលមុខខ្លួនឯងនៅក្នុងកញ្ចក់ភ្នែករបស់នាងហើមស្បើលក្រហមងាំងតែម្តង ដោយសារអ្នកណាទើបនាងយំ? ដោយសារអ្នកណាទើបមានអារម្មណ៍ថាខ្លួនឯងចាប់ផ្តើមថោកទាបដល់កម្រិតសូន្យនាងយំលែងខ្មាសគេ អង្គុយស្រែកថ្ងូចថ្ងូរព្រោះប្តីចិត្តខ្មៅប្តីគ្មានបានការគេសម្លាប់ទឹកចិត្តនាងឲ្យស្លាប់ទាំងរស់វាវេទនាងជាងការដែលត្រូវដាច់ខ្យល់ស្លាប់ភ្លាមៗទៅទៀតឈឺណាស់រួមរឹតចិត្តមួយនេះស្ទើរតែប្រេះបែកខ្ចាយម្តងៗ។ Laacy បើកទឹកដើម្បីលាងមុខនាងក្បង់ដាក់ក្នុងបាតដៃយកមកស្រឡាបថ្នមៗ ពីមុនគិតថាជីវិតនិងផ្លាស់ប្តូរពេលស្គាល់គេតែងវាកាន់តែដុនដាបជាងមុនទៅទៀត ក៏ប៉ុន្តែនាងសំណាងល្អដែលមានមិត្តភក្តិនិងម្តាយជាកម្លាំងចិត្តអ្វីដែលកាន់តែពិសេសជាងគេនោះគឺកូនក្នុងផ្ទៃម្តាយនេះឯងដែលកំពុងតែចាប់កំណើតបន្តិចម្តងៗនៅក្នុងពោះរបស់នាង ។ ម្តាយដែលខ្វះក្តីស្រលាញ់ពីលោកប៉ារបស់កូន។
'' ហ្អឹម..លោកប្រហែលជាមានក្តីខ្លាំងណាស់ហើយនៅជាមួយនាង..'' នាងញញឹមចម្អកឲ្យខ្លួនឯងទាំងទឹកភ្នែកនៅក្នុងកញ្ចក់ស្រីម្នាក់នេះទន់ខ្សោយខ្លាំងបំផុត នាងស្អប់ខ្លួនឯងក្នុងពេលនេះខ្លាំងជាងអ្វីទាំងអស់ ។
នាងលាងតែមុខមិនបានងូតទឹកឡើយព្រោះវាអស់កម្លាំងខ្លាំងពេកក្នុងការធ្វើដំណើរ ។

    ព្រឹកព្រលឹមមកភ្លាមមេឃក៏ភ្លៀងយកៗតែម្តងភ្លៀងដូចកំពុងតែខឹងអ្នកណាមកជាយូរហើយ ។ Laacy ទាញវាំងនួនបន្តិចមើលទៅអគារផ្សេងជាប់សណ្ឋាគារ ទៅណាកើតបើភ្លៀងសន្ធោរសន្ធៅម្លឹងៗ មានតែចុះទៅខាងក្រោមញាំអាហារដើរលេងមិនកើតនោះទេ។
'' ក្រាក..'' នាងបើកទ្វារចេញពីក្នុងបន្ទប់ គាប់ជួននិងJonh ក៏បើកមកដូចគ្នា គេប្រហែលជាមិនបានឃើញទេទើបដើរឆ្ងោកមុខទៅ ។ Laacy រាដៃហាយដាក់គេពីរទៅបីដងតែមិនទទួលបានការស្វាគមន៍វិញសោះ ទើបនាងរត់ទៅឲ្យទាន់និងដំណើរបុរសជើងវែង ។
'' ហ្អេ៎..'' Jonh ភ្ញាក់ឡើងជ្រុះទូរស័ព្ទពីដៃ សុខៗក៏លេចមុខនាងចេញមកហើយថែមទាំងទះខ្នងគេផាច់ៗទៀត ។
'' សុំទោស..'' Laacy ខាំម្រាមដៃតិចៗសម្លឹងមើលទូរស័ព្ទដែលជ្រុះលើឥដ្ឋ ។
'' មិនអីទេ..'' គេដកកាសចេញពីត្រចៀកទើបនាងដឹងភ្លាមថាមកពីបែបនេះហើយទើបគេមិនលឺនាងហៅសម្បីបន្តិចសោះ ។
'' ចាំខ្ញុំទិញសងវិញ វាខូចហើយ..'' Jonh រើសទូរស័ព្ទយកមកចុចវាគ្រាន់តែបែកអេក្រង់ប៉ុណ្ណឹងមិនធ្ងន់ធ្ងរអ្វីឡើយ ហើយក៏មិនបានចង់ទាមទាឲ្យសងឬក៏យកថ្មីអ្វីទាំងអស់
'' មិនបាច់ទេ គ្រាន់តែខ្ញុំប្តូរអេក្រង់គឺប្រើបានធម្មតាវិញហើយ..''
'' មិនកើតទេខ្ញុំជាអ្នកធ្វើឲ្យខូច..អ្អាយ៎..'' Jonh ទ្រចង្កេះនាងមិនឲ្យបានដល់ឥដ្ឋទាន់ឡើយ មុននេះមានអ្នកអានាម័យរុញប្រដាប់ប្រដាសម្អាតតាមបន្ទប់ ប៉ុន្តែឥវ៉ាន់ច្រើនពេកទើបមិនបានឃើញពួកគេទាំងពីរ ។
'' សុំទោសៗ..''
'' មិនអីទេ..'' Jonh និងLaacy និយាយស្របគ្នាទៅកាន់អ្នកអនាម័យ ។ អ្នកអនាម័យក៏បន្តទៅមុខទៀត តែដៃដែលអោបចង្កេះទ្រនាងមិនបានព្រលែងឡើយ ។ Laacy ប្រឹងអែនខ្នងថយព្រោះមិនចង់ឲ្យខ្លួនបុិតទៅផ្អៀងផ្អងជាមួយគេទៀត ។
'' លែងដៃបានហើយ..'' John ភ្លេចខ្លួនបន្លំអោបចង្កេះមិនចង់លែង ទាល់តែនាងប្រាប់ទើបព្រលែងចេញ ។ Laacy វែកសក់មកសៀតនិងត្រចៀកដើរទៅមុន គេក៏រត់ទៅតាមពីក្រោយញញឹមនិងភាពអៀនប្រៀនរបស់នាងក្នុងពេលនេះ ។

______

Suga ធ្វើការងារអ្វីក៏មិនកើត មួម៉ៅដាក់គ្រប់គ្នាដែលចូលមកជួបគេ  ឯកសារធ្លាក់ចុះក្រោមរប៉ាត់រប៉ាយលើផ្ទៃឥដ្ឋ រឿងទីមួយរកប្រពន្ធមិនឃើញរឿងទី២ខាតលុយក្នុងការចំណាយទៅលើរបស់មិនល្អ រឿងទី៣គឺគេក្តៅក្រហាយនិងTaehyung ដែលមិនព្រមសារភាពប្រាប់ពីកន្លែងដែលLaacy រស់នៅ គេមិនទាន់ដឹងទេថានាងចេញពីប្រទេសកូរ៉េនេះ។
'' ចង្រៃយ៎..គ្មានបានការគ្រាន់តែប្រពន្ធយើងក៏រកមិនឃើញ បំបង់បាយ..'' គេក្តាប់ដៃគោះតុសម្លឹងអ្នកក្រោមបង្គាប់បញ្ជាដែលខ្លួនប្រើឲ្យទៅរកនាង ។
'' សុំទោសទាន..ពួកខ្ញុំតាមលោក Taehyung ជាប់គ្រប់ជំហ៊ានហើយតែមិនឃើញគាត់ទៅជួបអ្នកនាងLaacy ឡើយ..''
'' ចេញទៅវិញទៅ..ចេញទៅ'' គេស្រែកគំហកដេញគ្រប់គ្នាចេញពីក្នុងបន្ទប់ធ្វើការ លែងមានអ្នកណាសុំចូលជួបឡើយទោះការងារសំខាន់ក៏ដោយតែខ្លាចចៅហ្វាយនាយជាង។
Suga ចាប់ផ្តើមទាញទូរស័ព្ទយកមកមើល គេក៏នឹកឃើញភ្លាមថាក្នុងផ្ទះបានបំពាក់កាំមេរ៉ាគ្រប់ទីកន្លែងលើកលែងបន្ទប់គេងតែប៉ុណ្ណោះ
Suga បើកភ្នែកសរស្លែតពេលឃើញសកម្មភាពនៅថ្ងៃនោះដែលចោទប្រកាន់Laacy និងនៅថ្ងៃចុងក្រោយដែលLaacy អូសវ៉ាលិចេញពីផ្ទះមិនបានទៅនិយាយអ្វីជាមួយអ្នកណាឡើយ ចឹងរឿងគ្រប់យ៉ាងគឺនាងជាអ្នកសាងឡើយ ។ គេក្តៅគូទអង្គុយលែងសុខហើយ យ៉ាងណាត្រូវតែចាត់ការជាមួយនាងឲ្យទាល់តែបាន ។

___

Suga មកដល់ផ្ទះវិញកាត់ថ្ងៃគេដើររកYanie ដល់ក្នុងបន្ទប់គេង ។ នាងភ្ញាក់ផ្អើលនិងវត្តមានរបស់គេដែលមករកនាងដល់បន្ទប់បែបនេះ ។
'' yoongi មកលឿនម៉្លេះ...អ្អាយ៎..ហ្អឹកៗ..'' Suga ច្របាច់កររបស់នាងរុញផ្អឹបខ្នងទៅនិងជញ្ជាំង គេដូចបិសាចកំពុងចូលសណ្ឋិតក្នុងខ្លួនអញ្ចឹង កែវភ្នែកពិឃាដសម្លឹងមើលនាងពីក្បាលដល់ចុងជើង ។
'' នាងជាស្រីចង្រៃ..ដែលធ្វើឲ្យគ្រួសារខ្ញុំបែកបាក់គ្នា..''
'' ហ្អឺក..ល_លែង.'' នាងនិយាយលុលៗលែងចង់ចេញពេលគេបន្តឹងដៃច្របាច់ជុំវិញកររបស់នាងដូចចង់ឲ្យនាងស្លាប់ភ្លាមៗ។
'' នាងហ៊ានកុហកខ្ញុំផងថាLaacy ធ្វើបាបនាង? នាងមានដឹងទេថាក្នុងផ្ទះនេះមានដាក់កាំមេរ៉ាគ្រប់ទីកន្លែង..'' Yanie លែងខ្វល់ថាមានកាំមេរ៉ាស្អីទៀតហើយ តែក្នុងពេលនេះនាងជិតស្លាប់ហើយជើងក៏ហើបពីលើឥដ្ឋបន្តិចម្តងៗទៅហើយ។

'' អន្ទាក់ចិត្តអន្លង់ស្នេហ៍'' 🍂Donde viven las historias. Descúbrelo ahora