ភាគ៧១

987 42 0
                                    

គេបើកឡាបមកដល់ផ្ទះវីឡាមួយដែលគ្របដណ្តប់ទៅដោយផ្ការីកស្គុះស្គាយពេញច្រកចូល រួចក៏ចេញពីក្នុងឡានដោយប្រពន្ធនៅច្រកគាវចង្កេះគេជាប់ នាំចូលទៅខាងក្នុង។ ពេលចូលមកដល់បន្ទប់ទទួលភ្ញៀវគេដាក់នាងចុះលើសាឡុងថ្នមៗ នាងក៏ទាញករអាវគេឲ្យខិតមុខជិតនាងកាន់តែខ្លាំង ។
'' សម្រាកចុះអូនហត់ហើយ''
'' ចុះបងទៅណា?'' គេមិនស្តីតបតែក៏លើកបាតដៃមកទ្រចង្ការនាង ដោយប្រើកែវភ្នែកសម្លឹងដាក់គ្នា គេដោះអាវក្រៅចេញរួចក៏មួលដៃអាវពណ៌សរនោះមកនៅត្រឹមកែងដៃ។ រួចក៏ដើរទៅណាក៏មិនដឹងនាងត្រឹមតែតាមសម្លឹងមើលគេពីក្រោយភ្លឹះៗ ដោយមានចម្ងល់ឆ្ងល់ជាពន់ពេកនៅក្នុងចិត្តពេលនេះ។
'' គេធ្វើអ្វី? ឈ្ងុយណាស់'' នាងក្រោកដើរទីតាមក្លិនដែលសាយភាយចូលច្រមុះ ពេលមកដល់ផ្ទះបាយក៏ឃើញគេកំពុងតែចម្អិនអាហារ មើលពីក្រោយបែបនេះទៅសង្ហារណាស់ នាងក៏រត់ទៅលូនចូលក្រោមដៃគេ ។ Suga អោនសម្លឹងនាងបន្តិចទើបបន្តការធ្វើម្ហូបរបស់គេដោយឲ្យនាងនៅក្នុងរង្វង់ដៃ ។
'' រួចហើយ '' នាងលើកចានអាហារមកភ្លក្សដោយយកដៃទៅច្បិចដាក់ចូលមាត់ គេធ្វើមុខស្មើរភ្លាម មានស្លាបព្រាឲ្យភ្លក្សតែបែរជាទៅយកដៃបែបនេះវាកខ្វក់ណាស់។
'' ស្រីចម្កួតអូនពិតជាកខ្វក់ណាស់'' គេទាញនាងចេញពីក្នុងរង្វង់ដៃដោយទាញក្រដាសមកជូតដៃឲ្យនាង រួចក៏នាំមកអង្គុយនៅតុអាហារយកស៊មស្លាបព្រាឲ្យនាងកាន់ព្រមទាំងចង្អុលគម្រាមបន្ថែមពីលើទៀត បើហ៊ានប្រើដៃទៀតវ៉ៃហើយ។
'' ញាំទៅកុំមើលមុខបង''
'' អូនចង់ឲ្យបងជាប្តីបែបនេះរហូតតទៅ''
'' ហេតុអី?''
'' ព្រោះបើបងធ្វើម្ហូបដាំបាយ បោសផ្ទះជូតផ្ទះគក់ខោអាវលាងចាន...''
'' បានៗឈប់..!! កុំស្រម៉ៃដល់ថ្នាក់និងពេក'' គេបញ្ឈប់គំនិតនាងយ៉ាងលឿនបន្ទាប់ពីលឺអ្វីៗដែលផុសចេញពីក្នុងមាត់នាងមក រាប់រៀបច្រើនសម្បើមខ្លាំងណាស់ហត់នឿយក្នុងហឫទ័យជាពន់ពេកហើយ ។
'' យី...!! '' នាងត្រូវគេលើកមកអង្គុយលើភ្លៅដោយគេធ្វើមុខស្មើរសម្លឹងមុខនាង តែនាងក៏លោមុខមកសង្កត់ច្រមុះថែលថើបថ្ពាល់គេទាំងដែលមាត់ជាប់ប្រឡាក់កម្ទេចអាហារ។
'' Cy ផ្តេសផ្តាសពេកហើយ''
'' ស្រលាញ់អូនត្រូវតែទទួលយករឿងផ្តេសផ្តាសរបស់អូនគ្រប់យ៉ាង'' គេយល់ព្រមងក់ក្បាលទាំងបង្ខំរករឿងធ្វើទុក្ខបុកម្នេញសម្បើមដៃខ្លាំងណាស់។
_____

'' អន្ទាក់ចិត្តអន្លង់ស្នេហ៍'' 🍂Where stories live. Discover now