ភាគ៣០

1.4K 55 0
                                    

Suga ប្តូរសម្លៀកបំពាក់និងឲ្យពេទ្យមកមើលនាងដល់ផ្ទះ ក្រោយពេទ្យចេញទៅក៏ផ្តែផ្តាំគេឲ្យមើលថែនាងឲ្យបានល្អជាពិសេសការថ្នមពាក្យសម្តី វាយប្រហារផ្លូវចិត្តនាងវាអាចក្លាយជាជម្ងឺមួយទៀតក៏ថាបានប្រសិនបើមិនសូវជាយកចិត្តទុកដាក់ចំពោះនាង។
គេអង្អែលក្បាលនាងថ្នមៗ លើកម្រាមដៃប្រពន្ធមកថើប ឆ្ងល់ខ្លួនឯងដូចគ្នាដឹងថានាងមានតែគេម្នាក់មិនដែលផ្តេកផ្តាសជាមួយអ្នកណាទេហេតុអ្វីក៏នៅមកសួរជម្រិតចម្លើយបែបនេះដល់នាងទៀត ។
'' បងមិនដឹងថាខ្លួនឯងធ្វើឲ្យអូនមានសម្ពាធផ្លូវចិត្តដល់ថ្នាក់និងនោះទេ..!!! សុំទោសណា៎បងនិងប៉ះប៉ូវរឿងកាលពីមុនក្នុងពេលនេះនិងធ្វើជាប្តីដ៏ល្អសម្រាប់អូន'' គេញញឹមទៅកាន់ប្រពន្ធដែលកំពុងតែគេងដោយសារជាតិថ្នាំដែលបានចាក់ចូលទៅក្នុងខ្លួន នាងល្អគ្រប់យ៉ាងគេដឹងច្បាស់ជាងអ្នកណាទាំងអស់ ប៉ុន្តែពេលវេលាកន្លងមកចេះតែឲ្យនាងនិងគេមិនសូវយល់ចិត្តគ្នាទាល់តែសោះ។
Suga ដាក់ខ្លួនដេកក្បែរនាង យកចុងច្រមុះទៅញីផ្អឹបនិងថ្ពាល់ប្រពន្ធសាច់ម៉ដ្ឋក្រអូបមិនប្តូរសោះ ។

........

ម៉ោង៧យប់នាងក៏ភ្ញាក់ដឹងខ្លួនវិញ ព្រមទាំងហើបខ្លួនងើបតិចៗពីប្តីនាងមិនបានក្រែងចិត្តតែមិនចង់និយាយចូល ទុកឲ្យគេងដូចស្លាប់ចឹងចុះ។
'' ចង់ទៅណា?'' ឈានជើងបានមួយចំហៀងចុះពីលើគ្រែគេបង្ហើបសម្លេងមកភ្លាម Laacy មិនឆ្លើយជាមួយនាងក្រោកដើរមករកបន្ទប់ទឹក ធ្វើមុខស្ញេញស្ញូញ រួចក៏ក្អួតចង្អោរមកតែម្តង។
Suga ចូលទៅរឹតខ្នងឲ្យនាងរួចក៏គ្រាចេញមកពីក្នុងបន្ទប់ទឹកដោយដាក់នាងឲ្យអង្គុយលើពូក គេលុតជងង្គង់ក្បែរជើងរបស់នាងលើឥដ្ឋការ៉ូ។
'' កូនក្បាលខូចនេះធ្វើបាបម៉ាក់ទៀតហើយចាំមើលតែកើតមកណា៎ប៉ាក្រញិចឲ្យយំមិនឲ្យបៅដោះម៉ាក់កូនទេ..'' គេផ្អឹបក្បាលលើពោះរបស់នាងទៅនិយាយជាមួយកូនដែលមិនទាន់ដុះអវយវពេញលេញ ។ ធ្វើឲ្យនាងជ្រួញចិញ្ចើមមិនពេញចិត្តជាខ្លាំងចំពោះពាក្យសម្តីដែលនិយាយចេញមក។
'' កូនយើងប្រហែលជាស្រីហើយទើបកាចដល់ម្លឹងមិញនេះធាក់មុខបងទៀត'' ធាក់ឆ្កួតស្អីកូនបាន២អាទិត្យចេះនិយាយបែបហ្នឹងទៅរួច។
Laacy បានត្រឹមតែសម្លឹងមិនស្តីរកគេឡើយ នាងសុំស្ងៀមស្ងាត់ម្តងធុញនិងការនិយាយច្រើន។
'' បើកូនកើតមកបងចង់ឲ្យកូនយើងធ្វើជាអ្នកបើកយន្តហោះ..ទេកុំអីល្អជាងគួរតែមកធ្វើជាអ្នកបន្តដំណែងជំនួសបងនិងអូនទើបល្អន៎?'' គេក្រោកទៅអង្គុយក្បែរនាងម្តង ដោយទាញក្រសោបមុខនាងទៅថើប។
'' ឃ្លានឬនៅ? បងនិងបានត្រៀមរបស់ញាំឲ្យអូន...Laacy អូននិយាយរកបងបន្តិចមកកុំស្ងាតអញ្ចឹងអីបងមិនទម្លាប់ទេ''
Laacy បេះដៃគេចេញពីផ្ទៃមុខ ដើរចេញពីក្នុងបន្ទប់ចុះមកក្រោម ឃ្លានវាជាក្រពះរបស់នាង ចេះរកញាំខ្លួនឯងបាន។ នាងបើកទូរទឹកកកមើលរបស់ញាំវានៅតែផ្លែឈើនិងបន្លែរម្យ៉ាងទៀតនាងក៏មិនចេះធ្វើម្ហូបដែរបើចង់ញាំអីផ្សេងមានតែកម្ម៉ង់ពីក្រៅមក។
'' ក្រឹប..'' នាងបិតទូរទឹកកកវិញ ទាញកៅអីមកអង្គុយយកកាំបិតចិតសម្បកផ្លែឈើចេញ ប្តីរបស់នាងអង្គុយសម្លឹងមើលមកនាងដោយថាំក្នុងចិត្តឃ្លានក៏មិននិយាយសុខចិត្តយកផ្លែឈើជំនួសបាយ។
'' អ៊ូយ៎..'' Laacy ចិតសម្បកប៉ោមក៏ប៉ុន្តែចិតដោយទាំងដៃមកទៀតឈាមហូរល្ហាចស្រក់លើតុ។
'' Cy ម៉េចក៏មិនប្រយ័ត្នសោះអញ្ចឹង? '' គេទាញកាំបិតចេញពីដៃរបស់នាងគ្រវែងចូលធុងសម្រាម យកក្រដាសមកខ្ទប់ឈាមដែលកំពុងតែហូរ ។
'' ឈឺខ្លាំងទេ? '' នាងអោនមុខចុះខាំមាត់ស្រក់ទឹកភ្នែកឈឺក៏មិនព្រមនិយាយវាមុតជ្រៅគ្រាន់បើទើបគេយកថ្នាំលាបឲ្យនិងរុំលើរបួសរបស់នាង។
'' បើចង់ញាំអីក៏ប្រាបបងមកចាំបងចិតឲ្យ'' Suga ក្រោកពីកៅយកផ្លែឈើទៅលាងទឹករួចចិតសម្បកចេញហើយចិតជាចំណិតៗដាក់ក្នុងចានឲ្យនាង។ គេរុញដាក់ចំពីមុខនាងពេលរួចរាល់ Laacy លូកយកមកទំពាដាក់ក្នុងមាត់ទាំងធ្វើមុខក្រញូវ ឃើញបែបនេះក៏ចង់តែសើចច្រើនជាងនាងរឹងដាក់គេពិតមែន លួងយ៉ាងម៉េចទើបព្រមនិយាយជាមួយវិញ។
'' បងថាពួកយើងទៅដើរលេងល្អទេ? មើលកុន? ដេកមើលផ្កាយលើដំបូលឡាន? ទៅកន្លែងហ្គេម? តើទៅទេ?'' Laacy រុញចានផ្លែឈើដែលខ្លួនញាំអស់ដាក់ពីមុខគេវិញ គេចេះតែនិយាយនាងគិតតែពីញាំមិនបានស្តាប់អ្វីឡើយ។
'' ញាំទៀតឬក៏អត់?'' នាងគ្រវីក្បាលជំនួសពាក្យសម្តី គេក៏យល់តាំងចិត្តថាលួងមិនខឹងមិនមួម៉ៅ។
'' បងគួរតែហៅមិត្តភក្តិមកលេងផ្ទះដើម្បីឲ្យអូនមានគ្នានិយាយលេង'' Suga លើកនាងឲ្យមកអង្គុយលើភ្លៅ នាងភ្ញាក់តិចតួចដែរទើបប្រឹងសម្លឹងមើលមុខរបស់គេ។
'' ហៅអ្នកណាមកទើបល្អទៅណ៎..Taehyung ល្អទេ?'' Laacy គ្រវីក្បាលទៀតហើយ យប់ស្មើរនេះគួរតែឲ្យគេសម្រាកមិនគួរបបួលអ្នកណាឲ្យមកផ្ទះឡើយ។
'' ចឹងអូនមិនអផ្សុកទេ? បងនិយាយម្នាក់ឯងយូរហើយក៏ហត់មាត់ដែរ''  នាងអត់ខ្វល់បែរជាលើកបាតដៃមករុញមុខគេចេញរួចប្រុងក្រោកពីលើភ្លៅប្រុសកំហូច កុំសង្ឃឹមថាគេព្រមឲ្យក្រោកចេញនោះ។
'' លែង'' នាងព្រមនិយាយហើយ គេក៏បានលឺសម្លេងនាងម្តងទៀតប្រៀបបីដូចជារស់រាន្តជីវិតជីវ៉ាសាជាថ្មី។
'' បងថើបឲ្យរង្វាន់''
'' អត់ទេកុំថើប'' Suga អោនមកក្បែរកញ្ចឹងកររបស់នាងគេបម្រុងថើបញក់ញីនាងឲ្យរសើបនិងបានលឺសម្លេងនាងស្រែកជេ។
'' ហេតុអី?''
''..,..''  នាងបិតមាត់មិនឆ្លើយម្តងទៀត ពេលសម្លឹងឃើញទូរស័ព្ទគេរោទិ៍រួមទាំងឈ្មោះនៅលើអេក្រង់ទូរស័ព្ទផងកាន់តែធ្វើឲ្យនាងចង់ស្ទុះក្រោកចេញ។
'' អាឡូYanie មានការអីមែនទេ?'' Laacy បរឹងរមួលបេះដៃគេចេញពីចង្កេះប៉ុន្តែគេព្យាយាមមិនឲ្យនាងរើរួចដោយចង់ឲ្យនៅស្តាប់ទូរស័ព្ទជាមួយគ្នា។
'' លែងខ្ញុំ..''
'' ស្ងាត់..'' គេខ្សឹបដាក់ត្រចៀកនាងថ្នមៗទើបបន្តការនិយាយទូរស័ព្ទបន្ត។
'' ខ្ញុំក៏បានប្រាប់នាងច្បាស់ហើយថាបែកគ្នា..'' Laacy ឈប់រើពេលលឺគេនិយាយដូច្នេះ នាងព្រិចភ្នែកញាប់ស្អេកសម្លឹងមុខប្តី គេក៏ដូចគ្នានិយាយជាមួយអ្នកនោះតែភ្នែកសម្លឹងមុខប្រពន្ធ។
( លោកដាច់ចិត្តដល់ថ្នាក់នេះយើងស្គាល់គ្នាយូរហើយណា លោកមិនគិតខ្លះទេ? ឬក៏លោកឈប់ស្រលាញ់ខ្ញុំហើយ) Suga ធ្វើមុខស្មើរដាក់ប្រពន្ធទើបឆ្លើយតបជាមួយម្នាក់ទៀត។
'' ខ្ញុំមិនបានស្រលាញ់នាងទេកន្លងមកត្រឹមការអាណិតខ្ញុំមិនដឹងពិតមែនថាវាមកយូរដល់ថ្នាក់នេះខ្ញុំតែងតែគិតថាការអាណិតនៅថ្ងៃណាមួយនិងក្លាយជាក្តីស្រលាញ់តែវាមិនអាចកើតឡើងចំពោះខ្ញុំនិងនាងទេ...ចំណាយពេលជាមួយនាងជិតមួយឆ្នាំតែខ្ញុំគ្មានអារម្មណ៍..ក៏ប៉ុន្តែពេលក្បែរស្រីម្នាក់ទៀតត្រឹមរយះពេលតែមួយខែសោះខ្ញុំក៏ស្រលាញ់នាងបាត់ទៅហើយ'' ចុងប្រយោគគេមើលមកLaacy មិនដាក់ភ្នែកសោះ គេប្រើការញញឹមបង្កប់នូវក្តីសម្លឹងដាក់នាង Laacy ប្រឹងស្តាប់តាមឡើងបែកញើសហើយ។
(ចឹងលោកមិនដែលស្រលាញ់ខ្ញុំទេ? )
'' ខ្ញុំស្រលាញ់Laacy ប្រពន្ធខ្ញុំ'' គេបិតទូរស័ព្ទក្រឹប ដោយបង្វែរដៃមកស្ទាបអង្អែលភ្លៅនាងម្តង។
'' ពេលនេះដឹងហើយមែនទេ? ថាបងស្រលាញ់អូន''
'' លោក..!!!!! លោកនិយាយកុហក''
'' បងនិយាយការពិត'' គេទាញនាងមកផ្អឹបបបូរមាត់រួចក្រោកពីកៅអីដោយដាក់នាងឲ្យអង្គុយនៅលើតុបាយ ។គេថើបព្រលែងលេងនិងអណ្តាតក្តៅគគុកនោះយ៉ាងជាប់ចិត្តដៃរបស់គេក៏ទាញលើកដៃប្រពន្ធឲ្យតោងករ គេផ្តេកនាងលើតុថើបបំបោសអង្អែលពីកញ្ចឹងករមកដើមទ្រូង ។ Laacy ស្លុងវង្វែងតាមកាយវិការដែលគេកំពុងតែប្រព្រឹត្តមកលើនាងដោយហាមប្រាមខ្លួនឯងលែងបាន ។ គេលើកអាវនាងសើយឡើងទៅលើថើបប្រដេញពីក្បាលពោះទៅលើវិញម្តង Laacy សម្លឹងមើលអ្នកដែលឈ្មុលក្បាលចូលក្នុងអាវគេងយប់របស់នាងដោយអាការះស្រៀវស្រាញក្តៅពេញខ្លួន។

'' អន្ទាក់ចិត្តអន្លង់ស្នេហ៍'' 🍂Where stories live. Discover now