Laacy អង្គុយត្រាំទឹកក្នុងអាង នាងហាក់បីដូចជាមនុស្សដែលគ្មានវិញ្ញាណនៅក្នុងខ្លួន អារម្មណ៍រត់ចេញឆ្ងាយទឹកមុខក៏បង្ហាញភាពស្រងូតស្រង៉ាត់ចេញមក ។ ចំណែកអ្នកដែលទើបតែក្រោកពីដេកនោះក៏ចូលមកក្នុងបន្ទប់រួចចុះមកត្រាំទឹកជាមួយនាង ។ គេអង្អែលស្មានាងថ្នមៗដោយលើកមកដាក់អង្គុយពីលើភ្លៅរបស់គេ។
'' សឺត..ក្រអូបណាស់'' Suga ថើបថ្ពាល់ក្រហមទុំនាងមួយខ្សឺតយ៉ាងខ្លាំង គេអោបនាងណែនបំផុតទោះជាដឹងថាគេធ្វើបែបនេះហើយក៏នាងមិនរើបម្រះស្ម័គ្រខ្លួនស្ងៀមៗ ដោយបិតមាត់អត់ករឡើយ។
'' នាងចង់នៅទីនេះប៉ុន្មានថ្ងៃ? ខ្ញុំនិងបានរៀបចំសម្លៀកបំពាក់ឲ្យត្រូវ'' Laacy ងៀកក្រោយមកមើលមុខគេបន្តិច លើកដៃច្រានទ្រូងរបស់គេឲ្យខិតឆ្ងាយពីនាងបន្តិច នាងរងនូវសម្ពាធខ្លាំងណាស់ដែលមកចាប់លើកឲ្យអង្គុយពីលើបែបនេះ។
'' កើតអីទៀតហើយ? មិនព្រមនិយាយស្តីអ្វីបន្តិចសោះនាងអស់កម្លាំងដល់ថ្នាក់នេះ?'' គេអោនជ្រឹមភ្នែកសម្លឹងនាង ហេតុអ្វីស្ងាត់ដូចគេចុចបញ្ជាមិនឲ្យនិយាយបែបនេះ។
'' ងូតទឹកហើយចុះទៅញាំអីខ្ញុំឲ្យគេធ្វើរបស់ប៉ូវសម្រាប់នាង'' Laacy ញោចចុងមាត់ញញឹមដាក់គេ រួចបង្អូសម្រាមដៃមកក្រវែរៗបបូរមាត់ប្តី នាងអោនមកថើបមួយខ្សឺត រួចទះគេមួយកំផ្លៀងផាច់ វាជារង្វាន់សម្រាប់គេដែលចេះដឹងរឿងរបស់នាង ។
Suga ខាំបបូរមាត់ទល់អណ្តាតមកត្រង់ថ្ពាល់ គេក៏ញញឹមដាក់នាងវិញទាំងក្តៅឆួលឆេះដូចជាភ្លើងកំពុងដុតកម្លោចទោះជាអង្គុយត្រាំទឹកហើយក៏មិនបានធ្វើឲ្យចិត្តត្រជាក់ឡើយ។
'' ទះខ្ញុំផង?''
'' អឹម..ហ្អឹម..'' Suga ក្រសោបក្បាលនាងទាញមកថើបដោយអារម្មណ៍ខឹងក្រោធ គេខាំបបូរមាត់ គេច្របាច់ដើមទ្រូងរបស់នាងខ្លាំងៗ ទាល់តែនាងដង្ហក់ទើបគេព្រមលែងនាងវិញ។
Laacy ដកដង្ហើមញាប់រុញច្រានគេចេញពីខ្លួនមួយទំហឹងនាងប្រុងស្ទុះងើបចេញពីក្នុងអាងតែគេទាញដៃឲ្យនាងដួលទ្រោបមកលើគេ ។ នាងគក់ទ្រូងគេឌឹបៗបញ្ចេញកំហឹងគ្រប់យ៉ាងគេក៏ទ្រាំក្តាប់មាត់ឲ្យនាងវាយតាមចិត្តបើអស់ចិត្តហត់ក៏ឈប់ដោយខ្លួនឯងមិនខាន។
'' ឈប់ហើយ? បើចឹងឆាប់ស្លៀកពាក់ចុះទៅក្រោម'' នាងដកដៃឈប់គក់ភ្លាមគេបញ្ជាភ្លែត ងើបក្រោកមុននាងរួចក៏ស្រង់បីនាងចេញពីក្នុងទឹកទៅដាក់លើពូកវិញ គេយកភួយមករុំពីលើខ្លួនប្រាណដែលអាក្រាតនោះហើយក៏ទាញកន្សែងមករុំខ្លួនឯងម្តង។ គេបញ្ជាឲ្យគេយកខោអាវមករួចជាស្រេចសម្រាប់ផ្លាស់ប្តូរវាតិចឬច្រើនមិនដឹងតែយកមកសាគួរថែមទៀតពេលក្រោយបើនាងចង់នៅយូរ។
YOU ARE READING
'' អន្ទាក់ចិត្តអន្លង់ស្នេហ៍'' 🍂
Romanceជាសាច់រឿងបន្តពីរឿង « ព្រំដែនបេះដូង» ''ចរិករឹងមានះតើអ្នកណាដែលអាចបង្ក្រាបនាងបាន? វាទាល់តែប៉ះមនុស្សចិត្តសឿងដូចគ្នាទើបប្រដៅនាងបាន''