ភាគ១៦

1.4K 70 0
                                    

Suga បើកភ្នែកសឹងតែមិនចង់រួចព្រោះពីយប់មិញនេះគេស្រវឹងផងហើយនៅធ្វើរឿងបែបនោះជាមួយនាងទៀត។ គេលឺសម្លេងខ្សឹកខ្សួលក្បែរៗត្រចៀកទើបលើកដៃទៅទាញមនុស្សស្រីដែលដេកបែរខ្នងនៅក្នុងរង្វង់ដៃរបស់គេ។
'' Laacy នាងកើតអី?'' Suga សម្លឹងមើលមុខនាងនិងស្នាមជាច្រើននៅលើដើមទ្រូងនាង វាច្រើនកន្លែងខ្លាំងណាស់ហើយជាំក្រហមក្រម៉ៅ។
'' លោកដឹងឬធ្វើមិនដឹង?'' នាងបែរមកនិយាយទាំងទឹកភ្នែករហេមរហាមដាក់គេនៅឆ្លៀតទាញទម្លាក់ចុះមកដល់ត្រឹមចង្កេះឲ្យគេមើល នៅមើលមិនអស់ចិត្តនាងឡើយទើបទាញវាទម្លាក់មកដល់ចុងជើង ។ Suga សម្លឹងនាងពីក្បាលដល់ចុងជើង គេខាំមាត់លើកភួយមកដណ្តប់ឲ្យនាងវិញត្រឹមករ ។ គេធ្វើបាបរាងកាយនាងដល់ថ្នាក់នេះផងមែនទេ? ពីយប់មិញគេស្រវឹងផឹកស្រាអស់មួយដបវាពិបាកគ្រប់គ្រងអារម្មណ៍ខ្លាំងណាស់ ហើយក៏មិនដឹងខ្លួនដូចគ្នា។
'' ខ្ញុំសុំទោស..''
'' ចេញៗពីខ្ញុំ'' នាងស្រែកគំហកក្តែងៗស្រវាយកខ្នើយមកវាយគេឌឹបៗ ពេលស្រវឹងក៏ធ្វើបាបរាងកាយនាងទាំងងងឹតងងុល។
'' Cy ខ្ញុំៗសុំទោសពិតមែន..ខ្ញុំមិនដឹងខ្លួនថាបានធ្វើបែបនេះទេ'' គេទាញខ្នើយពីដៃនាងយកមកទុកនៅចុងជើង គេខិតជិតលើកដៃមកក្រសោបមុខរបស់នាងដែលពពេញទៅដោយទឹកភ្នែកហូររហាម។
'' សុំទោសហើយខ្ញុំបាត់ឈឺមែនទេ? វាឈឺត្រង់នេះៗនៀក៎ៗគឺត្រង់នេះ'' នាងចង្អុលត្រង់ទ្រូងខាងឆ្វេងស្រែកខ្លាំងៗដាក់គេ ទើបដេកបែរខ្នងសម្ងំយំក្តោបក្តាប់ភួយជាប់ទ្រូង។
'' Cy..ខ្ញុំ'' គេនិយាយលែងចេញត្រឹមខាំបបូរមាត់អោបនាងពីក្រោយស្តាប់សម្លេងនាងយំឡើងញ័រខ្លួនទទ្រើក។
'' ពួកយើងរស់នៅបែកគ្នាមួយរយះទៅខ្ញុំអស់ទ្រាំនិងទង្វើររបស់លោកទៀតហើយ''
'' អត់ទេកុំបែបនេះអី..'' Suga អោបនាងកាន់តែខ្លាំងគេយកចង្ការមកផ្អឹបលើស្មារបស់នាង បិតភ្នែកសម្ងំស្តាប់នាងយំ ថ្ងៃនេះមើលទៅប្រហែលជាមិនបានចេញទៅណាឡើយព្រោះរវល់តែដេកអោបលួងលោមនាង។

______
  ថ្ងៃរសៀលSuga ក្រោកស្លៀកពាក់រៀបចំខ្លួនចេញទៅក្រៅ គេសម្លឹងមើលខ្នងប្រពន្ធម្តងហើយម្តងទៀត នាងនៅសម្ងំដេកមិនព្រមក្រោកទៅណាឡើយ។
'' Cy..ខ្ញុំចេញទៅក្រៅតើនាងត្រូវការអ្វីដែរទេ?'' គេដើរមកអង្គុយអង្អែលស្មារបស់នាងតិចៗ ដោយអោនចុះថើបថ្ងាសរបស់នាង។ Laacy លើកដៃមកជូតស្នាមថើបចេញ នាងយកភួយមកគ្រប់ជិតក្បាលលែងចង់សម្លឹងមើលមុខដ៏គួរឲ្យស្អប់របស់គេ។
'' ហ្អឹម..'' គេដកដង្ហើមធំក្រោកដើរចេញពីលើពូករួចចេញពីក្នុងបន្ទប់ទាញទ្វារបិតវិញតិចៗមិនចង់បង្ករជាសម្លេងរំខានដល់នាង។

'' អន្ទាក់ចិត្តអន្លង់ស្នេហ៍'' 🍂Where stories live. Discover now