ភាគ៥៥

983 47 0
                                    

  Suga ដើរទៅមកមុខបន្ទប់ ICUដែលគ្រូពេទ្យជាច្រើននាក់កំពុងតែនៅក្នុងនោះ គេដាក់គូទអង្គុយណច់លើកៅអីលើកបាតដៃក្តោបក្បាលឈ្លីមុខ មិនគួរវាមានរឿងបែបនិងកើតឡើងនោះទេ នាងមិនគួរស្ថិតក្នុងស្ថានភាពដូច្នេះឡើយ។ 

   ៣ម៉ោងក្រោយមក....

'' ក្រាក'' Suga ស្ទុះក្រោកពីកៅអីទៅឈរទល់មុខគ្រូពេទ្យដែលបើកទ្វារចេញមក ។ គ្រូពេទ្យដោះម៉ាសចេញសម្លឹងមើលមុខគេ គាត់ដកដង្ហើមធំមុននិងពោលពាក្យសម្តីខ្លះៗចេញមក។
'' គ្រូពេទ្យតើប្រពន្ធខ្ញុំ នាងកើតអី?'' គ្រូពេទ្យជនជាតិកូរ៉េ ធ្វើមុខស្មើរមកកាន់គេ ។
'' ខ្ញុំសង្ឃឹមថាលោកនិងទទួលយករឿងនេះបាន សុំកុំតកស្លុតនិងលទ្ធផលដែលត្រូវចេញមកអី ''
'' និយាយមកខ្ញុំត្រៀមចិត្តនិងទទួលយករួចរាល់ហើយ''  Suga តាំងចិត្តតាំងស្មារតីប្រុងប្រៀបនិងទទួលយកវារួចរាល់ហើយ ទោះលទ្ធមិនល្អក៏បណ្តោយតាមយថាកម្មទៅចុះ ។
'' កូននៅក្នុងពោះប្រពន្ធរបស់លោកគឺមានបញ្ហា..''

_____

Suga មុខស្ងួតចែសពេលចូលមកដល់ក្នុងបន្ទប់ឃើញប្រពន្ធដេកលើគ្រែព្យួរសុីរ៉ូមរញ៉េរញ៉ៃ នាងកំពុងតែហូរទឹកភ្នែកសម្លឹងមុខគេដូចគ្នា..!!
Laacy ត្រូវបានប្តូរមកបន្ទប់សម្រាកធម្មតារួចជាស្រេច ។ គេនៅខាងក្រៅបន្ទប់មួយសន្ទុះទើបដាច់ចិត្តចូលមកមើលប្រពន្ធ ។
'' Yoon កូនយើងៗអាចកើតអីដែរទេ?'' នាងស្រក់ទឹកភ្នែកម៉ាត់ៗលើឈុតសម្លៀកបំពាក់ពេទ្យ តោងដៃប្តីអង្រួនទាមទាសួររកចម្លើយ ពេលគេធ្វើមុខស្ងួតបែបនេះទៀតនាងកាន់តែព្រួយបារម្ភលើសដើម។
'' បងឆ្លើយមក កុំស្ងាត់បានទេ? ឆាប់ឆ្លើយជាមួយអូនមក..ហ្អឺកៗ..!! '' Suga ទាញនាងមកអោបដោយអង្អែលខ្នងនាងតិចៗ គេខាំបបូរមាត់និងសម្តីរបស់គ្រូពេទ្យដែលបានប្រាប់មកគេមុននេះ ។
'' Cy ស្តាប់បងហើយក៏ធ្វើចិត្តលឺទេ''
នាងយំខ្សឹកខ្សួលកាន់តែខ្លាំងទាញក្តាប់ជាយអាវប្តីយ៉ាងណែនក្នុងដៃ ។
'' កូនពួកយើងពេទ្យប្រាប់ថាមានបញ្ហា''
'' មិនពិតៗ មិនអាចទេ yoongi បងកុហកអូន អូនមិនជឿៗ..'' នាងងើបមុខពីប្រអប់ទ្រូងរបស់គេ លើកដៃក្តាប់គក់ទ្រូងគេឌឹបៗ នាងមិនជឿថាវាទៅជាអញ្ចឹងទេ កូននាងមិនអាចមានបញ្ហាឡើយ កូនមួយនេះត្រូវតែនៅជាមួយនាង។
'' Cy ធ្វើចិត្តឲ្យស្ងប់ ''
'' មិនអាចទេកូនយើងមិនអាចកើតអីនោះទេ អូនមិនជឿ គេនិយាយកុហក..ហ្អឺកៗ''  នាងងើយមុខសម្លឹងចំគេ រហេមរហាមទឹកភ្នែកដូចទឹកជន់ខែវស្សា ។
'' Cy ស្តាប់បង''
'' នេះជាកូនដំបូងរបស់ពួកយើង បងដឹងទេ? ថាអូនព្យាយាមថែកូនក្នុងពោះនេះយ៉ាងណា? អូនខំញាំទោះបីមិនឃ្លាន អូនព្យាយាមធ្វើចិត្តឲ្យសប្បាយពេលឈ្លោះជាមួយបងក៏ព្រោះតែកូននៅក្នុងពោះមួយនេះ '' នាងគ្រវីក្បាលយំអណ្តឺតអណ្តក់ គេក្រសោបមុខនាងឲ្យនៅមួយកន្លែងនិងស្តាប់ពាក្យសម្តីគេ ទោះជាយ៉ាងណាក៏មិនអាចស្រោចស្រង់វិញដែរ។
'' Cy បងយល់បងដឹង បងមិនល្អដែលពីមុនធ្វើឲ្យអូនយំអូនខូចចិត្ត តែត្រូវទទួលយកការពិតហើយឈប់យំ''
Laacy យំញ័រខ្លួនទទ្រើក ចាប់ដៃរបស់គេមកផ្អឹបជាប់ថ្ពាល់ នាងទទួលយកមិនបានទេកុំប្រាប់ថាកូនត្រូវបាត់បង់អីបែបនោះ ។
'' កូនយើងមិនកើតអីមែនទេ?''  Suga អង្គុយចុះក្បែរនាង ដោយលើកដៃមកអង្អែលក្បាលនាងម្តង គេញញឹមមិនសូវជាសមដាក់នាង ។
'' គ្រូពេទ្យប្រាប់ថាកូនក្នុងពោះមានបញ្ហា..!! ''
'' អូនអាចទទួលបានទេបើកូនរលូត'' នាងនិយាយសឹងលែងច្បាស់មកកាន់ប្តី យំឡើងស្ងួតបំពង់ករ ភ្នែកក៏ស្រវាំងមើលមុខគេមិនសូវច្បាស់ ។
'' អូនត្រូវតែទទួលយកការពិត''
'' ចុះបើអូនទទួលយកការពិតហើយ កូនមិននៅជាមួយយើង ហើយអូនមិនអាចបង្កើតកូនឲ្យបងបានទៀត តើបងនៅស្រលាញ់អូនទេ? បងនិងមានអ្នកណាទៀតទេ? បងនិងបោះបង់អូនដែរទេ?''  នាងសួរគេផ្តោតចំសំណួរជាច្រើនដែលកំពុងតែចាក់ដោតរុករាន្តចិត្តរបស់អ្នកជាប្តីឲ្យភ័ន្តភាំងជាមួយនាង ។
'' ត្រូវចាំថាបងស្រលាញ់តែអូនទោះជាមានរឿងអ្វីកើតឡើងក៏ដោយ ទោះកូនមិននៅជាមួយពួកយើងក៏យើងអាចបង្កើតកូនថ្មីទៀតបាន បងមិនបានបន្ទោសលើអូនដែលរក្សាកូនមិនគង់ បងមិនខឹងទោះជាអូនមិនអាចមានកូនឲ្យបងតទៅមុខទៀតក៏ដោយ សំខាន់គឺបងស្រលាញ់អូនព្រោះអូនធ្វើឲ្យបងស្រលាញ់ដោយមិនគិតពីរឿងដែលបងធ្លាប់ខុស អ្នកមុនបងឲ្យត្រឹមការចងចាំ តែអូនបងឲ្យក្តីស្រលាញ់ដ៏ធំធេងពេញមួយជីវិត''  Laacy ងក់ក្បាលទាំងចិត្តឈឺផ្សាខ្ទោកៗបើចឹងបានន័យថាកូនរបស់នាងរលូតហើយមែនទេ កូនលែងមានជីវិតរស់នៅលើលោកជាមួយនាងទៀតហើយ ទើបតែអាយុ២ខែសោះក៏បាត់ស្រមោលទៅចោលនាងឲ្យឈឺចិត្តស្អិតទ្រូង ។
'' បងមិនខឹងទេដែលអូនគ្មានសមត្ថភាពរក្សាកូនបាន?''
'' ខឹងហើយក៏មិនបានអ្វីមកវិញដែរ តែអ្នកដែលជាដើមហេតុត្រូវតែទទួលខុសត្រូវ'' Suga ចាប់ផ្តើមមានកំហឹងឆេះឆួលឡើងមក គេមិនព្រមឲ្យអ្នកដែលធ្វើបាបប្រពន្ធគេរួចខ្លួនបានឡើង វាត្រូវតែទទួលការតបស្នងទៅវិញមិនថាតិចក្តីច្រើនក្តីត្រូវតែធ្លាក់មកក្នុងកណ្តាប់ដៃរបស់គេ ។
Laacy ទន់ខ្លួនល្អូកក្នុងដៃអ្នកជាប្តី នាងសន្លប់បាត់ស្មារតីម្តងទៀតហើយបន្ទាប់ពីដឹងរឿងហើយទទួលយកមិនបាន ។
'' Cy Laacy ព្រះអើយ៎..បងនិយាយជ្រុលពេកមែនទេទើបអូនក្លាយជាបែបនេះ?'' Suga ត្រកងរាងកាយប្រពន្ធដែលសន្លប់នោះដាក់ឲ្យដេកលើគ្រែដោយមានរបៀបទើបចេញទៅតាមពេទ្យឲ្យមកមើល ។  ធ្ងន់ខ្លួនមិនខានទេបើនាងកើតអីធ្ងន់ធ្ងរគេមិនទាន់និយាយឲ្យអស់ពាកក្យផងនោះ ។

'' អន្ទាក់ចិត្តអន្លង់ស្នេហ៍'' 🍂Where stories live. Discover now