ភាគ៧៣

911 42 1
                                    

រយះពេល២ថ្ងៃដែលពួកគេរស់នៅវីឡាមួយនោះ ក៏ទើបត្រឡប់មកវិញបានមិនទាន់ក្តៅគូទផងក៏មានរឿងឲ្យដោះស្រាយទៀតហើយ Laacy ត្រូវទៅដោះស្រាយនៅក្រុមហ៊ុនរបស់នាងចំណែកឯSuga ក៏ដូចគ្នាមានរឿងឲ្យដោះស្រាយ ។
'' Laacy ''
'' ម៉ាក់'' នាងស្លុតចិត្តជាពន់ពេកពេលឃើញម្តាយរបស់ខ្លួនអង្គុយនៅលើកៅអីដោយមានឯកសារដែលត្រូវដាក់ឲ្យសុីញ៉េនៅពីមុខ មិនត្រឹមមានតែម្តាយនាងទេគឺនៅមាន លោក Goដែលព្យាយាមវាយប្រហារមកលើនាងជាលើកច្រើនសារ ។
'' សុីញ៉េប្រគល់ក្រុមហ៊ុននេះមកឲ្យខ្ញុំ មកអ្វីៗក៏និងចប់'' អ្វីដែលកាន់តែស្លុតចិត្តទៀតនោះគឺនាងសម្លឹងទៅឃើញគ្រាប់បែកដែលចងនៅលើខ្លួនម្តាយរបស់នាង ។
'' លោកគិតចង់ធ្វើអី?''
'' ក្មេងដូចជានាងតើចេះធ្វើស្អីក្រៅពី បង្គាប់បញ្ជាក្បាលអ្នកដទៃ'' គេលើកកាំភ្លើងមកភ្ជង់ក្បាលម្តាយរបស់នាង ហើយក៏ស្រាប់តែលិចនូវរូបរាងស្រីម្នាក់ទៀតមកពីក្រោយ នាងមានកន្សែងគ្របពីលើក្បាលពេលមកក្បែរLaacy ហើយទើបទាញកន្សែងនោះគ្រវែងចោល បង្ហាញឲ្យឃើញស្នាមនៅលើមុខ ។Laacy លើកដៃខ្ទប់មាត់ចំពោះស្នាមនៅលើមុខរបស់ Yanie នាងមិនដឹងទេថាមកពីអ្វី ។
'' ព្រោះតែនាងទើបយើងក្លាយជាបែបនេះ..ផាច់''
'' Laacy '' ម្តាយស្រែកហៅឈ្មោះកូនស្រី ពេលត្រូវស្រីម្នាក់ទៀតទះកំផ្លៀងកូន ។
'' ខ្ញុំមិនបានធ្វើអ្វីនាងឡើយ..''
'' នាងមិនធ្វើតែប្តីនាងជាអ្នកធ្វើ..!! នៅថ្ងៃនោះគេយកកាំបិតមឆូតមុខយើងហើយបើមិនដោយសារនាង គេក៏មិនឆូតមុខយើងដែរ'' នាងចាំនៅថ្ងៃនោះបានច្បាស់ណាស់ គឺគេទះកំផ្លៀងនាងហើយក៏យកកាំបិតមកឆូត ។
'' តែនាងជាអ្នករករឿងខ្ញុំមុនទលប yoongi ធ្វើបែបនេះចំពោះនាង..''
'' ផាច់'' មួយកំផ្លៀងថែមពីលើទៀត Laacy លើកដៃមកក្តោបថ្ពាល់ងៀកមកញញឹមដាក់នាងវិញ តែក៏ហូរទឹកភ្នែកសម្លឹងទៅម្តាយ សង្ឃឹមថាប្តីរបស់នាងនិងមកជួយនាងនិងម្តាយបានទាន់ពេលទៅចុះ ។
'' ថ្ងៃនេះនាងត្រូវតែងាប់''
'' កុំធ្វើអីកូនយើង ចង់បានក្រុមហ៊ុននេះមែនទេ? បានចាំយើងសុីញ៉េឲ្យ'' ម្តាយរបស់Laacy ទាញប៊ិចបម្រុងចុះហត្ថាលេខាប្រគល់ក្រុមហ៊ុននេះទៅឲ្យពួកគេ តែកូនស្រីគ្រវីក្បាលមិនអាចឲ្យវាទៅពួកអស់នេះបានទេ កម្លាំងញើសឈាមប៉ារបស់នាងទាំងមូលហេតុអ្វីត្រូវឲ្យទៅគេងាយៗ ។
'' ឆាប់សុីញ៉េភ្លាមទៅចឹង..!! ''
'' ម៉ាក់ កុំអី..!! '' Laacy ប្រុងរត់ទៅរកម្តាយ តែYanie ចាប់ទាញសក់មិនឲ្យនាងរត់ទៅបានឡើយ  ។
'' លែងដៃទៅ ''
'' គិតថាអាចបញ្ជាយើងបាន?''
'' យើងមិនតដៃព្រោះតែយើងវាខ្ពើមរអើមនាង..'' ត្រូវហើយគឺខ្ពើមនាងខ្ពើមស្រីរបស់ប្តីខ្លាំងណាស់ មិនចង់ឃើញសម្បីតែស្នាមជើងនៅដិតដាមគឺវារអើម ។
'' ហឹស...!! '' Yanie លើកដៃចង់ទះនាងថែមទៀត តែសោកស្តាយដែលនាងចាប់ករដៃជាប់ហើយច្រានឲ្យដួលទៅលើកម្រាលឥដ្ឋ និងចង់ទៅជិតម្តាយ...
'' ផាំង..!! '' មួយគ្រាប់កាំភ្លើងបាញ់គម្រាមមិនឲ្យនាងបានចូលក្បែរ នាងលើកដៃមករឹតទ្រូងហេតុអ្វីក៏មករើឡើងក្នុងពេលនេះ នាងដកដង្ហើមថប់ៗជិតស្ទះបើកការបូបកាយរកថ្នាំ ក៏ត្រូវYanie កញ្ឆក់យកទៅបាត់ ធ្វើឲ្យនាងវានៅលើឥដ្ឋសម្លឹងមើលទៅការបូបដែលនៅក្នុងដៃYanie ។
'' ឲ្យថ្នាំមកកូនយើងទៅ យើងនិងសុីញ៉េប្រគល់គ្រប់យ៉ាងឲ្យទៅពួកឯង..យើងសុំអង្វរជួយកូនរបស់យើងផង'' ម្តាយរបស់Laacy ស្រក់ទឹកភ្នែកម៉ាត់ៗ សម្លឹងមើលកូនដែលដេកនៅលើឥដ្ឋប្រឹងវាទៅរកអ្នកដែលកាន់ការបូបរបស់នាង ។
'' បើអញ្ចឹងសុីញ៉េទៅ.,''
'' បានៗ...!! យើងសុីញ៉េឲ្យ'' អ្នកស្រី Chuសុីញ៉េប្រគល់ក្រុមហ៊ុនឲ្យទៅគេ រួចក៏បានរួចខ្លួនដោយគេក៏ដោះគ្រាប់បែកចេញពីខ្លួនឲ្យ គាត់ក៏រត់ទៅរកកូនស្រីនិងកញ្ឆក់ថ្នាំមកបាញ់ចូលក្នុងមាត់កូន ។
'' Cy មិនអីទេកូន? លែងអីហើយណា៎..!! ម៉ាក់នៅទីនេះហើយកូនសម្លាញ់'' អ្នកជាម្តាយក្រសោបអោបក្បាលកូនស្រីដាក់ក្នុងប្រអប់ទ្រូង ទឹកភ្នែកហូរស្រក់មកលើកូនដែលគ្មានកម្លាំងកំហែងសោះក្នុងពេលនេះ។
'' តោះពួកយើងទៅវិញ'' លោកGoដើរមកទាញដៃYanie ដែលឈរមើលម្តាយកូនគេកំពុងតែអោបក្រសោបគ្នា នាងមិនអស់ចិត្តឡើយមិនអាចទៅទាំងបែបនេះបានទេបើមិនបានធ្វើឲ្យពួកគេវេទនា ។
'' លោកទៅមុនចុះ..'' Yanie ព្រលែងដៃចេញពីមនុស្សប្រុសម្នាក់នោះ ដោយទៅបន្ទាន់ជង្គង់ក្បែរម្តាយកូនទាំងពីរ នាងស្រាប់តែទាញLaacy ឲ្យក្រោកផុតពីរង្វង់ដៃអ្នកជាម្តាយ និងទាញកាំភ្លើងពីដៃលោក Goមកភ្ជង់ក្បាលរបស់Laacy ។
'' Yanie នាងធ្វើអី?''
'' នាងនេះវាបំផ្លាញខ្ញុំ បើនាងនេះវាងាប់គ្រប់គ្នានិងខូចចិត្តដល់ថ្នាក់បែកទ្រូងស្លាប់''
'' លែងកូនយើងទៅ..'' Laacy សឺៗមើលម្តាយលែងសូវច្បាស់ តែនាងស្តាប់លឺពាក្យសម្តីគ្រប់ម៉ាត់ដែលនិយាយគ្នា។
'' Yanie ឈប់ភ្លាមហើយត្រឡប់ទៅវិញ'' អ្នកមកជាមួយហៅម្តងហើយម្តងទៀតតែនាងមិនអើពើរឡើយ ចង់តែសម្លាប់Laacy ឲ្យទាល់តែបាន ។
'' លោកទៅតែឯងទៅតែខ្ញុំមិនទៅជាមួយឡើយ'' ហៅមិនព្រមមកគេក៏សម្រេចចិត្តថាចាកចេញមកតែឯងពិតមែន តែចេញមិនទៅផុតផងក៏ត្រូវថយចូលមកក្នុងវិញយ៉ាងរហ័ស ហើយក៏បង្ហាញនូវវត្តមានរបស់ បុរសម្នាក់ដែលខ្លួនកំពុងតែរង់ចាំ ។
'' មកហើយឬ? បើចឹងល្អហើយនិងបានឃើញនាងនេះវាងាប់នៅចំពោះមុខលោក Min yoongi '' Yanie ស្រែកដោយកំហឹងពេលលេចមុខប្រុសម្នាក់និងមក រឿងគ្រប់យ៉ាងគឺព្រោះតែគេ ។
'' yoongi ''
'' មិនរៀងចាលពិតមែន..!! នាងគួរតែស្លាប់នៅថ្ងៃនោះឲ្យបាត់ៗទើបល្អ'' គេក្តាប់ម្រាមដៃសឹងតែបាក់ សម្លឹងមើលទៅអ្នកដែលភ្ជង់កាំភ្លើងដាក់លើក្បាលប្រពន្ធ លើកលែងឲ្យហើយក៏មកធ្វើបែបនេះទៀតពិតជាមិនចេះរអៀសខ្លួនពិតមែន ។
'' ខ្ញុំនិងឲ្យលោកដឹងថាវាឈឺចាប់ប៉ុណ្ណាដែលបានឃើញមនុស្សដែលខ្លួនស្រលាញ់ងាប់និងមុខស្តែងៗ..!! ''
'' វាគ្មានថ្ងៃនោះទេ..!! '' Suga និយាយតែប៉ុណ្ណឹង នាងក៏ត្រូវសង្កត់ជាប់ដោយមនុស្សរបស់គេលបមកពីក្រោយ ។
'' Laacy / ម៉ាក់'' ម្តាយនិងកូនរត់មករកគ្នា ដោយលែកSuga មកចាត់ការអ្នកដែលថ្លើមធំពាសមេឃមិនខ្លាចស្លាប់។
'' គ្រាន់បើ? ក្រែងចង់សម្លាប់ប្រពន្ធយើង?'' គេច្របាច់ចង្ការ នាងមួយទំហឹង ដោយយកកាំភ្លើងមកកាន់ក្នុងដៃគេញញឹមចុងបបូរមាត់យាឡើងខ្ពស់ប្រុងទះនាងដោយដងកាំភ្លើងនោះ។
''yoongi កុំ...!! '' Laacy នាងមកចាប់ដៃគេទាន់ដោយអូសមករៀងឆ្ងាយបន្តិចពី Yanie ។ នាងគ្រវីក្បាលមិនចង់ឃើញគេប្រើហិង្សាដាក់មនុស្សស្រី ។

'' អន្ទាក់ចិត្តអន្លង់ស្នេហ៍'' 🍂Where stories live. Discover now