Laacy អង្គុយឆ្ងោកមុខចុះ នាងស្ងាត់មួយសន្ទុះហើយតាំងពីគេនាំមកឲ្យអង្គុយចាំធ្វើអាហារសម្រាប់នាងញាំ ដឹងថាតាំងពីថ្ងៃត្រង់មកនាងមិនបានញាំអ្វីពេលនេះវាល្ងាចល្មមនិងនាងឃ្លានហើយ ។
'' រួចហើយអាចញាំបានហើយ'' នាងងើយមុខឡើងសម្លឹងទៅគេ ក្នុងលោកនេះនៅមានមនុស្សប្រុសដែលចរិកដូចជាប៉ានាងដែរឬ ឲ្យយកប្តីមិនខុសមែនអ្នកម្តាយ។
'' លោកចេះធ្វើអាហារដែរឬ?''
'' ចុះក្នុងចាននិងស្អី? កម្ទេចធូលី?''
'' គ្រាន់តែសួរក៏មិនបាន'' នាងញញឹមវិញមួយរំពេច ទើបចាប់កាន់ចង្កឹះមកត្បៀបម្ហូបចាប់ដាក់ក្នុងមាត់ នាងលើកមេដៃឲ្យគេទាំងខ្លួនកំពុងតែញាំ វាពិតជាឆ្ងាញ់ហើយក៏សង្ឃឹមថានាងនិងទទួលបានការយកចិត្តទុកដាក់មួយនេះពីគេរហូតទៅ។
_____ក្រោយពេលដែរមេឃភ្លៀងក៏ត្រឡប់មកស្រឡះឡើងវិញម្តងទៀត នាងញញឹមសើចរស់រាន្តដូចចាប់ជាតិថ្មីដឹងទេថាគេបំណេញវាឲ្យនាងបានល្អណាស់កន្លះខែប្រៀបបីដូចកន្លះឆ្នាំក្នុងការរស់នៅជាមួយគ្នា ប្រើពេលវេលាក្នុងនាមជាប្តីប្រពន្ធពេលនៅផ្ទះពេលនៅកន្លែងធ្វើការងារជាចៅហ្វាយនិងអ្នកហ្វឹកហាត់ការងារ ពួកគេសម្តែងធ្វើបានល្អណាស់។
Laacy ងូតទឹករួចមកឈរជូតសក់នៅក្បែរទ្វារកញ្ចក់ក្នុងដៃកាន់កន្សែងជូតច្បូតចុះឡើង ភ្នែករបស់នាងក៏សម្លឹងទៅក្រៅ ថ្ងៃនេះវាជាថ្ងៃអាទិត្យទើបទំនេរបាននៅផ្ទះ ។
'' Min Yoongi '' នាងហើបមាត់ហៅឈ្មោះរបស់ប្តីទើបចោលកន្សែងទៅលើឥដ្ឋការ៉ូលើកដៃបើកទ្វារកញ្ចក់ទៅឈរនៅរាន្តហាល ស្រែកជំទាលហៅគេពីលើខ្លាំងៗ។
'' នែ៎..លោកប្រុងទៅណា? ថ្ងៃអាទិត្យមិននៅផ្ទះទេគិតចង់ដើរជួបជុំមិត្តភក្តិមែនទេ?'' Suga បើកចំហរទ្វារឡានចោល គេសម្លឹងមើលនាងដែលឈរច្រត់ចង្កេះស្រែកលឺៗដល់ផ្ទះបួនដប់។
'' ហើយឆ្កួតស្អីទើបឈរស្រែកបែបនេះ? មិនខ្លាចគេលឺទេ? អ៊ូយ៎..ខ្ញុំមិនគួរយកនាងធ្វើប្រពន្ធសោះ'' គេឈ្លីចិញ្ចើមដោយការធុញថប់ ហត់និងនាងខ្លាំងណាស់គឺហត់ចិត្តតែម្តងឧស្សាហ៍ប្រាប់ញយដងហើយថាកុំស្រែកលឺៗ ម្តេចក៏នៅតែមិនស្តាប់ទៀតប្រដៅនាងតែម្នាក់ប្រៀបដូចក្មេងមួយតៅ។
'' លោកមិនអាចទៅណាបានទាំងអស់ត្រូវនៅផ្ទះកំដរខ្ញុំមើលរឿងធ្វើកិច្ចការផ្ទះបង្រៀនការងារដល់ខ្ញុំ''
'' ថ្ងៃសម្រាកនាងរៀនខ្លួនឯងទៅខ្ញុំចង់ចេញក្រៅលំហែរខួរក្បាល'' Laacy ប្រញាប់រត់ចុះទៅតាមគេយ៉ាងលឿន ចង់ដើរកាត់ព្រឹកមែនទេ? នាងមិនឲកយទៅឡើយបើទៅនាងនិងតាមពីក្រោយជាឆ្អឹងទទឹងករ ។
នាងរត់លឿនគ្រាន់បើ គេរវល់តែឈររេរ៉មិនព្រមចូលឡានទើបនាងចុះមកទាន់ហ់យថែមទាំងតោងគេស្អិតដូចស្កកៅស៊ូ។
'' Laacy ខ្ញុំអត់ពេលកំដរនាងទេឆាប់ឡើងទៅលើវិញ..ចាំល្ងាចខ្ញុំមកវិញ''
'' លោកទៅខ្ញុំក៏ទៅដែរ.'' Suga ទាញនាងរុញផ្អឹបនិងឡាន គេអោនមុខទៅជិតដូចមានបំណងចង់ថើបតែLaacy លើកដៃទៅខ្ទប់មាត់របស់គេ។
'' លោកចង់ទុកឲ្យខ្ញុំនៅផ្ទះម្នាក់ឯង?''
Suga ទាញដៃនាងចេញពីមាត់ គេថយក្រោយចេញពីនាង មកឈរជ្រែងហោប៉ៅខោធ្វើមុខស្មើរប្តីប្រពន្ធក៏ចេះត្រូវការពេលវេលាផ្ទាល់ខ្លួនដូចគ្នាបើហាមប្រាមគ្រប់រឿងពេកវាក្លាយជារឿងគួរឲ្យរំខានខ្លាំងជាង។
'' នាងខ្លាចអី? នៅទីនេះជិតមួយខែហើយនៅមិនទម្លាប់ទៀតមែនទេ?''
'' មិនមែនបែបហ្នឹង..តែខ្ញុំធុញដែលត្រូវនៅផ្ទះម្នាក់ឯង'' នាងធ្វើមុខស្ញេញស្ញូញហាក់បីដូចជាថប់ដង្ហើមខ្លាំងណាស់នេះឃ្លាតពីគ្នាតែប៉ុន្មានម៉ោងសោះក៏ធុញទៅហើយដែលមិនមានគេក្បែរទម្រាំឃ្លាតរាប់ឆ្នាំទៀតស្ទះខ្យល់ស្លាប់មួយរំពេចហើយទេដឹង។
'' ចង់ទៅក្រៅជាមួយខ្ញុំ?'' ប្តីលើកចិញ្ចើមសួរដោយឫកពាកំពុងតែមានល្បិចមកលើនាង តែមិនដឹងជាមានល្បិចអ្វីចេញមកខ្លះឡើយមានតែទ្រាំចាំគេបង្ហាញវាឡើង។
'' ចង់ៗ..'' Laacy ងក់ក្បាលលឿនណាស់ ហេតុតែនាងលង់ស្រលាញ់គេ មិនចង់ឲ្យគេទៅណាចោលឡើយ។ ស្រលាញ់ប្រុសមានឈ្មោះថាជាប្តីវាមិនខុសឡើយហើយក៏កាន់តែវិសេសវិសាលទៀតនោះគឺគេមើលថែនាងដិតដល់ជាងអ្នកណាៗទាំងអស់។
'' ថើបខ្ញុំមួយខ្សឺតមកចឹង''
'' ជុប៎'' Suga បើកភ្នែកចោទសម្លឹងមកនាងដោយឫកពាមិនចង់ជឿ ម៉េចក៏ងាយយ៉ាងនេះគ្រាន់តែនិយាយភ្លាមនាងហត់មកថើបថ្ពាល់គេយ៉ាងលឿន បើតាមធម្មតាអៀនប្រៀនសម្បើមណាស់។
'' យ៉ាងម៉េច? ឲ្យទៅជាមួយឬអត់?''
'' ទៅប្តូរសម្លៀកបំពាក់ហើយចុះមកខ្ញុំចាំនាងក្នុងឡាន'' ទីបំផុតគេព្រមហើយ មិនឯការនៅផ្ទះម្នាក់ឯងឡើយដើរសប្បាយដៃណាស់ ។
'' លោកត្រូវតែទៅចាំខ្ញុំក្នុងបន្ទប់''
'' រឿងច្រើនណាស់''
'' ឲ្យលឿនឡើង'' នាងអូសដៃគេឲ្យដើរតាមចូលទៅក្នុងផ្ទះវិញ មិនពិបាកដូចទឹកមុខនិងសម្តីឡើយអូសតែបន្តិចសោះក៏ព្រមតាមសម្រួលមាត់ខុសពីចិត្តសម្តីមិនដូចបេះដូងកាយវិការក្បត់មនោសញ្ចេតនាច្បាស់ណាស់។
Laacy ប្តូរជិត10ឈុតទៅហើយនាងចេញចូលបន្ទប់ទឹកឡើងសឹកខ្ទាំសួរអ្នកដែលអង្គុយចាំរួចគេក៏ថាokay តែនាងមិនokay ក៏ចូលទៅប្តូរថ្មីវិលមុខយឺតម៉ោងខាតពេលព្រោះទេនាង។ Suga លើកនាឡិកាមកមើលម៉ោងតាំងពីម៉ោង10ព្រឹកឥលូវម៉ោងជិត១២ថ្ងៃត្រង់ទៅហើយនាងប្តូរមួយចូលមួយហត់ហឫទ័យទ្រង់ទ្រាយធំ។
'' Laacy បើនាងនៅតែប្តូរឈុតទៀតខ្ញុំប្តូរចិត្តលែងឲ្យទៅជាមួយមិនខានទេ..នេះខ្ញុំអង្គុយចាំជិត២ម៉ោងហើយនាងនៅមិនទាន់រួចទៀត..អ៊ុប..'' Laacy ចេញមកថើបបំបិតមាត់ដែលរអ៊ូច្រើននោះឲ្យស្ងាត់ឆឹងដូចគេចុច អ្នកត្រូវគេថើបកាន់តែចម្លែកក្នុងចិត្តពិតមែនហើយនាងប្លែកហ៊ានថើបគេដល់ទៅពីរដងក្នុងមួយថ្ងៃនេះ។
'' រួចហើយខ្ញុំសម្រេចថាស្លៀកឆុតមួយនេះ'' នាងដកបបូរចេញរួចក៏ញញឹមដាក់គេយ៉ាងស្រស់ Suga អត់និងឆ្ងល់មិនបានឡើយ គេទាញចង្កេះរបស់នាងឲ្យមកអង្គុយលើភ្លៅរបស់គេ ចង់ដឹងថាកើតអ្វីឬក៏លេបថ្នាំច្រលំទើបបែបនេះ។
'' នាងកើតអី? ថើបខ្ញុំពីរដងហើយដឹងខ្លួនទេ?''
'' ថើបព្រោះស្រលាញ់ព្រោះចង់ថើប'' នាងសារភាពមិនលាក់លាមកំបាំងការពិតអ្វីឡើយជាមនុស្សចូលចិត្តនិយាយត្រង់មិនក្បាច់ក្បួរបែកប្រឡាយដូចគេ។
'' Chu Laacy នាងកំពុងតែធ្វើឲ្យខ្ញុំជិតឆ្កួតហើយ'' ដែលនិយាយបែបនេះចេញមកនាងលេងល្បិចឬក៏អ្វីឲ្យប្រាកដគេមិនយល់ពីនាងទេរាល់ថ្ងៃនេះ ពេលខ្លះក៏ដូចមនុស្សឆ្កួតស្រែកឡូៗហៅគេពីចម្ងាយពេលខ្លះក៏ដូចកូនក្មេង។
'' លោកឆ្កួតមិនបានព្រោះលោកត្រូវធ្វើជាប្តីរបស់ខ្ញុំក្នុងមួយជីវិតនេះ''
Suga ស្តាប់នាងនិយាយគេកាន់តែមិនយល់ម្តងបែបនេះម្តងបែបនោះខ្មោចអ្វីចូលសណ្ថិតទេដឹង។
'' នាងស្រលាញ់ខ្ញុំ?''
'' លោកស្តាប់លឺច្បាស់ហើយសួរធ្វើអីទៀត?''
Suga អោនទៅខ្សឹបក្បែរត្រចៀកដាសអារម្មណ៍ឲ្យនាងព្រឺសម្បុរមួយលេង។
'' បើចឹងនាងក៏ត្រៀមខ្លួននិងក្លាយជារបស់ខ្ញុំឲ្យហើយទៅ''
'' ជុប៎'' មួយខ្សឺតជាការកក់មុននិងចាប់ផ្តើមចង់ធ្វើអ្វីផ្សេង ។ Laacy ខាំបបូរមាត់តាមសម្លឹងមុខរបស់គេ ខ្សឹបមិញនេះព្រឺដល់ឆ្អឹងឆ្អែងគ្រប់កន្លែង។
'' លោកចង់សុីខ្ញុំ?''
YOU ARE READING
'' អន្ទាក់ចិត្តអន្លង់ស្នេហ៍'' 🍂
Romanceជាសាច់រឿងបន្តពីរឿង « ព្រំដែនបេះដូង» ''ចរិករឹងមានះតើអ្នកណាដែលអាចបង្ក្រាបនាងបាន? វាទាល់តែប៉ះមនុស្សចិត្តសឿងដូចគ្នាទើបប្រដៅនាងបាន''