ថ្ងៃត្រង់គ្រប់គ្នានៅក្នុងក្រុមហ៊ុននាំគ្នាសម្រាកញាំបាយអស់ហើយ តែនាងដែលជាអ្នករៀនការងារមិនទាន់បានចេញទៅរកបាយទឹកឡើយសម្ងំធ្វើឯកសារដែលដាក់គរគ្នាទាំងវេទនាចិត្ត ប្រុងប្រើឲ្យស្លាប់មនុស្សមែនទេ បើប្តីរបស់នាងក៏ដូចគ្នាចេញទៅរកបាយមិនហៅនាងមួយម៉ាត់ចេះទុលឲ្យនាងនៅម្នាក់ឯងទាំងពពោះទទេថ្លុញអញ្ចឹងកើត នេះបានហៅថាមនុស្សចិត្តខ្មៅ ។
Laacy ក្រោកឈរពត់ពែនខ្លួនមួយសន្ទុះរួចក៏ដើរទៅជិតកញ្ចក់ថ្លាដែលមើលធ្លុះដល់កន្លែងដាក់ឡាន ។ នាងយកដៃទៅប៉ះលើកញ្ចក់ដោយចងចិញ្ចើមគួចចូលគ្នានេះវាជាស្អី? គេជាមនុស្សនៅលីវទើបធ្វើដូច្នេះមែនទេ? ការដែលចេញទៅមិនហៅនាងក៏ព្រោះតែបែបនេះ? មើលទៅល្អូកល្អើននិងគ្នាសម្បើមណាស់ បណ្តើរស្រីចូលឡានបើកចេញទៅដោយសភាពបែបមិនខ្វល់ថាខ្លួនមានប្រពន្ធរួចទៅហើយ គេចង់ឲ្យនាងក្អួតឈាមស្លាប់ទោះជាមិនស្រលាញ់ក៏មិនគួរធ្វើបែបហ្នឹង នេះរៀបការដោយពេញច្បាប់មិនលួចលាក់ភ្នែកញាត្តិឡើយ ។
'' ហឹស..មនុស្សថោកទាប'' Laacy លើកដៃមកជូតទឹកភ្នែកចេញ វាកំពុងតែស្រក់មកតក់ៗទាំងសងខាងហើយ ហេតុអីក៏នាងត្រូវយំហេតុអីក៏ខឹងមិនបានស្រលាញ់គេផងយំធ្វើអីគេធ្វើអ្វីជាសិទ្ធិរបស់គេ ។
'' តុកៗ..''
Julie បើកទ្វារចូលមកក្នុងបន្ទប់ ក្នុងដៃក៏មានកញ្ចប់អាហារយកមកជាមួយផង នាងបែរមកញញឹមដាក់Julie វិញដូចជាមិនបានកើតអ្វីសោះ ។
'' នេះអាហារថ្ងៃត្រង់លោកប្រធានឲ្យខ្ញុំយកមកឲ្យនាង'' Julie យកវាមកដាក់លើតុរួចក៏ដើរចេញទៅវិញ ។ កញ្ចប់អាហារ?ឲ្យអ្នកផ្សេងយកមកឲ្យតែគេក៏ចេះទៅជាមួយស្រីផ្សេងអញ្ចឹងមែនទេ? ហួសចិត្តអស់ថ្លែងតែម្តង ។
'' ប្រូស..''
'' ខ្ញុំមិនសុីរបស់លោកទេ'' Laacy គប់ចូលក្នុងធុងសម្រាមទាញការបូបដើរចេះទៅក្រៅ លែងខ្វល់ហើយមិនរៀនទៀតទេធុញថប់ក្នុងអារម្មណ៍។
'' Laacy នាងគិតចង់ទៅណា? ចុះញាំអាហារដែលខ្ញុំយកមកឲ្យឬនៅ?''
'' ខ្ញុំចេញទៅក្រៅផ្តាំប្រាប់លោកប្រធាននាងផង'' នាងផ្ញើរពាក្យសម្តីគ្រប់ម៉ាត់ទៅកាន់គេតាមលេខា ខ្លួនឯងចេះរករបស់ញាំឆ្ងាញ់នាងក៏ចង់ដូចគ្នាមិនមែនដេកសុីចាយគេទេ ត្រឹមតែរស់នៅផ្ទះជាមួយគ្នាក៏វាទើសចិត្តពេកហើយ។
YOU ARE READING
'' អន្ទាក់ចិត្តអន្លង់ស្នេហ៍'' 🍂
Romanceជាសាច់រឿងបន្តពីរឿង « ព្រំដែនបេះដូង» ''ចរិករឹងមានះតើអ្នកណាដែលអាចបង្ក្រាបនាងបាន? វាទាល់តែប៉ះមនុស្សចិត្តសឿងដូចគ្នាទើបប្រដៅនាងបាន''