ភាគ២៩

1.3K 58 0
                                    

Laacy សម្លឹងមើលមុខគេទាំងទឹកភ្នែករហាម គាប់ជួនចំពេលគេមើលមកវិញដូចគ្នា នាងដកភ្នែកក្រឡេកមុខចេញយ៉ាងរហ័ស គេមិនបានហាមាត់សួរនាងទៀតទេចាប់តាំងពីបីនាងរហូតដល់ឡាន ។ គេដាក់នាងទៅលើកៅអីពូករួចក៏ទាញទ្វារឡានបិត ដើរវាងទៅកន្លែងបើក ។ នាងសម្ងំបិតភ្នែកដេកនឿយហត់គ្រប់យ៉ាងតាំងពីរឿងផ្លូវចិត្តនិងរាងកាយ។

  Laacyដេកលក់មែនទែនលែងដឹងខ្លួន ទោះជាមកដល់ផ្ទះគេលើកបីមកដល់បន្ទប់ហើយក៏នាងនៅមិនទាន់ដឹងភ្ញាក់ទៀត។
Sugaដាក់នាងដល់ពូកហើយគេក៏ទាញភួយមកដណ្តប់ឲ្យនាង យកបាតដៃទៅដាក់ត្រង់លើផ្ទៃបរិវេណពោះរបស់នាង ដោយបង្អូសទៅវិញទៅមក យកស្អីមកកុហកទៀតក៏គេមិនជឿឡើយថាកូននេះជារបស់អ្នកផ្សេងចរិកនាងបែបណាគេដឹងច្បាស់ណាស់។
'' ហ្អឹម.'' Laacy កម្រើកត្របកភ្នែកឡើង រួចក៏ប្រែខ្លួនដេកបែរខ្នង ពេលប្តីរបស់នាងសម្លឹងមកចំៗដូចគ្រឺតនិងនាងតាំងពីជាតិណាៗមកអញ្ចឹង។
'' កូនក្នុងពោះជារបស់បងត្រូវទេ? ''
មិនទទួលបានការតបតពីនាងវិញឡើយ មើលទៅក្បាលរឹងឌឺឲ្យគេសម្បើមណាស់ ដោយចិត្តគេក៏ចង់ឈ្នះក៏ទាញនាងឲ្យបែរមកមើលមុខគេទាំងកំហឹង។
'' Chu laacy បងកំពុងតែនិយាយជាមួយអូនកុំធ្វើឫកមិនតបជាមួយបងឲ្យសោះ''
'' យ៉ាងម៉េចបើវាជាកូនរបស់លោកឬមិនមែនក៏កុំមកខ្វល់បានទេ? លោកគ្មានចំណែកនិងទទួលបានភាពជាឪពុករបស់កូនខ្ញុំឡើយ ទៅស្រវាយកសង្សារបស់លោកចុះ..'' នាងលះមួយម៉ាត់ៗចាក់ចំដើមទ្រូង នាងក្រោកចុះពីលើពូកទាញស្រោមសំបុត្រមួយច្បាប់ចេញពីក្នុងថតតុបោះមកលើពូកវិញ ។ Sugaដកវាចេញមកមើល ជាលិខិតលែងលះ? គេស្រាប់តែក្តៅឆួលដូចជាភ្លើងស្ទុះចូលកន្រ្តាក់ដើមដៃនាងមួយទំហឹងខាំធ្មេញសម្លឹងមុខចង់ពិឃាដ។
'' លែងគ្នា? គិតឆ្កួតស្អី? ចង់ឲ្យកូនអត់ឪហៅមែនទេ?''
'' កូនខ្ញុំមានតែម្តាយម្នាក់ក៏គ្រប់គ្រាន់ហើយមិនចាំបាច់មានប៉ាដែលគ្មានភាពជាប្តីដូចសព្វថ្ងៃនេះទេ...ខ្ញុំទ្រាំនិងលោកខ្លាំងណាស់រឿងលោកកុហកខ្ញុំ រឿងលោកទាក់ទងអ្នកផ្សេង បើស្រលាញ់គ្នាជាមួយស្រីម្នាក់នោះណាស់ខ្ញុំជូនពរ ហើយក៏សុីញ៉េលែងមកវាចប់រឿងហើយ''  Suga សឹងតែទប់កំហឹងលែងជាប់ហើយ គេក្តាប់ដៃចង់បាក់ម្រាមទប់ចិត្តមិនឲ្យធ្វើបាបលើរាងកាយរបស់នាងក្នុងពេលនេះ។
'' តែកូនក៏ជារបស់បងដូចគ្នា''
'' លែងលះជាមួយខ្ញុំទៅហើយលោកក៏និងអាចមានសេរីភាពចង់បណ្តើរ Yanie ពេលណាក៏បានមានអ្វីជាមួយនាងក៏លែងមានអ្នកឈឺឆ្អាលទៀតហើយ'' Laacy សុីញ៉េលើលិខិតលែងលះរួចក៏ហុចឲ្យទៅគេម្តងទៀត នាងយកប៊ិចដាក់លើបាតដៃរបស់គេបញ្ជួសឲ្យគេសុីញ៉េវា នាងទ្រាំលើសពីពាក្យថាទ្រាំនៅថ្ងៃនេះគេធ្វើទង្វើរដ៏ឥតកេរ្តិ៍ខ្មាសមកលើនាងដោយមិនរើសទីកន្លែង ចុះបើមានអ្នកមកឃើញហើយយកទៅនិយាយដើមតើត្រូវធ្វើយ៉ាងណា។
'' បងថាបងមិនលែង''
'' ខ្វោក'' គេហែកលិខិតលែងលះនោះជាពីរជាបីគប់មកលើឥដ្ឋការ៉ូ ទាញនាងឲ្យដេកលើពូកគេខ្ញាំកម្រាលពូកឡើងខ្ទក់ក្នុងដៃ នាងសម្លឹងមើលដោយមិនញញើតថាគេនិងធ្វើអ្វីមកលើនាងទៀតឡើយ។
'' លោកធ្វើរឿងនៅថ្ងៃនេះដាក់ខ្ញុំហើយគិតថាខ្ញុំនិងទ្រាំនៅជាមួយលោកទៀត? លោកធ្វើឲ្យខ្ញុំស្អប់លោកលើសពីពេលមុនលោកធ្វើឲ្យខ្ញុំដំបៅបេះដូង'' នាងស្ទុះក្រោកអង្គុយពីលើគេចាប់ក្របួចករអាវអ្នកជាប្តីស្រែកតម្លើងសម្លេងខ្លាំងៗ ទឹកភ្នែកនាងហូរច្រោកៗស្រក់ទៅលើអាវរបស់គេ។
'' មកពីអូនកុហករឿងកូន''
'' មកពីលោកមិនសក្ត័សមនិងធ្វើជាប៉ារបស់កូនខ្ញុំ'' នាងខឹងឡើងញ័រសាច់ វាជាលើកទីមួយហើយដែលគេបានឃើញនាងខឹងដល់ថ្នាក់នេះសឹងតែស្រក់ឈាមតក់ៗស្រោចលើមុខរបស់គេ។
'' ហឹស..'' Laacy ក្រោកចេញពីលើគេដោយមកឈរសម្លឹងមើលខ្លួនឯងក្នុងកញ្ចក់ម្តង នាងឃើញបិសាចកំពុងតែចូលសណ្ឋិតក្នុងខ្លួននាងហើយ សភាពងងឹតគ្របដណ្តប់ធ្វើឲ្យនាងទ្រាំលែងបានហើយ ។
'' អ្អាយ៎..ប្រាវ..'' នាងទាញអំពូលភ្លើងយកបោកចោលវាត់ទៅលើកញ្ចក់ដែលកំពុងតែឈរឆ្លុះ ពេលនេះវាបែកប្រេះស្រាំអស់ហើយ នៅលើកញ្ចក់នោះនាងឃើញខ្លួនបែងជាច្រើនភាគ ។ Suga អង្គុយសម្លឹងនាងពីលើពូកមក គេក៏ក្រោកមកឈរពីខ្នងរបស់នាង ធ្វើមុខស្មើរ។
'' អូនខឹងបងដល់ថ្នាក់ហ្នឹង?'' Suga យកដៃមកប៉ះនាង តែនាងថយចេញរួចបើកទ្វារដើរចេញពីក្នុងបន្ទប់យ៉ាងលឿន ទោះជាគេដើរតាមពីក្រោយស្រែកហៅនាងឡែតៗក៏នាងមិនខ្ចីស្តាប់ ។
'' Chu laacy ឈប់ភ្លាម..បងប្រាប់ឲ្យឈប់Laacy '' នាងលើកដៃមកខ្ទប់ត្រចៀកទាំងសងខាងដើរទាល់តែមកដល់អាងទឹក គេក៏ប្រញាប់បោះជំហ៊ានតាមឲ្យទាន់នាង ។
'' មិនលឺបងនិយាយបន្តិចខ្លះទេ? ''
'' លែងដៃខ្ញុំប្រុសចង្រៃ''
'' ប្រុសចង្រៃ?'' Suga ផ្ទួននិងពាក្យរបស់នាង ដោយងក់ក្បាលទលអណ្តាតមកថ្ពាល់ខាងឆ្វេង
'' អ្ហឺម..ហឺ..!! '' Suga ចាប់នាងមកថើបទាំងកម្រោល គេខាំបបូរមាត់នាងធ្វើឲ្យមានឈាមចេញមកហូរប្រឡាក់ដោយទាំងមាត់គេទៀត។
'' ផាច់..'' ស្របពេលគេព្រលែងនាងចេញភ្លាម នាងក៏ទះគេមួយដៃផាច់ នាងចាប់ផ្តើមដង្ហក់ដកដង្ហើមមិនដល់គ្នា..។
'' លែងខ្ញុំ''
'' កុំផ្គើនជាមួយបងបានទេ?'' ពួកគេប្រតាយប្រតប់គ្នា នាងព្យាយាមរើបម្រះគេរឹតបន្តឹងចាប់ដៃនាង ។
'' ប្រូង..''
'' Laacy '' នាងធ្លាក់ចូលទឹកដោយសារតែប្រឹងរើចេញពីគេ រហូតដល់ធ្លាក់ចូលក្នុងទឹក ។
Sugaហក់ចូលទឹកហែលទៅស្រង់នាងយកឡើងមកលើវិញ ។ គេទះថ្ពាល់នាងតិចៗអោនទៅស្តាប់ចង្វាក់បេះដូងរបស់នាង ។
'' Laacyកុំកើតអីណា..'' គេព្យាយាមសង្កត់ដៃលើដើមទ្រូងធ្វើចលនាឲ្យនាងដឹងខ្លួនឡើងវិញ ។
'' Laacy សូមអង្វរ..!!! អូនកុំកើតអីណា បងសុំទោស'' គេភ័យសឹងតែបេះដូងលែងដើរ នាងធ្លាក់ចូលទឹកភ្លាមគេក៏ចុះស្រង់ភ្លែត តែហេតុអ្វីក៏នាងមិនបើកភ្នែកយ៉ាងនេះ គេព្យាយាមធ្វើចលនាដើមទ្រូងឲ្យនាងយូរហើយម៉េចសម្បីតែចលនាបន្តិចក៏មិនមានសកម្មភាព។
'' បងសុំទោសឆាប់ដឹងខ្លួនមក Laacy..'' គេខ្ទប់ក្បាលនិងដើមទ្រូងរបស់នាង មួយសន្ទុះហើយដែលនាងទៅជាបែបនេះ ។
'' ខិះៗ..''
'' Laacy Laacy '' Suga ទាញនាងមកផ្អឹបជាប់ទ្រូង នាងព្រូសទឹកចេញមក ដកដង្ហើមញាប់ៗមុននេះដោយសារភាំងពេកនាងក៏បាត់បង់សតិហើយជំងឺហឺតក៏ស្រាប់តែចង់រើឡើងទើបនាងទៅជាបែបនេះ ។
'' Cy បងសុំទោសៗ'' គេទាំងអោបទាំងថើប ព្រោះតែដឹងខ្លួនខុសមិនគួរទាញនាងទាំងកញ្ឆក់កញ្ឆែងអញ្ចឹងសោះ។
'' ទុកឲ្យខ្ញុំស្លាប់ទៅល្អជាង''
'' អត់ទេ..អូនកុំនិយាយបែបនេះបងមិនឲ្យអូនស្លាប់ទេ..បងខុសបងសុំទោសៗ..បងខុសដែលធ្វើរឿងនោះដាក់អូន'' Laacy រុញគេចេញមិនឲ្យអោបនាងទៀត ជម្នះប្រឹងក្រោកដោយខ្លួនឯងមិនចង់បានជំនួយពីគេ ។
'' Cy..'' Laacy ក្រោកដើរមិនទាន់បានបីជំហ៊ានផងក៏ដួលសន្លប់ម្តងទៀត Suga ក្រោកមកត្រកងរាងកាយទន់ល្អូកលើកបីយកទៅខាងលើវិញ។

'' អន្ទាក់ចិត្តអន្លង់ស្នេហ៍'' 🍂Where stories live. Discover now