ភាគ១០

1.3K 72 0
                                    

ខណៈពេលនេះម៉ោងខិតចូល១២:៣០នាទីទៅហើយតែមិនទាន់ឃើញបុរសម្នាក់នោះបង្ហាញខ្លួននៅចំពោះមុខនាងសោះ ការទន្ទឹងមើលផ្លូវរបស់នាងមិនហ៊ានដកភ្នែកចេញពីមាត់ទ្វារឡើយ ។
'' ទុឺតៗ..'' ស្នាមញញឹមនៅលើមុខក៏លោតឡើងពេលឃើញលេខអ្នកដែលកំពុងចាំ callមក នាងលើកយកមកផ្អឹបជាប់ត្រចៀកយ៉ាងលឿន។
( អឹម..សុំទោសខ្ញុំប្រហែលមិនបានទៅតាមការណាត់នោះទេ..កុំចាំខ្ញុំអីត្រឡប់ទៅផ្ទះចុះ) ស្នាមញញឹមមុននេះក៏រលុបវិញដូចគេបេះ ទឹកមុខក្រៀមក្រំទឹកភ្នែកសឹងតែហូរចុះមក ពីដំបូងសប្បាយចិត្តណាស់ទោះជាគេមកមិនទាន់តែនេះមិនបានមកហើយនៅឲ្យនាងរង់ចាំអស់ពីរម៉ោងទៀត។ 

______

Laacy សម្លឹងមុខប្តីជាប់មិនដកឃ្លានាងតាមសម្លឹងយូរហើយក៏ឆ្ងល់ថាមុននេះនិយាយជាមួយអ្នកណា ម្តេចក៏ស្តាប់លឺហើយវាមិនដូចជាមិត្តទាល់តែសោះតើជាអ្នកណា។
'' លោកនិយាយទូរស័ព្ទជាមួយអ្នកណា?''
'' រឿងខ្ញុំនាងកុំចេះ''
'' ត្រូវតែចេះព្រោះលោកជាឧត្តមស្វាមីរបស់ខ្ញុំរឿងលោកក៏ដូចជារឿងខ្ញុំប្តីក៏ដូចប្រពន្ធ ប្រពន្ធក៏ដូចប្តីនិយាយរួមគឺជាមនុស្សតែមួយ''
'' ចង់តែងាប់ទេវើយ''
'' ងាប់ធ្វើអីមិនទាន់បានផ្សំដំណេកផង''
Suga ផ្លុំខ្យល់ចេញពីក្នុងមាត់ ជ្រួញច្រមុះដាក់នាង មិននឹកគិតទេថាចេះនិយាយបែបនេះចេញមកកើត ។
'' នាងស្រលាញ់ខ្ញុំដល់ថ្នាក់នេះផង?''
'' ត្រូវហើយគឺស្រលាញ់ណាស់'' គេគ្រវីក្បាលបញ្ឆេះឡានបើកចេញទៅទាំងគ្មានពាក្យតបជាមួយនិងនាងបន្តទៀត លើកទី១ដែលជួបស្រីនិយាយផុយៗដៃដល់ដូចជានាងតែមិនដឹងចិត្តហ៊ានបែបនិងឬក៏អត់ទេ គេចាំតែមើលថានាងក្លាហាននិងធ្វើរឿងដែលខ្លួនបាននិយាយដូចមុននេះទេ។

'' wahh..នេះជាកន្លែងណានិង? លោកណាត់មិត្តភក្តិមកទីនេះ?''
'' នាំនាងមកដើរលេងលុបការណាត់ចោលហើយ''
'' ពិតមែន?'' Laacy សប្បាយចិត្តចង់ហោះលើអាកាស គេចំណាយពេលវេលាដើម្បីមកនៅជាមួយនាងដោយមិនទៅតាមការគ្រោងទុកនោះមែនទេ ទីនេះក៏ល្អម្យ៉ាងដែរសិទ្ធតែដើមឈើធំៗម្លប់ត្រជាក់រហី ថែមទាំងមានដើមផ្កាជាច្រើនទៀតផង ។ ឡានឈប់ចតភ្លាមនាងក៏បើកទ្វារចុះរត់ទៅរាដៃប៉ះផ្កាយ៉ាងសប្បាយរីករាយប្រៀបបីដូចជាកូនក្មេងមិនទាន់បាត់ធំ ។ Suga សម្លឹងខ្នងរបស់នាង ពន្លិចចេញនូវស្នាមញញឹមដែលកម្រនិងបញ្ចេញវាមកបានឃើញនាងសប្បាយយ៉ាងនេះគេក៏ធូរចិត្ត។
'' អ្អេ៎..លោកឆាប់មកនេះមក'' Laacy រត់មកអោបដៃគេវិញ នាងយកមុខទៅននៀលលើដើមដៃរបស់គេ ពេលនេះគឺនាងមានក្តីសុខខ្លាំងបំផុតគ្រាន់តែចង់អរគុណដែលធ្វើគ្រប់យ៉ាងដើម្បីនាងមិនឲ្យនាងមានអារម្មណ៍ថាត្រូវឯកាដូចពេលកន្លងមក។
'' យ៉ាងម៉េច?''
'' អរគុណដែលនាំខ្ញុំមកដើរលេងមិនទុកខ្ញុំចោល'' គេក៏ស្រាប់តែអោនមុខមករកនាង ដៃរបស់គេក៏ទាញចង្កេះរបស់នាងមកផ្អឹបនិងខ្លួនរបស់គេ បន្ទាប់មកក៏ផ្អឹបបបូរមាត់លើបបូរមាត់ប្រពន្ធ ស្នាមថើបដែលគេផ្តល់មកគឺផ្អែមល្ហែមខ្លាំងបំផុត ទន់ភ្លន់ពពេញទៅដោយមនោសញ្ចេតនា ទោះជាគេមិនសូវបង្ហាញស្នាមញញឹមនិងនិយាយស្តីពិរោះជាមួយនាងក៏ដោយ។
'' អឹម..'' ថើបគ្នាឡើងឆ្អែតឆ្អន់ហើយទើបមកអង្គុយនៅក្រោមដើរឈើ លើស្មៅពណ៌បៃតងខ្ចៅមួយកន្លែង ។ Laacy ដេកកើយភ្លៅរបស់គេទាល់តែលង់លក់លែងដឹងខ្យល់អ្វីទាំងអស់ ចរិកបែបនេះក៏គួរឲ្យស្រលាញ់ម្យ៉ាងដែរមិនបាច់ខំធ្វើខំសម្តែងអ្វីនោះទេ។  Suga យកម្រាមដៃឆ្កឹះសរសៃរសក់ចេញពីមុខរបស់នាង ដោយផ្តិតការថើបមួយខ្សឺតលើថ្ងាសនាង ។
'' ហ្អឺម..'' Laacy បើកភ្នែកសម្លឹងមើលម្ចាស់ភ្លៅដែលនាងដេកកើយ នាំមកដើរលេងតែនាងបែរជាដេក កន្លងផុតទៅមួយម៉ោងហើយទើបតែភ្ញាក់គេក៏ស្ពឹកខ្លួនដែលទ្រាំឲ្យនាងដេកកើយដោយមិននិយាយស្តីអ្វីមួយម៉ាត់។
'' លោក''
'' យ៉ាងម៉េច?'' Laacy ទាញប្រអប់ដៃរបស់គេមកផ្អឹបជាប់ថ្ពាល់ មានសំណួរចង់សួរទៅកាន់គេ ដែលនាងនិយាយឲ្យស្តាប់សឹងតែសឹកត្រចៀកទៅហើយតែមិនទាន់បានលឺវាចេញពីមាត់របស់គេវិញឡើយ ។
'' លោកមានអារម្មណ៍ស្រលាញ់មកលើខ្ញុំវិញទេ?''  ឆ្លើយបែបណាក៏មិនចេញដែរគេមិនបានស្មោះត្រង់ជាមួយនាង100%នោះទេវាពិបាកនិងបរិយាយចេញមកខាងក្រៅណាស់ ។
'' ភ្ញាក់ហើយក៏ក្រោកខ្ញុំស្ពឹកជើងខ្លាំងណាស់'' គេបង្វែរនិយាយរឿងផ្សេងដោយមិនតបចម្លើយជាសំណួរត្រូវឆ្លើយឡើយ ។
'' Yoongi ''
'' Laacy មោះទៅផ្ទះវិញ'' គេហុចដៃឲ្យនាងតោងឡើង ឈរធ្វើមុខស្មើរដូចមិនចង់ខ្វល់ពីនាងបន្តិចសោះ មិនដឹងខ្លះសោះតើមែនទេដែលឃើញទឹកមុខរបស់នាងស្រពោនអញ្ចឹងហើយ ។
'' ចា៎..ទៅផ្ទះ'' នាងព្រមក្រោកដើរចូលទៅចាំគេក្នុងឡានមុន អង្គុយធ្វើមុខក្រៀមក្រំសារភាពស្នេហ៍មិនបានសម្រេច គេមិនឆ្លើយតបមានតែអង្គុយកើតទុក្ខខ្លួនឯង។
'' ង៉ោង..''
នៅតាមផ្លូវត្រឡប់ទៅផ្ទះវិញ នាងចុចតែទូរស័ព្ទមិននិយាយអ្វីទាំងអស់ គេក៏ស្ងាត់ស្ងៀមដូចគ្នា មេឃក៏កាន់តែងងឹតឡានបើកក៏យឺតដូចកំពុងចង់ឲ្យនាងនិយាយរកគេមុន។
'' ស្រេកទឹក?'' Suga សួរឡើងមកភ្លែតពេលឃើញនាងយកដៃមកអង្អែលបំពងករ និងលេបទឹកមាត់ជាច្រើនសា ។
'' តិចតួចដែរ''
'' នេះ..'' Suga លូកដៃយកទឹកនៅខាងក្រោយមកឲ្យនាង ទង្វើរនិងសម្តីវាខុសគ្នាឆ្ងាយណាស់។
'' ក្អឹកៗ..'' តិចតួចនាងដាច់បុិតមួយដប នាងផឹកទឹករួចហើយក៏បែរមកធ្វើមុខខ្មួរដាក់គេ។
'' ខ្ញុំសួរម្តងទៀតលោកស្រលាញ់ខ្ញុំដែរឬទេ?''
'' រឿងដដែលៗធុញណាស់ប្តូររឿងសួរតើបានទេ?'' Laacy ផ្តាច់ជ្ញាចិត្តហើយបើធ្វើឲ្យគេស្រលាញ់វិញមិនបាននាងនិងទៅបួសធ្វើដូនជីឈប់គិតរឿងស្នេហាទៀតហើយ។
'' បានតា៎..ប្តីស្រលាញ់ប្រពន្ធទេ?''
'' ដដែល..សួររឿងផ្សេងមក''
'' បងស្រលាញ់ក្មេងតូចម្នាក់នេះទេ?'' នាងបុិតមុខនិងដៃរបស់គេ ពេបមាត់តិចៗឲ្យគេបានឃើញ មុខក្រាស់ដល់ទីបញ្ចប់គ្រាន់តែប្រាប់។
'' សាំណាស់..''
'' អ្អេ៎..'' Suga សឹងតែស្រែកលឺៗចេញមក នាងកើតអីម្តេចមកអង្គុយច្រកគាវលើគេទាំងដែលកំពុងបើកឡានយ៉ាងនេះ។
'' ស្រលាញ់ឬមិនស្រលាញ់?''
'' ចុះទៅអង្គុយកន្លែងនាងវិញភ្លាម'' នាងគ្រវីក្បាលលើកដៃទៅអោបករ របស់គេ ផ្អឹបមុខនិងកញ្ចឹងករដូចជាមិនបានលឺគេនិយាយថាអ្វីសោះ។
'' ទ្រាំឲ្យដល់ផ្ទះលោកនិងផ្ទុះ''

'' អន្ទាក់ចិត្តអន្លង់ស្នេហ៍'' 🍂Where stories live. Discover now