ភាគ២៥

1.3K 68 0
                                    

Suga អង្គុយក្តោបក្បាលសញ្ចឹងគិត តើគួរទៅរកនាងនៅទីណាទើបល្អ បើគេទៅដល់ផ្ទះ Taehyung ហើយក៏មិនឃើញ ឡានក៏ទុកចោលនៅខនដូ Yanie ទៀត។ គេស្មុគស្មាញរកផ្លូវចេញមិនបាន បាត់នាងប្រៀបបីដូចជាបាត់បេះដូងមួយចំហៀងឲ្យរសាត់ទៅតាមទឹកហូរ ស្ថានភាពគេពេលដូចជាមនុស្សដាច់សង្វាតព្រាត់ប្រពន្ធមួយទាំងមូលសម្បីដំណឹងតែបន្តិចក៏មិនលិចលឺ គេមិនអាចផ្សព្វបើកចំហរបានឡើយវាអាចប៉ះពាល់ដល់គ្រួសាររបស់នាង។
'' ប្រាវ..'' Suga បោកដបស្រាចោលលើកម្រាលឥដ្ឋបែកខ្ចាយ Taehyung ឈរជ្រែងហោប៉ៅហ៊ួចយ៉ាងទំនងសម្លឹងមើលអ្នកជាបង ទាំងជក់បារីនិងផឹក៧ថ្ងៃវ៉ាដាច់មិនលើកលែងឡើយ៕
'' អាចង្រៃ..ឯងយកនាងទៅលាក់នៅឯណា?'' Suga ចាប់ក្របួចករអាវប្អូន សួរនាំដោយអាការៈស្រវឹងស្រឿងៗធុំភាយតែម្តង ។
'' ខ្ញុំលាក់ស្អីគេនៀក៎..ចេះមកក្របួចករអាវទៅកើត''
'' ឌឹប..'' មួយកណ្តាប់ដៃចំថ្គាម ពីSuga ទៅកាន់ Taehyung មួយដៃមិនស្ងប់ទេនៅបន្តទាញគេមកជិតខាំសង្រ្គឺតធ្មេញដាក់ទៀត។
'' យើងសួរម្តងទៀត Laacy ប្រពន្ធយើងឯងយកនាងទៅលាក់នៅទីណា? ឆាប់ឆ្លើយជាមួយយើងមក''
'' ល្ងង់ធ្វើជាប្តីគេតែដល់បាត់ប្រពន្ធមកសួរអ្នកដទៃគិតថាខ្ញុំដឹងមែនទេ?''
'' អាចង្រៃ..ឌឹប'' មួយដៃថែមទៀតម្តងនេះTaehyung ដួលព្រូសទៅលើដី គេបម្រុងចូលទៅដាល់ថែម តែJungguk មកឃាត់អោបគេពីក្រោយ។
'' Hyung ប៉ុណ្ណឹងបានហើយ..ឈប់វ៉ៃគាត់ទៅ''
'' លែងយើង យើងនិងវ៉ៃវាឲ្យដឹងដៃម្តងចេះដឹងរឿងប្តីប្រពន្ធយើងណាស់'' Jungguk អោបSuga ជាប់មិនឲ្យទៅវាយដំអ្នកដែលអាយុបងខ្លួនដូចគ្នា តាមរកប្រពន្ធមិនឃើញមួម៉ៅវ៉ៃប្អូនតែម្តង។
'' លែងឲ្យគាត់មកដាល់យើងទៀតមក..នេះមកពីគាត់ខ្លួនឯងមានប្រពន្ធហើយនៅមិនស្ងប់ចង់ថែមម្នាក់ទៀតសមមុខហើយដែលនាងរត់ចោលក្បាល''
'' ឯង..''
'' បានហើយៗ..'' Taehyung ឌឺណាស់គេមិនបានទៅខ្លាចរអាសម្បីតែបន្តិច ។
'' ចូលផ្ទះនិយាយគ្នាវិញប្រសើរជាងមោះ..'' Jungguk អូសSuga ចូលទៅខាងក្នុងទាំងគេចង់នៅដាល់Taehyung ឲ្យបាក់ធ្មេញនៅឡើយ ក្តៅក្រហាយណាស់ឌឺដងគេសឹងតែរាល់ថ្ងៃបន្ទាប់ពីបាត់ដំណឹង Laacy ។

បន្ទាប់ពីចូលមកដល់ខាងក្នុង Taehyung លើកដៃមកស្ទាបត្រង់កន្លែងដែលបងដាល់នោះយ៉ាងឃ្នើសចិត្ត គ្រប់គ្នាសម្លឹងមើលមកពួកគេរបៀបហត់ក្នុងចិត្តគឺឈ្លោះគ្រប់ពេលឲ្យតែឃើញមុខគ្នា។
'' ពួកយើងតាមរកនាងមិនឃើញទេនៅតាមតំបន់អធិបតេយ្យគ្រប់កន្លែងហើយ'' jimin បន្លឺឡើងប្រាប់Suga ព្រោះគេនិងOmii ក៏បានតាមជួយរកដូចគ្នា។
'' ពួកខ្ញុំក៏រកមិនឃើញ'' angi សម្លឹងមុខប្តីតាំងចិត្តជួយរកហើយតែមិនឃើញអស់វិធីហើយ។
'' យើងនិងឲ្យមនុស្សតាមរកនាងបន្ថែមទៀតម្តងនេះនិងតាមរកតាមកន្លែងសុីវិល័យម្តងព្រោះមនុស្សដូចLaacy មិនចេះនៅកន្លែងតូចចង្អៀតនិងមានភាពរញ៉េរញ៉ៃតាមតំបន់តូចៗទេ'' គេនិយាយឡើងហាក់ដូចជាច្បាស់ណាស់ Taehyung ស្តាប់លឺហើយក៏រៀងភ័យតិចតួចដែរព្រោះវាបែបនេះពិតមែន Laacy នៅផ្ទះវីឡាមួយខ្នងសព្វថ្ងៃ នាងសុីចាយលុយក្នុងកាតមិនទាន់អស់ទេ តិចប្រយ័ត្នភ្លេចទៅថាកាតដែលគេបានឲ្យនាងកាលពីខែមុន នាងបានដកលុយចេញខ្ទេចគ្មានសល់សម្បីតែមួយកាក់វាមានលុយច្រើនណាស់ចាយដល់កើតកូនមកក៏មិនទាន់អស់ផង។
'' ខ្ញុំទៅវិញហើយ'' Suga ក្រោកចេញផុត Taehyung ក៏បែរមកនិយាយជាមួយអ្នកដែលនៅសល់។
'' អ្នកទាំងអស់គ្នាដឹងទេថាគាត់មានសង្សា''
'' ហាស៎?'' គ្រប់គ្នាភ្ញាក់ផ្អើលជាខ្លាំងព្រោះមិនដែលដឹងរឿងនេះពីមុនមកទេ ។
'' Laacy រត់ចោលព្រោះតែអស់ទ្រាំជាមួយរឿងនេះ''
'' អឺ..ចឹងបាន ឯងមិនសូវខ្វល់រឿងតាមជួយរកLaacy '' Jimin ងក់ក្បាលបែរមកមើលមុខប្រពន្ធខណៈពេលនេះគឺពួកគេមកផ្ទះJungguk ដើម្បីពិភាក្សាគ្នារឿងតាមរឿង Laacy តែដល់ដឹងរឿងបែបនេះគឺអស់អារម្មណ៍ចង់ជួយ។

'' អន្ទាក់ចិត្តអន្លង់ស្នេហ៍'' 🍂Where stories live. Discover now