Ep:1

1.8K 87 2
                                    

'' ង៉ោង'' អ្នកកម្លោះបើកឡានចេញពីបរិវេណមុខផ្ទះរបស់នាងយ៉ាងលឿនដោយជឿជាក់ថាជាផ្ទះបនស្រីពិតមែន តែសុំប្រាប់ថាកំពុងតែធ្លាក់ក្នុងអន្លង់បោកប្រាសរបស់ក្មេងស្រីសាច់សរខ្ចីបណ្តូលចេកនេះហើយ ។ Laacy បែរទៅមើលខាងក្រោយវិញដោយរំភើបជាខ្លាំងនាងរួចផុតពីម៉ាក់របស់នាងមួយថ្ងៃទៀតហើយធូរទ្រូងរហ៊ុយដូចបន្លាលួសកំពុងតែរើចេញពីរបងបម្រុងផ្លោះចេញក្រៅ។
'' អរគុណលោកហើយដឹងទេថាខ្ញុំនេះសំណាងបំផុតដែលជួបប្រុសសង្ហារចិត្តល្អដូចជាលោក'' នាងរៀបរាប់ញញឹមមិនស្ងួតជើងធ្មេញ យកដៃទៅកាន់អង្រួនគេ ។
Suga ទាញដៃនាងចេញដោយអាកប្បកិរិយាមិនពេញចិត្តបន្តិចឡើយ ស្រីនិយាយច្រើនរំខានត្រចៀកដូចជានាងគេមិនដែលគិតថាចង់ជួបឬក៏ជួយបន្តិចណាទេតែនេះវាចៃដន្យពេកដែលត្រូវឆ្លងកាត់មកជួបបើអាចនិងថយឡានទៅវិញភ្លាមឲ្យជួបហេតុការណ៍មុននេះហើយបុកនាងឲ្យស្លាប់តែម្តង។
'' ធ្វើឫកយ៉ាងហ្នឹងផង? ខ្ញុំខំនិយាយជាមួយណា''
'' បិតមាត់បានហើយបើមិនចឹងទេខ្ញុំទម្លាក់នាងតាមផ្លូវនេះមិនខាន'' Laacy អត់បានខ្វល់ជាមួយសម្តីដ៏គ្មានជាតិចូវនេះឡើយ នាងបែរជាដកទូរស័ព្ទចេញពីក្នុងការបូបមកថតរូបក្រឹបៗញញឹមស្ញេញដូចមនុស្សឆ្កួត ប្រហែលគិតថាមានតែខ្លួនឯងម្នាក់ទេដែលស្រស់ស្អាតជាងគេលើលោកាមួយនេះ។
'' ងុឺត''
'' អ៊ូយ..''
'' បើកឡានដូចឡប់ចេះមានឡានទំនើបបើកបានយ៉ាងម៉េចនៀក៎..បើចរិកយ៉ាប់បែបហ្នឹង'' នាងរអ៊ូថាឲ្យខុសមនុស្សហើយនេះជាឡានអ្នកណា? ហើយអ្នកណាជាសុំឲ្យជួយ សម្តីម៉ាករាប់ឆ្កែជាញាាតិ្តមិត្តគេធាក់ទម្លាក់ចេញមិនខានឡើយ។
'' ចុះពីឡានរបស់ខ្ញុំ''
'' ខ្ញុំមិនចុះ''
'' ខ្ញុំប្រាប់ថាឲ្យចុះ''
'' ខ្ញុំថាអត់'' នាងប្រកែកយកឈ្នះតែម្តងគេទាំងដេញទាំងថាប៉ុណ្ណឹងហើយនៅមុខក្រាស់មិនព្រមចេញទៀតចង់ត្រូវពិតមែនហើយស្រីម្នាក់នេះ។
'' ចុះមិនចុះឥលូវនិង?''
'' មើលមាត់ណា៎...No'' នាងយកម្រាមដៃមកចង្អុលបបូរមាត់ខ្លួនឯង បង្ហាញប្រាប់ដល់គេថែមទាំងតម្លើងឫកក្អេងក្អាងទៀត មិនគួរឲ្យនាងឡើងឡានសោះ ។
'' នាងមិនចុះ? ល្អ..'' គេងក់ក្បាលរួចក៏សម្លឹងមើលជុំវិញខ្លួនតើមានអ្វីដែលអាចធ្វើឲ្យនាងខ្លាចរត់ចេញដោយខ្លួនឯងបានដែរទេ។
'' ស្មានតែគ្រាន់បើ'' សម្តីរបស់នាងកំពុងតែបញ្ឆេះឲ្យគេក្តៅក្រហាយហើយ ទើបសម្រេចចិត្តជាន់ហ្គែរឡានបើកបន្ថែមល្បឿនឲ្យលឿនជាងមុន ។ ដល់ថ្នាក់នាងភ័យស្លេកមុខដូចមាន់ស្លោរដកដង្ហើមញាប់ៗ រាវរកបំពង់ហឺតមកហិតនិងថ្នាំបាញ់ចូលមាត់ នាងកើតជំងឺហឺតគ្រប់ពេលដែលភ័យខ្លាចវាក៏រើឡើងភ្លាម ខណៈពេលនេះនាងបែកញើសស្រឹបៗចង់សន្លប់ម្តងៗ ។
'' លោកកុំបើកលឿនពេក..'' Laacy ងងឹតមុខមើលអ្វីលែងច្បាស់ហើយ ពិភពលោកមួយនេះវាបប្រែជាវិលខ្ញាល់មិនឈប់សោះ ភ្នែកក៏ទម្លាក់ចុះបាត់មាត់ឆឹងលែងដឹងលឺអ្វីតទៅទៀត។

_______

2ម៉ោងកន្លងផុតទៅ...!!!
ស្ថិតក្នុងបន្ទប់ធំទូលាយមួយ មានកញ្ចក់ថ្លាមើលធ្លុះដល់ខាងក្រៅ ពូកទន់ៗបន្ទប់មានក្លិនក្រអូបពណ៌សរខ្មៅលាយគ្នា ។
Laacy សម្លឹងមើលផ្ទៃបន្ទប់ បន្ទាប់ពីដឹងខ្លួនឡើងមកនាងក៏ឃើញតែភាពសរខ្មៅសាឡុងធំៗរបស់របរទំនើបៗតាំងគ្រប់កន្លែងបើបានបោកចោលខ្លះប្រហែលជាល្អ។
'' គេអាក្រក់ណាស់ធ្វើបាបយើងដល់សន្លប់''
ដឹងខ្លួនភ្លាមគំនិតអាក្រក់ផុសមកក្នុងខួរក្បាលឲ្យមានរឿងសប្បាយៗបន្តការងារតពីការសន្លប់បាត់ស្មារតី បើគេមិនខូចខាតរបស់ប្រើប្រាសទាំងនេះទេ Chu Laacy និងដូរឈ្មោះទៅជា Lachuyវិញមិនខាន។
Laacy ក្រោកពីលើពូកទៅចាប់កាន់ថូរផ្កាដែលមើលទៅវាមានតម្លៃគួរសមដែរព្រោះផ្ទះរបស់នាងក៏មានដូចគ្នា ។
'' មិនបាច់ដាក់លម្អរអីទេវាមិនសមនិងលោកឡើយ''
'' នាងធ្វើអី?''
'' ប្រាវ..'' មិនទាន់បោកផងសម្លេងនិយាយមកកាន់នាងវាធ្វើឲ្យបង្អើលចិត្តពន់ពេកនិងរូបរាងដែលអាក្រាតល្វែងលើវាធ្វើឲ្យនាងរបូតដៃជ្រុះថូរផ្កាបែកខ្ចាយទៅលើឥដ្ឋការ៉ូ ភ្នែករបស់នាងព្រិចញាប់ស្អេកតាមសម្លឹងសាច់សរខ្ចីជាងមនុស្សស្រីនោះយ៉ាងគ្រហើនដោយចិត្តរំប៉ងចង់លេបត្របាក់ទុកក្នុងពោះ ។
'' អ៊ួយ..'' Suga ចាប់ច្របាច់ករដៃរបស់នាង និងសម្លឹងមើលដោយអារម្មណ៍ឆេះឆួលបំផ្លាញទៀតហើយជួបលើកណាក៏មិនដែលថាល្អសោះ។
'' លែងខ្ញុំ..''
'' នាងធ្វើឲ្យថូរផ្កាខ្ញុំបែកហើយគិតយ៉ាងម៉េចឥលូវនេះ?''
'' ចាំខ្ញុំសងវិញក៏បាន..'' Suga សម្លឹងនាងតាំងពីក្បាលដល់ចុងជើងរូបរាងតូចមួយក្តាប់ដៃ រួចក៏អោនមកខ្សឹបក្បែរត្រចៀករបស់នាងវិញម្តង។
'' សងបែប...!!!!! បែបសុីជម្រៅដែរទេ? '' Laacy ក្រហមមុខងាំងក្រោយពេលគេងើបមុខមកសម្លឹងចំនាងវិញ ថែមទាំងយកដៃមកច្បិចចង្ការនាងទៀតនោះ ។
'' សុីជម្រៅយ៉ាងម៉េច? ខ្ញុំមិនយល់ទេ? លោកធ្លាប់ឲ្យគេសងបែបហ្នឹង?'' សំណួរបែបភ្លើរចោតសួរមកគេវិញ ភ្នែកនាងពិតជាមិនអាចដកចេញពីរាងកាយគេពិតមែន ។ Suga ដូចជាចង់ខ្លាចនាងវិញហើយបើសម្លឹងយ៉ាងនេះ គេទាញនាងឲ្យដើរតាមខ្លួនបំណងបោះនាងទៅលើសាឡុង តែស្របពេលនោះនាងក៏ថ្ងូរឡើងដោយការឈឺចាប់។
'' អ្អា៎..ហឺកៗ..''
'' យ៉ាងម៉េចនិង?'' គេអោនមើលខាងក្រោមឃើញជើងរបស់នាងសិទ្ធិតែឈាមវាប្រហែលជាជាន់អំបែងថូរមុននេះហើយ ។

'' អន្ទាក់ចិត្តអន្លង់ស្នេហ៍'' 🍂Where stories live. Discover now