ភាគ២៧

1.4K 64 0
                                    

Laacy រើបម្រះចេញពីរង្វង់ដៃអោបរឹតរបស់ប្តី នាងក្រោយអង្គុយគេក៏ក្រោកតាម គឺមកអោបនាងទៀត។
'' ពួកយើងមកចាប់ផ្តើមស្វែងយល់ពីគ្នាណា៎..បងនិងព្យាយាមសម្របតាមអូន''
'' គ្មានការចាប់ផ្តើមអ្វីទាំងអស់ខ្ញុំត្រូវការលែងលះជាមួយលោក'' Laacy បេះដៃគេចេញ ដោយរំកិលខ្លួនថយឲ្យមានគម្លាតដាច់ពីគេ។ ម្រាមដៃលើកហាមប្រាមគេទុកជាមុនមិនឲ្យចូលមកក្បែរនាង ស្រលាញ់ប៉ុណ្ណាក៏មិនចង់បង្ហាញឲ្យគេបានដឹងត្រឹមថ្នមក្តីស្រលាញ់មួយនេះរក្សាក្នុងប្រអប់បេះដូងដល់ថ្ងៃអវសាននៃដង្ហើមចុងក្រោយ។
'' Cy..អូនកុំចិត្តដាច់ដាក់បងពេកបានទេ? ផ្តល់ឱកាសឲ្យបងតបស្នងរឿងកន្លងបានទេ?''
'' ចុះដែលស្រលាញ់ខ្ញុំទេ?''
''គឺ..'' គេនិយាយមិនចេញសោះអណ្តាតគ្រលាស់វាមិនបានឲ្យតែចង់និយាយថាបងស្រលាញ់អូនវាដូចមានអ្វីមកចាប់ទាញមិនឲ្យនិយាយ។
'' មិនបានស្រលាញ់ក៏មិនចង់បានការអាណិតពីលោកដែរខ្ញុំស្អប់ការសម្តែងរបស់លោកណាស់''
'' Cy''
'' ផាច់..'' នាងថែមមួយដៃទៀត ពេលប្តីប្រុងខិតមករកនាង ស្រីម្នាក់នេះរឹងមាំនិងមើលថែខ្លួនឯងមិនចាំបាច់គេមកសម្តែងធ្វើជាបារម្ភអ្វីឡើយ។
'' ចេញពីទីនេះបានហើយកុំឲ្យខ្ញុំឃើញមុខលោកទៀត''
'' បងមិនទៅណាទាំងអស់បើអូនមិនព្រមទៅវិញជាមួយបង..'' laacy ប្រុងយាដៃទៅទះគេមួយកំផ្លៀងទៀត នាងខឹងចិត្តខ្លួនឯងដែលដេញគេមិនទៅ ។
'' ទះបងទៀតមកហើយក៏ទៅវិញជាមួយគ្នា.ម៉ាក់អូនគាត់ឈឺទើបតែចេញពីពេទ្យមកសម្រាកនៅផ្ទះបងចង់ឲ្យអូនទៅនៅផ្ទះមើលថែគាត់ ព្រោះគាត់បារម្ភពីអូនខ្លាំងណាស់'' laacy ទម្លាក់ដៃចុះវិញស្របពេលដែលស្តាប់គេនិយាយមក តំណក់ទឹកភ្នែកស្រក់មកតក់ៗកាត់ថ្ពាល់ ម្តាយនាងកើតអ្វីធ្ងន់ធ្ងរឬក៏អត់ នាងខុសដែលធ្វើឲ្យម្តាយឈឺ។
'' ឈប់យំហើយទៅវិញជាមួយគ្នា'' នាងងក់ក្បាលព្រមត្រឡប់ទៅវិញ គេទាញនាងមកអោបលួងលោម ដោយការថ្នាក់ថ្នម។

_____

Laacy ចុះពីឡានរត់ចូលទៅក្នុងផ្ទះ នាងរត់ឡើងកាំជណ្តើរញាប់ជើងឆ្មេរដោយមិនខ្លាចផ្កាប់មុខឡើយ។
'' អ្អាយ៎..'' laacy ប្រហោងពោះមិនតិចទេពេលជាន់ខុសកាំជណ្តើតបិះធ្លាក់មកក្រោម តែSugaចង្កេះទ្រនាងជាប់ គេលើកនាងបីឡើងទៅតែម្តង។
'' ប្រយ័ត្នសុវត្ថិភាពខ្លួនឯងជាមុនសិន'' គេស្តីបន្ទោសក្នុងន័យបារម្ភមិនបានខឹង ក៏បានធ្វើឲ្យនាងអោនមុខចុះ បើមិនប្រយ័ត្នជីវិតមួយទៀតនៅក្នុងពោះនាងក៏មិននៅដែរ។

'' អន្ទាក់ចិត្តអន្លង់ស្នេហ៍'' 🍂Where stories live. Discover now