ភាគ៣៧

1.1K 49 0
                                    

Laacy ធ្វើភ្នែកម៉ក់ៗដោយរកពាក្យអ្វីមកតបឲ្យត្រូវនិងពាក្យពេចន៍របស់ប្តី គេចាប់ផ្តើមធ្វើឲ្យនាងលង់ម្តងទៀតហើយ នាងលិចលង់លើកនេះគឺកាន់តែខ្លាំងជាងពីមុនទៀត។
'' កុំសម្លឹងបងបែបនេះ..!!! អូនគ្រាន់តែធ្វើជាមនុស្សស្រីគួរឲ្យស្រលាញ់សម្រាប់បងមិនចាំបាច់មឿងម៉ាត់អ្វីនោះទេ'' Laacy ខិតចូលទៅអោបគេ ដោយខ្ទប់មុខនិងកញ្ចឹងករប្តី ។ Suga ដៃម្ខាងអោបប្រពន្ធម្ខាងទៀតកាន់ចានបបរ គេថើបសក់នាងមួយខ្សឺត ផ្តល់នូវក្តីស្រលាញ់ដ៏លើសលប់សម្រាប់សងពេលវេលាកន្លងមកជាមនុស្សស្រីដែលខ្វះភាពកក់ក្តៅជាក្មេងបិតបាំងអារម្មណ៍ឈឺចាប់ គេសុំធ្វើជាអ្នកមកជួសជុលសង។
'' មោះមកញាំបបរវិញណា៎.'' ប្តីបញ្ចុកបបរប្រពន្ធធ្វើដូចជាកូនក្មេងដែលមិនទាន់ចេះដើរកាន់ស្លាបព្រាញាំអាហារបានអញ្ចឹង ។ នាងញញឹមតបនិងគេវិញហាមាត់ទទួលយកបបរដែលគេបញ្ចុក រហូតទាល់តែអស់ ។ 
Suga ចុះមកខាងក្រោមរៀបចំរបស់ញាំដាក់ក្នុងទូរទឹកកក វាមានតែរបស់ដែលជំនួយដល់កូនក្នុងពោះប្រពន្ធ គេស្រាប់តែញោចស្នាមញញឹមឡើងមកលើផ្ទៃមុខពេលនឹកឃើញដល់មុខប្រពន្ធ នាងគួរឲ្យស្រលាញ់ខ្លាំងណាស់គេទើបតែមើលឃើញវានៅថ្ងៃនេះលក្ខណៈម្តាយរបស់កូនគេទោះមិនសុភាពរាបសាតែជាក្មេងស្រីដែលប៉ប៉ាច់ប៉ប៉ូចដូចជានាង ។

'' ក្រឺងៗ..!!!! '' កណ្តឹងនៅមុខផ្ទះបន្លឺឡើង Suga ទាញទូទឹកកកបិត ហើយក៏ដើរទៅមើលនៅមុខផ្ទះ គេបើកទ្វាររបងក្រាក អ្វីដែលបង្ហាញនៅចំពោះមុខគឺ Yanie សង្សាចាស់គេ។
'' Yanie .??''
'' Yoongi ហ្អឺកៗ..'' នាងយំសស្រាក់ស្រវាចូលអោបរឹតអ្នកដែលមានឈ្មោះថាជាសង្សា គេលើកដៃមកអង្អែលខ្នងនាងថ្នមៗពេលឃើញនាងយំបែបនេះ អត់ចិត្តមិនខ្វល់វាដូចជាហួសហេតុពេក។
'' អ្នកណាគេមក?'' Laacy ចេញមកមើលដូចគ្នា នាងវ៉ាក់អឺនិងរូបភាពដែលពួកគេកំពុងតែអោបគ្នា នាងឈរសម្លឹងមើលប្តីអោបស្រីផ្សេងដោយមិនបានចូលទៅទាញចេញអ្វីឡើយ។
'' Cy..'' Suga រុញYanie ចេញពីខ្លួន គេរេភ្នែកជ្រេមជ្រុំសម្លឹងមនុស្សស្រី២នាក់នេះម្តងម្នាក់។
'' Cy..'' Laacy ដើរចូលមកខាងក្នុងវិញទាំងមិននិយាយអ្វីទាំងអស់នាងធ្វើមុខស្ងួតចេស៎ ដាក់គូទអង្គុយប៉ុកលើសាឡុងដៃក៏លើឡើងមកអោបទ្រូងគងទាក់ក្លារង់ចាំឲ្យពួកគេចូលមកតាម ។
'' Cy មិនដូចអូនគិតទេ..''
'' ខ្ញុំមិនបានគិតអីទេ..លោកមិនបាច់បារម្ភឡើយ..'' នាងញញឹមឆ្លើយម៉ាត់ៗទៅប្តីវិញ នាងផ្អៀងករចុះឡើងសម្លឹងមើលសង្សាចាស់ប្តីដែលអង្គុយក្បែរគេ ។
'' ខ្ញុំសុំនៅទីនេះផងបានទេ? Yoongi Laacy ..ខ្ញុំត្រូវគេធ្វើបាបរាល់ថ្ងៃ..'' Yanie លត់ដៃអាវបង្ហាញស្នាមជាំជាច្រើនកន្លែងឲ្យពួកគេមើល ។ Suga ស្រាប់តែទាញដៃនាងមើលដោយបញ្ចេញនូវឫកពាកំពុងបារម្ភចេញមកហើយដឹងខ្លួនឬក៏អត់ថាប្រពន្ធក៏អង្គុយនៅត្រង់នេះដែរ ។
'' អ្នកណាធ្វើបាបនាង?''
'' សង្សាថ្មីខ្ញុំ..គេជាមនុស្សឆ្កួតចូលចិត្តវាយដំធ្វើបាបមកលើរាងកាយខ្ញុំ..'' នាងយំរៀបរាប់ប្រាប់គេដោយទួញសោកមកអោបខ្លួនបុរសដែលមានប្រពន្ធរួចទៅហើយ ។ Laacy ស្ងាត់ឆឹងត្រឹមតែសម្លឹងមើលកាយវិកាស្និទ្ធស្នាលរវាងពួកគេទាំងពីរ ហាមាត់ស្តីរួចដែរទេបើប្តីរបស់នាងក៏ណាស់ដែរនោះ ។
'' Cy អូនគិតយ៉ាងម៉េច.??'' ស្មានតែភ្លេចនាងហើយតា៎នៀក៎ នៅនឹកឃើញដែរឬថានាងកំពុងតែអង្គុយនៅទីនេះជាមួយពួកគេ។
'' ផ្ទះរបស់លោកចង់ឲ្យអ្នកណានៅក៏បាន..ខ្ញុំគ្មានសិទ្ធបញ្ចេញយោបល់ទេ..'' Laacy ក្រោកឈរដើរទៅរកកាំជណ្តើរឡើងទៅបន្ទប់វិញ នាងយកម្រាមដៃមកគ្រវាសទឹកភ្នែកចេញយ៉ាងលឿនប្រឹងឡើងកាំជណ្តើរដោយមិនងៀកក្រោយ ។
'' Cy..'' មាត់ហៅឈ្មោះនាងតែមិនបានមកតាមឡើយ គេថាស្រលាញ់វាបានតែមាត់ប៉ុណ្ណោះ។

Suga បាននាំYanie មកបន្ទប់ដើម្បីសម្រាកគេសម្រេចចិត្តថាឲ្យនាងនៅជាមួយហើយព្រោះមើលតែស្នាមលើខ្លួនក៏អាណិតដែរ។
'' បើត្រូវការអ្វីក៏ប្រាប់ខ្ញុំមកកុំក្រែងចិត្តអី'' គេញញឹមដាក់នាងជាការគួរសម តែទង្វើរដែលគេធ្វើមកនេះវាអាចឲ្យនាងយល់ច្រលំបាន Yanie ចូលទៅអោបក្រសោបគេម្តងទៀតទុកថាជាការអរគុណដែលបានជួយនាងលួចញញឹមសមបំណងណាស់ដែលគេចិត្តទន់ថ្នាក់នេះ។
'' ខ្ញុំថានាងសម្រាកចុះ..'' Suga បេះដៃនាងចេញពីចង្កេះដើរចេញពីក្នុងបន្ទប់ ក្រោមការតាមសម្លឹងមិនព្រិចពីសង្សាចាស់ ។
'' អ្នកណាជាម្ចាស់ពិតគង់តែដឹងទេ'' Yanie បន្លឺឡើងទាំងសមចិត្តបាននៅក្បែរគ្នារាល់ថ្ងៃជឿទេថាគេមិនមានចិត្តឲ្យនាងវិញនោះ។

.....

'' ក្រឹក..'' Suga ចូលមកក្នុងបន្ទប់របស់គេវិញ ដោយទាញទ្វារចាក់គន្លឹះថ្នមដៃបំផុត គេសម្លឹងមើលខ្នងប្រពន្ធដែលដេកនៅលើពូក រួចក៏ឡើងមកលើពូកដេកក្បែរនាង ។
'' ចុះ..''
'' ហាស៎?''
'' ប្រាប់ថាឲ្យចុះពីលើពូក..'' នាងនិយាយដោយមិនបែរមុខមកមើលគេឡើយ មានសិទ្ធអីមកដេកក្បែរនាងនោះ ក្រែងមិញនេះនៅផ្អែមល្ហែមជាមួយសង្សាចាស់សោះ ម៉េចមិនដេកបន្ទប់ជាមួយគ្នាតែម្តងទៅចាំបាច់មកវិញធ្វើអ្វីទៀត។
'' Cy អូនខឹងបងរឿងអីទៀតហើយ? ''
'' ទៅដេកលើសាឡុងកុំមកដេកក្បែរខ្ញុំឲ្យសោះ..'' មួយម៉ាត់ៗរបស់នាងដូចបន្លាលួសវាមុតស្រួចតែម្តង គេស្តាប់ក៏មានអារម្មណ៍ថានាងកំពុងតែខឹងនិងគេរឿងអ្វីមួយមិនខាន។
'' Cy..''
'' ចុះ'' មួយម៉ាត់ចុងក្រោយនាងគប់ខ្នើយឲ្យធ្លាក់ក្បែរសាឡុង ព្រមទាំងសម្លក់គេដោយការគុំគួនចងគុំនំខ្លាំងណាស់ ។
'' អូនកើតអី?''
'' កុំប៉ះ'' នាងគ្រវាសដៃគេចេញពីផ្ទៃមុខ បែរខ្នងដេកបន្ត មួម៉ៅជាទីបំផុតនាងខឹងគេខ្លាំងណាស់នៅថ្ងៃនេះទើបតែនិយាយថានាងជាបេះដូងរបស់គេសោះឥលូវទៅស្និទ្ធស្នាលជាមួយសង្សាចាស់នោះយ៉ាងព្រងើយ ។
'' បានបងទៅដេកលើសាឡុងក៏បានបើអូនសប្បាយដែលនិងដេញបង..'' គិតថានាងខ្វល់និងសម្តីនេះមែនទេ ចង់ទៅដេកជាមួយស្រីផ្សេងក៏មិនហាមដែរនាងគ្មានសិទ្ធឃាត់ឃាំងគេទុកឲ្យនៅមួយកន្លែង ។
'' ហ្អឹម..'' Suga រើសខ្នើយនិងយកភួយមកដាក់លសាឡុង គេអង្គុយសំកុកសម្លឹងមើលខ្នងប្រពន្ធរាប់ជានាទី បើខឹងមិនពេញចិត្តរឿងអីក៏និយាយចេញមកកុំបាច់បែរខ្នងដាក់គ្នាបែបនេះអី ព្រោះគេក៏ចេះអន់ចិត្តជាមួយនាងដូចគ្នា។
'' រាត្រីសួស្តីប្រពន្ធសម្លាញ់'' គេក្រោកមកបិតភ្លើងជិតក្បាលដំណេករបស់នាង និយាយពាក្យនេះដោយអោនទៅថើបថ្ងាសនាងមួយខ្សឺត ប៉ុន្តែនាងមិនរំញោចបន្តិចសោះ។

'' អន្ទាក់ចិត្តអន្លង់ស្នេហ៍'' 🍂Donde viven las historias. Descúbrelo ahora