ភាគ៣២

1.3K 58 0
                                    

Laacy ជូលមកដល់ក្រុមហ៊ុនភ្លាមនាងក៏មមាញឹកនិងការងារមិនទំនេរដៃឡើយ អស់ពីប្រជុំត្រូវទៅជួបភ្ញៀវដើរពិនិត្យមើលគ្រប់ឃ្លាំង ឈានដល់ម៉ោង១ថ្ងៃត្រង់ក៏នៅមិនទាន់បានអ្វីចូលពោះផង ។
'' លេខា Yang''
'' ចា៎..អ្នកនាងមានការអ្វីមែនទេ?''
'' ជួយចុះទៅទិញការ៉េមឲ្យខ្ញុំបន្តិចបានទេ? ខ្ញុំចង់ញាំ'' នាងពិនិត្យមើលឯកសារសុខៗក៏ស្រាប់តែនឹកឃើញឃ្លានទើបប្រើបែបនេះ ។
'' ចា៎..បានបើចឹងចាំខ្ញុំចុះទៅទិញឲ្យ'' លេខាYangក៏ចុះទៅទិញតាមនាងប្រាប់ ។ ហើយក៏ប្រញាប់មកវិញយ៉ាងលឿនដោយយួរការ៉េមជាច្រើមប្រអប់ក្នុងដៃឡើងមកលបៗដូចជាចោលួច ។
'' Awwwwឆ្ញាញ់ដ៏ហើយ..ញាំទេ?'' លេខាគ្រវីក្បាលភ្លាម គ្រាន់តែឃើញនាងញាំក៏ឆ្អែតដែរនេះអស់បីកំប៉ុងហើយ។
'' តើអ្នកនាងកើតអីមែនទេ? ទើបញាំច្រើនយ៉ាងនេះឬក៏ក្តៅ?''
'' គឺខ្ញុំមានទម្ងន់..'' Yangeun ខ្ទប់មាត់ព្រោះមិននឹកស្មានថាទើបតែរៀបការសោះក៏មានកូនបែបនិងទៅហើយ។
'' លឿនមែន..'' Laacy ញញឹមមិនសូវសម ពេលនឹកឃើញរឿងគ្រប់យ៉ាង នាងឆោងដៃយកទូរស័ព្ទ មិនប្រយ័ត្នក៏ធ្លាក់ការ៉េមមកទាំងប្រអប់ប្រឡាក់ពេញខោពណ៌សររបស់នាង ។
'' ហុឺយ៎..ប្រឡាក់អស់ហើយ'' នាងក្រោករលាស់ចេញ យកដៃទៅជូតដើរចូលបន្ទប់ទឹកលាងហើយក៏នៅតែមិនជ្រះដដែល ។
'' អ្នកនាង Laacy ចាំខ្ញុំចុះទៅទិញសម្លៀកបំពាក់យកមកឲ្យប្តូរក៏បានដែរណា..''
'' រំខាននាងទៀតហើយ..'' Laacy រអៀសខ្លួនព្រោះពឹងច្រើនរឿងពេក នៅថ្ងៃនេះក៏ហត់មិនតិចដែរ ។
'' មិនអីទេ'' 

Yangeun កាន់ថង់សម្លៀកបំពាក់មកហុចឲ្យនាងរួចក៏ឈរចាំមើលតើវាត្រូវល្មមខ្លួនដែរទេ ។
Laacy ប្តូរតែខោអាវនៅដដែលនាងស្លៀកសំពត់ពណ៌សរត្រឹមភ្លៅ មើលទៅសាកសមបំផុត។
រួចក៏មកអង្គុយនៅតុធ្វើការបន្តការញាំការ៉េមរបស់នាងបន្តទៀត ដោយមិនខ្វល់ពីអ្វី។ yangeun ក៏ឈររៀបចំឯកសារនៅក្បែរសាឡុង នាងសម្លឹងមើលទៅទ្វារឃើញរបើកមកតិចៗជាមួយរូបរាងសង្ហារបស់ស្វាមី CEO គេធ្វើសញ្ញាឲ្យនាងស្ងាត់រួចក៏ដើរទៅរកប្រពន្ធ ។ Suga សម្លឹងមើលនាងពីចុងជើងទៅមុននេះជាស្អី ស្លៀកខ្លីយ៉ាងនេះផងឬ? គេឈរទ្រឹងសម្លក់សម្លឹងទៅកាន់នាង ឆួលតែម្តងក្តៅណាស់គេហួងហែងណាស់រឿងបញ្ចេញសាច់ខ្ចីឲ្យអ្នកផ្សេងឃើញ។
'' Laacy '' ស្លាបព្រាក្នុងដៃទម្លាក់ចុះមកលើតុ នាងព្រិចភ្នែកញាប់ជាទីបំផុត។
គ្រាន់តែបានលឺសម្លេងប្តីនាងងៀកខ្វាច់ញ័របេះដូងតែម្តង..!!
'' ....''
'' ពេលមកឃើញស្លៀកខោសោះឥលូវម៉េចក៏ក្លាយជាសំពត់ខ្លីកន្តឹបរឹបអញ្ចឹងវិញ? ហ្អាស៎?''
នាងតាំងចិត្តថាមិនឆ្លើយទេព្រោះ១០ថ្ងៃតែនេះត្រឹមតែ៥ទៅ៦ម៉ោងសោះនាងក៏ទ្រាំលែងចង់បានទៅហើយ ។
'' សួរមិនហើបមាត់ទៀត..លែងដឹងផើមឥលូវហើយ..'' Laacy សម្លឹងទៅYangeunដែលនៅក្នុងបន្ទប់ជាមួយគ្នា រួចក៏ស្ទុះក្រោកទៅបិតមាត់គេយ៉ាងលឿន ។
'' YangEunនាងអាចចេញទៅបានហើយ..''
'' ចា៎ៗ..'' YangEunញញឹមហួសចិត្តមុននិងចេញពីក្នុងបន្ទប់ចៅហ្វាយចេះតែនិយាយចេញមកដែរពាក្យទាំងអស់នេះ។
'' បងសួរ..'' នាងដកដៃចេញពីមាត់ប្តី ទាំងមិនបានឆ្លើយតបអ្វីទាំងអស់ ។ Suga លើកនាងមកអង្គុយលើតុរួចក៏ដើរទៅដាក់គន្លឹះទ្វារទើបដើរមករកនាងវិញ គេសម្លឹងមើលសាច់ភ្លៅដ៏សរខ្ចីរបស់នាង ទើបហួសមកសម្លឹងមុខនាងម្តង។
'' ហេតុអីក៏ស្លៀកខ្លីយ៉ាងនេះ? ម៉េចមិនឆ្លើយ? ចុះខោដែលស្លៀកមុនចេញពីផ្ទះនៅឯណា?''
'' .....''  Laacy រុញស្មាគេឲ្យថយនាងអាលបានចុះពីលើតុធ្វើការមិនចង់ឆ្លើយមិនចង់ខុសពាក្យសម្តីខ្លួនឯង។
'' បើមិនឆ្លើយកុំថាបងចិត្តអាក្រក់..'' Suga បង្អូសដៃលើភ្លៅរបស់នាងពីក្រោមឡើងទៅលើអោនទៅថើបត្រង់ប្រឡោះករនោះបឺតជញ្ជក់ថ្នមៗ។
Laacy ខាំបបូរមាត់ប្រឹងរុញច្រានគេចេញ ប៉ុន្តែនាងក៏ត្រូវគេចាប់ដៃទាំងពីរមិនឲ្យរើរួច។
'' អូនមិនឆ្លើយ..ទៀតមែនទេ?'' នាងធ្វើមុខចង់យំចេញមក គេមើលឃើញហើយអាណិតពេកទើបព្រមព្រលែងដៃនាងឲ្យមានសេរីភាព ឈប់លូកអង្អែលស្ទាបភ្លៅនាងទៀត។
Laacy រុញគេចេញ ទាញប្រអប់ការ៉េមមកញាំបន្តទៀតនាងអត់បានខ្វល់ថានិងគិតឆ្លើយគឺគិតតែពីញាំហើយនិងញាំ។
'' បញ្ចុកបងមួយម៉ាត់មក..ឃើញទំនងណាស់'' នាងមើលមុខគេមួយសន្ទុះទើបដួសបញ្ចុក នៅសម្លឹងចំគេចង់ដឹងថាគេនិយាយអ្វីមកកាន់ការ៉េមមួយនេះ។
'' ត្រជាក់ផ្អែមតែចាញ់បបូរមាត់របស់អូន..''
Suga អោនទៅថើបបបូរមាត់ប្រពន្ធដែលជាប់ការ៉េមតិចៗនោះយ៉ាងយូរ គេដកបបូរមាត់ចេញរួចញញឹមដាក់នាង។
'' បបូរមាត់អូនផ្អែមជាងពិតមែន..''  Laacy ទុកការ៉េមឈប់ចង់ញាំទៀតហើយវាអាចនិងជាលេសដែលគេមកថើបនាង ។
'' និយាយរកបងបន្តិចមកណា៎..បងស្ទះស្លាប់ឥលូវហើយ'' Laacy ត្រូវគេលើកមកឲ្យគាវចង្កេះឈរដើរទៅវិញទៅមក ពេញបន្ទប់ធ្វើការ។ នាងពិតជាធុញណាស់នេះមិនកូនឬក៏កូនក្មេងឡើយមិនបាច់មកធ្វើបែបនេះ ។
'' ដាក់ខ្ញុំចុះ..'' នាងព្រមបើកមាត់និយាយជាមួយនិងគេហើយ ទែមុខនៅក្រញូវដដែល។
'' និយាយរកបងហើយឬ?''
'' ថ្លង់មែនទេ? ប្រាប់ថាឲ្យដាក់ចុះ..'' Suga ញញឹមបានចិត្ត គេយកនាងទៅដាក់លើសាឡុងដោយគេទ្រោបពីលើឃុំដាក់ដៃទាំងសងខាង។
'' ចង់ឲ្យអូនប្រាប់ថាស្រលាញ់បងម្តងទៀត..''
'' ដេកចាំទៅ..'' Laacy ខាំមាត់បែរមុខចេញ ធ្វើមកមុននេះវាដូចជាការបង្ខំហើយមិនមែនតាមលួងនោះទេ ។
'' Cy '' គេស្អុយឈ្មោះបាក់មុខ មកលួងមនស្សស្រីមិនដែលឡើយតាំងពីកើតមកហើយក៏មិនដែលមានស្រីណាហ៊ានខឹងជាមួយគេឡើយ។
'' បងសុំទោស..យើងមកត្រូវគ្នាណា៎..ណា៎ៗអូន..'' Laacy អោបដៃងៀកមុខគេចពីគេគ្រប់ជ្រុងជ្រោយ ប៉ុណ្ណឹងៗចង់ឲ្យត្រូវឬ? វាងាយពេកអត់សប្បាយសោះ ។
'' Cy បងមិនដឹងថាត្រូវធ្វើយ៉ាងណាទើបអូនឈប់ខឹងនោះទេប៉ុន្តែបងនិងព្យាយមស្របតាមចិត្តរបស់អូនគ្រប់យ៉ាង'' Laacy មើលគេបែបមិនជឿជាក់គេស្របតាមគ្រប់យ៉ាងនាងមិនជឿឡើយ ព្រោះគេជាមនុស្សចិត្តក្តៅធ្វើអ្វីតាមតែចិត្តខ្លួនឯងគ្រប់ពេល។

ដល់ម៉ោងចេញពីធ្វើការ Suga ដោះអាវគ្រៅមកចងជាប់នៅចង្កេះប្រពន្ធ គេឈប់បាំពីក្រោយនាងនៅក្នុងជណ្តើរយន្ត ។ ពេលទ្វារជណ្តើរយន្តបើកគេលើកនាងបីយកចេញទៅក្រៅដោយមិនខ្វល់ថានាងព្រមឬក៏អត់ឡើយ។
'' អាឆ្កួត..'' Laacy ខ្មាសអ្នកបុគ្គលិកគ្រប់គ្នាណាស់ គេលេងលើកបីស្តែងៗបែបនេះ មនុស្សក៏ច្រើនទៀត។
'' បងមិនចង់ឲ្យប្រុសផ្សេងឃើញក្រៅពីបងឡើយ..''
'' ម៉េចមិនបិតផ្លាកហាមតែម្តងទៅ..''  នាងគក់ទ្រូងគេឌឹបៗ សឹងតែរលីងរលោងទឹកភ្នែកស្រក់ចុះមក ។ Suga គេហួងហែងគឺវាត្រមត្រូវហើយព្រោះនាងគឺជាប្រពន្ធរបស់គេនិងជាមនុស្សដែលគេស្រលាញ់ ។
'' បងប្រច័ណ្ឌយល់ទេ? ថ្ងៃក្រោយកុំស្លៀកខ្លីទៀត'' គេចាប់ករដៃនាងមិនឲ្យគក់ទ្រូង ជំនួសដោយទាញផ្អឹមមកអោបអង្អែលខ្នងវិញ ។
'' លោកស៊ូបានប៉ុន្មានទឹក?''
'' ទាល់តែអូននិយាយថាស្រលាញ់បងម្តងទៀត..'' គេរុញនាងចេញយឺតៗ លមុខមកខិតមកជិតបម្រុងថើបថ្ពាល់របស់នាង ក៏គិតហើយថាងាយនោះ? Laacy ខិតចេញមកដោយមកអង្គុយកន្លែងខ្លួនឯងវិញ ។

'' អន្ទាក់ចិត្តអន្លង់ស្នេហ៍'' 🍂Where stories live. Discover now