'' ចាក់អឺ..!! '' Laacy អើតករនៅមាត់ទ្វារបន្ទប់ធ្វើការរបស់នាយកម្លោះ នាងញញឹមលើកនំក្នុងដៃបង្ហាញដល់គេ អ្នកកម្លោះញញឹមក្រោកពីតុធ្វើទៅទទួលនាង ដោយកៀកករនាងយ៉ាងស្និទ្ធស្នាលនាំមកក្នុងបន្ទប់។
'' រួចដៃហើយមែនទេ?''
'' ចង់ទៅណា?'' Taehyung ដាក់គូទអង្គុយលើសាឡុងក្បែរនាង ។ Laacy ផ្អៀងលរសម្លឹងមុខអ្នកសួរនាងកំពុងតែគិតថាគួរទៅណាឬក៏ធ្វើអ្វីដើម្បីឲ្យបាត់ Stress ។
'' ទៅមើលកុន? ''
'' ល្អដែរតា៎'' taehyung ញញឹមបិតមាត់មិនជិតសោះពេលនាងមករកដល់កន្លែងធ្វើការយ៉ាងនេះ គេនិងនាងស្គាល់គ្នាពេលដែលគេទៅរកSuga ដល់បន្ទប់តែជួបតែនាងនៅថ្ងៃនោះហើយគេក៏ចូលចិត្តនាងជួយបង្រៀនការងារ ចាប់តាំងពីពេលនោះមកនាងនិងគេរាប់អានគ្នាជាមិត្ត ។ ម្នាក់គិតថាជាប្រពន្ធបងប្រុសទើបរាក់ទាកយល់ចិត្តឆាប់រហ័សយ៉ាងនេះ។
'' លោកប៉ាវសំបុត្រកុនខ្ញុំព្រោះខ្ញុំទិញនំយកមកផ្ញើរច្រើនណាស់''
'' ក៏បានបើអ្នកបងសុំទៅហើយ'' នាងញញឹមយ៉ាងស្រស់ពេលនៅជាមួយគេ ពេលអារម្មណ៍មិនល្អStress គឺនាងតែងតែមករកគេ វាជួយឲ្យនាងបាត់ភ្លាមតែម្តងព្រោះតែគេពូកែផ្លាស់ប្តូរអារម្មណ៍ខ្លាំងណាស់។
'' ខ្ញុំមិនដឹងថាលោកចូលចិត្តញាំរសជាតិអ្វីនោះទេទើបទិញមកច្រើនយ៉ាងនេះ'' taehyung វែកនំក្នុងថង់យកមកញាំរួចសម្លឹងមើលមុខនាងបណ្តើរ កើតអីឬក៏អត់ទើបមករកែដល់ទីនេះ ទឹកមុខក៏មិនសូវជាស្រស់ដែរ។
'' នាងកើតអីមែនទេ? ''
'' គ្មានទេខ្ញុំគ្រាន់តែធុញថប់តិចតួចកំដរខ្ញុំដើរលេងមួយថ្ងៃបាត់ធុញហើយ'' Laacy ស្ញេញចេញធ្មេញទាំងដែលវាកើតឡើងជាការបង្ខំចិត្តតែនាងក៏ធ្វើព្រោះពេលខ្លះអ្នកដែលនៅចំពោះមុខនាង អាចនិងមិនសប្បាយទៅជាមួយដែរ។បន្ទាប់ពីនោះពួកគេក៏បានមកដល់រោងកុន taehyung ទៅទិញសំបុត្រនិងកូកាពោតមកជាមួយ ។ Laacy ឈរចាំគេទាំងឆ្ងោកមុខអោនមើលជើងខ្លួនឯង ដៃក្រពត់ទៅក្រោយនាងគិតមិនចេញថាធ្វើយ៉ាងណាចំពោះរឿងនេះ សង្សាគេមកសុំត្រឡប់ទៅវិញស្របពេលដែលនាងកំពុងស្រលាញ់គេពេញបេះដូង តែគេវិញប្រហែលមិនស្រលាញ់នាងនោះទេស្រលាញ់សង្សាសំណព្វចិត្តរបស់គេទើបត្រូវ។
'' ហ្អេ៎..តោះពួកយើងចូលក្នុង'' taehyung ហុចកូកាឲ្យនាងមួយកំប៉ុង ដោយបណ្តើរគ្នាចូលទៅខាងក្នុង ដូចជាគូស្នេហ៍ខ្លាំងណាស់ ម្នាក់ជាស្រីស្អាតម្នាក់ទៀតជាប្រុសសង្ហាវាសមគ្នាខ្លាំងបំផុត សមជាងអ្នកដែលមានឈ្មោះថាប្តីរបស់នាង។
YOU ARE READING
'' អន្ទាក់ចិត្តអន្លង់ស្នេហ៍'' 🍂
Romanceជាសាច់រឿងបន្តពីរឿង « ព្រំដែនបេះដូង» ''ចរិករឹងមានះតើអ្នកណាដែលអាចបង្ក្រាបនាងបាន? វាទាល់តែប៉ះមនុស្សចិត្តសឿងដូចគ្នាទើបប្រដៅនាងបាន''