នាងយំរហូតទឹកភ្នែកស្រក់ដូចជាទឹកនៅលើឥដ្ឋការ៉ូ គេវិញបានត្រឹមតែខាំមាត់សម្លឹងមើលនាងព្រោះចង់ជូតទឹកភ្នែកឲ្យក៏នាងមិនព្រម។
'' ចេញពីបន្ទប់ខ្ញុំ ចេញទៅ'' Laacy ស្ទុះទាញគេឲ្យចេញពីបន្ទប់របស់ខ្លួន នាងបើកទ្វាររុញគេចេញមួយទំហឹង ទើបបិតទ្វារវិញគ្រាំង ។
'' ហ្អឹម..'' Suga សម្លឹងមើលទ្វារបន្ទប់ដោយឈរដកដង្ហើមធំជាច្រើនសារគេខុសពិតមែនឬ? ខំបកស្រាយប៉ុណ្ណឹងហើយនៅតែមិនជឿទៀតចង់ឲ្យគេឆ្កួតស្លាប់មែនទេ ។ Suga ដើរចូលមកក្នុងបន្ទប់ខ្លួនឯងវិញដែលជាប់គ្នាបង្កើយ ។ គេដាក់គូទអង្គុយចុះលើពូកលើកដៃច្រូងសក់ក្បាល ។....
Laacy លើកដៃអោបទ្រូង នាងជូតទឹកភ្នែកឲ្យជ្រះស្អាតរួចក៏ឡើងមកអង្គុយលើពូកធ្វើចិត្តឲ្យមាំឈប់យំព្រោះតែគេទៀត ។កន្លងផុតទៅប្រហែលជា២ម៉ោង នាងចេញពីក្នុងបន្ទប់យកសម្រាមទៅចោលតែចៃដន្យត្រចៀករបស់នាងបានស្តាប់លឺល្វើយៗចេញពីក្នុងបន្ទប់ដែលនាងដើរកាត់គឺបន្ទប់ Suga ។នាងផ្ទៀងត្រចៀកទៅស្តាប់ឲ្យកាន់តែកៀកជាងមុនដោយយកដៃទៅបង្ហើបទ្វារឲ្យកាន់តែធំព្រោះតែគេបើកទ្វារទុកចោលទើបនាងអាចស្តាប់លឺ។
'' ឲ្យយើងធ្វើយ៉ាងម៉េចទៀត? នាងមិនព្រមនិយាយជាមួយយើងឲ្យស្រួលសោះគិតតែពីដេញៗ''
( Hyung ប្រើល្បិចខ្លះទៅណា៎កុំល្ងង់ពេក )
'' ល្បិច? Okay ចាំមើលយើងនិងសាកប្រើល្បិចជាមួយនាងម្តងលេងស្រួលបួលមិនចង់ ទាល់តែល្បិចខ្លះហើយ'' Laacy ពេបមាត់និងការចង់មកលេងល្បិចដាក់នាង ស្តាប់លឺអស់ហើយគិតថានាងភ្លើរចាញ់បោកគេមែនទេទាល់តែយូរហ្អ៎ ។ Laacy យកសម្រាមចោលរួចរាល់នាងក៏មកបន្ទប់វិញរួចក៏ចូលទៅងូតទឹក ។បន្ទាប់ពីងូតទឹករួចពេលចេញមកវិញ នាងភ្ញាក់ព្រើតពេលឃើញប្រុសមានល្បិចខ្លះកំពុងតែដេកនៅលើពូករបស់នាង ។ ម៉េចក៏ចូលមកបានបើនាងដាក់គន្លឹះជាប់ទៅហើយនិង ។
មិនចាំបាច់ទុកឲ្យនាងឆ្ងល់យូរគេក៏លើក keycard មកបង្ហាញឲ្យនាងបានឃើញតែម្តង ។
'' ចូលមករកស្អី?''
'' ចង់មកគេងជាមួយ'' Laacy ចងខ្សែរអាវយ៉ាងណែនបង្កាមនុស្សប្រុសកំហូចដូចជារូបគេ ។''ទៅបន្ទប់លោកវិញភ្លាម'' នាងនៅឈរមួយកន្លែងថាឲ្យគេមិិនហ៊ានចូលទៅជិតទេក្នុងស្ថានភាពមានតែអាវឃ្លុំមួយជាន់នោះ ។
'' បន្ទប់បងម៉ាសុីនត្រជាក់ខូច..ដេកមិនកើតទេវាក្តៅ'' Suga ធ្វើទឹកមុខគួរឲ្យអាណិតមួយកាន់នាង ដោយបញ្ជាក់ថាគេមិនបានកុហកអ្វីបន្តិចឡើយ ។
'' នេះកង្ហារគេមានត្រៀមទុក លោកយកទៅដាក់ចុះ'' នាងដើរទៅលើកកង្ហាដែលខាងសណ្ឋាគារត្រៀមទុកយកមកដាក់ពីមុខគេ ចង់មកលេងស្នៀតអីទៀតចាំនាងកំដរ ។
'' បងមិនចេះដេកដាក់កង្ហាទេ...សុំដេកជាមួយអូនមួយយប់ផងណា៎ៗ'' គេក៏ក្រោកចេញពីលើពូកទៅអង្រួនដៃប្រពន្ធដូចជាកូនក្មេងសុំម្តាយគេងជាមួយអញ្ចឹង ។
'' ចាំខ្ញុំទៅហៅគេឲ្យមកមើល..''
'' ហៅស្អីយប់ហើយ''
'' ម៉ោងមិនទាន់១០ផងនិង''
'' តែក្នុងបន្ទប់ទឹកបងវាដាច់ទឹកជុះអាចម៌ជុះនោមចុចទឹកមិនទៅ''
'' ហៅអ្នកគ្រប់គ្រងឲ្យមកមើលមកឬក៏ប្តូរបន្ទប់គឺវាចប់ហើយ'' Laacy អោបដៃជ្រួញចិញ្ចើមសម្លឹងមុខប្តីដែលកំពុងតែសញ្ចឹងគិតរកល្បិចមកបន្ថែមទៀត តែនាងដេញជើងទាន់ណា..។
ចាំមើលគេនិងយកលេសអ្វីមកប្រើទៀតនោះ។
'' អឺ...គឺវាបែបនេះបងគេងមិនលក់បើអត់ខ្នើយអោប''
'' យករបស់ខ្ញុំទៅចឹង'' Suga ខាំបបូរមាត់គ្រឺតយកតែមែនទែនម្តេចក៏មិនចាល់ជាមួយគេសម្បីតែមួយចំណុចអីបែបនេះ ។
'' តែបន្ទប់បងមិនក្រអូបអូនបន្ទប់អូនទេ វាធុំក្លិនឃ្មូសៗ..''
'' បើចឹងលោកគេងបន្ទប់ខ្ញុំចុះ'' Suga សប្បាយចិត្តពន់ពេកពេលនាងព្រមឲ្យគេមកដេកបន្ទប់បែបនេះ ។
'' ចាំខ្ញុំទៅគេងបន្ទប់លោកវិញ'' ការសប្បាយអរត្រូវរលត់រលាយក្នុងពេលតែមួយពព្រិចភ្នែក បើដេកម្នាក់ឯងដដែលខំត្រដរមកសុំនាងធ្វើអី ។
'' Cy '' Laacy ដើរចេញពីបន្ទប់ខ្លួនឯងដោយចូលមកក្នុងបន្ទប់របស់គេ ប្តូរឲ្យវាមានសព្វគ្រប់នៅតាមមកទៀត ។
'' ក្រឹប'' Suga ចូលមកតាម គេទាញទ្វារចាក់គន្លឹះលើកនាងមកដាក់លើពូកដោយធ្វើឲ្យនាងបើកភ្នែកធំៗនិងទង្វើររបស់គេ ។
'' Yoongi ''
'' ជាស្រីតែដើរចូលបន្ទប់មនុស្សប្រុសកាត់យប់បែបនេះសមដែរទេ?'' នាងខឹងណាស់ដែលចាញ់ល្បិចរបស់គេ ក្នុងពេលនេះ ត្រូវគេសង្កត់ឲ្យលែងរួចបាត់ទៅធ្វើយ៉ាងម៉េចទៅ។
'' លែងខ្ញុំ''
'' យប់ហើយកុំឡូឡាដេកហើយក៏ស្ងាត់មាត់'' Suga ទាញភួយមកដណ្តប់ឲ្យនាងរួចក៏អោបពីលើយ៉ាងណែនដែលវាកក់ក្តៅបំផុតសម្រាប់រូបនាង ។
'' Yoongi ប្រុសឆ្កួតលែង..អ៊ុប'' នាងត្រូវប្តីកំហូចថើបបំបិតមាត់ ឲ្យនាងស្ងាត់ស្ងៀមមួយរំពេច គេលូកដៃទៅស្រាយខ្សែរអាវរបស់នាងរួចក៏ដាក់បាតដៃក្តៅៗលើពោះរបស់នាងនិងបង្អូសវាឡើងមកលើ។
'' ហ្អឹម..'' Laacy ប្រឹងលើកដៃមករុញច្រានស្មាអ្នកជាប្តី នាងត្រូវគេស្ទាបអង្អែលសព្វទីកន្លែងទៅហើយក្នុងពេលនេះ ។
'' Cy ''
'' ផាច់'' គ្រាន់តែដកមាត់ចេញវិញ នាងលើកដៃទះកំផ្លៀងគេផាច់ហើយក៏មិនបានយំអ្វីឡើយ នាងមុខមាំអត់ធ្មត់បំផុតដាក់គេ ។
'' ចង់ប៉ះពាល់មកលើខ្ញុំទាំងខ្លួនឯងប្រឡូកជាមួយអ្នកផ្សេងបែបហ្នឹង?'' Suga សម្លឹងមុខនាងអស់អ្វីនិងចង់យកមកស្រាយហើយវាមិនបានដូចដែលនាងឃើញនោះទេ គេស្មោះត្រង់ជាមួយនាងខ្លាំងណាស់ ។
'' ឲ្យបងធ្វើបែបណាទើបអូនព្រមជឿបង Cy ''
'' ដកដៃលោកចេញពីខ្ញុំហើយលែងឲ្យខ្ញុំទៅបន្ទប់ខ្ញុំវិញ''
'' អត់'' គេឈ្មុលក្បាលមករុះរានថើបជញ្ជក់ដើមទ្រូងរបស់នាង ឲ្យមានអារម្មណ៍មកលើគេ ទោះជានាងប្រឹងជម្នះលើកដៃរុញចេញតែក៏ត្រូវគេចាប់មកឲ្យរើរួចឡើយ ។ ដៃម្ខាងទៀតក៏លូកមកខាងក្រោមរុញចូលផ្នែកក្រោមផ្ចិតរបស់នាង ។ Laacy ស្រៀវបិតភ្នែកថ្ងូរចេញមកតិច ម្រាមជើងក្តាប់កៀបចូលគ្នាព្រោះតែដៃដែលកំពុងធ្វើចលនាងនោះ ។
'' ឈ-ឈប់ yoongi '' ទីបំផុតនាងអាចបើកមាត់និយាយបានហើយ ដោយហាមប្រាមទៅលើរូបគេ។
'' កុំធ្វើរឿងនេះអីខ្ញុំសុំអង្វរណា៎ លោកក៏ដឹងថាខ្ញុំកំពុងមានកូន កុំធ្វើវាអី'' Suga ងើបមុខចេញពីដើមទ្រូងរបស់នាងដោយប្រឹងហាមឃាតចិត្តខ្លួនឯងមិនឲ្យធ្វើបែបនេះមកលើនាង ។ គេចងអាវឲ្យនាងឲ្យមានរបៀបរៀបរយដូចដើមទើបដាក់ខ្លួនដេកក្បែរនាងដោយទាញនាងមកអោបយ៉ាងណែនដៃ ។
YOU ARE READING
'' អន្ទាក់ចិត្តអន្លង់ស្នេហ៍'' 🍂
Romanceជាសាច់រឿងបន្តពីរឿង « ព្រំដែនបេះដូង» ''ចរិករឹងមានះតើអ្នកណាដែលអាចបង្ក្រាបនាងបាន? វាទាល់តែប៉ះមនុស្សចិត្តសឿងដូចគ្នាទើបប្រដៅនាងបាន''