Laacy ប្រឹងធ្មេចភ្នែកធ្វើពុទជាដេក ទឹកភ្នែកហូរជ្រាបចេញមកតាមកន្ទុយភ្នែកហូរចូលត្រចៀក នាងទប់សម្លេងមិនហ៊ានឲ្យគេបានលឺឡើយ ដឹងទេថានាងតូចចិត្តប៉ុណ្ណាដែលគេទៅស្និទ្ធនិងអ្នកដែលធ្លាប់ជាសង្សា នាងឃើញរូបភាពមួយនិងហើយក៏ប្រៀបបីដូចគេយកចុងកាំបិតមកឆ្កឹះឆ្កៀលឲ្យផ្សាមុតជ្រៅក្នុងទ្រូងប្រអប់បេះដូង។ នាងទាញភួយមកឃ្លុំជិតក្បាលយំរឹតតែខ្លាំងអាចថានាងទន់ជ្រាយចូលចិត្តសម្រក់ទឹកភ្នែក ក៏ប៉ុន្តែវាធ្វើចិត្តមិនឲ្យឈឺគឺមិនអាចទៅរួចឡើយ។ នាងស្រលាញ់គេខ្លាំងណាស់ទើបវាក្លាយជាបែបនេះទឹកភ្នែកហូរក៏ព្រោះតែស្រលាញ់ ។
'' បងសុំទោសបើធ្វើឲ្យអូនអន់ចិត្ត..'' Suga និយាយខ្សឹបៗម្នាក់ឯង គេដេកអោបដៃសម្លឹងទៅភួយដែលនាងរុំជិតស្លុង ពន្លឺនៃអំពូលរាត្រីគេមិនទាន់បិតទេ ព្រោះខ្លាចនាងចូលបន្ទប់ទឹកយប់ឡើងងងឹតមើលមិនឃើញ គេព្យាយាមសម្ងំដេកប្រែខ្លួនចុះឡើង វារសាប់រសល់នៅក្នុងចិត្តដែលនាងខឹង។.......
Laacy ស្លៀកពាក់រួចក៏ ចុះពីកាំជណ្តើរចូលមកផ្ទះបាយថារកអ្វីញាំទ្រពពោះមុនទៅធ្វើការកុំឲ្យឃ្លាន តែដល់ពេលចុះមកឃើញបែបនេះនាងក៏ឆ្អែតមុនបាត់ទៅហើយ បែបនេះសោះទើបបាត់ពីបន្ទប់មិនឃើញស្រមោលល្អូកល្អើននិងគ្នាសម្បើមណាស់នៀក៎ នេះមករៀបចំអាហារឲ្យគ្នាមែនឬទេ? Laacy ដើរអោបដៃពើងទ្រូងចូលក្បែរតុបាយនាងសម្លឹងមើលអាហារនៅលើតុ Suga ក៏ញញឹមដាក់នាង បន្ទាប់ពីឃើញនាងដើរចូលមក ។ គេទាញនាងឲ្យអង្គុយចុះរួចយកចានអាហារដែលធ្វើរួចមកដាក់នៅចំពោះមុខនាង។
'' ញាំទៅបងខំធ្វើដើម្បីអូន''
'' មែនហើយ yoongi គេផ្ចិតផ្ចង់ខ្លាំងណាស់សម្រាប់អាហារមួយចាននេះ'' Yanie បន្ថែមមកបន្ទរក្រោយប្តីរបស់នាង ដឹងច្រើនខ្លាំងណាស់ងើបមកពីស្មើរណាទើបម្ហូបពេញតុយ៉ាងនេះ។
Laacy យកស្លាបព្រាមកដួសអាហារដែលSuga ធ្វើឲ្យនាង ដាក់បានមួយម៉ាត់នាងលេបចូលពោះទាំងបង្ខំវាឆ្ងាញ់ហើយតែលេបមិនចូលដោយសាតែពួកគេ។
'' ខ្ញុំញាំរួចហើយទៅបានហើយមែនទេ?'' នាងក្រោកចេញពីតុ សម្លឹងទៅពួកគេបន្តិច
ស្នាមញញឹមរបស់ Yanie ដែលឲ្យឃើញក្នុងពេលនេះគឺវាកំពុងតែចម្អកមកកាន់នាងហើយ។
'' Cy ចាំទៅជាមួយគ្នា''
'' មិនបាច់..!! លោកនៅញាំអាហារដែលYanie ធ្វើឲ្យលោកចុះខ្ញុំអាចទៅខ្លួនឯងបាន..'' Suga ដកដង្ហើមធំ សម្លឹងរាងរៅដំណើររបស់នាងដែលដើរចេញទៅ ។
'' yoongi លោកមិនញាំទេឬ?'' នាងចាប់ករដៃរបស់គេ សម្លឹងគេដោយក្រខ្សែរភ្នែកមានមន្តស្នេហ៍ គឺទាក់ទាញចង់ឲ្យគេនៅញាំជាមួយនាង។
'' អត់ទេ..''
'' ប៉ុន្តែ..''
'' លែងដៃ..'' គេនិយាយមុខស្មើរក៏ធ្វើឲ្យនាងរាងរអាក្នុងចិត្តទើបព្រលែងឲ្យគេទៅតាមLaacy ។ នាងក្តាប់ជាយរ៉ូបសម្លឹងតាមកញ្ចក់បង្អួចឃើញពួកគេកំពុងតែចូលឡានទៅជាមួយគ្នា។
YOU ARE READING
'' អន្ទាក់ចិត្តអន្លង់ស្នេហ៍'' 🍂
Romanceជាសាច់រឿងបន្តពីរឿង « ព្រំដែនបេះដូង» ''ចរិករឹងមានះតើអ្នកណាដែលអាចបង្ក្រាបនាងបាន? វាទាល់តែប៉ះមនុស្សចិត្តសឿងដូចគ្នាទើបប្រដៅនាងបាន''