សម្ងំនៅក្នុងបន្ទប់ទឹកមួយសន្ទុះធំទើបនាងដាច់ចិត្តចេញមកវិញដោយមានប្តីឈរចាំជួយគ្រានាងត្រឡប់មកគ្រែ ។
Suga ដាក់ឲ្យនាងទម្រេតខ្លួនចុះថ្នមៗគេលើកដៃមកអង្អែលសក់ក្បាលនាងដោយព្យាយាមញញឹមទោះស្ថិតនៅក្នុងដំណាក់កាលណាក៏ដោយ ក៏គេមិនខឹងឬក៏បន្ទោសនាងដែរ។
'' Yoongi ''
គេលើកដៃនាងមកផ្អឹបជាប់ថ្ពាល់ញញឹមជំនួសការឆ្លើយតប ។
'' បងហត់ទេ? បងអាចសម្រាកបានណា៎ អូនមិនចង់ឲ្យបងត្រូវមកគេងឈឺដោយសារអូនទេ''
'' ក្មេងឆ្កួត បងមិនហត់ទេដែលមើលថែអូន សុំត្រឹមតែអូនកុំគិតចង់ចាកចេញពីបងបានហើយ'' នាងញញឹមងក់ក្បាលដោយទាមទាការអោបក្រសោបពីសំណាក់បុរសដែលខ្លួនស្រលាញ់ស្មើរកែវភ្នែក។ ប្តូរជីវិតនាងឲ្យស្លាប់ជំនួសគេក៏បាន នាងស្ម័គ្រចិត្ត។
'' តុក'' ពួកគេព្រលែងការអោបក្រសោបគ្នាដោយសម្លឹងមើលទៅមាត់ទ្វារ ។
'' អត់ទោសសុំលោកទៅជួបនិង Doctorបន្តិចគាត់មានដំណឹងផ្តល់ជូន'' yoongi វែកសក់ប្រពន្ធដោយអោនថើបថ្ងាសនាងមួយខ្សឺតមុនចាកចេញពីក្នុងបន្ទប់មួយនេះ នាងតាមសម្លឹងគេទាល់តែដាច់កន្ទុយភ្នែកទើបបកភួយចេញពីខ្លួនទាញបណ្តាច់ខ្សែរបន្តោកសុីរ៉ូមចេញពីករដៃ ។ ដោយទម្លាក់ជើងចុះពីលើគ្រែ នាងដើរចេញពីក្នុងបន្ទប់ពេទ្យអោបដៃសម្លឹងមើលមនុស្សជុំវិញខ្លួន ទឹកភ្នែកក៏ជ្រាបហូរស្រក់មកពេលដើរមកដល់បន្ទប់ដាក់ទារក នាងអង្អែលផ្ទៃកញ្ចក់ជាយូរទើបដើររំលងទៅបន្តទៀត ឈានជើងចេញមកដល់មុខមន្ទីពេទ្យ នាងក៏ក្រឡេកបែរមកមើលជាលើកចុងក្រោយ Suga ឈរនៅពីចម្ងាយញញឹមយ៉ាងស្រស់ដាក់នាង អារម្មណ៍រុកគួនស្រាប់តែកើតឡើងមកភ្លាមឲ្យនាងព្យាយាមរត់គេចពីគេ ។
'' Laacy '' Suga ស្រែកហៅឈ្មោះនាងពីចម្ងាយដែលគេក៏ព្យាយាមរត់មកតាមនាងដូចគ្នា នាងរត់ដោយជើងទទេជាប់ថ្មគ្រួសនិងបាតជើង ក្តៅក្រហាយផ្សាភ្នែកសម្លឹងមើលឆ្វេងស្តាំដើម្បីឆ្លងផ្លូវគេចពីប្តី ។
'' Laacy កុំទៅ Laacy មកវិញ Chu Laacy '' Suga ព្យាយាមស្រែកហៅ ដោយប៉ុនប៉ងរត់ឆ្លងផ្លូវទៅតាមនាងដូចគ្នា គេរត់ដោយមិនមើលឆ្វេងមើលស្តាំ ព្រោះតែខ្លាចនាងរត់ចោលគេ មិនទាន់បានស្តាប់ដំណឹងដែលគេប្រាប់ផងមិនអាចឲ្យនាងទៅបាននោះទេ ។
'' មាំង...ប្រាវ'' សម្លេងលាន់ដូចសន្ធឹករន្ទះលាន់ឡើងរំពងពេញផ្លូវ ធ្វើឲ្យអ្នកដែលបែរខ្នងនៅត្រើយម្ខាងរត់គេចពីគេ ងៀកមកវិញយ៉ាលឿន ឡានបើកបុកបុរសម្នាក់ខ្ទាតទៅមុខផ្លូវច្រកចូលមន្ទីពេទ្យ ។
''YOONGI '' Laacy រត់ឆ្លងថ្នល់ត្រឡប់មកវិញវែកហ្វូងមនុស្សជ្រែកខ្លួនចូលត្រកងអ្នកដែលដេកក្នុងថ្លុកឈាមមកដាក់លើភ្លៅ។
'' បង បងមិនអាចកើតអីទេ កុំៗបិតភ្នែក..បងៗមើលមកអូន yoon មើលមកអូនកុំបិតភ្នែក..ហ្អឺកៗ'' នាងយំអោបអ្នកជាប្តីនៅក្នុងដៃគ្រវីក្បាលតតាត់ ពេលឃើញគេខំប្រឹងចង់និយាយមកកាន់នាងទាំងបើកភ្នែកលែងចង់រួច ។
'' Cy...ហឺៗ...!! '' គេដកដង្ហើមត្រដរខ្យល់លែងចង់ដល់គ្នា ព្យាយាមសម្លឹងចំមុខមនុស្សស្រីដែលខ្លួនស្រលាញ់ ។
'' កុំប្រឹងនិយាយអី...កុំនិយាយអី...គ្រូពេទ្យៗនៅឯណា'' នាងស្រែកហៅក្រុមគ្រូពេទ្យដោយយំសសិតអោបរាងកាយអ្នកជាប្តី ។
YOU ARE READING
'' អន្ទាក់ចិត្តអន្លង់ស្នេហ៍'' 🍂
Romanceជាសាច់រឿងបន្តពីរឿង « ព្រំដែនបេះដូង» ''ចរិករឹងមានះតើអ្នកណាដែលអាចបង្ក្រាបនាងបាន? វាទាល់តែប៉ះមនុស្សចិត្តសឿងដូចគ្នាទើបប្រដៅនាងបាន''