ភាគ៣៣

1.2K 59 0
                                    

ពេលត្រឡប់មកដល់ផ្ទះSuga ប្តូរសម្លៀកបំពាក់ធ្វើការចេញរួចគេ ក៏ចុះមកខាងក្រោមតេទូរស័ព្ទហៅមិត្តភក្តិឲ្យមកផឹកជុំគ្នានៅផ្ទះ ដោយមិនបានចាប់អារម្មណ៍ពីប្រពន្ធរបស់គេឡើយថានាងនៅឯណាក្នុងពេលនេះ ។
Taehyung,Jungguk jiminត្រូវបានគេហៅឲ្យផឹកអកស្រាក្រហមអបអរដែលប្រពន្ធមកផ្ទះវិញនិងប្រពន្ធព្រមនិយាយជាមួយ។
'' Hyung ឯណាLaacy ខ្ញុំដូចមិនឃើញនាងសោះ'' Jungguk សម្លឹងមើលគ្រប់កន្លែង នៅក្នុងបន្ទប់ទទួលភ្ញៀវសម្បីស្រមោលក៏មិនបានអើតមកឡើយ។
'' ប្រហែលជាគេងទេដឹងយើងភ្លេចចាប់អារម្មណ៍ឲ្យឆឹង..'' គេក៏ដូចគ្នាប្រឹងរកមើលក្រែងលរប្រពន្ធចុះមកតាមហៅឲ្យទៅបន្ទប់វិញ។
'' Laacy របស់ខ្ញុំយ៉ាងម៉េចទៅហើយទេនៀក៎..មានប្តីជាបុរសសោះកក្រោះ'' Taehyung ឌឺដងមកទៀតហើយ គេអកស្រាតិចៗវាយចិញ្ចើមឌឺអ្នកជាបង។
'' បិតមាត់អាចង្រៃយើងនៅមិនទាន់ធាក់ឯងផងពីរឿងយកប្រពន្ធយើងទៅលាក់'' គ្រប់គ្នាក៏សើចកឹលពេលគេនិយាយដូច្នេះចេញមក
'' ប្រូង..'' សម្លេងដូចមនុស្សធ្លាក់ទឹកលាន់ឡើង jimin ដែលត្រចៀកវ័យជាងគេនោះរត់ទៅអើតករនៅត្រង់បង្អួចដែលបើកចោលស្ទើរតែគ្រប់ទិស គេផ្អឹបមុខជាប់និងបង្អួចសម្លឹងមើលនារីរាងស្តើងនៅក្នុងអាងទឹក ធ្វើឲ្យគ្រប់គ្នាមានចម្ងល់ក៏មកមើលតាម ។ Taehyung,Jungguk លើកដៃមកខ្ទប់មាត់គ្រាន់តែសម្លឹងឃើញខ្នងដូចខ្វាករគ្នាសម្បើមណាស់។
'' បិតភ្នែកពួកឯងភ្លាម..''
'' Hyung Hyung អ៊ូយ៎..'' ពួកគេត្រូវSuga យកបាតដៃមកខ្ទប់ភ្នែកម្នាក់ម្តងៗរួចរត់ចេញទៅអាងទឹកយ៉ាងត្រហេបត្រហបបំផុត ប្រពន្ធបង្ហាញសាច់ខ្ចីត្រឹមតែឆ្អឹងខ្នងប៉ុណ្ណឹងពួកគេទាំងបីនាក់នេះក៏មើលសឹងមិនព្រិចភ្នែកចុះទម្រាំនាងក្រោកចេញពីក្នុងទឹកជាមួយឈុតហែលទឹកទៀតនោះពួកគេឈាមច្រមុះមិនខាន។

Laacy ហែលទឹកទៅវិញទៅមក នាងបណ្តែតខ្លួនបិតភ្នែកនៅលើទឹក ធុញថប់និងប្តីរបស់នាងណាស់ម្តងក៏បែបនេះម្តងក៏បែបនោះ ចង់លឺពាក្យថាស្រលាញ់ចេញពីមាត់នាងមែនទេទ្រាំចាំសិនទៅចឹងនាងនិងសងពេលកាលពីមុនវិញ។
'' Laacy Chu laacy '' Suga រត់មកដល់អាងទឹកគេស្រែកហៅប្រពន្ធជាមួយកន្សែងដែលកាន់ក្នុងដៃ លើកចុះឡើងបាំងពួកភ្នែករវាមកំពុងសម្លឹងមក។
'' Laacy ឆាប់ឡើងមកវិញឲ្យលឿន...កុំបណ្តែតខ្លួនបែបនេះពួកអានោះឃើញអស់ហើយ..'' នាងស្តាប់គេមិនសូវជាច្បាស់ព្រោះទើបតែបើកភ្នែកមកក៏ឃើញគេឈរស្រែកហៅទៅហើយ។
'' កើតអី? លោកនិយាយស្អី? ''
'' ឆាប់ឡើងមកឲ្យលឿនទាន់ពួកអាអស់នោះវាចេញអស់'' ពួកគេទាំងបីកំពុងតែចេញមកតាមហើយ មិនបាច់ភ័យឡើយតាមមកមើលដល់កន្លែងតែម្តងមិនឲ្យខាតទេសាច់សរខ្ចីដូចបណ្តូលចេកយ៉ាងហ្នឹង។
'' អត់...ខ្ញុំមិនឡើងទៅជាដាច់ខាត'' នាងក្បាលរឹងហែលទៅកាន់ឆ្ងាយពីកណ្តាលអាង ដោយមិនដឹងខ្លួនសោះថាមិត្តភក្តិបងប្អូនគេមក ព្រោះនាងចេញមកហែលទឹកមុនពួកគេមកទៅទៀត។
'' កុំរឹងឆាប់ឡើងមក..'' Laacy អត់ស្តាប់ធ្វើជាថ្លង់ហើយគិតតែពីហែលជ្រមុជខ្លួន ។
'' ប្រូង..'' Suga លោតចូលទៅ ហែលទៅរកនាង វាប្រៀបបីដូចជាកំពុងតែប្រឡែងគ្នាក្នុងទឹកលេងអញ្ចឹង ។ Laacy ត្រូវគេហែលទៅអោបចង្កេះជាប់ នាងរើបម្រះលែងបានដើមទ្រូងរបស់នាងក៏ពិតនិងទ្រូងរបស់គេពេលត្រូវទឹកបែបនេះ គេពិបាកទប់ទល់និងខ្លួនឯងណាស់។
' លែងខ្ញុំ..លោកចង់ធ្វើអី? កុំអោបខ្ញុំលែង.''
'' នៅមួយកន្លែងនិងហើយ..'' គេគំហករួចក៏បែររកមើលបីនាក់នោះ ក៏ប៉ុន្តែនាងមិនព្រមចង់នៅស្ងៀមមួយកន្លែងឡើយគិតតែពីរើ រហូតគេទ្រាំលែងបានក៏ចាប់ក្រសោបមុខនាងមកថើប។ អារម្មណ៍ដែលថើបគ្នានៅក្នុងទឹកវាខុសប្លែកជាងរាល់ដង ពួកគេជ្រមុជខ្លួនចូលទៅក្នុងទឹកផ្តោះផ្តងគ្នា នាងប្រែពីរើបម្រះក្លាយជាការអោបស្អិតរមួតតបតគេវិញ។
'' ចុមធ្វើស្អីគ្នាក្នុងទឹក? '' jimin លាន់មាត់មុនគេ មកដល់អាងទឹកក៏ឃើញពួកគេលិបក្បាលចូលដល់បាតហើយក៏មិនដឹង មិញនេះមើលពីចម្ងាយឃើញកំពុងតែអោបថើបគ្នាសោះ។
'' ប្តូរបរិយាកាសពីលើគ្រែមកក្នុងទឹក..'' Jungguk ច្រលើមបន្ថែមពីលើទៀត ដឹងច្បាស់ណាស់ម្នាក់ៗ ។
'' ឲ្យចឹងឡើងពេលត្រូវគ្នាក៏បែបហ្នឹងតែពេលឈ្លោះអញជាបិតាសង្រ្គោះលោកនិងជាជនរងគ្រោះ'' Taehyung រអ៊ូង៉ូវៗច្រត់ចង្កេះសម្លឹងមើលទៅក្នុងទឹកបើពួកគេសាកតែអើតមើលប្រាកដជាឃើញធ្លុះដល់បាត។
'' ហ្អឹស..'' Laacy ហើបក្បាលចេញពីក្នុងទឹកមុនSuga នាងក្រឡេកឃើញពួកគេទាំងបីនាក់ភ្លាមស្រែកចាចតែម្តង ។
'' អ្អាយ៎..yoongi..'' នាងអោបរាងកាយខ្លួនឯងព្រោះតែភ្នែករបស់ពួកគេដែលសម្លឹងមើលមក ខណៈពេលនេះមានត្រឹមតែឈុតហែលទឹកទេ នាងមិនទម្លាប់ឲ្យមនុស្សមកឈរមើលបែបនេះឡើយវាអៀនខ្មាសដែលបង្ហាញរាងរៅ។
'' ពួកអាចង្រៃម៉េចមិនបែរមុខចេញ?'' Suga ស្រែកគំហកថាឲ្យពួកគេ ដោយទាញប្រពន្ធមកអោបជាប់ទ្រូង គេហែលនាំនាងទៅចុងម្ខាងទៀតនិងលើកនាងឡើងពីក្នុងអាង ទៅយកកន្សែងដែលនៅក្បែរពួកគេទាំងកំពុងតែបែរមុខចេញតាមដែលប្រាប់ ។ គេរុំកន្សែងពោះគោធំមួយជុំខ្លួននាងរួចក៏បីយកទៅក្នុងផ្ទះវិញ អ្នកតាមសម្លឹងចេះតែសម្លឹងហើយឫកពាហួងហែងសម្បើមយ៉ាងនេះតើអ្នកណាដែលហ៊ានប៉ះនោះ។

'' អឹប..'' Laacy ធ្វើភ្នែកភ្លឹះៗសម្លឹងមុខប្តី នាងក្តោបកន្សែងជាប់ទ្រូងខ្មាសពួកគេណាស់ដែលឃើញនាងនៅក្នុងទឹកដោយស្ថានភាពបែបហ្នឹង។
'' ហៅឲ្យឡើងគោកក៏មិនស្តាប់ឥលូវយ៉ាងម៉េច? ពួកនិងបិះឃើញអាពីរនេះខ្ទេច?'' គេស្តីបន្ទោសនាងនិងសម្លឹងមើលដើមទ្រូងដែលរុំកន្សែងពីលើ ។ Laacy ប្រុងចុះពីលើពូកទៅក្នុងបន្ទប់ទឹក នាងមិនដឹងខ្លួនពិតមែនបើដឹងគឺប្រាកដជាឡើងមកយ៉ាងលឿន ។
'' មិនឲ្យទៅណាទាំងអស់..អូនដឹងទេ?ថាពួកនោះនាំគ្នាមើលសម្បើមណាស់វាឃើញសាច់សរខ្ចីដូចបណ្តូលចេកនាំគ្នាលេបទឹកមាត់...'' Suga ទាញកន្សែងចេញ គេសម្លឹងមើលខ្លួនប្រាណប្រពន្ធអត់ខឹងគឺមិនបាន នេះប្រុសផ្សេងមកឃើញមិនមែនបានឃើញតែគេម្នាក់ឡើយ។
'' ឃើញជាភ្នែកគេមានរបស់ល្អក៏បង្ហាញតិចតួចមិនឃើញខុសអ្វីផង'' នាងកំពុងតែផ្គើនហើយពេលនេះគេខឹងឡើងមុខក្រហមដូចភ្លើងបើដុតនាងខ្លោចគេដុតហើយ។
'' LAACY ''
''' កុំមកគំហកឲ្យខ្ញុំ..''
'' អ្អាយ៎..ហ្អឺកៗ..លែង'' Laacy ត្រូវប្តីសង្កត់ឲ្យដេកលើពូក គេទាញខ្សែរអាវនាងឲ្យរបូតទើរនៅលើទ្រូង ។
'' បងប្រាប់ហើយថាប្រច័ណ្ឌហេតុអីក៏មិនយល់?'' Laacy ដូចជាចិត្តទន់យ៉ាងម៉េចក៏ប្រាប់មិនត្រូវពេលគេប្រែពីខឹងមកអន់ចិត្តទឹកមុខស្រពោបស្រពោន ។ គេក្រោកចេញពីលើនាងដោយអង្គុយបែរខ្នងខ្ទប់មុខនិងបាតដៃ។
'' Yoongi ..'' នាងក្រោកអង្គុយចងខ្សែរអាវទ្រនាប់វិញ រួចក៏យកដៃទៅប៉ះគេតិចៗត្រង់កញ្ចឹងករ ។
'' អូនមិនយល់ចិត្តបងទេ..Cy ថាបងមានអារម្មណ៍បែបណាពេលគេឃើញមនុស្សស្រីដែលខ្លួនស្រលាញ់ស្ថិតក្នុងស្ថានភាពបែបនេះ..អូនស្អាតអ្នកណាក៏គេមើលបងបារម្ភ''
Laacy ចុះពីលើពូកមកឈរនៅពីមុខគេ ដោយបានត្រឹមតែអង្អែលផ្ទៃមុខដ៏ផូរផង់របស់ប្តី ចង់អោបតែមិនអាចឲ្យគេដឹងចិត្តឡើយមានតែធ្វើបែបនេះរួចក៏ដើរចេញ។

'' អន្ទាក់ចិត្តអន្លង់ស្នេហ៍'' 🍂Where stories live. Discover now