ភាគ៤១

1K 51 0
                                    

Suga ក្រោកអង្គុយដោយឲ្យនាងមកអង្គុយលើភ្លៅ គេសម្លឹងមើលស្នាមលើទ្រូង ចង់តែខាំឲ្យមានស្នាមវិញទេបើយ៉ាងនេះ។
'' ឆាប់ស្លៀកពាក់ហើយត្រឡប់ទៅវិញគេមកឃើញមិនល្អទេ..'' នាងប្រាប់ដោយខ្លាចមានអ្នកជិះឆ្លងកាត់ឃើញពួកគេស្ថិតក្នុងសភាពបែបនេះ នាងមិនអីទេតែគេមិនខ្លួនទទេស្នល។
'' ហឹស..មកប្រាប់ថាឲ្យស្លៀកពាក់ទាំងដែលយប់មិញហាមមិនឲ្យស្លៀកផងនៅចង់ឲ្យនៅស្រាតរហូតសោះ.'' Laacy ធ្វើជាឆ្ងល់និយាយពីអ្វីនាងមិនសូវយល់ គិតសិននាងក៏លើកដៃមកខ្ទប់មាត់យ៉ាងលឿន ចេះឆ្កួតបែបហ្នឹងកើតមិនគួរសោះតែម្តងហើយ។
'' ខ្ញុំមិនដឹងហើយក៏មិនចាំ..លោកឆាប់ស្លៀកពាក់ឲ្យលឿនឆាប់ឡើងនៅយឺតយ៉ាវយឿនយូរដ៏ហើយ''
'' តែក៏ប្រសើរជាងអ្នកខ្លះសុំម្តងហើយម្តងទៀត កុំឈប់ៗញាប់ៗជាងនិងបន្តិច..'' Laacy មុខក្រហមងាំងព្រោះតែពីយប់មិញនាងបែបនេះពិតមែន សុំគេថែមរាប់ភ្លេចបាក់មុខខ្លាំងណាស់ ។ Suga ញញឹមសមណាស់ដែលធ្វើឲ្យប្រពន្ធអៀនសឹងពុះជ្រែករត់ចេញឲ្យបាត់ៗ គេទាញខោវែងមកស្លៀកនិងអាវមកពាក់រួចក៏បើកចេញពីកៀនផ្លូវត្រឡប់ទៅផ្ទះវិញ។

Suga និងLaacy ត្រឡប់មកដល់ផ្ទះវិញក្រោមការសង្កេតនិងមើលមកពីខាងលើរបស់មនុស្សស្រីម្នាក់ទៀត Yanie សម្លឹងមើលមកមនុស្សប្រុសដែលខ្លួនស្រលាញ់ គេមានសម្លៀកបំពាក់មិនរៀបរយសោះ Laacy ក៏ដូចគ្នា ។

'' អ៊ុយ៎..'' ពេលចូលមកដល់ក្នុងបន្ទប់គេរុញប្រពន្ធឲ្យដួលទៅលើពូករួចក៏ទាញភួយមកដណ្តប់ឲ្យនាង ។
'' ធ្វើអី? ខ្ញុំត្រូវការងូតទឹកទៅធ្វើការ''
'' សម្រាកនៅផ្ទះមិនបាច់ទៅណាទេ...!!! អូនអាចនិងគ្មានកម្លាំងបងយល់ណាព្រោះបងក៏ហត់ដែលតាមចិត្តអូនសុំម្តងជាពីរដងញាប់ៗលឿនៗ..'' គេរំលឹកទៀតហើយចង់ឲ្យនាងជ្រែកទៅរស់នៅភពអង្គារមែនទេនៀក៎ ។
'' តែខ្ញុំ..''
'' ចាំបងចាត់ចែងជំនួសអូន សម្រាកនៅផ្ទះមើលថែសុខភាពនិងកូនក្នុងពោះឲ្យល្អកុំបារម្ភច្រើន'' Laacy ព្រមដេកមិនក្រោកទៅណាតាមគេប្រាប់ នាងបិតភ្នែកសម្ងំដោយគេអង្គុយក្បែរអង្អែលក្បាលនាង។

ម៉ោង  11 ថ្ងៃត្រង់ នាងភ្ញាក់ពីគេងរួចក៏ចូលទៅងូតទឹក នៅក្នុងផ្ទះពេលនេះមានតែនាងនិងYanie ប៉ុណ្ណោះ Suga ចេញក្រៅបាត់ហើយ។ ក្រោយពេលងូតទឹករួចរាល់នាងចុះមកក្រោមចូលផ្ទះបាយឃើញYanie កំពុងតែឈរធ្វើអ្វីក៏មិនដឹងនៅកន្លែងលាងបន្លែរ នាងដើរចូលទៅមើលក៏ស្ទើរតែនិយាយលែងចេញអស់ពាក្យថ្លែងតែម្តង នាងកំពុងតែលាងស្នាមជាំដែលថាត្រូវគេធ្វើបាបការពិតជាការផាត់លាបពណ៌សោះ។ Laacy ចាប់ដៃនាងយកមកកាន់ ពីដំបូងYanie ក៏ភ្ញាក់ផ្អើលដែរតែក្រោយមកក៏ធ្វើមុខធម្មតាវិញ ។
នាងទាញកន្រ្តាក់ដៃចេញពីLaacy ធ្វើឫកពាមិនខ្លាចកោតក្រែងឬក៏រអៀសខ្លួនអ្វីសោះ។
'' នាងចំណាយទុនដល់ថ្នាក់នេះផង? ដើម្បីតែចាប់ប្តីខ្ញុំ?''
'' ដើម្បីគេខ្ញុំធ្វើបានគ្រប់យ៉ាង..'' Laacy ខាំបបូរមាត់និងសម្តីថ្លោះរបស់នាងជាពន់ពេក មិនស្ងប់ចិត្តទេបើស្រីម្នាក់នេះនៅតែឆ្កួតអញ្ចឹង។
'' គេជាប្តីខ្ញុំនាងចេះតែធ្វើទៅរួច ដឹងទេថាគេហៅយ៉ាងម៉េចនោះ? គឺស្រីអត់ឃ្លានសណ្តានត្មាត..'' Laacy អោបដៃថាឲ្យយ៉ាងខ្លាំងក្លា ល្មមនិងYanie ក្អួតឈាម នាងយាដៃឡើងប្រុងទះកំផ្លៀងLaacy តែក៏មិនធ្វើបែរជាញញឹមយ៉ាងពិសពុល ។
'' ផាច់ៗៗ..''
'' នាងធ្វើអី?'' Yanie ទះមុខខ្លួនឯងជាច្រើនកំផ្លៀង ក្រោមឫកពាស្លន់ស្លោរបស់ Laacy នេះកើតឆ្កួតអីបានជាទះខ្លួនឯងឡើងឈាមមាត់យ៉ាងនេះ ។
'' ឈប់ភ្លាម..'' ហាមលែងទាន់ហើយ Yanie យកកាំបិតមកឆូតដៃខ្លួនឲ្យចេញឈាមហូរស្រក់ពេញឥដ្ឋការ៉ូ ។ Laacy ថយក្រោយភ័យស្លន់ពេលឃើញឈាមកាន់តែហូរ ។
'' នាងដឹងទេថា yoongi គេមិនចូលចិត្តមនុស្សស្រីដែលប្រើអំពើហិង្សាទេ ព្រោះគេគិតថាវាគ្មានខួរក្បាល..'' Yanie ញញឹមយ៉ាងទំនងដូចមិនឈឺសម្បីតែបន្តិចសោះ ។
'' នាងធ្វើបែបនេះយ៉ាងបានន័យថាម៉េច?''
'' នាងជាអ្នកធ្វើមិនមែនខ្ញុំធ្វើ..'' បែបចង់ទម្លាក់កំហុសមកលើនាងហើយនៀក៎ ។ Laacy ហួសចិត្តជាខ្លាំងនាងដើរចេញពីផ្ទះបាយទៅក្នុងបន្ទប់វិញដោយអស់ពាក្យវាចាស្រីម្នាក់នេះល្បិចច្រើនពិតមែន ។

'' អន្ទាក់ចិត្តអន្លង់ស្នេហ៍'' 🍂Where stories live. Discover now