ភាគ៦០

985 46 0
                                    

Taehyung ដឹងខ្លួនថាប្រាកដជាធ្វើឲ្យនាងទើសទាល់ហើយទើបគេក្រោកដើរចេញ ដោយទុកឲ្យប្តីប្រពន្ធគេនៅតែពីរនាក់ ។ Suga ទាញនាងផ្តួលមកលើភ្លៅគេក្រសោបថើបបបូរមាត់នាងស្រង់យកភាពផ្អែមនូវសំណើមរសជាតិដែលខានបានភ្លក់នោះអស់រយះពេលជាយូរទើបដកមាត់ចេញក្រសោបអោបរាងកាយនាងវិញ។
Laacy លើកដៃអោបគេវិញដូចគ្នា នាងញញឹមស្រស់ដូចផ្កាត្រូវតំណក់ទឹកស្រោចមកពីលើ ត្រចៀកផ្អឹបជាប់ដើមទ្រូងព្យាយាមស្តាប់នូវសម្លេងបេះដូងរបស់គេ ។
'' អូនស្រលាញ់បងបំផុតក្នុងជីវិតនេះ'' Suga អោនថើបសក់របស់នាងបន្តិច រួចក៏ទាញមុខនាងឲ្យសម្លឹងចំគេ ។
'' បងក៏ស្រលាញ់អូនបំផុតក្នុងលោកនេះ'' ស្នាមញញឹមស្រស់ស្អាតតែបង្កប់នូវភាពឈឺចាប់ក្នុងកែងភ្នែករបស់គេដែលកំពុងសម្លឹងមកនាង ដោយការសង្វែគអាណិតជាពន់ពេក អាណិតប្រពន្ធនិងកូនដែលមានប្តីនិងប៉ាជាមនុស្សពិបាកដូចជារូបគេ។
'' បើបងស្រលាញ់អូនកុំទុកអូនចោលទៀតលឺទេ?'' នាងចង់និយាយសម្តៅដល់រឿងដែលគេបានសន្លប់អស់ពេលជាច្រើនថ្ងៃ នាងយំដឹងកំហុសនាងទួញសោកស្ទើរតែរាល់យប់ ។
'' បងដឹងហើយ..'' គេផ្តិតមេដៃជូតទឹកភ្នែករបស់នាងដែលហូរចុះមក ប្តូរជាមួយភាពសប្បាយរីករាយនាពេលកន្លងមកគេនិងលះបង់ដើម្បីនាង ព្រោះមិនចង់ឃើញនាងត្រូវមករងភាពឈឺចាប់និងហូរទឹកភ្នែកឥតល្ហែរដូច្នេះទេ គេស្តាយក្រោយដែលធ្វើបាបចិត្តនាងពេលនោះ មិនគួរមើលរំលងមនុស្សស្រីស្លូតត្រង់ម្នាក់នេះឡើយ។
......

រយៈពេលជាច្រើនថ្ងៃកន្លងផុតទៅគេក៏រាងគ្រាន់បើជាងពីមុនទើបចង់ត្រង់ទៅកូរ៉េវិញ ។ ចំណែកTaehyung មិនទាន់ត្រឡប់ទៅវិញនោះទេគេត្រូវមើលការខុសត្រូវសណ្ឋាគារនៅទីនេះវាជាទ្រព្យរបស់ប៉ាគេ ចឹងហើយបើមិនថែទាំឲ្យបានល្អទេច្បាស់ជាត្រូវរលាយមិនខាន។

ស្ថិតនៅក្នុងឡានរៀបចេញដំណើរទៅព្រលានយន្តហោះត្រឡប់ទៅប្រទេសកូរ៉េវិញ Suga អង្គុយក្បែរកញ្ចក់បង្អួចសម្លឹងមើលតាមដងផ្លូវ គេមានទឹកមុខស្ងប់ស្ងៀមមិនសូវជាហើបមាត់និយាយអ្វីសោះទោះជានាងប្រឹងបបួលនាំនិយាយក៏គេមិនចង់ហើបមាត់និយាយរកនាងឡើយ ។
'' បងពេលត្រឡប់ទៅវិញចាំអូនរៀនធ្វើម្ហូបដើម្បីធ្វើឲ្យបងញាំណា៎''
'' ...''
'' អូនគិតថាកូនភ្លោះរបស់ពួកយើងក៏ចង់មានម៉ាក់ចេះធ្វើម្ហូបអាហារឆ្ញាញ់ៗដែរ..បងគិតចឹងទេ?''
Suga បែរមកមើលមុខនាងភ្លាមពេលនិយាយដល់រឿងកូនក្នុងពោះមួយនេះ គេសម្លឹងមើលទៅពោះរបស់នាងដែលមើលមិនដឹងសោះថាកំពុងមានកូនថែមទាំងភ្លោះទៀតផង៕
'' កូនយើងណា៎បង''
'' ត្រូវហើយកូនយើង'' នាងញញឹមទាញដៃរបស់គេមកដាក់លើពោះរបស់ខ្លួនឯង ។ ដើម្បីឲ្យគេនឹកឃើញដល់កូន ថាគេក៏គឺជាប៉ាគេេហើយមិនត្រូវបាក់ទឹកចិត្តព្រោះតែរឿងដើរមិនបាននោះទេ នាងមិនបានបន្ទោសឬក៏ស្អប់ខ្ពើមគេឡើយ ។
Suga ញញឹមស្រាលទាញនាងឲ្យកើយស្មារបស់គេ ដោយអង្អែលត្រង់ស្មានាងថ្នមៗ សម្លឹងមើលតាមដងផ្លូវបន្ត ក្នុងចិត្តគិតរឿងជាច្រើនដែលស្មានមិនត្រូវ ។
....

  ពីអុីតាលីត្រឡប់មកកូរ៉េវិញចំណាយពេលរាប់ម៉ោង ពេលមកដល់ហើយក៏មានអ្នកចាំទទួលមកផ្ទះវិញ គេចង់មកនៅផ្ទះខ្លួនមិនចង់ទៅនៅផ្ទះនាងទេទោះជានៅទីនោះមានអ្នកបម្រើរចាំយកទឹកក្តៅទឹកត្រជាក់មកបម្រើរដល់បន្ទប់ក៏ដោយចុះ ក៏គេមិនចង់ធ្វើឲ្យអ្នកណាបានឃើញពីភាពលំបានលំបិនគេក្នុងពេលនេះដែរ។

'' ហ្អឹម..'' Laacy ដកដង្ហើមដោយប្រឹងសម្លឹងមើលប្តី នាងចង់ជួលអ្នកមកមើលថែក៏គេមិនព្រម ហៅអ្នកបម្រើរឲ្យមកជួយជួសដៃជើងក៏មិនបានទៀត ។ ទើបនាងត្រូវដកដង្ហើមធំសម្លឹងមើលគេពេលត្រឡប់មកដល់ផ្ទះវិញ បន្ទប់ក៏ត្រូវប្តូរមកស្នាក់នៅខាងក្រោមវិញព្រោះតែជើងរបស់គេដើរមិនបាន ។ Suga បង្វិលកង់រទះមកឈប់ត្រង់កណ្តាលផ្ទះ រួចក៏បន្តដំណើរទៅមុខទៀតដោយមិនចាំឲ្យប្រពន្ធមកជួយរុញឡើយ។
'' គ្រាំង''
'' yoongi '' នាងរត់ទៅរកគេយ៉ាងលឿន ពេលឃើញជើងរទះបះជើងច្រង៉ាងៗនិងរូបគេក៏ធ្លាក់ពីរទះដូចគ្នា នាងលើកគ្រាគេដាក់លើរទះវិញដោយបោសដៃបោសជើងឲ្យគេថ្នមៗ ។
'' បងឈឺទេ? ហេតុអីក៏មិនប្រយ័ត្ន? ម៉េចមិនចាំអូនរុញ'' Suga រុញដៃនាងចេញពីលើជើងរបស់គេ ដោយធ្វើមុខមាំទាំមិនស្តីតបជាមួយនាង ។ គេក្តាប់ដៃយ៉ាងណែនដាក់លើដៃរទះខាំបបូរមាត់ស្ទើរតែបែកឈាម យល់ថាខ្លួនឯងជាមនុស្សគ្មានបានការសម្បីតែរឿងប៉ុណ្ណឹងក៏ធ្វើមិនបាន។
'' yoongi ''
'' បងចង់នៅម្នាក់ឯង..អូនទៅបន្ទប់មុនចុះ'' នាងសម្លឹងមើលមុខគេទាំងឆួលជ្រាបទឹកភ្នែក គេមិនឲ្យនាងខ្វល់ខ្វាយ ។
'' Yoongi តែបង''
'' បងប្រាប់ថាចង់នៅម្នាក់ឯង អូនស្តាប់មិនយល់ទេ?'' គេងៀកមកស្រែកគំហកថាឲ្យនាងខ្លាំងៗ ផ្តល់ផលឲ្យទឹកភ្នែករបស់នាងកាន់តែជ្រែកប្រដេញគ្នាជាងមុនទ្វេរដង នាងក្រោកឈរសម្លឹងមើលគេជាលើកចុងក្រោកមុនដើរចេញពីមុខរបស់គេទៅរកបន្ទប់។ ក្រោយពេលនាងចេញទៅគេក្តាប់ដៃគក់ជើងខ្លួនឯងឌឹបៗវាគ្មានអារម្មណ៍អ្វីសោះសម្បីតែបន្តិចមិនឈឺស្ពឹកអស់ហើយ។

'' ហ្អឺកៗ..'' នាងមកដល់ក្នុងបន្ទប់ទម្លាក់ខ្លួនដេកខ្ទប់មាត់យំឡើងញ័រខ្លួនទទ្រើក ព្រោះស្រលាញ់ទើបខ្វាយខ្វល់ជាមួយបើមិនស្រលាញ់នាងមិនអើរសម្បីតែបន្តិចសោះ។ 
'' ហ្អឺកៗ..'' នាងយំឡើងទន់ខ្លួនដកស្រការមាន់ហឺកៗក៏មិនព្រមឈប់យំ សម្លេងនេះធ្វើឲ្យអ្នកនៅក្រៅបន្ទប់ស្តាប់លឺដឹងថាខ្លួនឯងធ្វើជ្រុលបន្តិចទៅលើនាង ដោយសារអារម្មណ៍មួម៉ៅបន្តិចទើបជ្រុលពាក្យសម្តីដោយមិនគិតពីចិត្តរបស់នាង។

'' អន្ទាក់ចិត្តអន្លង់ស្នេហ៍'' 🍂Where stories live. Discover now