Laacy សម្លឹងរកមើលប្តីតែប្រទះអ្នកផ្សេងទៅវិញ ។ Jungguk កំពុងតែដើរសម្តៅមករកនាងដោយឫកពាមាំមួន ។
'' Jungguk ''
'' នាងរក Suga Hyung មែនទេ?'' នាងងក់ក្បាលជំនួសចម្លើយ តែគេនាំនាងត្រឡប់មកបន្ទប់វិញទើបរៀបរាប់ប្រាប់។
'' គឺគាត់នៅក្នុងបន្ទប់ប្រជុំ''
'' លោកមកយូរហើយមែនទេ?''
'' ពេលបីនាងមកដាក់លើសាឡុងនេះ'' នាងយល់ហើយ គឺគេសោះដែលបីនាងមកដាក់លើសាឡុង ខំតែគិតថាប្តីនាងចេះសិល្ប៍ហើយមុននេះ ។
'' ក្រឹក'' Laacy ស្ទុះក្រោកឈរពេលលឺសម្លេងបើកទ្វារ ប្តីរបស់នាងត្រឡប់មកវិញអមដោយស្រីម្នាក់មកជាមួយទៀត ស្រីម្នាក់នេះហើយដូចជាធ្លាប់ឃើញតែមិនចំណាំសោះថាឈ្មោះអ្វី ។
'' Cy អូនភ្ញាក់ហើយ?''
'' អឹម..'' នាងញឹមៗដាក់គូទអង្គុយចុះវិញសម្លឹងមើលប្តីនិងស្រីផ្សេងនៅក្បែរគ្នា ។
'' នេះបងបិះតែភ្លេចណែនាំនាងឈ្មោះ Do Bin ជាអ្នករកសុីជាមួយបងហើយក៏ដូចជាមិត្តភក្តិនិងគ្នាដែរ'' Laacy ងក់ក្បាលញញឹមតិចៗ បើប្តីថាជាមិត្តហើយនាងក៏គិតតាមនិងចុះ។
'' ហេតុអ្វីធ្វើមុខដូច្នេះ? កុំយល់ច្រលំខ្ញុំនិងYoongi អីពួកយើងគ្រាន់តែជាមិត្តភក្តិនិងគ្នាប៉ុណ្ណោះ'' ឃើញLaacy ទឹកមុខមិនសូវល្អទើប DonBinនិយាយបន្ថែមពីលើទៀតគឺមិនបានគិតអ្វីពិតមែន។
'' ខ្ញុំឃ្លានហើយសុំទៅរកអីញាំសិន'' Laacy ហើបគូទពីលើសាឡុងបម្រុងដើរទៅមាត់ទ្វារ នាងត្រូវប្តីចាប់ករដៃរួចក៏ទាញឲ្យមកអង្គុយលើភ្លៅ ។ DoBinដែលរុញរទះគេមកក៏ចេញទៅវិញភ្លាមៗព្រោះអស់តួនាទីនាងហើយ។
'' Yoongi លែង..'' នាងរេភ្នែកសម្លឹងមើលJungguk ដែលនៅក្នុងបន្ទប់មួយនេះដែរ នាងលើកដៃមកបាំងមុខព្រោះតែខ្មាស។
'' Hyung Hyung ខ្ញុំក៏នៅក្នុងនេះដែរ''
'' ចុះមិនឆាប់ទៅ? ចង់នៅមើលប្តីប្រពន្ធយើងថើបគ្នាមែនទេ?'' Jungguk ក្រោកដើរចេញទាំងមួម៉ៅ ខំមករកតែមើលធ្វើចរិកចុះមិនគិតពីគេសោះ ។
'' លែងអូនបានហើយ..''
'' អស់មនុស្សហើយ នៅខ្មាសអ្នកណាទៀត?''
'' អូនខ្មាសបង'' Suga អស់សំណើចព្រោះតែនាងថាខ្មាសទាំងដែលរាល់ដងដូចប្រជ្រៀប្រជ្រៀតជាមួយនិងគេសោះ ។
'' ខ្មាសធ្វើអី? ប្តីអូនសោះនិង'' នាងធ្វើមុខស្រពោនលូកដៃអោបជុណវិញករ របស់គេមិនដឹងជារឿងហេតុអីក៏បែបនេះភ្លាមៗ។
'' បងចូលចិត្តទុកអូនចោលយ៉ាងនេះមែនទេ? ដឹងទេថាពេលភ្ញាក់មកមិនឃើញបងអូនហេងហាងខ្លាំងណាស់'' គេអង្អែលត្រង់ត្រគាករបស់នាងលើកមកខ្នងស្បេតៗ រុញនាងចេញថ្នមៗសម្លឹងឲ្យចំកែវភ្នែកគ្នា ។
'' បងនៅក្បែរអូនរហូតមិនទៅណាទេកុំគិតច្រើនបានទេ? ក្មេងល្ងង់'' Laacy មិនសុខចិត្តនាងនៅតែចង់យំចេញមកដដែល មិនដឹងថាគេនៅទីណាត្រូវតែមាននាងក្បែរខ្លួនគ្រប់ពេល។
'' អូនមិនចង់ឲ្យបងទៅណាទេ''
'' បានបងមិនទៅណាទៀតទេ..'' នាងញញឹមងក់ក្បាលខ្ទប់មុខនិងកញ្ចឹងអ្នកជាប្តី ដៃក៏លូករាវគ្រប់ទីតាំង គេបានត្រឹមគ្រវីក្បាលនិងចរិកនាងប៉ុណ្ណោះចង់ហាមយ៉ាងម៉េចក៏មិនស្តាប់ដែរ។
YOU ARE READING
'' អន្ទាក់ចិត្តអន្លង់ស្នេហ៍'' 🍂
Romanceជាសាច់រឿងបន្តពីរឿង « ព្រំដែនបេះដូង» ''ចរិករឹងមានះតើអ្នកណាដែលអាចបង្ក្រាបនាងបាន? វាទាល់តែប៉ះមនុស្សចិត្តសឿងដូចគ្នាទើបប្រដៅនាងបាន''