នាងក្តាប់ដៃយ៉ាងណែនប្រឹងឡើងរឹងខ្លួនខាំមាត់ ភ្នែកសម្លក់គេដូចជាសត្រូវនិងគ្នារាប់សិបជាតិមកហើយ ។ Suga ងើបមុខចេញត្រង់ប្រឡោះករ របស់នាងមកលើកនាងបីទៅដាក់លើពូកវិញបើឈរអញ្ចឹងច្បាស់ជានាងត្រូវគ្រាំរបស់គេមិនខាន។
'' លោកធ្វើបែបនេះមកលើខ្ញុំរាល់ថ្ងៃមិនក្រែងចិត្តសង្សាខ្លះទេ?'' នាងផ្គើនដោយលើកដៃមកអង្អែលបបូរមាត់ប្តី ប៉ុន្តែត្រូវគេចាប់ផ្អឹបទៅលើពូកវិញ គេទាញកន្សែងគ្រវែងចោលពេលនេះនៅសល់តែរាងកាយអាក្រាតរបស់ពួកគេទាំង២តែប៉ុណ្ណោះ ។
'' សង្សាមិនមែនប្រពន្ធ..នាងទើបខ្ញុំក្រែងចិត្តតែក្រែងចិត្តហើយក៏ហ៊ានផ្គើនឲ្យនាងគ្រាំទ្រូងដែរ'' Laacy ខ្ជឹបមាត់គេចមិនឲ្យគេតាមថើបស៊កអណ្តាតចូលបានជើងប្រុងលើកឡើងមកទាត់គេបែរជាគេចាប់ឲ្យគាវចង្កេះយ៉ាងស្រួល គេក៏ចាប់ផ្តើមបង្កើតល្បែងនេះជាមួយនាងឡើងមកកាត់ព្រឹកព្រលឹមតែម្តង។កន្លងផុតទៅជាច្រើនម៉ោងគេក៏ដោះលែងនាងឲ្យដេកតាមសម្រួលវិញដោយខ្លួនគេក្រោកស្លៀកពាក់រៀបចំខ្លួនចេញទៅក្រៅចំណាយពេលវេលាជាមួយនាងល្មមជិតថ្ងៃត្រង់ដែរហើយ។
Laacy សម្លឹងមើលខ្នងគេដោយមិនហ៊ានឲ្យគេបានដឹងខ្លួនឡើយ នាងចង់សួរទៅគេម្តងទៀតតើដែលស្រលាញ់នាងខ្លះទេដែលមកធ្វើរឿងទាំងនេះដាក់នាង។
'' ខ្ញុំទៅក្រុមហ៊ុននាងចង់ទៅជាមួយទេ?'' Suga ងៀកមកស្របពេលនាងប្រឹងគេចក្រខ្សែរភ្នែកចេញ តែគេតាមទាន់ថានាងកំពុងតែលួចមើលគេ។
'' លួចមើលខ្ញុំផង?'' គេស្រាប់តែញញឹមដើរទៅអង្គុយលើពូកចាប់ក្បាលនាងមកក្រញិចដូចជាគ្រឺតខ្នាញ់ខ្លាំងណាស់ ។
'' លែងៗ..អាឆ្កួតចង់ទៅណាក៏ទៅចុះកុំមករវល់និងខ្ញុំ'' នាងច្រានដៃគេចេញ ក្រោកមកក្រសោបភួយរត់ចូលបន្ទប់ទឹកបិតទ្វារគ្រាំង។
'' នាងមិនទៅជាមួយទេ?''
'' អត់''
'' បើអញ្ចឹងខ្ញុំទៅហើយណា៎..'' គេនៅតែសួរដដែលៗបញ្ជាក់ម្តងហើយម្តងទៀត។ Laacy លើកដៃមកបិតត្រចៀកអត់ចង់ស្តាប់សម្លេងនិយាយច្រំដែលនេះឡើយធុញ ។____
Julie ស្ទុះក្រោកពីតុធ្វើការយ៉ាងលឿនពេលបោះភ្នែកឃើញ Laacy កំពុងតែតម្រង់មក នាងចូលទៅរាក់ទាក់ប៉ុន្តែភ្នែកកំពុងតែរំពៃសម្លឹងទៅបន្ទប់របស់ចៅហ្វាយហើយ តើវាកើតអីទើបធ្វើឲ្យលេខាម្នាក់នេះមុខស្លេកយ៉ាងនេះ។
'' សួស្តីអ្នកនាង Laacy តើមករកលោកប្រធានមែនទេ?''
'' អត់ទេខ្ញុំមកយកការងារទៅធ្វើនៅផ្ទះ'' Laacy ប្រុងបោះជំហ៊ានដើរទៅបន្ទប់របស់Suga ដើម្បីចូលរបស់ដែលខ្លួនធ្វើមិនទាន់ហើយនោះយកទៅឲ្យtaehyung ជួយបង្រៀនដល់នាង។
'' អ្នកនាងគឺថា..''
'' យ៉ាងម៉េចJulie ? Yoongi មានភ្ញៀវ? ''
''អឺ..អ្នកនាងឈប់សិន'' ហាមមិនទាន់ទេព្រោះពេលនេះនាងបើកទ្វារចូលបាត់ហើយ Julie ធ្មេចភ្នែកអោនមុខចុះដើរត្រឡប់មកតុរបស់ខ្លួនវិញ ប្រពន្ធមកស្របពេលគេក៏នាំស្រីមកដល់បន្ទប់ធ្វើការដូចគ្នា។
'' Laacy '' ពួកគេទាំង២ឧទានឈ្មោះនាងស្របគ្នា ប្រពន្ធតាមទាន់ប្តីយកស្រីមកសាសងគ្នាដល់ក្នុងបន្ទប់ធ្វើការតើនាងនិងចាត់ការដូចតួកុនទៅចាប់ទះតប់ដែរឬទេ?
'' ចូលមកមិនចេះគោះទ្វារទេ?'' គេក្រោកពីលើសាឡុងមកឈរទល់មុខប្រពន្ធ មុននេះកំពុងតែសាសងគ្នាផងនាងបែរជាចូលមកកាត់ចង្វាក់អស់។
'' មិនបានគោះទ្វារសុំទោសគ្មានចេតនាមករំខាន..ខ្ញុំមកយកការងារទៅរៀនធ្វើនៅផ្ទះព្រោះខ្ញុំចង់ក្លាយជាមនុស្សស្រីដែលរស់នៅមិនបាច់ពឹងអ្នកណាឡើយ'' នាងនិយាយម៉ាត់ៗ ភ្នែកមុតសម្លឹងធ្លុះដល់អ្នកដែលអង្គុយយ៉ាងសុភាពនៅលើសាឡុុងខាងក្រោយខ្នងរបស់ប្តីនាង ។
'' ក្រែងថាមិនមកទេ?''
'' ប្រាប់ហើយថាមកយកការងារ..លោកចង់ធ្វើអីបន្តក៏តាមចិត្តខ្ញុំអត់ខ្វល់ទេ'' នាងចូលទៅតុប្រមូលឯកសារមកកាន់ក្នុងដៃដោយមិនខ្ចីនិងសម្លឹងមុខពួកគេទៀតឡើយ ទឹកភ្នែករមៀលស្រក់លើឯកសារក្នុងដៃ នាងគ្រវាសមិនបានឲ្យពួកគេឃើញទាន់ឡើយ ឈឺចិត្តខ្លាំងណាស់ដែលចូលមកឃើញគេសាសងគ្នា។
'' លោកប្រធានដល់ម៉ោងប្រជុំហើយ'' Suga បែរទៅមើលលេខារួចក៏ដើរចេញពីក្នុងបន្ទប់ ខណៈពេលនេះនៅសល់តែប្រពន្ធពេញច្បាប់និងសង្សាតែ២នាក់ដែលនៅតទល់ជាមួយគ្នា។ Yanie ក្រោកពីលើសាឡុងមកឈរអោបដៃសម្លឹងមើលLaacy រៀបចំឯកសារ។
'' នាងឃើញគេស្រលាញ់ខ្ញុំទេ? ខ្ញុំមិនបាច់ទៅសុំពីនាងទៀតទេព្រោះកម្មសិទ្ធិរបស់ខ្ញុំនៅតែជារបស់ខ្ញុំ'' Laacy សម្លឹងមើលទៅសង្សាប្តីមុននិងប្រមូលឯកសាទាំងអស់ដាក់ក្នុងការបូប អត់បានឈរយំព្រោះតែពាក្យសម្តីអស់នេះសោះឡើយ។
'' អ៎...អញ្ចឹងហ្អ៎? Okay កម្មសិទ្ធិរបស់នាងតែជាប្តីខ្ញុំ..'' Laacy ញញឹមចម្អកទៅវិញលើកដៃមកវែកសក់ចេតនាងចង់ឌឺរបស់ដែលនៅលើម្រាមដៃឲ្យស្រីម្នាក់បានឃើញ ។
'' ហឹស..ត្រឹមរៀបការដោយសារជំនួញនិងចង់យកឈ្នះចរិករបស់នាងប៉ុណ្ណោះគេប្រាប់ខ្ញុំអស់ហើយ..'' Laacy ភាំងចំពោះពាក្យសម្តីអស់ទាំងនេះ ព្រោះជំនួញមែនទេ? ព្រោះចង់យកឈ្នះមកលើនាង?
'' នៅមិនទាន់អស់ទេ..កុំទាន់គាំងត្រឹមនេះអីដោយសារតែម្តាយនាងសុំអង្វរផងទើបគេព្រមមករៀបការជាមួយនាង..គិតទៅនាងសំណាងដែរតា៎ដែលមានម្តាយចាប់ប្រុសយកមកឲ្យធ្វើប្តី'' Laacy ខឹងឡើងញ័រដៃហើយ ទាក់ទងជាមួយម្តាយនាងក្នុងរឿងមុខជំនួញអញ្ចឹងតា៎ទើបគេព្រមងាយដល់ម្លឹងក្នុងរឿងរៀបការ។
'' បន្តិចទៀតគេក៏...''
'' គេនិងលែងខ្ញុំ?'' Laacy និយាយកាត់ភ្លឹប Yanie ក៏ញញឹមក្នុងន័យដែលខ្លួនធ្វើឲ្យនាងខឹងបានសម្រេច ប្រាប់មែនទេ? មនុស្សដូចជាYoonji ដែលទៅប្រាប់រឿងបែបនេះដល់នាងនោះថ្ងៃនោះចៃដន្យពេកដែល Yanie ស្តាប់លឺរឿងទាំងអស់នេះហើយក៏ឆ្លៀតថែមល្បោយពីលើតិចតួចឲ្យLaacy ឆេះដូចភ្លើង។
'' ហើយគិតថាគេទៅយកនាង? សម្បត្តិនាងមានស្អីខ្លះឲ្យគេយក?''
'' នាង..!!! '' Yanie ខឹងណាស់តែទ្រាំទប់មិនបញ្ចេញវាមកទាំងអស់ឡើយ តាំងអារម្មណ៍និយាយមួយៗម្តងទៀតមកកាន់ប្រពន្ធរបស់សង្សានាង។
'' ពួកខ្ញុំស្រលាញ់គ្នាជិតមួយឆ្នាំហើយនាងគិតទៅមើលថាYoongi និងខ្ញុំទំនាក់ទំនងជ្រៅប៉ុណ្ណានោះ..អាចលើសនាងដែលបានរៀបការជាមួយគ្នាទៀតគេធ្លាប់ប្រាប់ថានិងមិនប៉ះពាល់នាងបន្តិចឡើយ..ខ្ញុំនិងគេធ្លាប់..នែ៎..''
'' ធ្លាប់ដេកជាមួយគ្នា? ប៉ុន្មានដងហើយ?'' Laacy ដាក់ចំៗតែម្តងមិនវាងដួចជានាងឡើយ ។
'' រាប់មិនអស់ទេ'' Yanie និយាយចេញមកសិទ្ធតែជាពាក្យកុហកSuga មិនដែលប៉ះពាល់នាងបន្តិចឡើយត្រឹមអោបថើបគេធ្វើតែបើឲ្យលើសលួសគេមិនធ្វើសោះក៏មិនដឹងថាមកពីអ្វីដូចគ្នាដែរ។
'' បានស្អីខ្លះហើយ? ការដែលធ្លាប់ដេកជាមួយប្តីខ្ញុំ? លុយ?ឡាន? ផ្ទះវីឡា? មាសពេជ្រកែវកង? យន្តហោះបានឬនៅ?'' ដល់វេនប្រពន្ធពេញសិទ្ធវែកញែកម្តងហើយបើជ្រុលអញ្ចឹងហើយក៏ដាក់ឲ្យអស់មកថាបានអ្វីទៅខ្លះ។
'' គឺបន្តិចបន្តួចដែរ''
'' បញ្ជាក់ថានាងជាស្រីសម្លឹងឃើញតែទ្រព្យប្តីខ្ញុំ....ស្រីហុតទឹកសម្លឹងកាក''
Yanie ក្តាប់ដៃសម្លឹងមុខLaacy ដូចកំពុងចង់ចាប់ទះ ។
'' ខ្ញុំថាណា៎..នាងចាញ់ខ្ញុំទេទើបតែការមិនទាន់បានមួយខែផងគេទិញឡានឲ្យខ្ញុំដល់ទៅពីរគ្រឿងមិនដឹងជាបើកមួយណាទុកមួយណាទេប្រហែលត្រូវប្តូរមួយថ្ងៃមួយហើយនៀក៎..អឹម...គេថែមទាំងទិញផ្ទះទិញខនដូឲ្យខ្ញុំទៀត..ព្រះអើយទើបតែដឹងថាមានប្តីជាសេដ្ឋីវ៉ាល់លានវាសំណាងថ្នាក់នេះ.'' នាងវាយចិញ្ចើមឌឺយ៉ាងឡូយទោះជាពាក្យខ្លះកុហកតែក៏ត្រូវនិយាយចេញមកដើម្បីឲ្យស្រីខ្លះភ្លឺភ្នែកនេះជាប្រពន្ធមិនមែនស្រីចិញ្ចើមដូចជានាងឡើយ។
'' ហឹស..តែគេក៏មិនបានស្រលាញ់នាងហើយរាងកាយនាងក៏គេមិនប៉ះឡើយព្រោះគេស្រលាញ់និងត្រូវការខ្ញុំជាង..'' Laacy ព្រិចភ្នែកញាប់ស្អេក នាងស្រាប់តែលើកសក់ឡើងទាញករអាវពណ៌សរចុះមកក្រោមបង្ហាញឲ្យឃើញស្នាមក្រហមដុំៗប្រដេញគេជាច្រើន។
'' មិនដែលប៉ះពាល់ទេតែពេលប៉ះពាល់ម្តងៗខ្ញុំនៀក៎មិនបានដេកមួយយប់ទល់ភ្លឺ..'' នាងបង្ហោះស្នាមថើបពីបបូរមាត់ឲ្យមុននិងដើរចេញពីក្នុងបន្ទប់ធ្វើការរបស់ប្តី អត់ចាវជាមួយស្រីប្តីទេណា៎។
YOU ARE READING
'' អន្ទាក់ចិត្តអន្លង់ស្នេហ៍'' 🍂
Romanceជាសាច់រឿងបន្តពីរឿង « ព្រំដែនបេះដូង» ''ចរិករឹងមានះតើអ្នកណាដែលអាចបង្ក្រាបនាងបាន? វាទាល់តែប៉ះមនុស្សចិត្តសឿងដូចគ្នាទើបប្រដៅនាងបាន''