Ep:36

1.2K 57 0
                                    

អ្នកដែលដើរចូលមកក៏ញញឹមស្ញេញយកតែម្តងដោយលើកកូនឆ្កែសម្បុរសរៗមកអោបថើប ។ Laacy យកដៃមកញីថ្ងាសទាំងសងខាង នាងមិននឹកស្មានថាមកដល់កន្លែងធ្វើការនាងហើយនៅយកឆ្កែរមកតាមទៀត ។
'' មកធ្វើអី?''
'' យើងមករកព្រោះនឹកឯង..យើងបានទៅដល់ផ្ទះរកឯងក៏ប៉ុន្តែម៉ាក់ឯងប្រាប់ឲ្យយើងមករកនៅទីនេះ..ហើយយើងក៏បានយកផ្កានិងរបស់ញាំមកផ្ញើរឯងដែរអបអរដែលឯងកំពុងមានកូន..''  Doyinនិយាយញាប់មើល៎តែម៉ាសុីនដេរ ដល់ថ្នាក់Laacy លើកដៃធ្វើសញ្ញាឲ្យឈប់ នាងមកអង្គុយលើសាឡុងសម្លឹងមើលមិត្តភក្តិដែលរៀនតដល់ទៅ៥ឆ្នាំព្រោះតែនិស្ស័យគេចវេសមិនចូលរៀនធ្វើឲ្យនាងផ្អាកការសិក្សាមួយឆ្នាំពីដំបូងថានិងឈប់ត្រប់ឆ្នាំទី២តែប៉ាម៉ាក់មិនអនុញ្ញាតឲ្យឡើយ។
'' kang Doyin ឈប់និយាយខ្ញុំឈឺក្បាលណាស់..''  Doyin បីកូនយកមកអង្គុយក្បែរមិត្តភក្តិ នាងអោបមិត្តថ្នមៗនឹករលឹកជាទីបំផុតហើយបែកគ្នាមួយឆ្នាំជាង ដោយសារតែនាងរៀនតនៅបរទេសមិនងាយចប់។
'' ឯងសុខសប្បាយទេ? ចុះកូនក្នុងពោះនេះឯងគិតថាដាក់ឈ្មោះឲ្យយ៉ាងម៉េច?'' Doyin ពូកែវោហារសព្ទ័ជាងLaacy ទៅទៀត អ្នកខ្លះប្រាកដជាធុញពេលក្បែរនាង។
'' កូនយើងទើបតែបាន២សប្តាហ៍ជាងទេមិនទាន់រកនឹកឈ្មោះដាក់ឲ្យឡើយ'' Laacy សើចញឹមៗ នាងបេះស្រទាប់ផ្កាចោលម្តងមួយស្រទាប់ៗនៅលើតុ ទឹកមុខនាងបែបនេះបញ្ជាក់ច្បាស់ណាស់ថាកើតទុក្ខរឿងអ្វីមួយមិនខាន នាងជាមនុស្សចូលចិត្តលាក់អារម្មណ៍ប៉ុន្តែបើសង្កេតឲ្យជាក់និងយល់ពីនាងមិនខាន។
'' ឯងកើតអី? ប្តីឯងក្បត់មែនទេ?'' Laacy ងៀកមកសើចភ្លាម នាងអស់សំណើចជាខ្លាំងនូវរឿងមួយនេះខូចចិត្តយូរមកហើយក៏មិនគិតថាចង់បញ្ចេញប្រាប់អ្នកផ្សេងច្រើនឡើយ ។
'' អត់ទេ..ខ្ញុំរៀងល្វើយបន្តិចបន្តួច''
'' ចុះប្តីឯងនៅឯណា? ''
'' គេនៅកន្លែងរបស់គេ..'' Doyin ចាប់ថ្នាក់បានភ្លាមនេះប្រាកដជាងក់ងរនិងគ្នាហើយនៀក៎ទើបធ្វើមុខបែបនេះ ។
'' ឯងហៅប្តីបែបនេះឬ? តាមដែលយើងដឹងប្តីឯងអាយុលើសឯងដល់ទៅ៤,៥ឆ្នាំ''
'' អាយុគ្រាន់តែជាតួរលេខ''
'' គេរំលោភ៤,៥ទឹកយកកូនភ្លោះក៏គ្រាន់តែជាតួរលេខ''
'' នែ៎..'' Laacy ស្រែកវ៉ាសពេលនាងនិយាយស្តីបែបមិនចូលត្រចៀក ឆ្កួតពិតមែនចរិកនិស្ស័យមិនព្រមប្តូរសោះ នាងនៅតែសម្តីឈ្លើយដដែល ។
'' យើងនិយាយត្រូវក៏មកធ្វើជាស្រែកអីណា..'' Doyin ពេបមាត់វាយចិញ្ចើមឌឺទៀត នាងលើកកូនឆ្កែសំណព្វចិត្តមកថើបនិងយកភ្លៅមាន់បំពងចេញពីក្នុងប្រអប់មកបញ្ចុកដល់ឆ្កែ គ្រាន់តែDoyin យកភ្លៅមាន់ចេញមកភ្លាម Laacy ស្ទុះចេញក្រៅទៅរកបន្ទប់ទឹក នាងធុំក្លិនរបស់អស់ទាំងនេះពេលណាក៏ក្អួតចង្អោរគ្រប់ពេល ។
'' អ្អេ៎..Laacy កើតអី? '' នាងជ្រួញចិញ្ចើមឆ្ងល់ដោយលើកភ្លៅមាន់មកហិត វាធុំក្លិនអាក្រក់ណាស់មែនទេ? ទើបនាងរត់ចេញបាត់ស្រមោលយ៉ាងដូច្នេះ ។
Doyin បីកូនសំណព្វចិត្តចេញក្រៅមកមើលពីរបៀបធ្វើការរបស់អ្នកគ្រប់គ្នា នាងញញឹមស្រស់ជាទីបំផុតពេលឃើញបុរសសង្ហាម្នាក់កំពុងតែនិយាយទូរស័ព្ទ តែយូរទៅក៏កើតឫកជ្រេញគេឈប់និយាយទូរស័ព្ទបែរជាឈរជ្រែងឫកជាប្រុសស្អាតឲ្យភ្នែកស្រីៗគ្រប់គ្នាក្នុងក្រុមហ៊ុនមិត្តរបស់នាង ។ ដោយឆ្អន់និងគេខ្លាំងពេកនាងក៏មានបំណងដើរទៅជាន់ជើងរបស់គេឲ្យបាត់ឫកពាជាប្រុសសង្ហាអស់ Taehyung សម្លឹងមើលនាងពីក្រោយដោយក្តាប់មាត់ធ្មេចភ្នែកក្តាប់ដៃជ្រលរនាងពីក្រោយខ្នង។
'' ហ្អេ៎...នាងស្រីឆ្កួតដើរមិនបើកភ្នែកទេឬ?ទើបមកជាន់ជើងខ្ញុំបែបនេះ?''
'' លោកនិងហើយមិនបើកភ្នែក មើលម៉េចថាខ្ញុំមិនបើកភ្នែក? នៀក៎ខ្ញុំមើលឃើញលោកឈរធ្វើឫកហែងក្រែងសម្បើមណាស់ធ្វើមើលតែលើលោកនេះមានតែខ្លួនមួយដែលមានមុខមាត់សង្ហាផុតលេខ...ហឹស..ចាញ់ទីណូកូនខ្ញុំផង''  ទីណូកូនខ្ញុំ? Taehyung សម្លឹងមើលកូនឆ្កែក្នុងដៃរបស់នាងភ្លឹះៗ នេះហ៊ានប្រដូចគេទៅនិងអារោមសរនិងផងឬ?? Taehyung ដើរទៅក្បែរនាងដោយដណ្តើមយកកូនឆ្កែររបស់នាងមកកាន់ក្នុងដៃ នាងដណ្តើមមកវិញក៏មិនបានគេលើកទៅលិចទៅកើតរហូត Doyin សម្លក់សម្លឹងទៅគេដោយភ្នែកទោសៈ។
'' ឲ្យកូនខ្ញុំមកវិញ''
'' នាងសុំទោសខ្ញុំសិនមកបើចង់បានកូននាងទៅវិញ'' គេញាក់ចិញ្ចើមម្ខាងឌឺនាង អោបកូនឆ្កែរដើរចូលទៅក្នុងបន្ទប់ Laacy ។ គេស្រាប់តែទម្លាក់កូនឆ្កែចុះភ្លាមរត់ទៅមើលLaacy ដែលមានទឹកមុខស្លេកស្លាំងផ្អែកខ្នងនិងសាឡុងហិតបំពង់ហឺត ។
'' Laacy នាងកើតអី? ម៉េចក៏មុខស្លេកស្លាំងយ៉ាងនេះ..'' Laacy សម្លឹងទៅរបស់នៅក្នុងថង់ដែលវាមានជាច្រើនប្រអប់ នាងគ្រវីក្បាលដាក់អ្នកកម្លោះ ។ គេក៏ទាញនាងឲ្យផ្អែកលើស្មាដោយអង្អែលស្មានាងតិចៗ ស្របពេលដែរDoyin ក៏ចូលមកល្មម នាងប្រមូលរបស់ដែលយកមកផ្ញើរLaacy ដាក់ចូលធុងសម្រាម ព្រោះមិនដឹងពិតមែនថាLaacy ចាញ់របស់អស់ទាំងនេះ ។
Taehyung ក្តាប់មាត់សម្លក់Doyin ភ្លែតគេដឹងបាត់ទៅហើយថានាងជាដើមហេតុដែលLaacy ក្លាយខ្លួនជាបែបនេះ ។
'' ចាំខ្ញុំCall ហៅSuga Hyung ឲ្យមកទទួលនាងទៅផ្ទះ'' Laacy ត្រឹមតែងក់ក្បាលញញឹមទាំងមុខស្លេកដាក់គេ ។

......

Suga មកដល់លឿនយ៉ាងទាន់ចិត្តគេចូលមកដល់ក្នុងបន្ទប់ភ្លាមក៏មកក្រសោបមុខប្រពន្ធ សួរទៅដោយការបារម្ភហួងហែង ។
'' អូនកើតអីខ្លាំងទេ? ទៅពេទ្យល្អទេ? បើមិនស្រួលខ្លាំង'' Laacy គ្រវីក្បាលតែក្បាលនាងនិយាយលែងចេញហើយវាល្វើយគ្មានកម្លាំងកំហែងនៅក្នុងខ្លួន សម្បីតែដៃចង់លើកតោងករគេក៏លើកមិនរួចផង។
'' នាំនាងទៅសម្រាកនៅផ្ទះទៅ នាងដូចជាអស់កម្លាំងខ្លាំងហើយ..'' Suga មើលមុខTaehyung បន្តិចដោយមិនបានចាប់អារម្មណ៍ថាមានDoyin ម្នាក់ទៀតឡើយ គេបីប្រពន្ធចូលដណ្តើរយន្តរួចក៏ចុចចុះទៅជាន់ក្រោមវិញ នៅក្នុងជណ្តើរយន្តគេក្រសោបអោបក្បាលនាងមកផ្អឹបជាប់ទ្រូងជានិច្ច ។
រហូតមកដល់ចំណតឡានគេក៏បីនាងមកដាក់ក្នុងឡានរួចក៏បើកចេញទៅ ។

Suga យកនាងមកដល់ក្នុងបន្ទប់គេផ្លាស់សម្លៀកបំពាក់ជូតខ្លួនឲ្យនាង ទើបចុះទៅធ្វើបបរសម្រាប់នាង។
'' ក្រាក..'' Laacy ហើបក្បាលពីខ្នើយតាមសម្លេងបើកទ្វារនាង សម្លឹងមើលអ្នកជាប្តីដែលដើរចូលមកជាមួយថាសបបរ វាក្លិនឆ្ងុយណាស់។
'' អូនភ្ញាក់ហើយ? មានកម្លាំងខ្លះឬនៅ?'' Suga ស្ទាបថ្ងាសរបស់នាង ព្រមទាំងសម្លឹងមុខនាងមិនព្រិច គេក៏យកបបរមកកាន់មានបំណងចង់បញ្ចុកនាង។
'' បងមិនបានដាក់ខ្ទឹមបំណងក្នុងបបរទេអូនអាចញាំបាន..''
'' ប៉ុន្តែវាមានស្លឹកខ្ទឹម'' នាងចង្អុលស្លឹកខ្ទឹមក្នុងចានបបរ នាងមិនចូលចិត្តឡើយបើមានក្នុងចានម្ហូបពេលណាក៏ដួសចេញគ្រប់ពេល។
'' ចាំបងយកចេញ'' គេដួសស្លឹកខ្ទឹមដាក់ទៅលើថ្ងាសទាល់តែអស់ ទើបដួសបបរមកស្លាបព្រាមកផ្លុំបញ្ចុកឲ្យប្រពន្ធហាមាត់ទទួល។
'' yoongi ខ្ញុំញាំខ្លួនឯងបាន..''
'' កុំរឹង.!!!! បងដឹងថាអូនគ្មានកម្លាំងក្នុងខ្លួនទេមិនបាច់ខំប្រឹងអ្វីឡើយ អូនពូកែមកគ្រប់គ្រាន់ហើយវាដល់ពេលដែលត្រូវឲ្យបងមើលថែអូន បញ្ចេញភាពទន់ខ្សោយមកខ្លះក៏ល្អព្រោះអូនមិនមែនជាវិរនារីអ្វីឡើយត្រឹមជាមនុស្សស្រីធម្មតាៗតែជាបេះដូងត្បូងពេជ្រសម្រាប់បង..''  Laacy មើលមុខគេមិនហ៊ានព្រិចឡើយ ហេតុអ្វីក៏មកនិយាយស្តីបែបនេះជាមួយនាង នេះគេដឹងមែនទេថាពេលកន្លងមកគ្រាន់តែជារឿងបំភ័ន្តភ្នែកភាពរឹងមាំនៅចំពោះមុខគេជាការប្រឹងបិតបាំងភាពទន់ខ្សោយព្រោះនាងចង់ឈ្នះគេនិងចរិកមានះប៉ុណ្ណោះ ។

'' អន្ទាក់ចិត្តអន្លង់ស្នេហ៍'' 🍂Where stories live. Discover now