Ep:49

1.1K 52 1
                                    

  សម្លេងទូរស័ព្ទលាន់ឡើង នាងក៏ចុចទទួលភ្លាមដោយញញឹមសប្បាយអរព្រោះមិត្ត call មកលេងហើយ ។
( Laacy )
'' Taehyung ''

( ពេលនេះនៅឯណា?)
'' នៅខាងក្រៅ កើតអីឬ?''
( យប់ហើយនាងមិនទាន់មកសណ្ឋាគារវិញទៀតឬ? តែមិនអីទេ បើពេលនាងមកវិញកុំភ្ញាក់ផ្អើលឲ្យសោះលឺទេ? ប្រសិនបើមានគេទៅរក) Laacy កាត់ន័យយល់ភ្លាមថាជាអ្នកណា នាងក៏មិនបានបន្ទោសដល់គេដែរបើចង់មកក៏មកចុះតែលើកនេះនាងត្រៀមរួចហើយចាំតែស្លាប់ទៅ។
'' គេមកមែនទេ?''
( សុំទោសណា៎ ព្រោះខ្ញុំមិនចង់ឲ្យក្មួយខ្ញុំឯការ) Laacy ស្តាប់សម្លេងអ្នកម្ខាងទៀតហើយដូចអស់សំណើចយ៉ាងម៉េចទេ នាងមិនបានខឹងផងមិនបាច់មកលន់តួដល់ថ្នាក់នេះទេ។
'' ប៉ុណ្ណឹងបានហើយ ខ្ញុំត្រឡប់ទៅវិញហើយ'' នាងបិតទូរស័ព្ទក្រឹបងៀកមកមើលមុខ Jonh ម្តងទោះជានាងនិយាយសម្តីត្រង់ៗក៏គេអាចយល់បាន ហើយក៏ចូលចិត្តមនុស្សស្រីដែលមានលក្ខណៈដូចជានាង ។
'' ទៅវិញមែនទេ?''
'' និងហើយ'' និយាយចប់ក៏បណ្តើរគ្នាត្រឡប់មកសណ្ឋាគារវិញ Jonh ដល់បន្ទប់មុន គេក៏និយាយលាគ្នាយ៉ាងល្អូកល្អើន ។
Laacy ដើរតម្រង់មកកាន់បន្ទប់ខ្លួនឯងដោយឫកពាធ្វើដូចជាមិនបានឃើញអ្នកណាទាំងអស់ នាងបម្រុងឆូត កាតរុញទ្វារចូលបន្ទប់ តែក៏ត្រូវអ្នកឈរអោបដៃមើលនាងជាយូរហើយនោះចាប់ករដៃរបស់នាងមិនឲ្យរុញទ្វារចូលក្នុងបន្ទប់បាន ។
'' ប្រុសម្នាក់មិញជាអ្នកណា?''
'' ...''
'' បងសួរហេតុអ្វីក៏មិនឆ្លើយ? មិនភ្ញាក់ផ្អើលទេដែលបានឃើញបង?'' Suga សួរទៅនាងជាច្រើនសំណួរ តែនាងមិនខ្ចីឆ្លើយជាមួយត្រឹមតែមើលមុខរបស់គេ ដោយគ្មានអារម្មណ៍គ្មានជាតិចូវមនោសន្ចេតនាជាមួយទៀតឡើយ ។
'' Cy បងសួរថាវាជាអ្នកណា?'' គេចាប់ផ្តើមស្រែកគំហកខ្លាំងៗមកកាន់នាង ទ្រាំនិងឫកពាសោះកក្រោះនាងមិនបានពិតមែនគេក្តាញ់នាងសម្បើមណាស់។
'' លែងដៃខ្ញុំឥលូវនេះ Min yoongi '' នាងបែរមកសម្លក់និយាយឡើងម៉ាត់ៗ ប្រឹងទាពបេះដៃគេចេញ ។
'' ហេតុអីមិនឆ្លើយជាមួយបង? អូននិងអាប្រុសមុខអត់ជាតិនោះជាអ្វីនិងគ្នា? ចាំបាច់អីញញឹមដាក់គ្នាដែរ?''
'' ចង់ឲ្យខ្ញុំធ្វើមុខងាប់ដូចជាលោក?'' នាងសួរផ្គើនវិញ ព្រមទាំងលើកដៃអោបទ្រូងក្នុងឫកពាជាមនុស្សដែលមិនសូវជាស្និទ្ធនិងគ្នា ។
'' បងគ្រាន់តែសួរបើមិនប្រាប់ក៏ណ្ហើយចុះ'' Suga ប្រុងចូលមកអោបរឹតខ្លួនប្រាណតូចល្អិតឲ្យបាត់ការនឹករលឹក តែនាងគេចចេញមិនឲ្យគេប៉ះពាល់ ។
'' អោបបន្តិចមកនឹកណាស់''
'' អត់..!! ខ្ញុំមិនប្រឡូកប្រឡាក់ខ្លួនជាមួយលោកទៀតទេ ថយចេញពីបន្ទប់ខ្ញុំបានហើយ'' នាងដេញនាងថា ទាំងធ្វើមុខមាំដាក់ហើយតែគេនៅមិនព្រមទៅណា ឈររេរ៉ចុះឡើងៗ។
'' បន្ទប់បងនិងអូនជាប់គ្នា''
'' អ្នកណាសួរ?''
'' បងប្រាប់ឲ្យដឹងស្រួលយប់ឡើងអូនចង់ហាត់ប្រាណអាចហៅបងបាន'' ហាត់ប្រាណឆ្កួតឡប់អីកាត់យប់ល្ងិតនិង នាងឆ្ងល់ដ៏ហើយគេនេះមហាសែនប្លែកបំផុតដែលនាងបានដឹងនៅក្នុងពេលនេះ ។
'' កុំតាមមក'' ហាមមិនស្តាប់ នាងប្រុងបើកទ្វារគេក៏ឈរចាំចូលជាមួយគ្នាដែរ ឆ្កួតទេដឹង។
'' Yoongi នោះជាស្អី?'' Suga មើលតាមនាងចង្អុលយ៉ាងលឿន គេមិនបានឃើញអ្វីផង ចេះតែឆ្កួតហើយ ។
'' ឌឹប''
'' Laacy '' នាងទាត់គេមួយជើងឲ្យដួលទៅលើឥដ្ឋរួចក៏ប្រញាប់បើកទ្វារចូលបន្ទប់តែជាអកុសលដែលគេក្រោកបានលឿនចូលបានដែរ មិនត្រឹមតែប៉ុណ្ណឹងទេគេនៅឆ្លៀតចាក់គន្លឹះទ្វារទៀត ។
'' ទាត់បងផង?''
'' ចេញពីក្នុងបន្ទប់ខ្ញុំភ្លាម'' នាងលើកដៃរុញគេ ឲ្យចេញពីក្នុងបន្ទប់ទាំងដែលខ្លួនគេនេះមិនបានរង្គើរសម្បីតែបន្តិចហត់តែនាងដែលប្រឹងប្រើកម្លាំងចង់ងាប់ខ្លួនហើយគេមិនកម្រើកទៀត។
'' ចេញ''
'' អត់''  មិនត្រឹមតែមិនបានថយ គេចូលទៅអោបរឹតនាងទាល់តែបានដោយនឹករលឹកក្លិនខ្លួននាងខ្លាំងពេក គេក៏ឈ្មុលមុខមកថើបស្រង់ក្លិនត្រង់ប្រឡោះរបស់នាងដូចមនុស្សកំពុងតែឈ្វក់វង្វែងនិងអ្វីមួយ ។
'' មុខក្រាស់''
'' បងតែចឹង'' Suga អត់ដែលខ្វល់ស្រាប់ហើយមកនិងគឺគោលបំណងមកលួងទោះត្រូវធ្វើមុខក្រាស់ក៏ព្រម ។
'' មករកអី?''
'' មកតាមលួងអូន''
'' ទៅវិញទៅកុំមុខក្រាស់ពេក''
'' មុខស្តើងធ្វើម៉េចបានអូននិងកូនទៅវិញ បងមិនភ្លើរឲ្យប្រពន្ធកូនបងទៅអាតឺងមើងនោះឡើយ ខំដាច់យប់ដាច់បាយទម្រាំបានជប់កូនក្នុងពោះអូនមកវាមិនមែនងាយស្រួលឡើយ''
'' អាមនុស្សមុខក្រាស់ ថយៗ''
'' បងអោបអូនទាល់តែដាច់ខ្យល់ក្នុងបេះដូងបងឲ្យអូនងាប់ក្នុងហ្នឹងរាប់រយជាតិងើបដើរចេញមើលប្រុសផ្សេងមិនបានមើលឃើញតែបង''  នាងរើឡើងទន់ខ្លួនទៅហើយក៏មិនបានរួចផុតពីរង្វង់ដៃអោបរឹតរបស់អ្នកជាប្តីដែរ ទ្រាំទ្រាំលែងបាននាងក៏យំចេញមកដើម្បីឲ្យព្រមព្រលែងនាងចេញ។
'' ហ្អឺកៗ....!! ''
'' Cy បងសុំទោសបើធ្វើឲ្យអូនពិបាកដកដង្ហើម'' Suga ព្រលែងនាងចេញពីការអោបរឹត ដោយប្តូរមកក្រសោបរង្វង់មុខដ៏ផូរផង់របស់នាងវិញម្តង គេផ្តិតមេដៃជូតទឹកភ្នែកឲ្យនាង ជាការលួងលោមឲ្យនាងឈប់យំ។
'' ចេញទៅកុំមករវល់ជាមួយខ្ញុំ''
'' បងថាអត់គឺអត់ហើយកុំមុខក្រាស់ដេញដដែលៗ'' ព្រះអើយនេះនាងជាមនុស្សមុខក្រាស់មែនទេ? ដែលព្យាយាមដេញគេឲ្យចេញ? ហើយចុះគេវិញហៅថាស្អីវិញនោះ ។
'' មនុស្សឆ្កួត កុំមកប៉ះពាល់ខ្ញុំ លោកទៅប្រឡាក់ជាមួយស្រីផ្សេងហើយក៏មកធ្វើបែបនេះជាមួយខ្ញុំ?'' នាងយំលើកដៃគក់ទ្រូងគេដឹបៗ ទាញអាវគេដល់ថ្នាក់ដាច់ឡេវសឹងតែមួយជួរ មិនអស់ចិត្តនាងថែមទាំងយកខ្នើយមកវាយគេឌឹបៗ តែហេតុអ្វីគេមិនគេចឬក៏តដៃស្រែកហាមប្រាមដល់នាងឲ្យឈប់។
'' ហ្អឹកៗ..មនុស្សចង្រៃខ្ញុំស្អប់លោក' នាងទន់ខ្លួនអង្គុយចុះលើឥដ្ឋការ៉ូ យំសសៀកពេលនឹកឃើញដល់វីដេអូមួយនោះពេលណានាងគ្រាំចិត្តចង់តែស្រែកឲ្យបែកអាកាសទ្វីបលោកនេះទេ ។
'' បងសុំទោស វាមិនមែនដូចអូនឃើញទេ Cy បងអត់បានប៉ះពាល់ Yanie ទេ បងហ៊ានស្បថ'' Suga បន្ទាន់ជង្គង់ចុះអង្គុយក្បែរនាង ដោយពោលពាក្យស្បថស្បែរលើកយកឡើងមកដើម្បីឲ្យនាងជឿចិត្តរបស់គេ។
'' ខ្ញុំមិនជឿ'' នាងងើយមុខខាំធ្មេញនិយាយដាក់គេ ទាំងទឹកភ្នែកស្រក់ហូរម៉ាត់ៗតែក៏លើកខ្នងដៃគ្រវាសវាចេញដោយមិនចាំបាច់អ្នកណាមកជូតឲ្យឡើយ ។

'' អន្ទាក់ចិត្តអន្លង់ស្នេហ៍'' 🍂Where stories live. Discover now