ដបស្រាជាច្រើនរាយនៅលើដីខ្សាច់ ស្របពេលដែរមនុស្សស្រីរាងស្តើងគោះផឹកបោះជុំវិញខ្លួន។ Laacy អង្គុយលើដីខ្សាច់អកស្រាក្អឹកៗដូចជាទឹក នាងបើកឡានមកបានឆ្ងាយគ្រាន់បើ។
'' ខូចចិត្តរឿងអ្វីទើបមកអង្គុយផឹកបែបនេះស្រីស្អាត'' Laacy ងើយមុខឡើងសម្លឹងអ្នកដែលនិយាយមកកាន់នាង មុខរបស់នាងប្រែជាក្រហមងាំងដោយសារឥទ្ធិពលស្រាដែលនាងផឹកចូលពោះ ។
'' លោកមកបានយ៉ាងម៉េច?'' Taehyung គោះដបស្រា ផឹកក្អឹកៗមកអង្គុយលើដីបានជាគ្នាជាមួយនាង ប្រហែលជាមិនចាំទេមើលទៅថានាងបាន Callទៅគេរៀបរាប់តាមទូរស័ព្ទហៅឲ្យគេមកជួប។
'' ខ្យល់នឹកទើបមករក'' Laacy ញញឹមផ្អែកក្បាលកើយលើស្មាអ្នកកម្លោះ នាងហត់នឿយខ្លាំងណាស់សុំពេលសម្រាកត្រូវការមនុស្សដែលយល់ចិត្តមកក្បែរខ្លួនថ្នាក់ថ្នមនាងកុំឲ្យេងារកណ្តោចកណ្តែងបានទេ ទោះមិនដឹងថាត្រូវជាអ្វីនិងគ្នាតែត្រឹមអ្នកប្រឹក្សាមួយគ្រាក៏បានដែរ។
'' ពិបាកចិត្តរឿងអី? ប្រាប់ខ្ញុំបានទេ?''
'' លោកដឹងទេថាមនុស្សប្រុសម្នាក់ដែលត្រូវជាប្តីរបស់ខ្ញុំគេមិនបានស្រលាញ់ខ្ញុំទេ..គេមានសង្សាទាំងដែលមានខ្ញុំជាប្រពន្ធ.ហឺកៗ..!! គេធ្វើបាបផ្លូវចិត្តខ្ញុំគេធ្វើឲ្យខ្ញុំយំស្ទើររាល់យប់'' taehyung ស្រាប់តែភ្ញាក់ព្រើតពេលនាងនិយាយថាបងប្រុសមានសង្សាគ្មាននរណាម្នាក់បានដឹងឡើយថា Suga មានសង្សានោះ។
'' សង្សាតើមែនទេ?''
'' ត្រូវហើយសង្សា..ហឺកៗ'' គេដកដង្ហើមធំលើកដៃមកញីសក់នាងតិចៗ ប្តីមានសង្សាតើស្រីម្នាក់ណាដែលមិនឈឺចិត្តនោះ នេះវាហួសហេតុពេកហើយដែលធ្វើបែបនេះមកលើនាង ។
'' ខ្ញុំៗ...ស្រលាញ់គេណាស់លោកដឹងទេ...ហឺកៗ..តែគេមិនដែលខ្វល់ពីខ្ញុំបន្តិចសោះគេខ្វល់តែជាមួយស្រីផ្សេង..'' Laacy យំរៀបរាប់ប្រាប់ដល់គេម្តងហើយម្តងទៀត ដល់ថ្នាក់ទ្រាំលែងបានក៏ស្រវាអោបករ របស់គេយំឡើងញ័រញាក់ដូចមនុស្សជិតដាច់ខ្យល់។
'' កុំយំអីបើគាត់មិនខ្វល់ទុកឲ្យខ្ញុំខ្វល់ក៏បាន..'' taehyung រឹតខ្នងនាងថើរៗនិយាយលួងលោមចិត្តថ្លើមពេលនេះក៏មិនដឹងថាត្រូវជួយនាងដោយរបៀបណាដែរ គេអាចធ្វើបានគឺត្រឹមលួងលោមនាង។___
Suga ឈរអោបដៃនៅមុខផ្ទះរង់ចាំtaehyung នាំប្រពន្ធត្រឡប់មកវិញ គេចូលទៅកញ្ឆក់រាងកាយប្រពន្ធមកត្រកងបីពីtaehyung យ៉ាងលឿន កម្មសិទ្ធិរបស់គេអ្នកផ្សេងគ្មានសិទ្ធិប៉ះពាល់ឡើយ។
'' Hyung ធ្វើឲ្យនាងខូចចិត្តខ្លាំងណាស់''
'' ឯងចេះដឹងរឿងយើងពេកហើយ''
'' ខ្ញុំគ្រាន់តែដាស់តឿនក្នុងនាមជាប្អូន ប្រសិនបើនាងទ្រាំលែងបានថ្ងៃណាមួយនាងនិងចាកចេញពីHyung មិនខាន ហើយនាងជាប្រពន្ធមិនគួរទុកនាងមិនស្មើរនិងស្រីរបស់Hyung ឡើយ..'' Suga ធ្វើមុខស្មើរដាក់អ្នកជាប្អូន គេអាយុបងមិនមែនកូនក្មេងដែលអាចឲ្យមកប្រដៅក្បាលបានឡើយ។
'' ចេះដឹងរឿងយើងសម្បើមណាស់..ឯងគិតថាយើងមិនដឹងមែនទេ? ថាឯងមានចិត្តលើប្រពន្ធរបស់យើង? កម្មសិទ្ធិរបស់យើងបើឯងហ៊ានប៉ះកុំថាយើងមិនយល់ញាតិឲ្យសោះ'' Suga បីប្រពន្ធដែលដេកលក់ដោយសារឥទ្ធិពលស្រាចូលទៅខាងក្នុង ប៉ុន្តែគេដើរបានតែប៉ុន្មានជំហ៊ានក៏ត្រូវឈប់ងក់។
'' បើHyung ប្រហែសខ្ញុំក៏មិនធានាស្រីស្អីក៏មិនដឹងទាំងស្អាតទាំងគួរឲ្យស្រលាញ់បើខ្ញុំមិនចាប់អារម្មណ៍ក៏មានប្រុសផ្សេងទៀតដែរ..ព្រោះនាងមិនមែនជាកូនអ្នកក្រខ្សត់ឡើយ..ម្តាយជាអ្នកជំនួញមានទ្រព្យពេញដៃបើអ្នកផ្សេងបានធ្វើកូនប្រសារទ្រព្យមូលមិនខាន'' Suga អោនសម្លឹងមើលមុខប្រពន្ធបន្តិចទើបដើរទៅមុខបន្តដោយធ្វើមិនដឹងមិនលឺនូវសម្តីអស់ទាំងនេះ មិនមែនមិនដឹងឡើយតែគេមិនខ្វល់រឿងទ្រព្យរបស់ម្តាយនាងតែគឺខ្វល់ពីនាងច្រើនជាង បើបានទៅប្រុសផ្សេងមែនទើបជារឿងដែលគួរឲ្យសោកស្តាយ ។
YOU ARE READING
'' អន្ទាក់ចិត្តអន្លង់ស្នេហ៍'' 🍂
Romanceជាសាច់រឿងបន្តពីរឿង « ព្រំដែនបេះដូង» ''ចរិករឹងមានះតើអ្នកណាដែលអាចបង្ក្រាបនាងបាន? វាទាល់តែប៉ះមនុស្សចិត្តសឿងដូចគ្នាទើបប្រដៅនាងបាន''