ភាគ ៧៤

931 45 0
                                    

គេសម្លឹងមើលមុខប្រពន្ធដែលស្លេកស្លាំងនិងពពេញទៅដោយស្នាមនៅលើថ្ពាល់ តើអាចឲ្យគេធ្វើចិត្តធ្ងន់មិនខឹងបានទេ នេះវាជាលើកទីប៉ុន្មានហើយដែលស្រីម្នាក់នោះបំពាបំពានមកលើនាង បើចិត្តល្អរហូតថ្ងៃក្រោយប្រាកដជានាំទុក្ខឲ្យខ្លួនឯង។
'' ស្តាប់អូន បងកុំទៅរវល់អីទុកឲ្យប៉ូលីសចាត់ការទៅល្អជាង''
'' ចុះដែលគិតទេថាបងឈឺចិត្តពេលមុខរលោងគ្មានស្នាមរបស់អូនដែលបងធ្លាប់តែថើបមកត្រូវបែបនេះ '' នាងនិយាយពន្យល់ដល់គេគ្រប់សព្វបែបយ៉ាងទម្រាំតែស្តាប់គ្នាយល់នាងមិនចង់បង្កររឿងក្តៅក្រហាយទៀតទេតាំងតែពីដើមមកគឺនាងមិនដែលខ្វល់ឡើយទោះមុខមានស្នាមឬយ៉ាងណាក្តីសំខាន់គឺមានគេនៅស្រលាញ់ថ្នាក់ថ្នមគឺគ្រប់គ្រាន់បំផុតសម្រាប់ជីវិតមួយនេះ។
'' កុំចឹងអីណា៎ រឿងឲ្យវាចប់ៗត្រឹមនិងចុះ'' Suga យល់ព្រមទាំងបង្ខំ គេអោបនាងណែនដៃធ្មេចភ្នែករំងាប់ផ្លូវចិត្តដែលឆេះសន្ធរសន្ធៅឲ្យមកត្រជាក់វិញ ទុករឿងទាំងអស់នេះឲ្យប៉ូលីសចាត់ចែង ។
Laacy រើបម្រះចេញពីការអោបរបស់ប្តីមករកម្តាយវិញ នាងនិងម្តាយក៏ញញឹមដាក់គ្នាដោយនាំគ្នាចេញពីក្នុងបន្ទប់នេះ Suga ទូរស័ព្ទនិយាយជាមួយប៉ូលីសឲ្យមកចាត់ការរឿងនេះគេធ្វើតាមប្រពន្ធប្រាប់គ្រប់យ៉ាងមិនរវល់មិនអើពើរជាមួយទៀតឡើយ ។ លោកGoត្រូវមនុស្សរបស់គេចាប់មិនឲ្យរើរួចឡើយចំណែកឯYanie វិញនៅមិនទាន់អស់ចិត្តនៅឡើយទេបើជ្រុលជាចឹងហើយនាងសុខចិត្តស្លាប់ប្រសើរជាងរស់នៅក្នុងគុកងងឹតដែលមានតែដែកព័ទ្ធជុំវិញ ។
'' លែងយើង..!! '' នាងឆ្លៀតពេលពួកគេប្រហែសក៏រើបម្រះដកកាំភ្លើងដែលជាប់នៅលើចង្កេះមនុស្សរបស់Suga មកភ្ជង់បាញ់គម្រាមគ្រប់គ្នា ។ Suga ចោលភ្នែកសម្លឹងមើលទៅប្រពន្ធដែលដើរជិតដល់មាត់ទ្វារជាមួយម្តាយ គេទម្លាក់ទូរស័ព្ទចោលពេលឃើញYanie តម្រង់កាំភ្លើងទៅរកនាង ។
'' ងាប់ទៅ''
'' LAACY'' Suga ស្រែកហៅឈ្មោះនាងដល់ថ្នាក់ភ្លាត់សម្លេង សម្លេងកាំភ្លើងបាញ់រះជាច្រើនគ្រាប់ផ្ទួនៗទៅលើស្រ្តីចំណាស់ដែលមករងគ្រាប់ជំនួសកូនស្រី ។
'' ផាំងៗ ផាំងៗ..!! '' Yanie ក៏ត្រូវរងគ្រាប់កាំភ្លើងដូចគ្នា នាងបាញ់ទៅលើម្តាយLaacy កូនចៅរបស់Suga ក៏បាញ់តតែនាងតាំងចិត្តថានិងធ្វើឲ្យពួកគេវេទនា ពេលនេះគឺដូចចិត្តនាងមែន ម្តាយរបស់Laacy ត្រូវគ្រាប់កាំភ្លើងជាច្រើនគ្រាប់ ចំណែកនាងក៏ដួលខ្ពោកទៅលើឥដ្ឋញញឹមជាលើកចុងក្រោយមុននិងផុតដង្ហើមទៅ ។
'' ហ្អឹកៗ..ម៉ាក់ៗកុំកើតអីណា៎ម៉ាក់ ដឹងខ្លួនឡើង'' នាងអោបម្តាយយំញ័រខ្លួនទទ្រើកឈាមហូរចេញពីខ្លួនអ្នកជាម្តាយប្រឡាក់ស្រោចស្របលើនាង  ។
'' Laacy '' សម្លេងហៅឈ្មោះនាងជាលើកចុងក្រោយដំណកដង្ហើមក៏រសាត់ទៅតាមខ្យល់ដល់វេរានិងអស់អាយុហើយ នាងសម្លឹងមើលដៃម្តាយដែលទម្លាក់ចុះក្បែរជើងរបស់នាង រាងកាយគាត់ក្នុងពេលនេះគឺទន់ល្អូនទៅហើយ ។
'' ម៉ាក់ៗ..!! អត់ទេម៉ាក់ ម៉ាក់កុំទៅចោលខ្ញុំម៉ាក់បើកភ្នែកឡើងម៉ាក់ ហ្អឹកៗ..'' នាងយំសោកអោបសាកសពម្តាយដែលបាត់បង់ជីវិតនោះទៅរងគ្រាប់ជំនួសនាងឡើងសុះសាច់ហើយបើគាត់មិនស្លាប់គឺអច្ឆយរៈហើយ ។
'' Cy ''
'' អត់ទេៗ ម៉ាក់បើកភ្នែកមើលមកខ្ញុំចៅរបស់ម៉ាក់ពួកគេមិនទាន់កើតទេ ម៉ាក់ក្រែងចង់បានចៅពរមែនទេ តែហេតុអីក៏ធ្វើបែបនេះម៉ាក់ក្បត់សន្យាជាមួយខ្ញុំ ហ្អឹកៗ..'' Suga អោបរាងកាយប្រពន្ធដែលគិតតែពីយំស្រែកហៅម្តាយ នាងយំដង្ហក់ខ្យល់ដកដង្ហើមថប់ៗ វាប្រហែលជាជំងឺនាងរើឡើងទៀតហើយទើបបែបនេះ គេប្រញាប់រកថ្នាំមកឲ្យប្រពន្ធ លួងលោមនាងឲ្យធ្វើចិត្តឲ្យស្ងប់បើមិនចឹងទេគេអាចនិងបាត់បង់នាងទៅម្នាក់ទៀត។
'' Cy ធ្វើចិត្តឲ្យស្ងប់ អូនសម្លាញ់កុំយំណា៎កុំយំ'' គេលួងអង្អែលក្បាលតែនាងនៅដង្ហក់មិនទាន់បាត់នៅឡើយទេ គ្រប់យ៉ាងគឺដូចស្រមោលអ័ព្ទពពករសាត់នៅក្នុងឆាកជីវិតនាង ប៉ាស្លាប់ពេលនាងនៅមិនទាន់គ្រប់អាយុលើកនេះម្តាយស្លាប់ម្នាក់ទៀតស្តែងៗនៅចំពោះមុខនាង។

'' អន្ទាក់ចិត្តអន្លង់ស្នេហ៍'' 🍂Where stories live. Discover now