បន្ទាប់ពីយំអស់ជាច្រើនម៉ោងរួចមក នាងក៏លង់លក់ស្ងាត់ជ្រាប ដោយSuga លួងលោមបំពេរទះអង្អែលខ្នងថើរៗ តំណក់ទឹកភ្នែកជ្រាបតាមកន្ទុយភ្នែកឥតស្រាកទោះជាមនុស្សដេកលក់ហើយក៏ដោយ។
គេក្រោកចេញពីលើពូកយឺតៗ បើកទូរយកសម្លៀកបំពាក់មកប្តូរឲ្យនាង ផ្លាស់ឈុតក្នុងពិធីបុណ្យសពចេញ ។យប់ឬថ្ងៃពេលនេះវាលែងខុសគ្នាហើយ នាងភ្ញាក់មកហាក់ដូចជាពេលវេលានេះគឺនៅដដែលមិនប្តូរសោះទឹកភ្នែកចេះតែស្រក់ពេលនឹកដល់ម្តាយ។
'' អ្នកនាងតូចភ្ញាក់មកល្អហើយ មីងធ្វើបបរសម្រាប់អ្នកនាងណា៎ មីងឃើញអ្នកនាងមិនទាន់ញាំអីខ្លាចឃ្លាន'' អ្នកមីងអ្នកបម្រើរដែលទុកដូចជាសាច់ញាត្តិលើកថាសបបរមកជាមួយនិងទឹកដោះគោក្តៅៗមួយកែវនិងអ្នកបម្រើរ២នាក់ទៀតក៏កាន់ថាសបង្អែមដាក់នៅលើតុរួចមកឈរពីក្រោយស្រ្តីវ័យចំណាស់។
នាងគ្រវីក្បាលនិងរបស់អស់ទាំងនោះព្រោះនាងលេបមិនចូលទេក្នុងពេលនេះ ។
'' អ្នកនាងញាំបន្តិចទៅណា៎ដើម្បីទ្រពោះ''
'' ខ្ញុំមិនឃ្លានទេ'' នាងបដិសេធដោយមុខស្មើរក្រោកអង្គុយលើកដៃមកច្រោងសក់ដោយការតប់ប្រម៉ល់ស្មុគស្មាញបំផុត។
'' Cy ញាំអីបន្តិចទៅណា៎'' Suga ចូលមកតាមក្រោយក៏លើកថាសបបរមកអង្គុយក្បែរនាង ដោយយកស្លាបព្រាមកដួសបបរបំណងបញ្ចុកឲ្យនាងញាំ។
'' អត់ឃ្លាន'' នាងរុញស្លាបព្រាបបរចេញ ដោយប្រើទឹកមុខគ្មានអារម្មណ៍សម្លឹងគ្រប់គ្នា ខណៈពេលដែលម្តាយស្លាប់បែបនេះឲ្យនាងលេបអីចូលកើតនោះ ។
'' Cy ញាំមួយម៉ាត់ក៏បានដែរណា៎ ''
'' អូនសុំនៅម្នាក់ឯង'' នាងនិយាយចេញមកយ៉ាងនេះហើយក៏ចង់ឲ្យគ្រប់គ្នាចេញទាំងអស់រួមទាំងអ្នកគ្រប់គ្នាដែលហែរហមសម្លឹងមកនាង។
'' បងអាចអង្គុយមើលអូនក៏បាន គ្មានបញ្ហាទេបើមិនស្តីជាមួយបង'' គេព្យាយាមញញឹមចង់នៅក្បែរនាងទោះជាត្រូវនាងនិយាយសម្តីមិនល្អឬមិនហើបមាត់និយាយរកក៏គេចង់ក្បែរដែរ ។
'' ថ្លង់អស់ហើយមែនទេ? បើប្រាប់ថាចង់នៅម្នាក់ឯងម៉េចមិននាំគ្នាចេញទៅចេញទាំងអស់និងទៅ'' ស្ត្រីចំណាស់ក៏ញញឹមដាក់នាងរួចក៏នាំគ្នាចេញទៅ គាត់យល់អារម្មណ៍នាងនៅពេលនេះបាត់បង់ម្តងម្នាក់ទាំងប៉ាទាំងម៉ាក់ ក្មេងស្រីកម្សត់របស់គាត់ពេលនេះត្រឡប់មកបែបហ្នឹងម្តងទៀតហើយរយះពេលជិត១០ឆ្នាំដែលគ្មានប៉ាឥលូវសម្បីតែម៉ាក់ក៏លែងនៅជាមួយគឺរលាយបាត់ពីផែនដីនេះហើយ ។
'' Cy ''
'' ប្រាប់ឲ្យចេញក៏ចេញ កុំតវ៉ាច្រើនបានដែរទេ? '' គេចេញអស់ហើយនៅតែSuga គេប្រឹងប្រែងហើយធ្វើចិត្តធ្ងន់នៅក្បែរនាង អារម្មណ៍នាងមិនល្អគេបារម្ភខ្លាចនាងគិតផ្តេសផ្តាស ។
'' អូខេ៎ បើអូននៅមិនទាន់មានអារម្មណ៍ល្អបងនិងចេញ តែបងមិនទៅណាឆ្ងាយទេគឺនៅមុខបន្ទប់រង់ចាំអូន'' នាងបែរមុខគេចចេញមិនមើលចំភ្នែកគេឡើយ គ្រាន់តែគេចេញពីក្នុងបន្ទប់ផុតនាងក៏ទៅចាក់គន្លឹះទ្វារក្រឹបមិនឲ្យអ្នកណាចូលមកបានទៀតឡើយ ។
Laacy រត់ចូលក្នុងបន្ទប់ទឹកដោយសម្លឹងមើលមុខខ្លួនឯងក្នុងកញ្ចក់ឈាមក្នុងច្រមុះក៏ឈាមចេញមក នាងលើកដៃជូតចេញរួចក៏សើចទាំងហួសចិត្ត ។
'' តើរស់បានយូរប៉ុណ្ណាទៀតទៅជីវិតរបស់ខ្ញុំ កូនខ្ញុំមិនទាន់កើតទេខ្ញុំក៏មិនចង់ទៅចោលប្តីរបស់ខ្ញុំដែរ'' នាងជូតទឹកភ្នែកសម្លឹងមុខតាមកញ្ចក់ ហេតុអ្វីក៏ជីវិតមួយនេះអភ័ព្វខ្លាំងអ្វីម្ល៉េះ ។
YOU ARE READING
'' អន្ទាក់ចិត្តអន្លង់ស្នេហ៍'' 🍂
Romanceជាសាច់រឿងបន្តពីរឿង « ព្រំដែនបេះដូង» ''ចរិករឹងមានះតើអ្នកណាដែលអាចបង្ក្រាបនាងបាន? វាទាល់តែប៉ះមនុស្សចិត្តសឿងដូចគ្នាទើបប្រដៅនាងបាន''