ភាគ៦៩

867 38 1
                                    

ក្រោយពេលដែលបាននាំនាងត្រឡប់មកដល់ផ្ទះវិញ គេបានផ្លាស់សម្លៀកបំពាក់ឲ្យនាងរួចក៏អង្គុយសម្លឹងមើលស្នាមនៅលើគែមមាត់ ដោយមានឈាមគ្រាំនៅពីលើទៀតសោតគេកាន់តែដកដង្ហើមធំយ៉ាងនឿយណាយកង្វល់នៅក្នុងក្នុងជាពន់ពេកចំពោះនាង។
'' ក្បាលរឹងខ្លាំងណាស់ស្រីជើងល្អ'' គេប៉ះចំមាត់ដែលបែកនោះថ្នមៗរួចក៏យកថ្នាំមកលាបឲ្យនាង បើសួរថាគេគិតយ៉ាងណាចំពោះហេតុការណ៍មួយនេះគឺចង់ប្រាប់ថាខឹងហើយមិនចង់ឲ្យមានរឿងបែបនេះកើតឡើងនោះទេ ខ្នាញ់ទាំងប្រពន្ធដែលហាមមិនស្តាប់ខ្នាញ់ទាំងស្រីម្នាក់នោះថែមទៀត ។

Suga អង្គុយរាប់ទ្រនិចនាឡិកានិងសម្លឹងមុខប្រពន្ធផុតកន្លងទៅជិត៥ម៉ោងហើយនាងនៅមិនទាន់ដឹងខ្លួនទៀត ។

Suga ក្រោកឈរសម្លឹងមុខនាងមួយសន្ទុះធំទើបដើរចេញទៅខាងក្រៅ ស្របពេលដែលគេចេញទៅនាងក៏ដឹងខ្លួនល្មម ។ នាងក្រោកអង្គុយផ្អែកខ្នងនិងក្បាលគ្រែយឺតៗសម្លឹងមើលផ្ទៃបរិវេណបន្ទប់ នាងមកដល់ក្នុងនេះដោយរបៀបណា ប្តីនាងនៅឯណាពេលនេះ ។
'' yoongi '' នាងញញឹមត្រេកអរនិងវត្តមានរបស់គេដែលសម្តៅមករកនាង ទ្វារហើបភ្លាមនាងសឹងតែស្ទុះទៅអោបក្រសោបគេឲ្យណែនក្នុងដៃ ។
'' បង..!! លោកប្តី'' Suga អង្គុយក្បែរចុងដៃរបស់នាង ដោយមុខមាំមិននិយាយស្តីតបជាមួយនាងវិញឡើយ ។
'' បងហ្អា៎...!! ''

'' Yoongi ''
'' ហៅធ្វើអី?'' គេដាច់ចិត្តតបសម្តីជាមួយនិងនាងវិញហើយ វាជារឿងគួរឲ្យរំភើបណាស់។
'' ខឹងអូនមែនទេ?''
'' មិនដឹង'' ពាក្យថាមិនដឹងធ្វើឲ្យនាង ឆួលចុងច្រមុះចង់យំមកភ្លាមៗ ហើយរួបរឹតដៃក្តោបចូលគ្នា សម្លឹងគេភ្លឹះៗ ។
'' yoongi ថើបអូនមួយមកចឹង'' នាងអោនមុខទៅរកគេ ឲ្យថើបនាងប្រសិនបើជាមិនខឹងក៏ថើបមក ។
'' អ្នកណាដែលទៅថើប បបូរមាត់មានស្នាមកើតនោះ បងមិនថើបអូនហើយក៏មិនបាច់ហៅបងទៀតដែរ''
'' បងកំពុងតែរើសអើងអូនហើយ..''
'' ប្រាប់ឲ្យនៅផ្ទះមិនយកត្រចៀកមកស្តាប់ទេ ឃើញថាមានរឿងទេ? ចង់ស្លាប់ចោលបងណាស់មែនទេ? ចង់ឲ្យបងម៉េម៉ាយ? ស្រី..ស្រីចម្កួត'' គេនិយាយមិនទាន់ចប់ស្រួលបួលផង នាងបែរជាមកអង្គុយច្រកគាវពីលើគេ ដោយផ្អឹបក្បាលកើយស្មាដៃរបស់នាងលូកអោបចង្កេះរបស់គេ ។
'' បងនិយាយខុសហើយ ពោះម៉ាយមិនមែនម៉េម៉ាយទេ'' នាងហើបក្បាលមកតបជាមួយគេ ដោយអោនមុខប្រឹងសម្លឹង រួចក៏ផ្អឹបបបូរមាត់ថើបគេមួយខ្សឺត ។
'' បងភ័យខ្លាចដឹងដែរទេ? ថាបងភ័យ'' នាងងក់ក្បាលញញឹមទាំងភ្នែករលីងរលោង នាងដឹងច្បាស់ប្រសិននាងកើតអីអ្នកគ្រប់គ្នាប្រាកដជាខូចចិត្តមិនខាន ។
'' សុំទោសអូននិងព្យាយាមស្តាប់តាមបងនិងមិនបែបនេះទៀតទេ''
'' បងស្រលាញ់អូន'' គេក្រសោបក្បាលរបស់នាងដាក់លើបាតដៃ មុខអោនចុះសន្សឹមៗថើបត្រង់រង្វង់ភ្នែករបស់នាងដូចកំពុងតែបួងសួងរឿងអ្វីមួយ ថ្ងៃនេះឬថ្ងៃស្អែកគេក៏មិនផ្លាស់ប្តូរចិត្តពីនាងឡើយ នាងជាមនុស្សស្រីដែលយល់ច្បាស់ពីគេរយះពេលគេឈឺនៅលើរទះរុញគឺនាងដែលមើលថែងូតទឹកស្លៀកឲ្យគេ វាបញ្ជាក់ច្បាស់ថានាងស្មោះត្រង់ចំពោះគេខ្លាំងណាស់គេស្រលាញ់នាងបំផុត។

ពេលរាត្រីឈានចូលមកយប់យន្យត្រជាក់គួចយកខ្យល់បក់មកផើយផាត់សក់ដែលទម្លាក់ចុះមកវែងអន្លាយត្រឹមចង្កេះ ស្របពេលដែលដៃមួយគូរលូកមកស៊ូកអោបចង្កេះនាងពីក្រោយ នាងលើកដៃអង្អែលមុខគេថើរៗទាំងភ្នែកសម្លឹងមើលទៅលើមេឃ ។
'' បងនិងយកផ្កាយនៅលើមេឃឲ្យអូនបានទេ?''
'' កុំថាឡើយផ្កាយ ទោះជីវិតបងក៏ឲ្យអូនបាន'' Laacy បែរក្រោយញីទងច្រមុះនាងជាមួយគេ សម្តីផ្អែមល្ហែមយ៉ាងនេះនាងទប់ចិត្តមិនរួចទេ។
'' អូនមិនត្រូវការជីវិតបងទេតែអូនត្រូវការរួមរស់ក្បែរបងអស់មួយជីវិត'' Suga សម្លឹងមុខនាងបន្តិចរួចក៏បីនាងឡើង ធ្វើឲ្យនាងបើកភ្នែកធំដោយភាពភ្ញាក់ផ្អើលទាន់ហន់បំផុតតើគេនិងធ្វើអ្វីមកលើនាងទៀតមែនទេ។
'' បងធ្វើអី?''
'' យប់ហើយទៅដេក''
'' ដេកបែបម៉េច?''
'' បែបស្រែកខ្ទរបន្ទប់'' Laacy ទះដើមដៃគេផាច់ៗ យប់និងទៀតហើយមែនទេកូនកំបុិតក្បាលអស់មិនខានឡើយឲ្យតែម៉ាកៗនេះ។

______

២ថ្ងៃក្រោយមក....!!!

Laacy អង្គុយចុចទូរស័ព្ទ Suga ចុចកុំព្យូរទ័រ
តែសុខៗនាងក៏ស្រាប់តែទាញបង្វែរកុំព្យូទ័រចេញពីមុខគេមកដាក់មុខនាងវិញ គេឆ្ងល់តែក៏មិនសួរមិនដឹងជាចុចអ្វីខ្លះទេ ។
'' បង..!!! ស្អាតទេ? '' នាងបង្វែរកុំព្យូទ័រឲ្យគេមើលក៏ឃើញរូបពួកគេទាំងដាក់តាំងលើអេក្រង់ នាងញញឹមលិបភ្នែកអោបដៃធ្វើដូចជារំភើបខ្លាំងណាស់ ។
'' ស្អាត'' គេឆ្លើយឲ្យតែរួចពីមាត់ បម្រុងទាញកុំព្យូទ័រមកវិញតែនាងក៏បិតក្រឹប ឡើងមកអង្គុយពីលើខ្លួនគេ ។
'' ហ្អឹម...ចុះទៅបងរវល់ណាស់''
'' ទេ..!! ''
'' Cy បងប្រាប់ថារវល់មិនលឺទេ?''
'' រវល់ក៏គួរតែចាប់អារម្មណ៍អូនខ្លះដែរ'' នាងកិះកុសរំអុករករឿងឲ្យគេមកចាប់អារម្មណ៍ជាមួយខ្លួន។
'' ចង់យ៉ាងម៉េចពេលនេះ?''
'' ចង់ឲ្យបងនាំអូនទៅខាងក្រៅ'' Suga លើកនាឡិនៅក្នុងដៃយកមកមើល នៅខ្វះតែកន្លះម៉ោងទៀតទេគេដល់ពេលប្រជុំហើយ កំដរនាងមិនបានពិតមែន ។
'' បងរវល់ អូនអាចទៅជាមួយមិត្តភក្តិអូនឬក៏ទៅរក Taehyung ក៏បានដែរ'' គេលើកនាងចេញពីលើភ្លៅដោយទាញកុំព្យូទ័រមកមើលវិញ ទាំងមិនចាប់អារម្មណ៍ពីទឹកមុខក្រម៉េក្រម៉ូវរបស់នាងឡើយ ។
'' បងមិនស្រលាញ់អូន'' នាងក្រោកដើរចេញពីសាឡុងទៅរកមាត់ទ្វារ មុននិងទៅនាងក៏ឆ្លៀតសម្លក់គេសិនទើបសុខចិត្ត ។

'' អន្ទាក់ចិត្តអន្លង់ស្នេហ៍'' 🍂Where stories live. Discover now