Suga ភ្ញាក់មុនប្រពន្ធសឹងតែកន្លះម៉ោងទៅហើយតែនាងមិនទាន់និងកម្រើកខ្លួនសម្បីតែបន្តិចសោះ ខ្លួនស្រីតែដេកដូចងាប់បែបនេះហើយនៅលេងឫកប្រកែកមិនព្រមការជាមួយគេទៀតតែឥលូវចូលធ្លុងទាល់តែបាន។
'' Laacy ក្រោកបានហើយថ្ងៃរះចាំងគូទហើយនាងប្រុងដេកដល់ពេលណា?'' Suga ទាញភួយចេញពីរួចក៏ដាក់អង្រួនខ្លួនរបស់នាងតិចៗ ពិបាកដាសដល់ថ្នាក់និងសមតែចាប់បោះចូលក្នុងឲ្យឈ្លក់ស្លាប់មួយរំពេច។
'' Laacy ឆាប់ក្រោកហើយរៀបចំខ្លួនទៅជាមួយខ្ញុំ..'' អស់ទ្រាំជាមួយនាងពេលណាប្រាកដជាលេងធម៌ក្តៅមិនខានកុំឲ្យគេអស់អំណត់ឲ្យសោះ ស្រីក៏លែងខ្វល់ដែរ។
'' Chu Laacy នាងមិនក្រោកទេ?''
'' អ្អាយ៎..'' Suga លើកបីនាងឡើង រួចដើរតម្រង់ទៅរកបន្ទប់ទឹក នាងធ្វើភ្នែកធ្វើមុខឫកពាដូចមិនដឹងខ្យល់ទាល់តែសោះ ជាប្តីប្រពន្ធត្រូវត្រូវធ្វើបែបហ្នឹងមែនទេ? នាងមិនដែលដឹងសោះថាបានប្តីហើយស្រួលគេបម្រើរលើកដល់បន្ទប់ទឹក។
'' ងូតទឹកឲ្យស្អាតហើយចេញទៅក្រៅជាមួយខ្ញុំ..''
'' ទៅណា?''
'' ប្រាប់ឲ្យងូតទឹកសួរច្រើនយ៉ាងនេះ? ប្រយ័ត្នខ្ញុំប្រើធម៌ក្តៅជាមួយនាង'' Laacy យកបាតដៃមកខ្ទប់មាត់ឈប់សួរនាំតទៀត ព្រោះតែយល់ថាគេកំពុងតែចង់ធ្វើមែនទែនហើយមិនបានលេងសើចទៀតឡើយ ។1ម៉ោងក្រោយមក....
នាងដើរចូលទៅក្នុងឡានជាមួយគេ ចង់ទៅណាហេតុអ្វីចាំបាច់នាំនាងទៅជាមួយដែរនោះ ការហើយភ្លាមមិនគិតថានាំដើរលេងបន្តិចទេឬ? ធ្វើមុខស្អុយប៉ែទៀតស្លាប់ហើយព្រឹកព្រលឹមសោះបើកភ្នែកឡើងធ្វើដូចមានអ្នកអូសករឲ្យទៅស្លាប់អញ្ចឹងអាគាត់និង។
'' ខ្ញុំនាំនាងទៅហ្វឹកហាត់ការងារ'' ទាញដាក់ខ្សែរក្រវ៉ាត់សុវត្តិភាពមិនទាន់ស្រួលបួលផងលឺមកដូច្នេះ Laacy ប្រុងទាញដោះខ្សែរក្រវ៉ាត់ចេញ ប៉ុន្តែSuga រហ័សជាងគេកឹបក្រឹបដាក់Lock បាត់នាងរត់ចេញមិនទាន់ឡើយ។
'' ខ្ញុំមិនទៅ''
'' ត្រូវតែទៅ..នាងមិនអាចនៅផ្ទះដេកសុីបានទេត្រូវចាំ Chu Laacy ជីវិតនាងគឺត្រូវតែចេះធ្វើការរកសុីចិញ្ចើមខ្លួនឯងមិនមែនពឹងអ្នកដទៃរហូតឡើយ'' សម្តីរបស់គេម៉ាត់ៗបញ្ជាក់វាចេញមកច្បាស់ណាស់ នាងមិនធ្វើតាមបានទេបើគេកាចបែបហ្នឹង ប្រៀបដូចជាប៉ារបស់នាងណាស់ ។
YOU ARE READING
'' អន្ទាក់ចិត្តអន្លង់ស្នេហ៍'' 🍂
Romanceជាសាច់រឿងបន្តពីរឿង « ព្រំដែនបេះដូង» ''ចរិករឹងមានះតើអ្នកណាដែលអាចបង្ក្រាបនាងបាន? វាទាល់តែប៉ះមនុស្សចិត្តសឿងដូចគ្នាទើបប្រដៅនាងបាន''