ភាគ២៨

1.4K 55 0
                                    

'' លោកឯងសមតែស្លាប់..'' នាងក្រោកឈរទះតប់រាងកាយគេផាច់ៗ ដោយគេបានត្រឹមតែយកដៃរងពីនាង ។
'' ឈប់ Laacy ឈប់វ៉ៃ'' Laacy ភ្លេចខ្លួនមួយ នាងសម្លឹងទៅលេខាទាំង២នាក់កំពុងតែមើលមកនាងភ្លឹះៗមុននេះដូចឆ្មើងឆ្មៃណាស់តែពេលនេះ ចរិកក្មេងខ្មាងជាគ្នា។ Laacy សម្រួលកាយវិកាទាញអាវចុះឲ្យមានរបៀប ធ្វើទឹកមុខមាំឡើងវិញ។
'' លេខាYang ជួយយកឯកសាពីមួយអាទិត្យមុនមកឲ្យខ្ញុំមើលទាំងអស់ ខ្ញុំទៅបន្ទប់ហើយ'' នាងដើរចេញទាំងមិនងៀកក្រោយខ្មាសណាស់លោកអើយដែកធ្លោយចេញធាតុពិតមក ។
Suga ក្រោកឈរសម្រួលឥរិយាបថដូចគ្នា គេសម្លឹងមើលរាងប្រពន្ធដែលចេញផុតមុខបន្ទប់បន្តិច ។
'' Laacy សុីញ៉េហើយឬនៅ?'' គេសម្លឹងមើលឯកសាដែលត្រូវឲ្យនាងសុីញ៉េបញ្ជាក់ពីការទិញរបស់គេ ដែលនៅក្នុងដៃJulie
'' នៅទេលោកប្រធាន''
'' ឲ្យវាមកខ្ញុំ'' Suga យកឯកសារដើរចេញទៅបាត់ម្នាក់ទៀត ទើបតែដឹងទេថាគេចេះយកទៅឲ្យអ្នកលក់សុីញ៉េផ្ទាល់។
Laacy ដាក់គូទអង្គុយមិនទាន់បានក្តៅផង Suga បើកទ្វារចូលផ្លុក ដើរមករកនាងដល់តុធ្វើការតែម្តង គេទាញកៅអីនាងអង្គុយនោះឲ្យវិលថយក្រោយបែរមករកគេ រួចក៏ទុកឯកសារទៅលើតុតាមប្រឡោះករ របស់ប្រពន្ធដោយអោនមុខកៀកនាងបំផុត។
'' ទៅវិញទៅ''
'' អូនសុីញ៉េឲ្យបងសិនមក''
'' ចាំទំនេរ..សុីញ៉េរួចខ្ញុំឲ្យគេយកទៅឲ្យដល់កន្លែង'' Suga លើកនាងឲ្យហើបខ្លួនពីលើកៅអីយកមកដាក់តុធ្វើការ គេច្រត់ដៃទាំងសងខាងឃុំនាងនៅក្នុងរង្វង់ដៃ។
'' សុីញ៉េឥលូវមកបងកំពុងចាំ''
'' ថយ..'' នាងលើកដៃមករុញមុខគេចេញដើម្បីកុំឲ្យកៀកពេកព្រោះនាងរំញោចក្នុងបេះដូង។
'' ខ្លាចបង?''គេប្រើពាក្យពេចន៍អូនបងពេញៗមាត់ស្តាប់ហហើយក៏ព្រឺដែរ។
'' Yoongiថយ'' គេមិនថយចង់យ៉ាងម៉េច នៅប្រើមុខសង្ហារមកត្រដុះថ្ពាល់នាងទៀត ។ Laacy ជិតដាច់ខ្យល់ឥលូវហើយពេលថាមិនបាន។
'' ថើបបងមួយមកចាំបងថយចេញ''
'' មិនថើប''
'' បើចឹងបងក៏មិនថយដែរ'' Laacyសម្លឹងមើលមុខគេ ដោយអស់វិធីសាស្រ្តទើបសម្រេចចិត្តព្រមធ្វើតាម។
'' ថើបកន្លែងណា?''
'' ថ្ពាល់ក៏បាន ច្រមុះមាត់ភ្នែក ឬក៏ត្រង់នេះ'' គេចង្អុលមកត្រង់ប្រឡោះករឲ្យនាងឃើញ។ Laacyអោនទៅបម្រុងថើបថ្ពាល់ ប៉ុន្តែគេបែរជាទាញនាងមកថើបមាត់ផ្អឹបជាប់គ្នាយ៉ាងយូរទើបដកចេញ ។
'' មនុស្សឆ្កួតលោកនេះខូចណាស់'' នាងជូតមាត់ចេញ អង្គុយសម្លក់មកគេ ។ Sugaក៏យកឯកសារមកឲ្យនាងសុីញ៉េទាំងនាងនៅបែបនេះ គេអ្នកកាន់នាងអ្នកសុីញ៉េពីលើ Laacyសុីដាក់ឈ្មោះខ្លួនឯងនៅពីខាងក្រោមហត្ថាលេខា នាងបិតវាហុចឲ្យអ្នកជាប្តីដែលសម្លឹងមើលលើឯកសារ។
'' គួរតែថែមឈ្មោះពីក្រោមនិងទៀតទើបល្អ''
'' ថែមយ៉ាងម៉េច?''
'' ថែមដាក់ថា អ្នកស្រីMin '' Laacy ញញឹមភ្លាមពេលស្តាប់គេនិយាយ ។ គេក៏យកម្រាមដៃមកចុចច្រមុះនាងលេង គ្រឺតណាស់ពេលញញឹមបែបនេះ ។
'' ដល់ម៉ោងបាយថ្ងៃត្រង់ល្មម..តោះទៅញាំបាយជាមួយគ្នា''
'' ចុះឯកសារនេះ?'' នាងឡេឡឺពេលគេលើកចុះពីលើតុធ្វើការ ឲ្យឈរទន្ទឹមគ្នារួចក្រសោបប្រអប់ដៃនាងមកកាន់។
'' ចាំបងឲ្យJulieចូលមកយក''

'' អន្ទាក់ចិត្តអន្លង់ស្នេហ៍'' 🍂Where stories live. Discover now