Ep:54

1K 49 0
                                    

'' អូននិយាយអី? បងស្តាប់ច្រលំមែនទេ Cy ''
នាងគ្រវីក្បាលដេកកើយទ្រូងរបស់ប្តី គេទាញនាងឡើងក៏សម្លឹងមើលមុខដ៏ញញឹមក្បួរក្បួចនៃប្រពន្ធ ។
'' គេងទៅអូនរងារណាស់សុំអោបឲ្យបងនៅបែបហ្នឹង''  Suga ព្រមដេកវិញទុកឲ្យនាងដេកពីលើកើយទ្រូងសង្កត់ដូចជាកូនក្មេង។
'' រងាក៏ស្លៀកពាក់ទៅកុំគេងបែបនេះអី''
'' អោបអូនមកបាត់រងាហើយ'' នាងទាញដៃគរមកដាក់ពីលើចង្កេះរបស់នាង រួចទាញភួយមកឃ្លុំជិតក្បាលទាំងពីរនាក់ នាងទាំងអោបទាំងអង្រួនពីលើគេ ប្រហែលជាដេកមិនស្ងប់ទេយប់និងបើនាងធ្វើដូចកូនក្មេងអញ្ចឹង។
'' Cy កុំលេងឆាប់គេង កុំឲ្យកូនត្រូវអត់ងងុយដូចជាអូនដែរ''
'' បងចង់គេងពិតមែន?''
'' ហើយចង់នៅដល់ពេលណាទៀតម៉ោងជិត11យប់ហើយ'' Laacy ញញឹមរៀបឫកដេកឲ្យត្រឹមត្រូវឈប់រករឿងគេឲ្យដេកមិនបានទៀត នាងផ្អៀងខ្លួនកើយដៃរបស់ប្តីដែលត្រដាងសម្រាប់នាងកើយ ។
______

ព្រឹកថ្ងៃថ្មី...!!! Laacy អង្គុយញីភ្នែកស្ងាបហ៊មៗ ប្តីរបស់នាងក៏ឆុងទឹកដោះគោក្តៅយកមកឲ្យដល់លើគ្រែ ។
'' ញាំទៅហើយចាំងូតទឹក'' នាងបដិសេធមិនព្រមហាមាត់ទទួលយកទឹកដោះគោ គេកក៏ត្រូវបង្ខំចិត្តយកវាមកផឹកដោយផ្ទេទៅក្នុងមាត់របស់នាង ។
'' ហ្អឹម..ក្អឹក'' Laacy លើកបាតដៃមកខ្ទប់មាត់ នាងហួសចិត្តទៀតហើយដែលត្រូវផឹកទឹកដោះគោដោយមាត់ផ្ទាល់មាត់បែបនេះ។
'' ងូតទឹក''
'' បងនិង Yanie .....''
'' បងមិនមានអ្វីជាមួយនាងឡើយ បងស្រលាញ់តែអូន'' គេបកស្រាយមិនចាំឲ្យនាងសួរដេញដោលច្រើននាំតែហត់អត់ប្រយោជន៍ ។
'' បងដឹងថាអូនបានឃើញ Video មួយនោះរួចហើយក៏ខឹងនិងបង តែបងស្បថថាវាគ្មានអ្វីពិតមែន អូនត្រូវតែជឿបង'' នាងអង្គុយស្ងៀមៗស្តាប់គេនិយាយមិនឆេវឆាវទទួចច្រើន នាងអាចជឿបាននិងលើកលែងទោសគ្រប់រឿងរ៉ាវព្រោះតែនាងស្រលាញ់គេខ្លាំងតាំងពីដំបូងមកម្ល៉េះ ដឹងថាមិនគួរឲ្យទុកចិត្តតែនាងក៏ស្ម័គ្រខ្លួនព្រមឈឺចាប់ជាមួយស្នេហាមួយនេះ។
'' បើអូនមិនចង់ជឿ បងក៏គ្មានអ្វីត្រូវអះអាងទៀតដែរ'' គេញញឹមស្រាលដាក់នាងប្រុងក្រោកពីលើគ្រែចេញទៅក្រៅ ។
'' ឈប់'' Laacy ចាប់កដៃគេជាប់ទាញឲ្យអង្គុយចុះក្បែរនាងវិញ ។ នាងផ្តិតមេដៃលើថ្ពាល់ប្តីចូលទៅអោបគេឈ្មុលក្បាលដូចជាកូនឆ្កែតាមម្ចាស់។
'' អ្អាយ៎..កុំលេងបែបនេះ'' Laacy ត្រូវប្តីយកភួយមកឃ្លុំពីលើនិងសង្កត់ទះគូទផាច់ៗ ធ្វើឲ្យគេសេដអារម្មណ៍អស់មិនស្ទើរទេមុននេះ។
'' ក្បាលខូចបងវាយចេញម្តង'' គេយកទឹកដោះគោទៅទុកលើតុឈ្មុលចូលក្នុងភួយជាមួយនាង ដែលម្នាក់ខ្លួនទទេស្អាត ។
'' អ្អា៎..រសើបៗ Yoongi កុំលេងបែបនេះ'' នាងប្រកាច់នៅក្នុងភួយ ពេលគេខាំក្បាលពោះលេងធ្វើឲ្យរសើប ។ 

'' អន្ទាក់ចិត្តអន្លង់ស្នេហ៍'' 🍂Where stories live. Discover now