ភាគ៣

1.4K 91 1
                                    

និងហើយជាកំហុសរបស់គេខ្លួនឯងដែលនាំនាងផ្ទះបើនាំទៅដាក់នៅសារមន្ទីវាចប់បាត់តាំងពីយូរមិនមកត្រូវលើកបីចុះឡើងដូចអ្នកបម្រើរនាងឡើយ។
'' លោកក៏ជាមនុស្សមានទំនួលខុសត្រូវដែរតា៎'' នាងដកដៃចេញពីលើស្មា នាយកម្លោះរួចក៏បើកប្រអប់អាហារដែលគេយកផ្ញើរមកញាំ។
'' នាងនិយាយច្រើនពេកហើយខ្ញុំធុញណាស់ដឹងទេ?''
'' ធុញធ្វើអីបើគង់តែចូលចិត្តដដែលនោះ'' វាដូចជារឿងដ៏ចម្លែកមួយអញ្ចឹង ស្រីស្អាតតែឆ្នាស់នេះគឺវាត្រូវហើយ ប៉ុន្តែនាងគឺរឿងច្រើនមិនចេះចប់សោះ បើបានធ្វើប្រពន្ធដឹងតែត្រៀមទិញសំឡីញាត់ត្រចៀកមិនខាន។
'' ញាំឲ្យលឿនបន្តិចបានទេខ្ញុំងងុយដេក'' Laacy បិតប្រអប់អាហារទុកភ្លែតលើកដៃតោងករ ឲ្យគេបីនាងទៅក្នុងបន្ទប់វិញញញឹមស្ញេញស្ញូញសម្បើមម្ល៉េះលើកទី1ទេដែលជួបស្រីមិនចេះខ្លាចខូចខាតឲ្យគេបីរហូត ។
Suga បីនាងដល់ក្នុងបន្ទប់ហើយ រួចក៏ដាក់លើពូកថ្នមៗដោយគេក៏ឈរប្រលេះឡេវអាវម្តងមួយគ្រាប់ៗ ការដែលឃើញគេដោះអាវឈរបែរខ្នងនាងគិតតែពីសម្លឹងៗ មិនដឹងជាមើលស្អីណាស់ណាទេ ខ្លួនស្រីតែចូលចិត្តមើលប្រុសដោះអាវ។
'' ហឺ..'' អាវដែលដោះចេញពីខ្លួនត្រូវគ្រវែងមកគ្របក្បាលរបស់នាងជាតំណម គិតថាគេមិនដឹងមែនទេថានាងមើលសឹងតែហូរឈាមច្រមុះមកទៀតហើយ ។
'' ល្មមឈប់មើលបានហើយ'' គេជ្រួញចិញ្ចើមដើរចូលទៅក្នុងបន្ទប់ទឹក ងូតទឹកសម្អាតខ្លួន។

Laacy ដេកផ្អៀងខ្លួនទៅម្ខាងឈប់ចង់មើលប្រុសមាត់ដាចនោះទៀត រូបរាងកាយរបស់គេមើលហើយក៏ទាក់ភ្នែកគ្រប់ពេល តែគួរឲ្យស្តាយបើគេជាស្រីហើយនាងជាប្រុសដឹងតែមិនរួចខ្លួនឡើយម៉ដ្ឋដូចម្សៅមី ។
'' ក្រឹប..'' Laacy ប្រឹងធ្មេចភ្នែកធ្វើជាដេកលក់ពេលបានលឺសម្លេងគេចេញពីក្នុងបន្ទប់ទឹក នាងចាប់ផ្តើមព្រឺត្រជាក់ឆ្អឹងខ្នងតំណក់ទឹកស្រក់មកលើថ្ងាសនាងតក់ៗ គេកំពុងតែមកជិតនាងតើមែនទេគេគិតចង់ធ្វើស្អី ក្នុងចិត្តគិតចង់សុីគេតែដល់គេមកកៀកធ្វើឲ្យអារម្មណ៍ភ័យខ្លាចញាប់ញ័រ ខ្លួនប្រាណទាំងមូលក៏រឹងស្តូកដូចដុំទឹកកក។
'' ហ្អឹម..ដេកលក់ហើយ?'' Suga អោនមុខមកសួរសឹងតែធ្វើឲ្យផ្ទៃមុខទាំងពីរប៉ះគ្នាទៅហើយ សក់ត្រូវទឹកសើមៗហូរតក់ៗគេក៏លើកដៃមកជូតចេញឲ្យនាង គួរឲ្យស្រលាញ់ពេលដែលដេកលក់តែពេកភ្ញាក់គួរឲ្យរំខាន។

'' អន្ទាក់ចិត្តអន្លង់ស្នេហ៍'' 🍂Where stories live. Discover now