ភាគ៦៣

992 43 0
                                    

Suga ញញឹមពេលដកបបូរមាត់ចេញដោយទាញនាងមកអោប នាងលើកដៃអោបគេវិញណែនបំផុតដូចមិនដែលបានអោបពីមុនមកចឹងក្បាលរុលមុខននៀលលើទ្រូងរបស់ប្តីដូចកូនឆ្កែរ។
'' អូនគិតថាជើងបងដូចកម្រើកបានហើយ'' នាងហើបក្បាលពីខ្នើយអោនសម្លឹងមើលជើងរបស់លោកប្តីរួចក៏ននៀលខ្លួនដេកអោបគេវិញ ។
'' បើកម្រើកបានបងមិនទុកឲ្យអូនអុកទេ''  គេខាំបបូរមាត់សម្លឹងនាងវិញ ចេះមកនិយាយបែបនិងកើតគិតថាគេចង់នៅស្ងៀមណាស់មែនទេវាធុញថប់ខ្លាំងណាស់ ។
'' ថីបងខឹងដែលចឹង?'' Laacy ញ៉ោះញ៉ងពាក្យសម្តីដាក់ប្តី បើខឹងណាស់ក៏ដើរឲ្យកើតវិញមក។
'' ខឹងណាស់ដែលប្រពន្ធនៅលើ''
'' នេះហើយកម្មដែលបងតែងតែនៅលើអូនពីមុនឥលូវអូននៅលើវិញ ចឹងចាប់ពីថ្ងៃនេះទៅបងត្រូវតែស្តាប់តាមអូនព្រោះអូននៅលើបង''
'' ផ្តេសផ្តាសណាស់'' Suga ក្រោកអង្គុយយកអាវមកពាក់វិញ គេលូកដៃចូលក្នុងភួយបម្រុងលើកខោរ៉ូតឡើងលើ តែប្រពន្ធចាប់ជាប់ទៀតហើយ ។
'' Cy លែងដៃ''
'' អូនចង់ប៉ះបន្តិចបានទេ? វាទន់ៗដែរទេ'' Suga សឹងតែចាប់នាងបោកក្បាលឲ្យក្រឡកខួរម្តងៗហើយពេលនាងចេះតែពីសួរៗនិងឫកពាចម្លែកៗប៉ុន្មានថ្ងៃមកនេះ ។
'' ឆ្កួតណាស់Cy ''
'' អូនសួរមែនណា៎''
'' ចុះប៉ះមុននេះមិនដឹងទេ?''
'' មិនច្បាស់ទើបចង់ដឹងឲ្យប្រាកដចិត្ត'' Suga ទាញកន្រ្តាក់ដៃនាងចេញពីក្នុងភួយ ហត់នឿយណាស់ដែលបានប្រពន្ធចរិកបែបនេះ ។
'' ប្រយ័ត្នបងខឹងនិងអូន'' Laacy ធ្វើមុខស្ងួតពេលលឺគេនិយាយបែបនេះ នាងព្រមដកដៃចេញប្រុងចុះពីលើពូក ។
'' Cy ''
'' លែងអូន'' គេទាញនាងមកអោបវិញព្រោះខ្លាចនាងអន់ចិត្តជាមួយគេ មិនចង់ឲ្យមានទំនាស់មិនយល់ចិត្តគ្នាទៀតឡើយ គេស្អប់ភាពឯកានេះខ្លាំងណាស់ ។
'' បងសុំទោសដែលនិយាយមុននេះកុំខឹងណា៎?''
'' អត់ខឹងទេ'' Laacy ញញឹមបែរមកមើលមុខប្តី នាងលើកខោស្លៀកឲ្យគេវិញរួចក៏ទៅយកសម្លៀកបំពាក់មកស្លៀកដូចគ្នា ។ នាងរុញគេចេញពីក្នុងបន្ទប់ មកញាំបាយពេលថ្ងៃត្រង់។
'' បង..''
'' ហ្អឹម..'' គេគ្រហ្អឹមឆ្លើយជាមួយនាង ទាំងកំពុងឆ្ងោកមុខចុះ ។
'' បងចង់ចេញទៅណាទេ?ចាំអូននាំទៅ''
'' ទៅក្រុមហ៊ុន''
'' មិនទៅកន្លែងផ្សេងទេឬ?'' នាងយកបាតដៃទ្រចង្ការប្តីឲ្យបែរមកមើលនាង តែក៏ទទួលបានចម្លើយដដែល ។

..
ពេលញាំបាយរួចរាល់នាងក៏បាននាំគេមកក្រុមហ៊ុនពិតមែន ដោយរុញរទះគេចូលមក បុគ្គលិកគ្រប់គ្នាក្រោកឈរអោនលំទោនដាក់គេ។ 
Laacy រុញរទះមកដល់មុខបន្ទប់ធ្វើការរបស់គេ មុននិងបើកទ្វារចូលក្នុងបន្ទប់ Julieដែលជាលេខាក៏មកជួយនាង ហើយនិងមានឯកសារជាច្រើនយកមកដាក់លើតុតាមបញ្ជារបស់ចៅហ្វាយ ។
'' នេះចា៎..!! ជាឯកសារដែលលោកប្រធានឲ្យខ្ញុំមក'' Suga ងក់ក្បាលនូវអ្វីដែលគេបានឃើញ ។ Laacy ចំហរមាត់មើលឯកសារដែលគរដូចភ្នំនៅលើតុ វាច្រើនណាស់ធ្វើយ៉ាងណាទើបរួចនោះ ។
'' បង..''
'' ស្ងាត់មាត់បងធ្វើការ'' នាងទាញកៅអីមកអង្គុយក្បែរគេរួចក៏យកចង្ការមកដាក់លើខ្នងដៃរបស់គេ ។
'' Cy ''
'' បើឲ្យរើសអូននិងការងារបងយកមួយណា?''
'' ប្រាកដជាអូនហើយ''
'' បើចឹងទុកការងារសិនទៅ'' នាងដកប៊ិចចេញពីក្នុងដៃរបស់គេ ព្យាយាមខិតមុខកាន់តែកៀកជាមួយគេ។
'' មិនបានបងទុកការងារចោលយូរហើយ..''
'' Yoon ''
'' មកជួយបងទៅចឹងកុំនៅទំនេរពេក'' Suga យកការងារមកដាក់ពីមុខនាង ឲ្យធ្វើកុំឲ្យទំនេរមករំខានគេពេកដើម្បីនាងទេនិងកូនទេមិនមែនដើម្បីអ្នកផ្សេងឡើយ ។
'' yoongi ..អ៊ុប.'' Suga ទាញមកថើបដើម្បីបំបិតមាត់ គេច្រៀវលូកច្របាច់ដើមទ្រូងរបស់នាងទើបព្រមស្ងៀមៗ ។ គេក៏ងៀកមកធ្វើការបន្តពេលឃើញនាងស្ងៀមលែងរំខានដល់រូបគេទៀត នាងជួយធ្វើការគេពិតមែនព្រោះចង់ឆាប់ត្រឡប់ទៅផ្ទះវិញ ។ មើលទៅដូចលឿនណាស់ឯកសារនាងធ្វើរួចបោះព្រូសៗ ។
'' Yoongi អូនធ្វើរបស់អូនរួចហើយ''
'' ពិនិត្យម្តងទៀតដើម្បីកុំឲ្យមានការខុសឆ្គងនៅពេលក្រោយ'' នាងធ្វើមុខស្អុយទាញវាមិពិនិត្យតាមដែលគេប្រាប់ វាមិនបានខុសអ្វីឡើយក៏ចេះតែប្រើដែរមិនដឹងជាស្អីណាស់ណាទេ ។
'' yoongi ''
'' ហ្អឹម'' Suga ងៀកមកចាប់អារម្មណ៍ជាមួយនាងវិញម្តងដោយលើកដៃអង្អែលសក់ក្បាលនាងថ្នមៗរួចក៏ទាញនាងឲ្យដេកកើយស្មារបស់គេ ។ នាងសម្លឹងមើលតួរអក្សរទាំងទន់ត្របកភ្នែកចាប់ផ្តើមបិតសន្សឹមៗរួចក៏ដេកលង់លក់កើយនៅលើស្មារបស់គេ ។
Suga ឃើញប្រពន្ធដេកលក់ដូច្នេះគេកាន់តែខិតឲ្យកៀកជាងមុនងាយស្រួលដល់នាងកើយស្មា ការពិតគឺត្រូវរួចរាល់យូរហើយតែដោយសារនាងរំខានគេពេកទើបវាយូរបែបនេះ ។

....

ឈានចូល២ម៉ោងកន្លងទៅ នាងក៏ភ្ញាក់ពីដេកតែក៏ស្រាប់តែបានឃើញខ្លួនឯងនៅលើសាឡុង អ្នកណាដែលបីនាងមកបើប្តីរបស់នាងដើរមិនរួចផងនោះ ។
'' yoongi '' Laacy ក្រោកពីលើសាឡុងប់កទ្វារតាមរកប្តី គេមិនបាននៅក្នុងបន្ទប់ធ្វើការទេចុះទៅណាហេតុអីក៏ទុកនាងចោលក្នុងនេះម្នាក់ឯង ។

'' អន្ទាក់ចិត្តអន្លង់ស្នេហ៍'' 🍂Where stories live. Discover now