Suga ក្រពុលមុខរឿងការងារមួយថ្ងៃហើយឥលូវត្រូវមកឈឺក្បាលនិងរឿងប្រពន្ធមួយទៀត នេះត្រឹមតែថ្ងៃទី១ទេចុះទម្រាំថ្ងៃស្អែកថ្ងៃខាន់ស្អែកទៀតនោះ វាអាចក្លាយទៅជាយ៉ាងណា។
'' Julie ចូលមកជួបខ្ញុំ'' Suga ចុចទូរស័ព្ទលើតុហៅលេខានៅខាងបន្ទប់ឲ្យមកជួបខ្លួន គេក៏ចង់ដឹងដែរថាប្រពន្ធរបស់គេនិយាយពិតឬក៏កុហក ។
'' លោកប្រធាន..'' Julie ដើរចូលមកបែបអោនលំទោនគោរពដល់ចៅហ្វាយនាយរូបសង្ហារម្នាក់នេះខ្លាំងណាស់ ព្រោះតែនាងធ្វើការនៅទីនេះយូរហើយទើបគោរពកោតខ្លាចគេបែបនេះ។
'' មានអ្នកណាបង្រៀន Laacy ពីការងារអស់នេះដែរទេ?'' មកសួរនាងឲ្យដឹងយ៉ាងម៉េចកើតបើរវល់ក្នុងបន្ទប់ប្រជុំជាមួយគ្នាមួយហើយនោះ ។
'' ខ្ញុំមិនដឹងទេព្រោះខ្ញុំក៏ទើបតែចេញពីបន្ទប់ប្រជុំដែរ''
'' ឆែកកាំមេរ៉ាឲ្យខ្ញុំបន្តិច''
'' ចាស៎..'' Suga មិនបានទៅតាមLaacy ដែលរត់ចេញទៅមុននេះឡើយ គេសុខចិត្តអង្គុយធ្វើមុខស្មើររង់ចាំរូបភាពដែលទទួលបានពីកាំមេរ៉ាសុវត្ថិភាព ពេលនោះទើបដឹងច្បាស់ហើយថានាងមិនបានកុហកអ្នកគ្រប់គ្នាមិនសូវរវល់ជាមួយនាងព្រោះឃើញនាងជាអ្នកមកថ្មីហើយមិនទាន់ដឹងឡើយថានាងជាប្រពន្ធរបស់ម្ចាស់ក្រុមហ៊ុនលឺតែថារៀបការតែមិនបានឃើញមុខកូនក្រមុំឡើយ ។
'' ចង្រៃយ៎..'' បន្ទាប់ពីមើល Video នោះរួចគេក្តាប់ដៃគោះតុមាំង ប្រសិនបើប្រាប់ថានាងជាភរិយារបស់គេអ្នកនៅទីនេះប្រាកដជាតាមយកចិត្តគ្រប់គ្នា គេចង់ឲ្យនាងរៀនពីចំណុចតូចទៅធំធ្វើជាបុគ្គលិកថ្នាក់ទាបទីខ្ពស់ មិនចង់ឲ្យគេថាអាងខ្សែរ ។________
'' ហឺកៗ...!!! '' Laacy អង្គុយក្នុងម៉ាតមួយកន្លែង ក្នុងដៃកាន់ស្រាបៀរមួយកំប៉ុង នាងតូចចិត្តនាងឈឺថ្លើមប្រម៉ាត់ ស្តីឲ្យប៉ោចៗដូចនាងមិនមែនប្រពន្ធ ហើយក៏មិនហ៊ានទៅផ្ទះម្តាយវិញឡើយខ្លាចគាត់សួរនាំពីដំណើរដើមទងមួយនេះ ។
'' ទុឺតៗ..'' Laacy សម្លក់ម្ចាស់លេខដែលកំពុងតែតេមកនាង មិនខ្ចីលើកតេឲ្យដាច់ខ្យល់ងាប់ចុះខឹងហើយអន់ចិត្តហើយបើខ្លាំងតាមរកឲ្យឃើញទៅ។
'' មនុស្សចង្រៃ..លោកឯងជាឪខ្ញុំមែនទេ? ទើបស្តីប៉ោចៗតម្លើងសម្លេងខ្លាំងៗបែបហ្នឹងគួរឲ្យស្អប់ចាំមើលខ្ញុំមិនទៅជាន់ផ្ទះលោកឯងវិញឡើយបើមិនតាមរកខ្ញុំឲ្យឃើញនោះ'' Laacy ក្រោកដើរចេញពីក្នុងម៉ាត នាងដើរដោយមិនមានគោលដៅច្បាស់លាស់ចង់ទៅផ្ទះខ្លួនឯងវិញ ប៉ុន្តែមិនចង់ឆ្លើយនិងសំណួរម្តាយពេលនេះមេឃក៏ងងឹតទៀត ស្បៃរាត្រីជំនោរពេលយប់ក៏ជិតឈានចូលគ្របដណ្តប់ជំនួសវេនជាមួយព្រះអាទិ្យហើយ។
YOU ARE READING
'' អន្ទាក់ចិត្តអន្លង់ស្នេហ៍'' 🍂
Romanceជាសាច់រឿងបន្តពីរឿង « ព្រំដែនបេះដូង» ''ចរិករឹងមានះតើអ្នកណាដែលអាចបង្ក្រាបនាងបាន? វាទាល់តែប៉ះមនុស្សចិត្តសឿងដូចគ្នាទើបប្រដៅនាងបាន''