Suga លើករ៉ូបពណ៌សរមកលរពីលើខ្លួននាង វាប្រហែលជាល្មមហើយព្រោះនាងរាងមួយក្តាប់ដៃគេប៉ុណ្ណឹងសោះ។
'' យកវាទៅប្តូរហើយក៏ឆាប់ចេញមកខ្ញុំឃ្លានខ្លាំងហើយ..'' laacy យករ៉ូបពីដៃគេរួចចូលទៅផ្លាស់ ពេញចិត្តនាងតែម្តងហើយ ។
'' តោះខ្ញុំរួចហើយ'' laacy ដើរមកកៀកដៃគេ ដូចដឹងមុនមិនចាំបាច់ឲ្យគេប្រាប់ឡើយ។ហាងអាហារដែលគេនាំនាងមកវានៅមិនឆ្ងាយពីខនដូឡើយទើប បណ្តើរកៀកដៃគ្នាយ៉ាងផ្អែមល្ហែមបំផុត លើកទីមួយហើយដែលវាបែបនេះតាំងថ្ងៃចាប់ផ្តើមមកទាល់ពេលនេះ នាងទទួលស្គាល់ថាវាជាក្តីសុខដែលគេធ្វើដោយមិនបង្ខំនាងក៏ដូចគ្នា ។
Suga សម្លឹងមើលនាងញាំដោយភ្លឹកអារម្មណ៍លង់និងសម្រស់ធ្លាក់អន្លង់ស្នេហ៍កូនក្មេងហើយមែនទេ គេយកដៃមកស្ទាបស្ទង់ត្រង់កន្លែងដែលវាលោតដុកដាក់ៗ គេធ្មេចភ្នែកដកដង្ហើមមួយៗយឺតៗប្រាប់ខ្លួនឯងនៅក្នុងចិត្តថា ប្រពន្ធខ្លួនបើមិនស្រលាញ់តើទៅស្រលាញ់ណាទៀតបើនាងទាំងស្អាតនិងគួរឲ្យស្រលាញ់យ៉ាងនេះ តែក៏ស្រាប់តែក្នុងខួរក្បាលលោតមកប្រាប់ថានាងជាក្មេងមានៈក្បាលរឹងកុំស្រលាញ់នាងកុំឲ្យសោះ។
'' យកមួយណាទេអញ'' គេសង្រ្គឺតធ្មេញនិយាយម្នាក់ឯង ។ Laacy ងើបមុខពីចានអាហារមកសម្លឹងគេដោយគិតថាគេជិតឆ្កួតនិយាយម្នាក់ឯងអឿអើខ្លួនឯង។
'' រំលោភខ្ញុំញយពេកបានទៅជាឆ្កួតចឹង'' Suga សម្លក់មុខនាងភ្លាមគិតថាគេមិនដឹងមែនទេនូវអ្វីដែលនិយាយមកកាន់គេនោះ ស្ងៀមៗត្រូវគ្នាមួយថ្ងៃមិនបានសោះរកតែរឿងចង់បានឈ្លោះគ្នាឥតល្ហែរ។
'' ញត់ឲ្យត្រង់មាត់សិនទៅចាំមកថាឲ្យខ្ញុំ'' laacy ពេបមាត់លានអណ្តាតដាក់គេ មិនព្រឺហើយនៅមកឌឺទៀតចំជាគ្រឺតចង់តែចាប់ទះផាច់ៗឲ្យក្រហមដូចគូទកូនង៉ែត។
'' មកនេះ''
'' ទៅធ្វើអី?''
'' ប្រាប់ឲ្យក៏មកកុំសួរច្រើន'' laacy ក្រោកពីកៅអីរបស់ខ្លួនដើរទៅរកគេ គិតថាមានអ្វីសំខាន់មិនខានតែចាញបោកគេទាល់តែបាន Suga ទាញឲ្យមកអង្គុយលើភ្លៅ គេបន្តឹងដៃរឹតចង្កេះរបស់នាងឲ្យក្រោកចេញមិនរួច។ នាងងៀកឆ្វេងស្តាំសម្លឹងមើលភ្ញៀវដែលនៅក្នុងហាង ប្រអប់ដៃតូចៗលើកយកមកបាំងមុខក្នុងស្ថានភាពបែបនេះនាងពិតជាខ្មាសគេណាស់ ។
'' Yoongi ប្រុសឆ្កួត''
'' មិនបាច់ខ្មាសទេអ្នកណាក៏គេមកជាគូរដែរ'' មកជាគូរវាត្រឹមត្រូវណាស់តែគូរគេមិនបានលើកទាញឲ្យមកអង្គុយពីលើភ្លៅឡើយ។
'' ខ្ញុំខ្មាសគេ..''
'' សឺត..''
'' Yoongi'' ខ្មាសពិតទេ គេបន្ថែមមួយខ្សឺតយ៉ាងខ្លាំងលើថ្ពាល់របស់នាង។ វាអស់អីត្រូវនិយាយឬក៏ហាមឃាត់ទៀតហើយ គេថើបគេអោបរឹតចង្កេះខ្លាំងៗ ។
'' លោកចំជារោគចិត្តពិតមែន''
'' រោគចិត្តតែខ្ញុំសង្ហារ..ពិតទេ?''
'' មិនពិត''
'' បើមិនពិតនាងមិនស្រលាញ់ឡើយ'' laacy គាំងរកពាក្យតបជាមួយលែងបានហើយ នាងអោនមុខទៅខ្ទប់ត្រង់កញ្ចឹងករ ប្តីដែលពូកែស៊កសៀតឲ្យនាង។
YOU ARE READING
'' អន្ទាក់ចិត្តអន្លង់ស្នេហ៍'' 🍂
Romanceជាសាច់រឿងបន្តពីរឿង « ព្រំដែនបេះដូង» ''ចរិករឹងមានះតើអ្នកណាដែលអាចបង្ក្រាបនាងបាន? វាទាល់តែប៉ះមនុស្សចិត្តសឿងដូចគ្នាទើបប្រដៅនាងបាន''