''ប្រាវ..!!'' វ៉ាលិដែលរៀបនិងដាក់លើថ្នើរក៏ត្រូវធ្លាក់ចុះជ្រុះសម្លៀកបំពាក់រប៉ាត់រប៉ាតពេញទី ទូរស័ព្ទដែលកាន់ក្នុងដៃមុននេះក៏ត្រូវជ្រុះមកដូចគ្នា នាងឈានចូលក្នុងយន្តហោះបម្រុងយកវ៉ាលិដាក់ឲ្យបានត្រឹមតែដល់ពេលឃើញរូបភាពគេកំពុងតែធ្វើស្អីគ្នានាងក៏ស្រាប់តែទន់ជើងដួលប្រូសតែម្តង ក្នុងខ្លួនហាក់លែងមានកម្លាំងទឹកភ្នែកច្រោកៗប្រដេញប្រណាំងដំណើរគ្នា នាងយកលើកដៃមកខ្ទប់មាត់ប្រឹងសម្លឹងមើលវីដេអូនៅក្នុងទូរស័ព្ទដែលគេផ្ញើរមក នាងបើកទូរស័ព្ទវិញជិត២ម៉ោងហើយព្រោះទាកទងតេទៅTaehyung ។ នាងយំលែងខ្មាសអ្នកដំណើរដែលនៅក្នុងជើងហោះហើរជាមួយគ្នា ពួកគេមើលមកនាងដោយចម្លែកក្នុងចិត្ត អ្នកខ្លះក៏សួរនាំអ្នកខ្លះក៏មកជិតប្រុងលើកនាងឡើង តែនាងគិតតែពីយំនិងរូបភាពដែលរស់រវើករបស់ប្តីនិងស្រីផ្សេងកំពុងតែធ្វើអ្វីគ្នា។
'' ហ្អឺកៗ..!!! ហ្អឺកៗ..'' Laacy យំដង្ហក់ចាប់ផ្តើមថប់ដង្ហើមដកលែងដល់គ្នា នាងត្រូវចេញដំណើរទៅកាត់យប់ព្រោះខ្លាចគេតាមទាន់ និងសាកបើកទូរស័ព្ទទុកចោលចង់ដឹងថាគេតេមករកដែរទេ។
'' ហ្អឺកៗ..'' Laacy ទាញយកការបូបយកថ្នាំមកបាញ់ចូលមាត់ នាងដូចជារើឡើងវិញហើយជំងឺដែលធ្លាប់បាត់ទៅអស់រយៈពេលជាយូរពេលនេះវាវិលមកភ្លាមៗខណៈដែលឃើញប្តីនិងស្រីផ្សេងបំពាក់ស្នែងឲ្យនាង។
បុរសអ្នកដំណើរម្នាក់បានដើរមកជិតនាង ដោយលើកនាងឲ្យអង្គុយនៅត្រង់កន្លែងរបស់នាង។ គេដោះអាវដៃវែងដែលពាក់នោះមកគ្របពីលើក្បាលនាង រួចក៏រើសសម្លៀកបំពាក់ដាក់ឲ្យនាងទុកដាក់ឲ្យបានត្រឹមត្រូវលើកដាក់លើថ្នើរ គេដាក់គូទអង្គុយចុះក្បែរនាងព្រោះលេខកៅអីជាប់គ្នា។ គេអង្គុយស្តាប់នាងយំទាំងហួសចិត្តពេលឃើញវីដេអូក្នុងទូរស័ព្ទដៃនោះ គេបិតវាចោលកាន់ទុកក្នុងដៃ សម្លេងនាងយំធ្វើឲ្យគ្រប់គ្នាចេះតែចង់ដឹងលឺរឿងរបស់នាងតែមិនមានអ្នកណាមកសួរឡើយបានត្រឹមតែនិយាយខ្សឹបខ្សាវ ។
'' ហ្អឹកៗ..'' នាងយំញ័រខ្លួនទទ្រើកនៅក្នុងអាវរបស់បុរសម្នាក់នោះ វាឈឺអ៊ួលណែនដែលឃើញមនុស្សប្រុសដែលជាប្តីនិងខ្លួនស្រលាញ់ស្ទើរលេបទៅធ្វើរឿងបែបនេះ នាងទ្រាំមិនយំតើបានទេ កន្លងមកនាងស្រលាញ់គេខ្លាំងណាស់តែគេតែងតែមិនយល់ពីនាងទុកឲ្យនាងយំគ្រប់ពេល។
ឃើញនាងយំមិនបាត់សោះ គេក៏ទាញក្រដាសជូតមាត់ចេញពីក្នុងការបូបចេញមក គេដាក់វាក្នុងបាតដៃរបស់នាងសម្រាប់ឲ្យនាងទុកជូតទឹកភ្នែក
Laacy ស៊ូកដៃចូលមកក្នុងអាវយកក្រដាសនោះមកផ្តិតជូតទឹកភ្នែកដែលហូរហៀរដូចទឹកសមុទ្រ មិនយូរប៉ុន្មានយន្តហោះក៏បានចេញដំណើរក៏ប៉ុន្តែនាងយំមិនទាន់បាត់នៅឡើយទេ តាំងពីឈានជើងឡើងលើយន្តហោះមក។
YOU ARE READING
'' អន្ទាក់ចិត្តអន្លង់ស្នេហ៍'' 🍂
Romanceជាសាច់រឿងបន្តពីរឿង « ព្រំដែនបេះដូង» ''ចរិករឹងមានះតើអ្នកណាដែលអាចបង្ក្រាបនាងបាន? វាទាល់តែប៉ះមនុស្សចិត្តសឿងដូចគ្នាទើបប្រដៅនាងបាន''