៤៧

1K 55 0
                                    

ជើងរបស់Yanie ហើបផុតពីឥដ្ឋការ៉ូ នាងថប់ស្ទើរតែដកដង្ហើមលែងចេញពេលគេកាន់តែបន្លែមកម្លាំងដៃច្របាច់ករនាងបែបនេះ។
'' លែង..!! ហ្អឺក..លែងខ្ញុំ''
'' ព្រូស» Suga ទម្លាក់នាងចុះដោយមិនថ្នមដៃគេសម្លឹងមើលនាងដោយសង្វែគក្នុងចិត្តបំផុត មិនគួរភ្នែកខ្វក់ឲ្យស្រីម្នាក់នេះមកនៅផ្ទះជាមួយសោះឥលូវប្រពន្ធរត់ចោលក្បាល។
'' ឆាប់រើរបស់របរនាងចេញពីផ្ទះខ្ញុំភ្លាមទៅស្រីអន្តបាទ''
Suga អូសនាងតាំងទីណត់ទីណែងឲ្យចេញពីក្នុង មកដល់មុខផ្ទះ គេរុញនាងឲ្យដួលគ្មានត្រាប្រណីទៅលើឥដ្ឋសឹងតែបាក់ឆ្អឹងឆ្អែងរលាត់ដៃជើង គេដើរចូលទៅក្នុងផ្ទះរួចក៏ចេញមកវិញបោះវ៉ាលិស្ទើរតែចំកណ្តាលមុខរបស់នាង។
គេឈរសង្រ្គឺតធ្មេញសម្លឹងរូបរាងរបស់នាង វាប្រៀបដូចឆ្កែអាណាថាដែលត្រូវម្ចាស់យកមកបោះចោលយ៉ាងចឹង ។
'' ម៉េចក៏មិនឆាប់ទៅទៀត? ចង់ឲ្យខ្ញុំអូសនាងចេញទៀត?'' Yanie ទាញវ៉ាលិងើបខ្លួនចេញ គេអូសនាងចេញមកមុននេះសឹងតែបាក់ឆ្អឹងទៅហើយឲ្យក្រោកចេញលឿនបានយ៉ាងម៉េចកើត។
គេឈរមើលដំណើរនាងចេញអៅដោយអត់មួម៉ៅគឺមិនបាន ។ Suga ដើរត្រឡប់ចូលមកក្នុងផ្ទះវិញ គេក៏ដើរកាត់និងបន្ទប់ Yanie ដោយចៃដន្យរួចក៏ចូលទៅមើលដោយឃើញកុំព្យូទ័រមួយគ្រឿងនៅលើតុ ទើបបើកវាចុចមើល សកម្មភាពរបស់គេនិងនាងនៅថ្ងៃនោះវាបានលេចឡើង ហើយក៏បានឃើញថានាងផ្ញើរវាទៅឲ្យ Laacy មើល ។ នេះបានន័យថាLaacy ឃើញVideo នេះហើយមែនទេ? គេក្តោបក្បាលទាំងមិនយល់ បើបែបនេះមែនLaacy ខឹងគ្មានថ្ងៃវិលមករកគេវិញទេ ។ IGរបស់នាងក៏ទើបតែឈប់លេងបានមួយថ្ងៃទេ ។
'' ប្រាវ..អ្អាយ៎ ចង្រៃយ៎ អើយ'' គេលើកកុំព្យូរនោះបោកប្រាវ តើត្រូវឲ្យគេធ្វើយ៉ាងណាបន្តបើសម្បីតែស្រមោលនាងក៏គេមិនទាន់ឃើញស្លាកស្នាមផងនោះ ។
'' បងសុំទោស Laacy '' គេនិយាយល្វើយៗទៅកាន់មនុស្សស្រីដែលមាននាមថាប្រពន្ធ ប៉ុន្តែពេលនេះនាងស្តាប់លែងលឺហើយ សម្បីតែមុខក៏នាងមិនចង់ឃើញដែរមិនត្រឹមតែមិនចង់លឺសម្លេងដ៏អនោម័តរបស់គេនោះទេ ។
'' បងគួរតែទៅរកអូននៅទីណា '' គេគិតលែងចេញទល់ប្រាជ្ញាមែនទែនហើយ នាងចាកចេញព្រោះខឹងស្អប់គេ ព្រោះតែគេជាមនុស្សអនោម័តមិនស្តាប់ហេតុផល ។

'' អន្ទាក់ចិត្តអន្លង់ស្នេហ៍'' 🍂Where stories live. Discover now