ភាគ៧០

984 38 1
                                    

ដល់ម៉ោងត្រូវប្រជុំហើយគេមិនបានចេញទៅតាមលួងនាងឡើយ គិតថាចាំរួចរាល់ពេលណាចាំទៅលួង គិតថានាងងាយនិងលួងខ្លាំងណាស់ទើបគេទុកមួយលែកសិន។
_____
'' រវល់ៗណាស់មែនទេ? បានចាំមើលមិនខ្វល់ជាមួយទៀតឡើយ'' នាងរអ៊ូដើរអោបដៃខឹងតូចចិត្តណាស់ ទុកការងារសំខាន់ជាងប្រពន្ធម៉េចមិនធ្វើការងារនិងទៅមកធ្វើតែនាងសោះរាល់យប់ប្តីកំពូលហេងស៊យអើយ ។ នាងគិតថាំថយក្នុងចិត្តក្តៅក្រហល់ក្រហាយនិងគេជាពន់ពេកដោយមិនបានមើលមុខក្រោយក៏ទៅបុកនិងបុរសម្នាក់ដែលកំពុងឈរនិយាយទីរស័ព្ទទើបប្រញាប់សុំទោសយ៉ាងញាប់មាត់។
'' សុំទោសៗ...!! ''
'' Laacy/ Jonh ?'' ពួកគេឧទានឡើងស្របគ្នាដោយចង្អុលគ្នារួចក៏សើចហួសចិត្ត ៕ បន្ទាប់ពីនោះក៏បបួលគ្នាទៅរកអីញាំនៅហាងក្បែរនេះ ពួកគេសើចសប្បាយមិនឈប់សោះ មិនដឹងជានិយាយពីរឿងអ្វីខ្លះ ។

Suga ចេញពីប្រជុំមកដើររកប្រពន្ធ តែក៏មិនប្រទះសម្បីតែស្រមោលទើបទាញទូរស័ព្ទឆែកមើលទីតាំងដែលនាងទៅ ពេលឃើញថានាងទៅណាមិនឆ្ងាយទើបចុះទៅរកយ៉ាងលឿន ។
គេត្រូវធ្វើមុខក្រម៉ូវនិងរូបភាពដែលខ្លួនបានឃើញនៅខាងក្នុងហាងនៃកញ្ចក់ថ្លា។
Suga រុញទ្វារដើរចូលទៅក្នុងហាងដោយគ្រឺតខ្នាញ់និងប្រពន្ធ មកជួបអាប្រុសម្នាក់និងទៀតហើយអាស្មឿកមុខយ៉ាប់ដែលគេបាននិយាយកាលពីលើកមុន ។
'' អ៊ុយ៎...!! '' នាងឧទានភ្លាត់សម្លេងពេលដៃរបស់ស្វាមីមកកញ្ឆក់ឲ្យនាងក្រោកពីកៅអីទៅឈរក្បែរគេ ដោយក្រខ្សែរភ្នែកដាក់កំហិតមកលើនាង ។
'' ឲ្យទៅរកមិត្តភក្តិបែរជាមកជួបប្រុសសាហាយ?''
'' ប្រុសសាហាយ?'' Laacy & Jonh ភ្ញាក់ផ្អើលលាន់មាត់ព្រមគ្នាគ្រវីក្បាលដោយក្តីហួសចិត្តសាហាយឬ? ចេះតែនិយាយហើយប្រុសម្នាក់នេះ ។
'' បងឆ្កួតឬ? Jonh ជាមិត្តរបស់អូន មិនមែនសាហាយដូចបងគិតឡើយ...!! ប្រាប់ឲ្យគេមករកមិត្តឥលូវមកធ្វើជាស្តីអោយ'' នាងនិយាយស្តីដោយបញ្ចេញសម្លេងសូរស័ព្ទងក់ងរចំពោះប្តី ដេញមកហើយក៏បន្ទោសទៀត។
'' លោក..!! ខ្ញុំនិងLaacy យើងជាមិត្ត ពីមុនខ្ញុំសារភាពថាស្រលាញ់Laacy ពិតមែនតែពេលដឹងថានាងប្តីមានកូនខ្ញុំក៏កាត់ចិត្តឈប់ស្រលាញ់វិញ'' Jonh និយាយលះៗយកជាសាច់ការបាន ធ្វើឲ្យSuga ជ្រួញចិញ្ចើមគេយល់ហើយតែក៏ធ្វើពើរព្រោះតែសូវជាទុកចិត្តទើបនិយាយសម្តីគ្រោតគ្រាតបន្ទោសបង្អាប់ទៀត។
'' អ្នកណាទៅជឿកើតនោះ...!! ឃើញប្រពន្ធយើងស្អាតចង់លេបខាយ គិតថាយើងមិនដឹង? មិនបាច់មកធ្វើជារាប់មិត្តទេយើងមិនជឿ''
'' yoon''
'' ទៅវិញមានរឿងមិនខានដែលណាត់ជួបប្រុស'' គេងៀកមកថាឲ្យនាងដោយខាំធ្មេញសង្រ្គឺតសម្លក់មុខប្រពន្ធ ជួបអ្នកដែលគេស្គាល់ទុកចិត្តមិនថាទេតែប្រុសម្នាក់នេះគេមិនដែលស្គាល់ទើបមិនទុកចិត្តសម្បីតែប៉ុនចុងក្រចក។
'' លោកកុំយល់ច្រលំអី Laacy និងខ្ញុំជាមិត្ត...''
'' ឌឹប..''
'' អ្អាយ៎'' Laacy លើកដៃមកខ្ទប់មាត់ពេលប្តីដាល់មិត្តភក្តិ ហេតុអ្វីក៏មិនជឿបែបនេះ នាងនិយាយមិនដែលកុហកទេ ។
'' កុំមកលេបខាយប្រពន្ធយើងទៀតអាចង្រៃ..!! '' គេលើកដៃចង្អុល Jonh ដែលដួលនៅលើឥដ្ឋដោយសារស្នាដៃរបស់គេមិញនេះ ។ Jonh សើចទាំងហួសចិត្ត ប្រច័ណ្ឌច្រើនពិតមែនប្តីរបស់Laacy ។
'' ហឹស...!! ប្រាប់ថាមិត្តគឺមិត្តហើយបើមិនជឿក៏តាមចិត្ត'' Jonh ក្រោកឈរលើកមេដៃមកជូតឈាមចេញពីគែមមាត់ ញញឹមដាក់Laacy មុននិងដើរចេញពីក្នុងហាង។
'' Jonh '' នាងតាមសម្លឹងហៅឈ្មោះអ្នកដើរចេញធ្វើឲ្យលឺដល់ត្រចៀកប្តី គេក្រហមមុខងាំងពុលនិងភ្លើងប្រច័ណ្ឌ កញ្ឆក់អូសដៃនាងដើរចេញពីក្នុងហាងទៅរកឡាននៅមុខក្រុមហ៊ុនរុញនាងចូលរួចក៏បើកចេញយ៉ាងលឿនដូចព្យុះ ។ នាងលេបទឹកមាត់ក្អឹកៗភ័យដល់ថ្នាក់មុខស្លេកដូចខ្មោចឆៅដៃចាប់ខ្សែរក្រវ៉ាត់សុវត្តិភាពពេញៗដៃ ។
'' ប្រាប់ថាមិនឲ្យនៅក្បែរប្រុសផ្សេងផ្តេសផ្តាសម៉េចមិនស្តាប់?''
'' អូនមិនបានក្បែរប្រុសណាផ្តេសផ្តាសទេ''
'' ចុះមិញនេះជាស្អី? ជាឆ្កែឈ្មោលមែនទេ?'' គេស្រែកគំហកមាំងៗ ឲ្យព្រលឹងនាងរត់បែកជាបួនដប់ចោលនាងខ្ទេច ភ័យដល់ថ្នាក់ដកដង្ហើមញាប់ៗ រាវរកថ្នាំក្នុងការបូបមកបាញ់ចូលមាត់ ។
'' Cy '' គេបន្ថយល្បឿនឈប់ឡានអែបកៀនមកយកថ្នាំបាញ់ចូលមាត់ឲ្យនាង ដោយស្ទាបអង្អែលរង្វង់មុខរបស់នាង ភ័យព្រួយដូចគ្នា ។
'' កុំនិយាយខ្លាំងៗបានទេ?'' ទឹកភ្នែកហូរច្រោកៗលើខ្នងដៃរបស់គេ ទើបគេដឹងខ្លួនថាធ្វើជ្រុលទាញនាងមកអោបជាប់ប្រាណ ឃើញនាងយំគេកាន់តែដឹងខ្លួនខុសមិនគប្បី ។
'' បងសុំទោសកុំយំអី''
'' បងតែងតែបែបនេះ'' នាងគក់ខ្នងគេដោយក្តាប់ដៃទាំងសងខាង មាត់ក៏វាចាទាំងយំស្អកបំពង់ករ ។
'' សុំទោសពិតមែន បងប្រច័ណ្ឌពេកអ្វីក៏លែងដឹងដែរ'' គេព្រលែងនាងចាកចេញពីរង្វង់ដៃ ថើបល្បួងលួងចិត្តសង្កត់ច្រមុះលើថ្ងាសរបស់នាងមួយដង្ហើម ។
'' មនុស្សអាក្រក់''
'' អាក្រក់តែបងក៏ស្រលាញ់អូនខ្លាំង''
'' ស្រលាញ់តែក៏ធ្វើឲ្យអូនយំ''
'' បើមិនធ្វើឲ្យយំធ្វើម៉េចនឹងដឹងថាស្រលាញ់ខ្លាំងប៉ុណ្ណានោះ'' នាងចាញ់សម្តីគេទៀតហើយនិយាយមិនខុសទេបើមិនយំក៏មិនដឹងខ្លួនឯងស្រលាញ់គេខ្លាំងប៉ុណ្ណាដែរ ។
'' ស្រលាញ់អូនខ្លាំងពិតមែន?''
'' ពិតមិនបានភូតភ័រឲ្យសប្បាយអរឡើយ'' នាងញញឹមអោបកររបស់គេ ដោយគេក៏លើកនាងមកអង្គុយច្រកគាវពីលើរួចក៏បើកឡានចេញពីចិញ្ចើមផ្លូវនេះ ។

'' អន្ទាក់ចិត្តអន្លង់ស្នេហ៍'' 🍂Where stories live. Discover now