ភាគ៥៦

964 47 0
                                    

Suga អង្អែលក្បាលប្រពន្ធទាំងអ៊ួលណែនក្នុងចិត្ត វាជាកំហុសរបស់អ្នកណាទើបរឿងក្លាយជាបែបនេះ នាងអាចគិតអីមិនល្អដែរទេ។
គេអោនថើបថ្ងាសនាងមួយខ្សឺត វាពិបាកក្នុងផ្លូវចិត្តណាស់ នាងទួញសោកប្រាប់គេគ្រប់ម៉ាត់ដើម្បីកូនក្នុងពោះមួយនេះបើមិនអញ្ចឹងនាងស្លាប់តាំងពីយូរបាត់ហើយ ។
'' សុំទោសអូនសម្លាញ់ ព្រោះតែបងទើបអូនក្លាយជាបែបនេះ''  ឆ្លងផុតពីរឿងមួយចូលរឿងមួយទៀតតើពេលណាជីវិតរបស់គេនិងនាងមានក្តីសុខខ្លះ ពីមុនក៏ជួបរឿងស្មុគស្មាញរាប់មិនអស់ឥលូវក៏មកត្រូវបាត់បង់កូនប្រពន្ធមិនអាចមានកូនបាន។

ត្របកភ្នែកធ្ងន់ក្តុកដោយសារសំណើមទឹកភ្នែកមិនទាន់ស្ងួតអស់ នាងក៏យំម្តងទៀតយំមិនចេះឆ្អែតបន្តិចសោះ ។ នាងសម្លឹងមើលប្តីដែលអង្គុយលើកៅក្បែរគ្រែរបស់នាងដោយផ្អឹបដៃនាងជាប់និងថ្ពាល់របស់គេ ស្នាមញញឹមរបស់គេដែលបាញ់មករកនាងវាសោះអង្គើយខ្លាំងបំផុត ប្តូរទៅជាទឹកភ្នែកវិញបាន ។
'' អូនឃ្លានទេ? '' នាងគ្រវីក្បាលបដិសេធគ្រប់យ៉ាងអ្វីនាងលេបលែងចូលដែរ ចង់ស្លាប់លែងចង់រស់នៅលើលោកមួយនេះទៀតហើយ នាងសាងកម្មច្រើនណាស់មែនទើបកម្មធ្លាក់ទៅលើកូនក្នុងផ្ទៃដែលមិនដឹងអ្វីសោះ។
'' Cy ''
'' អូនចង់សម្រាកបងអាចត្រឡប់ទៅវិញបានមិនបាច់ខ្វល់ជាមួយអូនទេ'' នាងបែរខ្នងដាក់គេដោយបង្ហូរទឹកភ្នែកមកតក់ៗ វាឈឺចាប់ខ្លាំងបំផុតដែលត្រូវបាត់ទាំងស្ថិតក្នុងពោះស្រស់ៗ។
'' Cy កុំចឹងអីណា៎ យ៉ាងណាក៏គួរតែញាំអ្វីខ្លះចូលពោះដែរកុំពិបាកចិត្តអីឈប់យំហើយក៏ក្រោកមកញាំបបរ''
'' អូនអន់ខ្លាំងណាស់ដែលគ្មានសមត្ថភាពពពោះកូន'' Suga ធ្មេចភ្នែកអ៊ួលដើមករនិងសម្តីប្រពន្ធ នាងបន្ទោសខ្លួនឯងទៀតហើយ ។
''បើអូនបង្កើតកូនឲ្យបងមិនបាន អូនព្រមលែងលះជាមួយបង ហើយបងក៏និងបានយកប្រពន្ធថ្មីនាងនិងជួយបង្កើតកូនស្នងត្រកូលឲ្យបង''  នាងនិយាយទាំងមិនបានងៀកមកមើលគេឡើយ ដោយដេកបែរខ្នងលើកដៃជូតទឹកភ្នែកឥតដាច់សូរ ។
'' អូននិយាយឆ្កួតស្អី? បើមិនលែងហើយក៏មិនយកអ្នកណាទាំងអស់ ចាំទុកហើយក៏ឈប់និយាយបែបនេះឲ្យបងបានលឺទៀត'' Suga ទាញនាងឲ្យបែរមុខមករកគេ និយាយដោយមុខក្រញ៉ូវតានតឹងស្ទើរតែធ្លាយខួរ គិតអីឲ្យគេយកប្រពន្ធថ្មីរួចលែងគ្នានោះ ។ 
Laacy យំញ័របបូរមាត់ទទ្រើកនាងអោនសម្លឹងមើលពោះខ្លួនឯងនិងមុខរបស់ប្តី បើនាងគ្មានសមត្ថភាពនិងពពោះកូនហើយគួរតែចប់គ្នាទៅវាល្អជាង ។
'' អូនមិនអាចបង្កើតកូនឲ្យបងបានទេ បងយល់ដែរទេ? បងយល់ទេ? '' នាងស្រែកគំហកខ្លាំងៗតវ៉ាជាមួយទឹកភ្នែកស្រក់ដូចជាភ្លៀងជន់ជោគ្មានវេលានិងបង្អាក់បាន ។
'' បងគួរតែរកមនុស្សស្រីផ្សេងដែលនាងអាចបង្កើតកូនឲ្យបងបាន''
'' បើឲ្យជ្រើសរើសបងយកអូន ឲ្យបងទៅមានកូនជាមួយអ្នកផ្សេងដោយមិនមានឈាមជ័រអូនលាយជាមួយបងធ្វើមិនបាន'' Suga ក្រសោបលើកកាយប្រពន្ធមកអោបក្នុងហត្ថាជ្រុបមុខនិងកញ្ចឹងករប្រពន្ធថើបសើរៗ គេមិនអាចបោះបង់នាងរឹតតែមិនអាចមានកូនជាមួយអ្នកផ្សេងប្រសិនបើមិនមែនជានាង មិនជាដាច់ខាតសុខចិត្តមិនមានកូនក៏ល្អ ព្រោះគេមិនអាចឲ្យកូននោះមានម៉ាក់ជាអ្នកផ្សេងដែលមិនមែន Chu Laacy នោះទេ ។ សុំប៉ះប៉ូវរឿងពីមុនដោយនៅក្បែរថែនាងអស់មួយជីវិតទោះត្រូវស្លាប់ក្នុងថ្ងៃតែមួយវិនាទីបន្ទាប់នេះក៏ព្រម ។
'' បងមិនប្តូរចិត្តទេឬ? ដែលអូនមិនអាចមានកូនតទៅមុខទៀត?''
'' ស្លាប់ក្នុងពេលឥលូវក៏បងមិនប្រែចិត្តជាមួយអូនដែរ'' Laacy ងើបក្បាលចេញពីហត្ថារបស់ប្តី ដោយលើកបាតដៃក្តោបមុខរបស់គេ ដោយអោនផ្តិតបបូរមាត់ថើបថ្ងាសមួយខ្សឺត ។
'' អូនស្រលាញ់បងលុះដរាប''
'' បងស្បថបានទោះជាត្រូវស្លាប់មួយរំពេចក៏បងសច្ចាថានៅក្បែរអូនដែរ'' នាងងក់ក្បាលទាំងដាបដោយទឹកភ្នែកទទួលយកការថើបពីប្តីវិញ មួយជីវិតមិនដឹងជារស់បានប៉ុន្មានឆ្នាំ យកល្អកុំបណ្តែតបណ្តោយឲ្យរឿងល្ងង់ខ្លៅមកបាំងមុខឲ្យជ្រើសយកផ្លូវខុសក្បត់និងក្តីសុខរបស់ខ្លួនឯងអី ។
'' អូន..''
'' ស៊ូច..'' គេយកម្រាមដៃមកសង្កត់ពីលើបបូរមាត់ប្រពន្ធ មិនឲ្យនិយាយអ្វីតទៅទៀត ។
'' ឈប់គិតរឿងឲ្យបងរកអ្នកផ្សេងតទៅទៀត បងនិងខឹងបងអូននិយាយដូច្នោះ ''
'' ចា៎'' នាងត្រដាងដៃដាក់គេដូចជាចង់ឲ្យធ្វើអ្វីមួយតែគេហាក់បីដូចជាមិនយល់ឡើយ។
'' អូនកើតអី?''
'' យកអូនទៅបន្ទប់ទឹក អូនឈឺនោម''  គេលើកនាងបីទៅក្នុងបន្ទប់ទឹកដោយចូលមកដល់ក្នុងហើយនៅចង់ចាំមើលសកម្មភាពនាងទៀត។
'' ចេញបានហើយអូនឈុះនោមអត់ចេញទេ''
'' បងភ្លេច'' Laacy ញញឹមបែបមិនចង់ តែក៏ត្រូវមកបង្ខំឲ្យខ្លួនឯងញញឹមដាក់ប្តី បានសន្យាហើយថាមិនគិតរឿងនោះទៀត ។
'' បើអាចអូនមិនឲ្យបងអត់អ្នកបន្តត្រកូលនោះទេ'' នាងមិនបានឈឺឈុះនោមអ្វីឡើយតែគ្រាន់ចង់មកពួនសម្ងំយំមិនឲ្យគេឃើញ មិនអាចធ្វើមនុស្សអាត្មានិយមព្រោះតែមនុស្សអសម្ថភាពដូចជានាងនេះឡើយ ។

'' អន្ទាក់ចិត្តអន្លង់ស្នេហ៍'' 🍂Where stories live. Discover now