ភាគ២

1.5K 83 2
                                    

  Suga លើកនាងបីយកទៅដាក់លើពូកប្រកបដោយភាពធុញទ្រាន់ពេញទីរឿងមានរហូតឲ្យតែក្បែរនាងគឺមិនចេះចប់សោះឡើយ បើតាមចិត្តក្តៅនាងប្រាកដជាត្រូវគេអូសចេញពីបន្ទប់យូរហើយ ឥលូវមកហូរឈាមល្ហេចល្ហាចអីណាទៀត។
'' នាងនាំរឿងដាក់ខ្លួនទៀតហើយខ្ញុំធុញខ្លាំងណាស់'' Laacy មិនបានចាប់អារម្មណ៍ស្តាប់សម្តីរបស់គេឡើយ ខួរក្បាលគិតតែពីរឿងសាច់សរខ្ចីដើមទ្រូងហាប់ណែនដូចបណ្តូលចេកបើបានស្ទាបបានប៉ះវានិងទៅជាយ៉ាងណាទេនៀក៎ ។ Laacy ដាក់បាតដៃលើទ្រូងរបស់នាយកម្លោះថ្នមៗឈាមក្តៅឆួលច្រាលហូរចេញមកតាមរន្ធច្រមុះ ។
'' ហឺ..'' Suga អាចនិងអស់ទ្រាំក៏ថាបានព្រោះដៃនាងនៅមិនស្ងៀមចេះលូកលាន់គេសម្បើមណាស់ ជាមនុស្សស្រីតែដៃដល់ជាងគេប្រុសទៅទៀត។
'' អ៊ុយ៎..'' គេចាប់កន្រ្តាក់ដៃនាងមួយទំហឹងបញ្ឈប់ការស្ទាបមកលើខ្លួនប្រាណរបស់គេ ចង់កេងចំណេញដល់ម្លឹងផងទោះជាមនុស្សប្រុសតែក៏មិនចូលចិត្តមនុស្សស្រីដែលលូកលាន់ផ្តេសផ្តាសទេ និយាយឲ្យចំគឺប្រុសត្រឹមត្រូវ។
'' នាងដៃដល់ខ្លាំងម៉្លេះ? ឈ្លក់វង្វែងនិងប្រុសសាច់សរដូចជាខ្ញុំដល់ថ្នាក់ហូរឈាមច្រមុះហើយ'' Laacy លើកដៃមកខ្ទប់ច្រមុះក៏ដឹងថាវាហូរឈាមពិតមែន នេះឆ្កួតហើយមែនទេទើបបង្ហាញចេញស្តែងៗចំពោះប្រុសមាត់ដាចដូចជាខ្មោចទឹកម្នាក់នេះ នាងមិនដែលឈ្លក់និងមនុស្សប្រុសណាឡើយ តែដល់ឃើញគេក្នុងសភាពននលល្វែងលើអញ្ចឹងច្រាលឈាមហូរមកតែម្តង។
'' ខ្ញុំ..ហុឺយឆ្កួតពិតមែន'' អាម៉ាស់វាលើសពីអាម៉ាស់ទៅទៀត មិនគួរណាឲ្យគេចាប់បានសោះយកមុខទៅទុកកន្លៀតជញ្ជាំងល្អដែរទេ។
'' អ្អាយ៎..'' មិនទាន់ដឹងស្អីផងនាងស្រែកចាច ពេលគេចាក់ទឹកអាល់កុលលាងរបួសត្រង់ជើងឲ្យនាង វាក្រហាយសឹងស្លាប់លេងចាក់ដូចទឹកអញ្ចឹងកោតធ្វើទៅរួចដែរ ប្រុសឆ្កួតម្នាក់នេះ។
'' ស្រែករកងាប់ស្អីគ្រាន់តែចាក់ទឹកអាល់កុលសម្លាប់មេរោគសោះ'' នៅមានមុខនិយាយហំទៀតដឹងឬធ្វើមិនដឹងទៅនៀក៎ថាវាជាទឹកអាល់កុលគេត្រូវចាក់លើសំឡីជូតថ្នមៗតែនេះលេងមកទាំងឌុលអ្នកណាដែលទ្រាំមិនស្រែកកើត។
'' លោកចង់សម្លាប់ខ្ញុំមែនទេ? អ៊ូយ៎...!!! ឈឺថ្នមៗ..ឈឺណាស់''  នាងស្រែកយំឡាំប៉ាប្រៀបដូចជាពេទ្យចាប់ចាក់ថ្នាំស៊ុលអញ្ចឹង ស្រែកយកងាប់តែម្តងនេះបើអ្នកបានលឺគេគិតន័យផ្សេងជាមិនខាន។
'' រួចហើយដើរកើតឬអត់?''
'' សួរនិងមានបើកភ្នែកមើលទេ? ថាជើងវាឈឺហើយលោកក៏ចឹងដែរខ្ញុំមិនអាចទៅវិញបានទេ..''
'' ចង់ដេកទីនេះ?''
'' មែនហើយលោកត្រូវទទួលខុសត្រូវមកលើខ្ញុំបើមិនចង់ក្លាយខ្លួនជាមនុស្សចិត្តអណ្តរថី''  Suga ក្តាប់ដៃខាំធ្មេញគ្រឺតសម្បើមណាស់ រឿងច្រើនទាមទាការចាប់អារម្មណ៍មិនដែលជួបមិនដែលប្រទះទេលោកអើយ ងាប់ទៅក៏ផ្សងមិនឲ្យជួយទៀតទេស្រីឡប់ដៃដល់ម្នាក់នេះ។
'' ហឹស..ក៏បានតែបើមានរឿងអីខ្ញុំមិនទទួលខុសត្រូវឡើយ'' គេញញឹមចុងមាត់ចំពោះពាក្យសម្តីដែលធ្លោយចេញ ទើបដើរឆ្ពោះទៅរកសម្លៀកបំពាក់ក្នុងទូរមកពាក់ ។ Laacy ធ្វើមុខស្លឺអត់យល់ន័យដ៏ជ្រាជ្រៅនេះទេ ធ្វើម៉េចបើនាងមិនទាន់អស់ធំ២២ឆ្នាំក៏ពិតមែនតែមិនដែលមានស្នេហាមកពីមុនឡើយឬក៏រឿងនិយាយបញ្ឆិតបញ្ឆៀងអ្វីនោះវាកាន់តែចប់អស់អធ្បិបាយ។
'' លោកនិយាយអីប្លែកៗខ្ញុំអត់យល់''
'' បន្តិចទៀតនាងនិងយល់ដោយខ្លួនឯងស្រីស្អាត'' Suga អោនមកខ្សឹបដាក់ត្រចៀក គេឆ្លៀតផ្លុំខ្យល់ដង្ហើមក្តៅឧណ្ហៗមកប៉ះចំហៀងមុខនាងទៀត អារម្មណ៍ព្រឺសម្បុរឆ្អឹងខ្នងរោមទាំងឡាយបះឆ្កឺតភ្លាមៗ ទើបតែស្គាល់ដល់ថ្នាក់មកដេកក្នុងបន្ទប់របស់គេនៅបំផ្លាញថូរផ្កាដ៏ថ្លៃមួយបន្ថែមទៀតបើគិតទៅនាងពិតជាអច្ឆរិយៈណាស់ហើយដែលគេមិនធ្វើអីបន្តិចសោះ។

    ______

រាត្រីចរចូលមកដល់ដំណើរបាំងខ្ញើតៗក្រោកពីលើពូកបើកទ្វារចេញមកក្រៅបន្ទប់ នាងបាត់គេយូរហើយមិនដឹងជាទៅណា បែរជាទុកនាងចោលក្នុងបន្ទប់មិនខ្លាចនាងលួចរបស់របរយកទៅលក់ទេឬ ទើបដើរបាត់មិនឃើញសម្បីស្រមោល ។
'' គេទៅណា?ខ្ញុំហេតុអីក៏ត្រូវមកខ្វល់ដែរនោះ? អ្អេ៎..គេជាម្ចាស់ផ្ទះយើងត្រូវតែខ្វល់បែបនេះហើយ''
ងុឺត...!!!!  សម្លេងឡានបន្លឺឡើងច្បាស់ហើយគេត្រឡប់មកវិញហើយ មនុស្សអត់ចិត្តថ្លើមដើរបាត់ពីផ្ទះបង្អត់អាហារនាងទៀតដឹងហើយថាជើងដើរមិនបានឆ្ងាយរកអ្វីញាំក៏ពិបាកដែរ។
'' លោក''
'' ខ្ញុំមានឈ្មោះ''
'' ខ្ញុំមិនស្គាល់''
'' Suga ឬក៏ Yoongi ស្រេចតែចិត្តនាងហៅ'' គេហុចប្រអប់អាហារដែលកាន់ក្នុងដៃឲ្យនាង មិនបានអត់ចិត្តថ្លើមឯណាល្អដែរតា៎គ្រាន់តែគម្រោះគម្រើយបន្តិចសោះ ។
'' អរគុណហើយលោកបង''
'' លោកបង?'' ហៅលោកបងផងគេមិនមែនព្រះសង្ឃឬក៏អាចារ្យអ្វីឡើយស្តាប់លឺហើយខ្មាសគេណាស់។
'' ត្រូវហើយខ្ញុំហៅបែបនេះ''
'' ហៅSuga ទៅមិនបាច់លោកបងខ្មោចយ៎អីទេ..ខ្ញុំស្តាប់ហើយមិនចូលឡើយ'' Laacy ដើរអូសជើងនៅនិងមុខប៉ុណ្ណឹងហើយក៏គេមិនបានយកភ្នែកមើលចង់ជួយគ្រានាងទៅអង្គុយឡើយ បានត្រឹមតែជ្រឹមភ្នែកសម្លឹងមុខ។
'' ហ្អឹម..!!! លោកជួយបីខ្ញុំទៅដាក់លើសាឡុងបានទេ? ពិបាកដើរណាស់'' 
ទឹកមុខខ្មៅខ្មួររបៀបហត់នឿយនិងនាងបន្តិចម្តងៗជាស្អីនិងគ្នាទើបប្រើលុះក្ស័យ ជាប្តីជាសង្សាក៏មិនមែនបើបងប្អូនទៀតកាន់តែខុសឆ្ងាយព្រោះមុខផ្ទុយស្រឡះដូចមេឃហើយនិងដី។

'' អន្ទាក់ចិត្តអន្លង់ស្នេហ៍'' 🍂Where stories live. Discover now