គេក៏ចង់ក្លាយជាមនុស្សល្អ.. គេក៏ចង់រស់នៅក្នុងចំណោមមនុស្សជាច្រើនដោយមានក្ដីសុខ ប៉ុន្តែ...
ផាំង!
ផាំង!«ម៉ាក់!!!! ហ្អា៎ ម៉ាក់ ហ៊ឹក» សម្រែកដ៏ឈឺចាប់បូកផ្សំនិងការវារខ្វាចឥដ្ឋសុីម៉ង់ ព្យាយាមចង់ចូលទៅរកស្ត្រីម្នាក់ដែលដេកដួលនៅក្នុងថ្លុកឈាមឯណោះ បបូរមាត់គេស្រែក ខួរក្បាលនិងអារម្មណ៍គេក៏មានតែភាពភ័យខ្លាចលាយឡំនិងការស្ដីបន្ទោសខ្លួនឯង។
«ស្រីចង្រៃនេះនិយាយដោះស្រាយជាមួយស្រួលបួលតែមិនចង់ ហ៊ឹស» បុរសម្នាក់ក្នុងឈុតជាទាហ៊ានក្រោកឡើងខណៈទាញចង្កេះខោខ្លួនឯងឡើងទាំងដែលកិលេសតណ្ហាមិនទាន់បានបំពេញផង គេក៏ត្រូវលើកកាំភ្លើងបាញ់សម្លាប់អ្នកដែលគេបម្រុងនឹងរួមមេត្រីនោះទៅហើយ ដោយហេតុថានាងព្យាយាមរើបម្រាស់និងប្រឆាំងការចង់បានរបស់គេ។ កែវភ្នែកក្រហមបែបក្ដៅក្រហាយងាកបែរមើលមកក្មេងប្រុសដែលមានវ័យប្រមាណជា៥ទៅ៦ឆ្នាំនោះ។
«ហេតុអី? ហេតុអីក៏ពូសម្លាប់ម៉ាក់ខ្ញុំ ហ៊ឹក? ហេតុអីគ្រាន់
លុយ១០ប៉ុណ្ណឹងពូមិនអាចលើកលែងឲ្យពួកយើងបាន ហ៊ឹក» ក្មេងតូចកាន់តែនិយាយ បុរសម្នាក់នោះកាន់តែអស់សំណើចខ្លាំង គេទម្លាក់ខ្លួនអង្គុយចុះរួចលើកដៃទាញច្របាច់ចង្ការក្មេងតូចខ្លាំងៗ សឹងតែប្រេះបែកឆ្អឹងចង្ការតែម្ដង។«អ៊ីចឹងហើយទើបចាស់ៗតែងតែប្រដៅហើយថាកុំឲ្យលួច បើលួចច្បាប់មិនលើកលែងឲ្យនោះទេ ហាសហា៎» ការឆ្លើយតបហាក់មិនសមមាត្រនិងអ្វីដែលគេទទួលរងទេ ដេនទ្រីក៍ទម្លាក់ដៃខ្លួនក្ដាប់និងឥដ្ឋការ៉ូ ខណៈភ្នែកទាំងសងខាងឡើងក្រហមងាំង គេអោនក្បាលគោរពសាកសពម្ដាយចិញ្ចឹមដែលបូជាសាច់ឈាមដើម្បីចិញ្ចឹមបីបាច់ថែរក្សាគេកន្លងមកនោះ ក្រាបក្បាលទាំងខួរក្បាលដិតដាមរឿងមួយដែលមិនសាកសម បើសិនជាម្ដាយគេនៅរស់និងដឹង ម្ដាយគេច្បាស់មិនព្រមឲ្យគេប្រកាន់ខ្ជាប់នូវពាក្យមួយម៉ាត់ហៅថា «គំនុំ» នេះទេ។
«ច្បាប់មែនទេ? ដរាបណាយើងនៅរស់យើងនឹងមិនឲ្យច្បាប់ជិះជាន់ក្បាលយើងជាដាច់ខាត យើងនឹងធ្វើឲ្យពួកដែលយកច្បាប់មកបាំងមុខរស់នៅដូចជាចុះនរក ពួកឯងមើលចុះ»
ជួបគ្នាល្ងាចនេះល្អទេ? អេ៎ រឺក៏អ្នកអានចង់ដកឃ្លាសម្រាកយកកម្លាំងលេងហ្គេម២-៣ថ្ងៃសិន?
YOU ARE READING
រដូវកាលទី០២៖ ទ្រុងស្នេហ៍ភរិយាក្រៅបេះដូង { the sacrifice }
Romanceគំនុំគ្រួសារនាំឲ្យបុរសម្នាក់កើតការស្អប់ខ្ពើមនឹងព្យាយាមកុហកខ្លួនឯងថាគេមិនត្រូវការនាង