ភាគទី៤៨

411 20 0
                                    

ទ្រុងស្នេហ៍ភរិយាក្រៅបេះដូង {រដូវកាល០២}
ជំពូកទី06៖ នៅជាមួយគ្នាក្នុងនាមជាអ្នកក្រៅ (ត)

ភាគទី48

ដាលីនៅតែជជីកសួរថាគេជាដេន មែនរឺមួយក៏អត់? នាងសួរដល់ថ្នាក់អ្នកម្ខាងទៀតឯណេះទ័លតម្រិះរួចក៏រៀងម៉ីងម៊ាំងបន្តិច ព្រោះគេកំពុងតែគិតថាដាលីច្បាស់ជាកត់សម្គាល់អ្វីម៉្យាងនៅលើខ្លួនគេជាមិនខាន ដេនឌ្រីក៍លេបទឹកមាត់ផ្សើមបំពង់ករខ្លួនឯង រួចងាកបែរភ្នែកមើលទៅកាំមេរ៉ាសុវត្ថិភាពដែលនៅខាងលើក្បាលផុតឯណោះ បើសិនជានាងនៅតែបន្តនិយាយបែបនេះ ប្រាកដណាស់ថាអ្នកដែលកំពុងតែតាមដានកាំមេរ៉ានោះច្បាស់ជាចាប់អារម្មណ៍ដឹង។
"គឺថា..ខ្ញុំមិនស្គាល់ដេនឯណានោះទេអ្នកនាងដាលី ខ្ញុំក៏និយាយវាទៅតាមការមើលឃើញនិងអាការៈរបស់អ្នកនាងតែប៉ុណ្ណោះ ព្រោះតាមមើលទៅមនុស្សម្នាក់នោះដូចជាសំខាន់សម្រាប់អ្នកនាងណាស់ បើសិនជាបែបនោះពិតមែន អ្នកនាងក៏ប្រាកដជាមនុស្សសំខាន់សម្រាប់គេដូចគ្នា អារម្មណ៍របស់មនុស្សម្នាក់ទៅកាន់មនុស្សសំខាន់ម្នាក់ទៀត វាគ្មានអ្វីធំជាងការព្រួយបារម្ភទេ ពិតមែនទេ?" ការបកស្រាយវែងអន្លាយដូចជាទឹកហូរច្រោះចូលក្នុងទន្លេ ដេនមិនបានទុកឲ្យនាងនៅរក្សាភាពងឿងឆ្ងល់យូរ គេព្យាយាមបកស្រាយរាយរ៉ាប់មួយគំនរ រហូតទាល់តែអ្នកម្ខាងទៀតចងចិញ្ចើមខ្ពស់ដាក់គេ ដេនព្យាយាមញញឹមដាក់នាង ញញឹមបង្វាងកុំឲ្យឃើញថាគេកំពុងតែមានពិរុទ្ធ ដាលីឯណោះក៏គិតតែពីមើលមុខនាយមិនឈប់ មើលមួយសន្ទុះនាងក៏ដកក្រសែភ្នែករួចមើលទៅខាងក្រៅជំនួសវិញ។
"យកអាហារនិងថ្នាំមក"
"បា..បាទ៎?!" កំពុងតែនិយាយគ្នាសុខៗ ដាលីនាងក៏ស្រាប់តែនិយាយថានាងចង់បានអាហារនិងថ្នាំ ទាំងដែលវាជារឿងដែលគេតាមអង្វរនាងឲ្យធ្វើតាំងតែពីគេមកដល់ ដេនឌ្រីក៍គេបង្ហាញភាពងឿងឆ្ងល់និងមិនមានការឆ្លើយតបច្បាស់លាស់ ទើបដាលីនាងងាកបែរមើលមកគេម្ដងទៀត មើលទាំងមុខកាចតែម្ដង។
"លោកថ្លង់មែនទេ? ខ្ញុំថាឲ្យយកអាហារនិងថ្នាំមក" ម្ដងនេះដាលីមិនបាននិយាយស្រួលបួល តែក៏គំហកដាក់កណ្ដាលមុខពេទ្យប្រចាំខ្លួនតែម្ដង ដេនឌ្រីក៍គេក៏មិនបានខឹងសម្បារអ្វីជាមួយនិងការស្រែករបស់នាង តែបែរជាញញឹម ព្រោះតាមដែលគេដឹងពីមាល៍លីនមក ដាលីនាងមិនបានញ៊ាំអាហារអ្វីពិតប្រាកដមកជាងមួយខែទៅហើយ ដូច្នេះពេលនេះវាជាដំណឹងល្អហើយ។
"លោកមិនចេះចម្អិនអាហារទេមែនទេ ទើបបានជាស្ទាក់ស្ទើរបែបនេះ?"
"អ..អត់ទេ ខ្ញុំនឹងទៅរៀបចំឥលូវនេះ ចាំមួយភ្លែតអ្នកនាងដាលី" អ្នកម្ខាងទៀតក៏អោនគំនាបដាក់នាង រួចប្រញាប់ចេញទៅយ៉ាងលឿនដូចជាពាក្យដែលគេបាននិយាយពិតមែន ដាលីឯណោះក៏តាមមើលផែនខ្នងរបស់គេ រួចដើរមកទម្លាក់ខ្លួនអង្គុយលើគ្រែវិញ ដៃម្ខាងលូកទាញទូរសព្ទ័ រួចចុចខលទៅរកនរណាមិនដឹង។
....
"ហីយ៉ា! បងមិនស្មានថាជាអូនដាលីសោះដែលខលមកពេលនេះ ក្នុងខ្លួនយ៉ាងមិចទៅហើយ?ដាលីមាននៅមិនស្រួលត្រង់ណារឺអត់?"
(ខ្ញុំមិនអីទេបងមាល៍ ខ្ញុំកំពុងតែអង្គុយចាំញ៊ាំអាហារ រួចក៏លេបថ្នាំនិងអាលបានសម្រាក)
ការដែលដាលីខលមករកខ្លួនទាំងយប់ព្រលប់ វាមិនមែនជារឿងដែលរំខានចិត្ត តែក៏ជាដំណឹងល្អ ដំណឹងដែលមាល៍លីនទន្ទឹងរង់ចាំមកជាងមួយខែនេះ នាងមិនដែលទាក់ទងទៅនរណា មិនដែលគិតចង់និយាយជាមួយនរណាទាល់តែសោះ មិនដែលសូម្បីតែជួបមុខមនុស្សប្រុសម្នាក់ដែលមានឈ្មោះជាបងប្រុសនោះថែមទៀត តែពេលនេះ.. ពេលនេះនាងត្រឡប់មកជាប្រសើរដូចកាលពីមុន មាល៍លីននាងក៏សប្បាយចិត្ត សប្បាយដល់ថ្នាក់កម្សួលបុកមក នាំយកទឹកថ្លាមួយតំណក់ស្រក់កាត់ផែនថ្ពាល់នាង។
"ចុះពេទ្យដែលបងបានបញ្ជូនទៅនោះ គេមិនអីទេមែនទេ?បើអូនមិនពេញចិត្ត បងអាចប្ដូរអ្នកថ្មីឲ្យដាលីបានណា៎"
(មិនចាំបាច់ទេបងមាល៍..ឲ្យគេម្នាក់នេះនៅបានហើយ ម៉្យាងគេក៏មើលទៅម៉ត់ចត់និងការងារណាស់)
"ល្អ..ល្អណាស់ដាលី ញ៊ាំអាហារនិងលេបថ្នាំរួចក៏សម្រាកចុះណា៎ បងមិនរំខានពេលអូនច្រើនទេ បើមានការអី អូនអាចប្រាប់វីលាម ឲ្យប្រាប់បន្តមកបងណា៎" ការនិយាយឆ្លងឆ្លើយគ្នារវាងអ្នកនៅអាផាតមិននិងអ្នកនៅឯភូមិគ្រឹះហ្សាម៊ែនតូសក៏ត្រូវបានបញ្ចប់ មាល៍លីននាងដាក់ទូរសព្ទ័ចុះស្របនឹងដៃម្ខាងទាញទូរសព្ទ័មកក្រសោបជាប់ទ្រូង មិនយូររាងកាយរបស់នាងក៏ត្រូវបានកាយមាំម្នាក់ទៀតក្រសោបអោបជាប់ពីក្រោយម្ដង គេអោបនឹងលោបបូរមាត់ថើបសក់នាងថ្នមៗដូចជាគ្រាដែលពួកគេនៅជាប្ដីប្រពន្ធនិងគ្នា។
"អូននិយាយពីនរណាគេមុននោះ? វីលាមជានរណា?" សំឡេងគ្រលរធំសួរនាំជីករឹសគល់ពីរឿងដែលមាល៍លីននិយាយមុននោះ ស្រីតូចក៏ដកខ្លួនពីការអោប ដោយងាកបែរមើលទៅគេទាំងភ្នែកក្រហមរងាលដល់ថ្នាក់ជុងហ្គុកព្រួយបារម្ភ។
"វីលាមជាគ្រូពេទ្យប្រចាំរបស់ដាលី ហើយគេក៏ជាអ្នកធ្វើឲ្យដាលីព្រមញ៊ាំអាហារឡើងវិញដែរ មុន..មុននេះនាងទើបតែខលមកសួរសុខទុក្ខអូននិងកូន អូន..អូនសប្បាយចិត្តដល់ថ្នាក់រកអ្វីនិយាយមិនចេញទេ ហ៊ឹក" មាល៍លីនខាំមាត់សម្រក់ទឹកភ្នែកម៉ាត់ៗចំពោះមុខគេ ជុងហ្គុកក៏ញញឹមរួចចូលទៅអោបនាងជាថ្មី អោបលើកនេះក៏រឹតណែនដូចជាយកខ្សែតីមករឹត ត្បិតគេនិយាយហើយថាគេនឹងមិនលែងនាងទៀតជាដាច់ខាត។
"បងអរគុណអូនណាស់ បើមិនបានអូនទេ ពេលនេះបងមិនដឹងជាត្រូវរ៉ាប់រងគ្រប់យ៉ាងដោយរបៀបណាទេមាល៍លីន..ជុប៎" ជុងហ្គុកថើបសក់នាងរួចញញឹម មិនខុសពីអ្នកដែលត្រូវគេថើបនោះ នាងក៏ញញឹមដូចគ្នាដែរ។

ម៉ោង10និង30នាទីយប់..
អាផាតមិនធំទូលាយមានបន្ទប់ច្រើនដែលសមល្មមអាចឲ្យគ្រួសារមួយរស់នៅបានយ៉ាងស្រួល តែនៅទីនេះក៏មានតែវត្តមានមនុស្ស2នាក់និងអង្គរក្ស2នាក់ទៀតដែលនៅយាមកាមនៅខាងក្រៅឯណោះ។
កាយមាំទាំឈរនៅផ្ទះបាយ លាងចានប្រឡាក់ពីការញ៊ាំអាហាររបស់ដាលី លាងផង ញញឹមផងដូចជាមានក្ដីសុខដែលបានឃើញនាងព្រមញ៊ាំនិងគេងតាមទម្លាប់បែបនេះ។
"មិនយូរទេ ដាលីរបស់បងនឹងត្រឡប់មកជាដាលីដ៏ស្រស់បំព្រងដូចជាកាលពីមុនវិញ" ដេនឌ្រីក៍បញ្ចប់ការងារដោយការផ្កាប់ចានទុកតាមរបៀបរបបដែលមានជាស្រេច បន្ទាប់មកគេក៏ដើរបែរទៅរកទិសដៅបន្ទប់របស់ដាលីតែម្ដង។
ដេនលូកដៃបើកទ្វារដោយស្រាលដៃជាទីបំផុត មុននិងនាំខ្លួនចូលទៅខាងក្នុង គេដើរចូលមកក៏មិនបានឃើញនាងនៅលើគ្រែគេងដូចជាសព្វដង គេមិនបង្អង់ក៏ប្រញាប់ដើររកមើលនាងគ្រប់សព្វកន្លែង រួចក៏ប្រទះភ្នែកឃើញនាងនៅក្នុងបន្ទប់សៀវភៅដែលនៅបន្ទប់តូចក្នុងបន្ទប់ផ្ទាល់ខ្លួននោះ នាងគេងលង់លក់នៅលើសាឡុងពូកធំល្មម គេងលក់ទាំងដៃអោបរាងកាយខ្លួនឯង ដូចជាប្រាប់ថានាងពិតជារងាខ្លាំងណាស់ ដេនឌ្រីក៍មិនបង្អង់ប្រញាប់ចូលទៅរកនាង នាយបន្ទន់ជង្គង់ជិតសាឡុងដែលដាលីកំពុងតែគេង រួចងាកបែរមើលឆ្វេងស្ដាំខ្លាចក្រែងមានកាំមេរ៉ាអ្វីនៅទីនោះ តែអ្វីដែលគួរឲ្យភ្ញាក់ផ្អើលគឺទីនោះគ្មានកាំមេរ៉ាសុវត្ថិភាពអ្វី សូម្បីតែមួយគ្រាប់។
"រងា..ហ៊ឺ អូនរងាណាស់ដេន ហ៊ឹម" កាលបើដេនទម្លាក់ដៃប៉ះក្បាលនាង ដាលីក៏ស្រាប់តែរអ៊ូឡើងទាំងបិទភ្នែក ដេនមើលនាង មើលម្ដងហើយម្ដងទៀត ទើបគេសម្រេចចិត្តឡើងដេកជិតនាង ដោយដៃម្ខាងលូកស៊កក្រោមកញ្ចឹងករនាង ដៃម្ខាងទៀតក៏អោបនាងជាប់ គេញញឹមរួចបិទភ្នែកសម្ងំដេកបានជាគ្នានិងដាលី។
"បងស្រឡាញ់អូន" ដេនគេងលង់លក់ ខណៈពេលដែលដាលីនាងបើកភ្នែកឡើងមកសារជាថ្មី បើកឡើងព្រមជាមួយនិងស្នាមញញឹមរីកស្គុះស្គាយនៅលើមុខ។
(បងគិតថាអូនមើលបងមិនស្គាល់រឺដេន? មិនថាបងប្រែក្រឡាខ្លួនទៅជាអ្វីផ្សេង តែបងក៏នៅតែជាដេនរបស់អូន អូននឹកបងណាស់)
-
480 50នាទីបានភាគបន្តមួយភាគទៀត៕

រដូវកាលទី០២៖ ទ្រុងស្នេហ៍ភរិយាក្រៅបេះដូង { the sacrifice }Where stories live. Discover now