អានរួចកុំភ្លេចcmtមួយ ក្រែងយប់នេះបានភ្លក់រឿងបងហ្វ្រេដមួយភាគទៀត ហិហិ
ទ្រុងស្នេហ៍ភរិយាក្រៅបេះដូង {រដូវកាល០២}
ជំពូកទី08៖ ចុងបញ្ចប់នៃយើង..ភាគបញ្ចប់
ដេនឌ្រីក៍និងដាលីអោបគ្នាជាប់ស្អិតតែម្ដង តែការអោបគ្នានោះក៏មិនអាចបន្តបានយូរក៏ព្រោះសុខៗក៏មានវត្តមានក្មេងតូចត្រសុលចូលមកកណ្ដាលពួកគេ ដោយគេបែរទៅរកដាលីរួចអោបនាងជាប់។
"ជុនវ៉ូ?" ដេនឌ្រីក៍កាលបើអោនមុខឃើញក្មួយ គេក៏លាន់មាត់ឧទានហៅ ធ្វើឲ្យក្មេងតូចងាកមុខបែរមកគេ តែដៃក៏អោបផ្ទៃពោះដាលីជាប់។
"ម៉ាម៉ាថាវ៉ូវ៉ូជិតមានអាអូនលេងមួយអៃ ប៉ាយចិត្តណា៎" ជុនវ៉ូនិយាយលុលៗមិនចង់ទាំងច្បាស់ភាសាផង តែគេក៏បង្ហាញអារម្មណ៍អំណរ កាលបើគ្រាន់តែលឺថាអ្នកមីងមានកូនក្នុងផ្ទៃ ដាលីលើកដៃជូតទឹកភ្នែក រួចបន្ទន់ជើងចុះអោបជុនវ៉ូជាប់ណែនតែម្ដង។
"អូនវ៉ូសប្បាយចិត្តណាស់មែនអត់? អូនវ៉ូនិងស្រឡាញ់ប្អូនណាស់ត្រូវទេ?"
"អឺម..វ៉ូវ៉ូនឹងឡាញ់អាអូនឲ្យធំៗប៉ុននៀក៎" ជុនវ៉ូមិននិយាយតែមាត់ ដៃទាំងសងខាងក៏ត្រដាងបង្ហាញឲ្យអ្នកមីងបានឃើញពីទំហំនៃក្ដីស្រឡាញ់ដែលគេបានត្រៀមទុកជូនប្អូនរួចជាស្រេចនោះ ដាលីអស់សំណើច ដេនក៏ដូចគ្នា ព្រោះក្មេងអី នៅតូចតែមួយសោះក៏ប្រសព្វសម្ដីបែបនេះ។
"ពូមិនឆ្ងល់ទេ ថាអាល្អិតឯងបានពាក្យបានសម្ដីបែបនេះកាត់ទៅតាមនរណានោះ"
"គិតបាន តែហាមដៀមដាមវើយ"
"យើងអាចស្ដាប់លឺ" ការលាក់បំពួនទាំងពីរនាក់ប្ដីប្រពន្ធនោះក៏ត្រូវបែកការណ៍ កាលបើជុងហ្គុកតសម្ដីប្អូនប្រុសដែលញ៉ោះក្មួយឯណោះ។
"ក៏ដឹងថាលួចមើលហ្នឹងឯង ទើបបង្អើលសំឡេងខ្លះ ក្រែងបង្ហាញខ្លួនចេញមក ពេលនេះឯងក៏មកមែនណ៎" ដេនឌ្រីក៍និយាយសម្ដីរឹងៗទៅកាន់បងប្រុស ទាំងដែលពួកគេពេលនេះស្អិតរមួតជាងអ្វីទៅទៀត ជុងហ្គុកបានជួយជ្រោមជ្រែងដល់ដេនជាច្រើន ប៉ះប៉ូវការដែលគេធ្វើឲ្យប្អូនរងទុក្ខប៉ុន្មានឆ្នាំកន្លងមកនោះ ហើយគេក៏ចង់ឲ្យដេនក្លាយជាស្វាមីល្អបំផុតសម្រាប់ដេនដាលី ប្អូនស្រីគេដែរ។
"ដឹងគ្រប់ជំហានតែម្ដង អាចង្រៃដេន"
"ជុង..នេះនៅចំពោះមុខកូនណា៎" កាលបើជុងហ្គុកជេរដេន មាល៍លីនក៏ប្រញាប់ចាប់បានហើយទាញជុនវ៉ូមកជិតនិងខ្ទប់ត្រចៀកគេតិចៗ នាងមិនចង់ឲ្យកូនលឺ ជាពិសេសមិនចង់ឲ្យកូនត្រាប់តាមពាក្យសម្ដីជេរទាំងនោះទេ ព្រោះវាមិនមែនជារឿងល្អសម្រាប់ក្មេងៗនោះទេ។
"លឺទេ មិនមែនជារឿងល្អទេ លោកឪពុកបែកស្លុយ" បានមាល៍លីនបើកដៃ ដេនឌ្រីក៍ក៏និយាយផ្លែផ្លាជុងហ្គុកមិនតិច អ្នកជាបងចង្អុលមុខគេ ក្ដាប់មាត់ខ្នាញ់ប្អូនប្រុសមិនតិច តែគេក៏មិនធ្វើអ្វី ព្រោះកូនកំពុងតែនៅទីនេះ។
"ខ្ញុំសប្បាយចិត្តណាស់ដែលបងៗនិងដេន តែងតែនៅទីនេះដើម្បីខ្ញុំរហូតមក ជំនួសឲ្យការអរគុណ ខ្ញុំនឹងព្យាយាមចងចាំរឿងទាំងអស់ឡើងវិញឲ្យបានលឿនបំផុត" ដាលីប្ដេជ្ញាទាំងទឹកមុខប្រាកដប្រជា តែអ្វីដែលនាងទទួលបានគឺការសំឡឹងមើលមកនាង បូកផ្សំនិងដៃមាំរបស់ជុងហ្គុកអង្អែលក្បាលនាងទៅមក។
"កុំបង្ខំខ្លួនឯង បណ្ដោយវាទៅតាមពេលវេលាចុះ ការចងចាំពីមុនវាមិនសំខាន់ទេ សំខាន់ពេលនេះឯងនៅមានវត្តមាននៅក្បែរអ្នកគ្រប់គ្នា មានសុខភាពហើយក៏មានពោះពុងដែលជាក្ដីស្រម៉ៃរបស់ស្ត្រីគ្រប់រូបទៀត ជីវិតឯងក៏ពេញលេញហើយនាងច្រម៉ក់ ឈប់គិតឆ្ងល់រឿងកាលពីមុននាំតែឈឺក្បាលអីណ៎ រស់នៅជាមួយបច្ចុប្បន្នឲ្យល្អបំផុតទៅអូខេ?" ដាលីក៏មើលទៅបងប្រុសរួចញញឹមទាំងកែវភ្នែកភ្លឺថ្លាបំផុត នាងងក់ក្បាលរួចងាកទៅអោបចង្កេះដេនវិញជាប់ ជុនវ៉ូក៏រត់ទៅអោបមាល៍លីន ស្របពេលដែលជុងហ្គុកកាន់អោបស្មានាងដែរ គ្រប់គ្នាកំពុងតែមានក្ដីសុខពេញប្រៀប ក្រោយពីឆ្លងកាត់ព្យុះភ្លៀងជាច្រើនកន្លងមក ដូចជាពាក្យគេធ្លាប់និយាយថាក្រោយភ្លៀងមេឃគង់តែស្រឡះ ពេលនេះពួកគេក៏ចង់សម្រាក ចង់ស្វែងរកក្ដីសុខសម្រាប់ខ្លួនឯងខ្លះ។
YOU ARE READING
រដូវកាលទី០២៖ ទ្រុងស្នេហ៍ភរិយាក្រៅបេះដូង { the sacrifice }
Romantikគំនុំគ្រួសារនាំឲ្យបុរសម្នាក់កើតការស្អប់ខ្ពើមនឹងព្យាយាមកុហកខ្លួនឯងថាគេមិនត្រូវការនាង