ភាគទី៥៥,៥៦

436 17 1
                                    

ឈ្នះបាន2ភាគទៀតហើយ.. ក៏អរគុណអ្នកដែលជួយខមិនដែរចាស៎

ទ្រុងស្នេហ៍ភរិយាក្រៅបេះដូង {រដូវកាល០២}
ជំពូកទី06៖ នៅជាមួយគ្នាក្នុងនាមជាអ្នកក្រៅ (ត)

ភាគទី55,56

(អ្នកនាង..)
ប្រឹប!
ដាលីដែលកំពុងតែស្យង់អារម្មណ៍មើលរូបភាព ស្រាប់តែភ្ញាក់ក្រវែងទូរសព្ទ័ដេនដាក់កន្លែងដើមវិញទាំងបុកពោះ អ្នកដែលទៅបើកយករបស់របរនៅឃ្លុបឡានខាងក្រោយនោះក៏បើកទ្វារហើយសំឡឹងមើលទៅអ្នកដែលនៅអង្គុយក្នុងឡានមិនព្រមចេញឯណោះ។
"អ្នកនាងចង់ទៅណាទៀតមែនទេ?"
"ហ្អា៎? ទៅណា? លោកចង់នាំខ្ញុំទៅណាមែន?" ដាលីក៏ឆ្លើយតបវិញ ព្យាយាមធ្វើខ្លួនបែបធម្មតាៗ ព្រោះមិនចង់ឲ្យដេនកើតការសង្ស័យថា មុននេះនាងបានឆែកទូរសព្ទ័ដៃរបស់គេ។ ដេនឌ្រីក៍មិនមែនមិនមានការសង្ស័យទេ តែគេក៏មិនអាចហាស្ដីនិយាយបាន ព្រោះតែឃើញនាងដូចជាមានអារម្មណ៍ល្អ គេមិនចង់រំខានសួរនាំ ព្រោះខ្លាចខូចអារម្មណ៍នាងអស់។
"អ្នកនាងឆាប់ចុះមក នៅអង្គុយស្រូបក្លិនម៉ាសុីនត្រជាក់ឡានយូរមិនល្អនោះទេ"
"អូខេ.. លោកដុកទ័រផ្ដាច់ការ" ដាលីក្រោកចេញពីឡាន មិនភ្លេចទាំងដាក់រហស្សនាមថ្មីឲ្យនាយថែមទៀត ស្រីស្រស់ស្ពាយកូនកាបូបរបស់ខ្លួន រួចដើរសម្ដៅចូលទៅកាន់អាផាតមិនមុនបាត់ សល់តែដេនម្នាក់ដែលគេនៅតាមសំឡឹងមើលផែនខ្នងនាង។
"ឃើញអូនញញឹមសប្បាយចិត្តបែបនេះ បងក៏បានធូរចិត្ត អូនល្អប្រសើរជាងកាលបងមកឃើញអូននាលើកដំបូងណាស់" ដេនឌ្រីក៍ឧទានឡើងទាំងសប្បាយចិត្ត ត្បិតគេក៏សុំគិតថាខ្លួនជាចំណែកធ្វើឲ្យដាលីបានល្អប្រសើរវិញដែរ កាលគ្រាដែលគេមកឃើញនាងនាលើកនោះ បេះដូងគេសឹងតែធ្លាក់បុកនឹងដី ព្រោះគេមិននឹកស្មានថាការនឹកនាគ្នា បានធ្វើឲ្យនាងប្រែក្លាយជាធ្លាក់ខ្លួនស្គមស្គាំងបែបនេះ តែគេក៏សប្បាយចិត្តដែលគេអាចមកជួយនាងទាន់។

ម៉ោង10យប់
យប់យន់ទន់ទេរនាំយកពន្លឺភ្លឺថ្លារបស់ព្រះចន្ទមកឆ្លុះបញ្ចាំងភាពស្រស់ត្រកាល ដែលក្រាលក្របផ្ទៃដីទាំងមូលនៃអាផាតមិនដ៏ប្រណីត ស្ថិតក្រោមកម្មសិទ្ធិរបស់លោកម្ចាស់នៃត្រកូលហ្សាម៊ែនតូស ទោះបីជារូបកាយគាត់មិនមានវត្តមានដើម្បីគ្រប់គ្រងនៅទីនោះបន្ត តែពេលនេះគាត់ក៏មានកូនស្រីពៅដែលស្នាក់នៅនិងបន្តlegacyជាម្ចាស់ស្រីនៃអាផាតមិននោះ។
"ដុក?" ទ្វារបន្ទប់គេងធំល្វើយត្រូវបើកឡើង កាលបើនាងគេងមិនលក់និងប្រញាប់ក្រោកចេញមករកមើលមនុស្សប្រុសជាទីស្រឡាញ់ក្រែងគេនៅទីនោះ តែនាងក៏មិនបានឃើញរឺលឺគេឆ្លើយតបសោះ នាងច្បូញបបូរមាត់រួចក៏ទាញទ្វារបន្ទប់បិទវិញ នាងក៏នឹកឃើញកន្លែងមួយផ្សេងទៀតទើបនាងប្រញាប់ទៅរកមើល ហើយដូចជាការគិតទុកមុនពិតមែន ព្រោះគ្រាន់តែបើកទ្វារបន្ទប់សៀវភៅឡើង នាងក៏ឃើញដេនដេកនៅទីនោះ។
(បងគេងចាំអូនក៏យ៉ាងមិចហ្នឹង?)
ដាលីញញឹមពេលបានឃើញថាគេនៅគេងយាមនាងនៅទីនោះ ស្រីស្រស់ប្រញាប់ទម្លាក់ខ្លួនចូលដេកក្បែរគេ រួចទាញដៃគេទម្លាក់អោបនាង តែក៏មានចលនានៃការទាញយឺតៗនិងតិចបំផុត ព្រោះនាងភ័យខ្លាចគេក្រោកហើយក៏បែកការណ៍ តែវាក៏ជាមូលហេតុដែលធ្វើឲ្យនាងបានមកឃើញរឿងមួយផ្សេងទៀត រឿងដែលនាងនឹកស្មានមិនដល់តែម្ដង។
តក់!
កាលបើដេនគេដេកផ្អៀងខ្លួន ទឹកភ្នែកមួយតំណក់រមៀលស្រក់ពីលើថ្ពាល់អ្នកដែលកំពុងតែដេកលង់លក់ឯណោះ ដាលីដែលដេកសំឡឹងមើលមុខគេក៏ភាំងនិងប្រញាប់ក្រសោបកាន់ប៉ះមុខរបស់ដេនទាំងព្រួយបារម្ភបំផុត ព្រោះដេនមិនមែនជាមនុស្សទន់ជ្រាយ ងាយសម្រក់ទឹកភ្នែកនោះទេ ចុះហេតុអីក៏ពេលនេះគេបែរជាដេកសម្រក់ទឹកភ្នែកបែបនេះ?
"ដេន.." ការឧទានហៅរបស់ដាលីក៏ធ្វើឲ្យអ្នកដេកយំនោះ ក្រសោបដៃអោបចង្កេះនាងកាន់តែជាប់ ដៃអោប ភ្នែកក៏ហូរទឹកភ្នែកមកមិនឈប់។
"ហេតុអី? ហេតុអីក៏ម៉ាក់បោះបង់ខ្ញុំ?" បបូរមាត់ហើបនិយាយតិចៗតែក៏សមល្មមអាចឲ្យអ្នកអោបគេនោះបានយល់ពីទុក្ខលំបាកដែលកប់ទុកក្នុងចិត្តរបស់គេ។
"ម៉ាក់..ខ្ញុំរងា"
"ហេតុអីក៏សុខៗបងនឹកឃើញដល់ម៉ាក់បែបនេះ? មានរឿងអីដេន?" ដាលីងឿងឆ្ងល់យកតែមែនទែន កាលពីថ្ងៃនាងនៅមានការសង្ស័យតិចតួចទាក់ទងនឹងរឿងនេះ តែកាលបើឃើញដេនបែបនេះទៀត នាងក៏កាន់តែប្រាកដចិត្តថែមទៀតថាការគិតរបស់នាង វាជាការពិត។
"ម៉ាក់ ជុប៎" ដេនឌ្រីក៍ឧទានហៅម្ដាយមួយដងជាលើកចុងក្រោយ ស្របនឹងអ្នកដែលគេងអោបនោះទម្លាក់បបូរមាត់ថើបថ្ពាល់គេតិចៗ ដាលីច្រត់ដៃទប់ខ្លួនឡើងមើលមុខគេចំ រួចក៏ថើបគេនឹងថ្ពាល់ម្ដងទៀត រួចទើបក្រោកនាំខ្លួនឡើងចេញពីសាឡុងនោះ។
ដាលីក៏ដើរចេញហួសទៅយកភួយពីគ្រែខ្លួនមកដណ្ដប់ឲ្យដេន ឲ្យគេគេងយ៉ាងកក់ក្ដៅនិងឈប់រវើរវាយទៀត ទើបនាងបែរចេញទៅក្រៅបន្ទប់ដាក់សៀវភៅ ក៏ដូចជាដើរចេញពីបន្ទប់គេង។
សម្រឹបជើងស្រាលទម្លាក់ដើរឡើងទៅកាន់ជាន់ខាងលើ ដែលជាជាន់បន្ទប់ដែលលោកប៉ានិងអ្នកម៉ាក់នាងរស់នៅជាមួយគ្នា តាំងតែពីតូចនាងមិនដែលហ៊ានឡើងមកកាន់ទីនេះទេ ត្បិតនាងគិតថានាងមិនមែនជាកូនបង្កើត ទើបនាងមិនចង់មកយាយីរឺប៉ះពាល់អ្វីដែលជាកម្មសិទ្ធិរឺកន្លែងរបស់លោកម្ចាស់និងលោកជំទាវ តែថ្ងៃេនះនាងក៏ដាច់ចិត្តឡើងមកហើយ ហើយនាងក៏មកព្រោះមានបំណងតែមួយប៉ុណ្ណោះ។
"ខ្ញុំនឹងរកឲ្យឃើញថាកូនរបស់លោកម្ចាស់គេស្លាប់ដោយរបៀបណា ហើយគេជាកូនប្រុសរឺមួយក៏ស្រី?"
ដាលីនាងឡើងមកដល់ខាងលើ ភ្លើងស្វ័យប្រវត្តិក៏បើកឡើង កាលបើនាងគ្រាន់តែរុញទ្វារចូលមក ជំហានជើងបោះចូលមកស្របនឹងភ្នែកកំពុងតែងាករ៉េមើលជុំវិញខ្លួន រូបថតជួបជុំគ្នាជាគ្រួសាររវាងលោកម្ចាស់ លោកជំទាវ ជុងហ្គុក ហើយក្នុងនោះក៏មាននាង វាធ្វើឲ្យនាងកាន់តែកម្សួលនិងនឹកដឹងខុសដែលពួកគាត់ខិតខំធ្វើឲ្យនាងមានអារម្មណ៍កក់ក្ដៅដូចជាកូន តែនាងខ្លួនឯងទេដែលដាក់ខ្សែខណ្ឌរហូតមកថានាងជាអ្នកដទៃ ជាអ្នកដែលជ្រកកោនក្រោមម្លប់នៃក្ដីស្រឡាញ់ ក្ដីមេត្តារបស់លោកទាំងពីរប៉ុណ្ណោះ។
(ដរាបណាកូននៅផ្ទះនេះ ចូរកូនចាត់ទុកវាដូចជាផ្ទះកូនណា៎ កូនកុំធ្វើឲ្យអ្នកម៉ាក់មានអារម្មណ៍ថាកូនធ្វើខ្លួនឃ្លាតឆ្ងាយពីគាត់ កូនជាក្ដីសង្ឃឹមចុងក្រោយបំផុតរបស់អ្នកម៉ាក់ហើយ កូនដឹងទេ ដេនដាលី?)
សម្ដីគ្រប់យ៉ាងដែលលោកម្ចាស់មានប្រសាសន៍ផ្ដែផ្ដាំមកនាង ដាលីនៅតែចងចាំជានិច្ចគ្មានថ្ងៃប្រែប្រួល នាងអោបក្រសោបរូបថតជួបជុំគ្រួសារយកដាក់លើគ្រែដែលគ្របចោលនោះ រួចក៏ដើរទៅកាន់បន្ទប់ដែលទុកដាក់របស់ចាស់ៗឯណោះ។

ប្រឹប! ប្រឹប..
សំឡេងរុករើក៏ធ្វើឲ្យអ្នកដែលដឹងខ្លួនរលីវៗនោះបើកភ្នែកឡើង ដេនឌ្រីក៍គេងាកភ្នែកមើលជុំវិញខ្លួន រួចក៏ក្រោកឡើងពីសាឡុងទាំងមីងមាំងបំផុត នាយទាញភួយដែលក្រាលគ្របខ្លួនរួចក៏ជ្រឹមចិញ្ចើមបំផុត។
"ហេតុអីក៏ភួយអូននៅទីនេះ?" ការងឿងឆ្ងល់ក៏ត្រូវតែជំនួសដោយចម្លើយដែលសមស្របវិញ ដេនក្រោកពីសាឡុងនិងដើរចូលទៅបន្ទប់ដាលីវិញ តែមកដល់ក៏បាត់មិនឃើញនាងនៅទីនោះ គេក៏មានអារម្មណ៍មិនស្រួលទើបប្រញាប់ចេញទៅមើល។
ប្រឹស!
គ្រាន់តែគេបោះជំហានចេញពីបន្ទប់ សំឡេងជាន់មែកឈើក៏បន្លឺឡើងពីខាងក្រៅមក ដេនឌ្រីក៍ក៏ប្រញាប់ងាកបែរមើលទៅភ្លាម គេដើរទៅរកកិតុផ្ទាល់ខ្លួន រួចក៏ទាញយកកាំភ្លើងមួយដើមចេញមក គេមិនគិតថាគេនឹងត្រូវប្រើវាទាំងក្នុងស្ថានភាពបែបនេះទេ តែដើម្បីការពារដាលី គេហ៊ានប្រថុយគ្រប់បែបយ៉ាង។
ដេនទាញទ្វារផ្ទះខាងក្រោយបើក រួចក៏កាន់កាំភ្លើងជាប់ដៃទៅជាមួយ គេដើរមកបានតែប៉ុន្មានជំហានក៏មានអ្នកមកប៉ះស្មាគេពីក្រោយ។
គ្រឹប!
(លោកបង..គឺពួកយើងទេ)
សំឡេងបុរស2នាក់បន្លឺឡើង ខណៈដើរទាំងពីរលើកផុតអាកាសព្រោះកុំឲ្យដេនបាញ់បំបែកក្បាលរបស់ពួកគេ។
"ស៊ុងគី, ស៊ុងយ៉ុន? ពួកឯងមកទីនេះធ្វើស្អី?" ដេនឌ្រីក៍ភ្ញាក់ផ្អើលហើយក៏មានចិត្តលួចខឹង ដែលកូនចៅគេមកទីនេះទាំងគ្មានបញ្ជាទុកជាមុនសោះ ស៊ុងគីនិងស៊ុងយ៉ុនក៏មិនបង្អង់ប្រញាប់បង្ហាញវីដេអូមួយនៅលើអេក្រង់ទូរសព្ទ័ឲ្យគេមើលវាជារូបភាពបុរសវ័យចំណាស់ មានមុខមាត់ស្រស់សង្ហាដើរចូលទីកន្លែងភោជនីយដ្ឋានមួយដែលស្គាល់បានថាជាទីតាំងសម្រាប់អ្នកជំនួញផ្លូវងងឹតជួបជុំគ្នា។
"នេះគឺ.."
(ដូចដែលលោកបងស្មានមិនខុសទេ លោករដ្ឋមន្ត្រីស្អីនោះគឺពិតជាមិនស្រួលពិតមែន..)
ការជជែកគ្នារបស់ពួកគេក៏លឺដល់ត្រចៀកអ្នកដែលទើបតែចុះពីជាន់ខាងលើមក ព្រមជាមួយនិងដៃកាន់ក្រដាសមួយជាប់ដៃមកជាមួយ។
(ខ្ញុំគិតថាអ្នកដែលនៅពីក្រោយរឿងទម្លាក់កំហុសឲ្យលោកបងនោះក៏ជាគេហ្នឹងដែរ)
ប្រោក!
ក្រដាសឯកសារដែលនៅលើដៃដាលីក៏ធ្លាក់ចុះ ហាក់ដូចជាភ្ញាក់ផ្អើលដែលបានលឺអ្វីដែលពួកគេជជែកគ្នានោះ នាងតូចប្រញាប់អោនរើសយកក្រដាសឯកសារនោះមក ក្ដាប់វាណែន តែក៏អាចឲ្យឃើញឈ្មោះអ្នកដែលសុីញ៉េនៅលើនោះ។
«ក្រដាសឯកសារធានាការវះកាត់កូន... សុីញ៉េដោយលោក រូម៉ាណូ ហ្វ្រេដទីគ៍..»
"ទាំងឪ ទាំងកូន អាក្រក់ទាំងពូជ ហ៊ឹស" ដាលីឧទានឡើងទាំងខឹងឡើងក្រហមមុខ មិនឆ្ងល់ទេថាហេតុអីនាងត្រូវស្អប់គ្រួសារហ្នឹងខ្លាំងថ្នាក់នេះ"
-
1Kសម្រាប់3ភាគបន្ត..បើគ្រប់យប់នេះ ផុសយប់នេះ៕

រដូវកាលទី០២៖ ទ្រុងស្នេហ៍ភរិយាក្រៅបេះដូង { the sacrifice }Where stories live. Discover now