ទ្រុងស្នេហ៍ភរិយាក្រៅបេះដូង {រដូវកាល០២}
ជំពូកទី០២៖ ជីវិតគូបោកប្រាស់(ត)ភាគទី១៣
ទីក្រុង Berlin,ប្រទេសអាល្លឺម៉ង់
រសៀលថ្ងៃជ្រេឈានចូលមកដល់នាំយកនូវពន្លឺនិងកម្ដៅក្ដៅអែរៗព្រោះវាក៏ជិតចូលដល់ពេលល្ងាចធ្លាក់ខ្យល់ទៅហើយដែរ គ្រប់គ្នាដែលនៅធ្វើការឯសួនខាងក្រៅក៏នាំគ្នាប្រញាប់ប្រញាល់រៀបចំការងារឲ្យរួចរាល់ ព្រោះពេលល្ងាចមកដល់ពួកគេក៏នឹងបានជុំគ្នាញ៊ាំបាយហើយក៏សម្រាកយកកម្លាំងទុកធ្វើការនៅថ្ងៃថ្មីទៀត។
ខណៈគ្រប់គ្នាកំពុងតែញាប់ដៃជើងប្រញាប់ដល់គោលដៅរបស់ពួកគេ អ្នកដែលកំពុងតែឈរសំឡឹងមើលអ្នកគ្រប់គ្នាពីជាន់បន្ទប់ធ្វើការខាងលើឯណោះក៏ហាក់ដូចជាក្រៀមក្រោះដូចជាទម្លាប់ មនុស្សដែលធ្លាប់តែមុខមាត់កាច ស្វាហាប់រាល់គ្រប់ជំហានដែលគេទៅមុខ តែពេលនេះគេក៏បែរជាស្ងៀមស្ងាត់ ចូលចិត្តតែដើរដេកឈរអង្គុយគិតសញ្ជឹងមិនឈប់ ប្រៀបដូចជាមនុស្សដែលបោះបង់ពិភពលោកដ៏ស្រស់ស្អាតមួយនេះចោលទាំងស្រុងទៅតាមការបាត់បង់របស់ខ្លួន ពីមុនជាប្រពន្ធកូន ហើយពេលនេះក៏ជាប្អូនស្រីជាទីស្រឡាញ់ម្នាក់ទៀត។
"មួយខែសឹងតែ២៩ថ្ងៃទៅហើយដែលដេនដាលីនាងទៅតំបន់អាណាធិបតេយ្យនោះ នេះនាងនៅមិនទាន់អស់អាល័យនិងអាដេនឌ្រីក៍ទេហ្អេស៎?" ខណៈសាច់បង្កើតកំពុងតែស្ងប់ស្ងាត់ អ្នកដែលតែងតែមកតាមមើលនិងជួយនោះក៏ជាអ្នកដែលបញ្ចេញប្រតិកម្មច្រើនបំផុតនាពេលនោះ ហ្វ្រេដផ្ដេកខ្លួននៅលើសាឡុងរួចចុចមើលវីដេអូរបស់ដេនដាលីដែលគេរកឃើញនៅតំបន់ចុងក្រោយមុននឹងនាងបាត់ខ្លួនឯណោះ ហើយពេលនេះគេក៏បានដឹងច្បាស់ថានាងបាត់ពីផ្ទះទៅរហូត ព្រោះនាងទៅតំបន់ហាមឃាត់ ទៅរកមនុស្សដែលគេនឹងបងប្រុសនាងហាមឃាត់នោះរហូត។
"ដេនដាលីនាងបាត់ទៅច្រើនថ្ងៃទៅហើយលោកម្ចាស់ នាងបាត់ដំណឹងចុងក្រោយបង្អស់ បន្ទាប់ពីនាងព្យាយាមតាមរកអាដេនឌ្រីក៍ ខ្ញុំថានាងប្រហែលជាទៅតាមវាបាត់ទៅហើយ" ហ្វ្រេដដែលកំពុងតែអង្គុយចិបទឹកតែ ក្រោយពីគេក្រោកអង្គុយស្រួលបួលមក គេក៏លើករឿងដែលនៅជំពាក់ចិត្តគេ ជាពិសេសក្រោយស៊ើបដឹងថានាងនៅវិលវល់ជាមួយឧក្រិដ្ឋជនម្នាក់នោះ។
"ឯងមើលទៅដូចជាខ្វល់ខ្វាយពីដាលីខ្លាំងណាស់ហ្វ្រេដ" សម្ដីជុងហ្គុកនិយាយបន្លឺឡើងច្បាស់ៗស្របពេលដែលទ្វារបន្ទប់បើកឡើងល្មម ជុងហ្គុកក៏ស្ងាត់មាត់ព្រោះតែវត្តមានរបស់ហ្វាន៍លីងនៅទីនោះ នាងកាន់ថាសផ្លែឈើចំណិតចូលមក ដើរដោយដំណើរស្រាលៗនិងស្ងប់ស្ងាត់ជាទីបំផុត គ្រប់គ្នានៅក្នុងបន្ទប់ក៏មិនបាននិយាយអ្វីដែរ តែក៏មានតែហ្វ្រេដម្នាក់ប៉ុណ្ណោះដែលតាមសំឡឹងមើលវត្តមានអ្នកចូលមកនោះមិនឈប់ ថ្ងៃនេះហ្វាន៍លីងនាងក៏ប្លែក នាងតែងតែជាអ្នកដែលបង្កសំឡេង នាងតែងតែញញឹមសួរនាំគ្រប់គ្នាជានិច្ច មិនមែនស្ងាត់បែបនេះទេ។
"បានផ្ញើរបស់លេងទៅកូនយើងរឺនៅលីង?"
"អ្នកនាងមាល៍បានប្ដូរផ្ទះហើយលោកម្ចាស់ អាស័យដ្ឋានថ្មីខ្ញុំមិនស្គាល់ទេ"
"ហ៊ឹម នាងទៅធ្វើការបន្តចុះ"
"ចាស៎លោកម្ចាស់" ហ្វាន៍លីងនាងក៏អោនក្បាលលាជុងហ្គុករួចក៏ចាកចេញទៅវិញទាំងមិនបានសូម្បីតែមើលមុខហ្វ្រេដអីបន្តិចសោះ នាងដើរយ៉ាងលឿនស្របនឹងដៃទាំងសងខាងក្ដាប់កាន់ថាសនោះជាប់ មុននេះមុននិងនាងចូលទៅខាងក្នុងនាងក៏បានឃើញនិងបានលឺទាំងអស់ ការព្រួយបារម្ភ ភាពហួងហែងក្នុងសំឡេងរបស់ហ្វ្រេដទៅលើដេនដាលី វាកាន់តែបញ្ជាប់ប្រាប់នាងឲ្យច្បាស់ថាគេមានម្ចាស់ចិត្តរួចទៅហើយ។
"ហ្វ្រេដ! ឯងមិនទាន់ឆ្លើយសំនួរយើងមុននេះ.."
"ខ្ញុំគ្រាន់តែបារម្ភពីនាង ខ្ញុំដឹងថាដាលីនាងជាមនុស្សឆ្លាត មនុស្សពូកែ តែការដែលនាងយកខ្លួនទៅពាក់ពន្ធ័ជាមួយនិងប្រភេទមនុស្សបែបនេះ វាក៏ដូចជានាងកំពុងតែប្រឆាំងនិងរាជរដ្ឋាភិបាលដែរ"
"វាជាជីវិតរបស់នាងទេ ដាលីនាងធំហើយ នាងប្រហែលជាដឹងហើយថាបែបណាធ្វើឲ្យជីវិតនាងបានសុខនោះ បើការទៅតាមរកអាម្សៀរនោះវាអាចឲ្យនាងមានក្ដីសុខ ឲ្យនាងធ្វើចុះ" ជុងហ្គុកទម្លាក់ដៃកាន់កែវវីស្គីមួយកែវឡើងមកផឹក ពីមុនគេរឹងទទឹងដាក់ដេនដាលីខ្លាំងពេករហូតទាល់តែនាងចាកចេញទៅបាត់ ពេលនេះគេយល់ច្បាស់ហើយថាបើសិនជាគេយល់ចិត្តនិងព្យាយាមស្ដាប់នាងខ្លះរឿងវាក៏មិនអាចឈានមកដល់ដំណាក់កាលមួយនេះ។
"យើងគួរតែស្ដាប់ដាលីខ្លះ"
(បងប្លែកច្រើនណាស់ជុងហ្គុក)
"មាល៍លីន?" ឈ្មោះមនុស្សម្នាក់ដែលហ្វ្រេដឧទានក៏នាំឲ្យអ្នកដែលឈរបែរខ្នងសញ្ជឹងគិតនោះប្រញាប់ងាកមកសឹងតែបាក់ករតែម្ដង ដៃដែលកាន់កែវវីស្គីក៏ធ្លាក់ច្រាវនៅលើឥដ្ឋការ៉ូ ព្រមជាមួយនិងក្រសែភ្នែកបែបភ្ញាក់ផ្អើលលាយឡំនិងភាពនឹករលឹក។
"អូនមាល៍?"
"អូនមាល៍របស់បង.." សព្វនាមដ៏ផ្អែមល្ហែម រូបកាយតូចច្រឡឹងដែលគេតែងតែនឹករលឹក ពេលនេះនាងក៏មកឈរនៅចំពោះមុខគេជាថ្មីម្ដងទៀត ក្រសែភ្នែកបាញ់សម្ដៅទីនោះក៏ធ្វើឲ្យអ្នកដែលទើបតែចូលមកញញឹមបន្តិច។
"មានគេចង់ជួបបងណា៎"
"ប៉ាៗ" អ្នកដែលទើបតែចេញមុននោះនាងក៏ចូលមកវិញព្រមជាមួយនិងក្មេងប្រុសតូចពរជាប់ជាមួយ ក្រសែភ្នែកដែលព្យាយាមទប់ ពេលនេះក៏សម្រក់ទឹកថ្លាមួយតំណក់ចុះមក ជុងហ្គុកប្រញាប់បោះជំហានទៅទទួលយកសាច់ឈាមដែលគេបែកអស់រយៈពេល២ឆ្នាំនោះមកអោបជាប់ទ្រូង អោបនឹងថើបខ្សឺតៗដើម្បីឲ្យបាត់ភាពនឹករលឹកក្នុងចិត្តខ្លះ។
"ហិហិ អាឆើបៗណាស់ម៉ាក់" ជុនវ៉ូកាលបើត្រូវលោកប៉ាថើប គេក៏បម្រាស់ខ្លួនហើយក៏សើចកក្អឹកតែម្ដង មាល៍លីនឯណោះនាងក៏មានតែសើច ព្រោះនាងមិនគិតថាជុនវ៉ូសប្បាយចិត្តពេលជួបលោកប៉ាគេបែបនេះ។
"កូនប្រុសប៉ា ប៉ានឹកកូនណាស់ ហ៊ឹម មើលឲ្យប៉ាសុំអោបនឹងថើបកូនឲ្យអស់ចិត្តម្ដងទៅមើល"
"ឈប់ឆិន! ប៉ាប៊ីប៊ីអូន ចុះប៉ាអត់ប៊ីប៊ីម៉ាក់អេ៎?" ជុនវ៉ូក៏លូកដៃទប់មាត់លោកប៉ាដែលព្យាយាមឆ្មុលថើបរួចក៏និយាយប្រយោគនោះឡើង ជុងហ្គុកក៏ញញឹមរួចងាកបែរមើលទៅមាល៍លីន គេបោះជំហានតិចៗចូលទៅអោបចង្កេះនាង លោមាត់ទៅថើបថ្ងាសនាងតិចៗ ផ្ដិតទុកនូវភាពនឹករលឹកនិងក្ដីស្រឡាញ់ទាំងអស់នៅទីនោះ។
"បងមិនគិតថាបងនឹងបានជួបអូនទៀតនោះទេមាល៍ ហេតុអីក៏អូនមិនមកឲ្យលឿនជាងនេះ?"
"អូននៅមិនសុខ អារម្មណ៍ចេះតែជម្រុញអូនឲ្យមក វាដូចជាចេះតែប្រាប់អូនថ្ងៃនេះនឹងមានរឿងសំខាន់អ្វីម៉្យាងកើតឡើងអញ្ចឹង..ហើយវាក៏ជារឿងល្អទៀត" ស្ដាប់មាល៍លីននិយាយ ជុងហ្គុកក៏មានតែចងចិញ្ចើមបន្តិច នេះរឿងសំខាន់អី? រឿងល្អអី? បើប្អូនស្រីគេបាត់រកមិនទាន់ទាំងឃើញផងនោះ?
តែថាមាល៍លីននាងមានអារម្មណ៍ដឹងមិនខុសនោះទេ រឿងសំខាន់ រឿងល្អវាកើតឡើងពិតមែន តែកើតឡើងនៅឆ្ងាយពីក្រសែភ្នែករបស់ពួកគេតែម្ដង។
"ប្រុសដេន..ចូលមកអង្គុយត្រង់នេះមកក្មួយ"
"បាទអុំ" កាយមាំទាំដែលចូលមកទាំងដៃបីក្រសោបរាងកាយអ្នកសន្លប់ស្ដូកឯណោះក៏ចូលមកកាត់ចំណោមមនុស្សទាំងអស់ដែលមានវត្តមាននៅទីនោះ គេដាក់ខ្លួនអង្គុយចំពីមុខភ្នក់ភ្លើងដែលអុំៗបានរៀបចំ ហើយក៏ដាក់ដេនដាលីឲ្យដេកកើយស្មាគេ គ្រប់គ្នាក៏សុទ្ធតែស្លៀកឈុតសព្រោះវាជាពិធីមួយដែលទាក់ទងនិងការសែនព្រេននិងសុំអភ័យទោសដែលកូនចៅមិនបានគោរពតាមទំនៀមទម្លាប់។ លោកអុំម្នាក់ក៏ក្រោកឈរឡើងរួចសូត្រអ្វីម៉្យាងជាប់មាត់ គាត់យកមេដៃបៀកម៉្សៅសរួចយកទៅបៀកនិងថ្ពាល់ដេនឌ្រីក៍ រួចក៏យកវាទៅបៀកនិងថ្ពាល់អ្នកកំពុងតែសន្លប់ម្នាក់ទៀត ចំណែកអ្នកឯទៀតក៏នាំគ្នាបិទភ្នែកអង្គុយដូចជាសមាធិសុំខមាទោសដូចគ្នា។
"ស៊ូរី! យកទឹកមក.."
"ចាស៎អុំ" កាលបើគ្រាន់តែអុំប្រុសនោះស្រែក អ្នកដែលកំពុងតែកាន់ចានទឹកនោះក៏ឆ្លើយភ្លាមដូចជាបានត្រៀមខ្លួនរួចជាស្រាប់ទម្រាំតែដល់ពេលនាង ស៊ូរីញញឹមកាន់ចានទឹកនោះមករកដេនដាលី តែនាងដើរមកជិតក៏បែរជាមានរឿងខ្លះកើតឡើង អ្នកដែលដេកស្ដូកនោះក៏បែរជាមានចលនាភ្លាម ដេនដាលីវាសជើងបន្តិចនាំឲ្យប៉ះនិងស៊ូរី វិសតែនឹងធ្វើឲ្យនាងដួល។
"ដេនដាលី? ដេនដាលីលឺខ្ញុំហៅទេ?" កាលបើគ្រាន់តែនាងមានចលនាភ្លាម អ្នកដែលកំពុងតែអោបកាន់នាងក៏ប្រញាប់ទម្លាក់ដៃម្ខាងកាន់ប៉ះថ្ពាល់នាង ត្របកភ្នែកតូចស្ដើងក៏បើកឡើងថ្នមៗរួចសំឡឹងមើលទៅអ្នកជុំវិញខ្លួនបន្តិច។
"ឃើញទេ? នាងដឹងខ្លួនហើយប្រុសដេន.."
"អញ្ចឹងឲ្យនាងលុបមុខទៅលោកអុំនឹងអាលបានបញ្ចប់ពិធី"
"យកវាចេញទៅ ហ៊ឺ..ខ្ញុំរងាណាស់" ស៊ូរីនាងកាន់ចានទឹកចូលមក តែក៏ត្រូវដេនដាលីលូកដៃរុញចានទឹកនោះចេញខ្ចាយពន្លត់ភ្នក់ភ្លើងអស់ ដេនឌ្រីក៍មិនបង្អង់ក៏ប្រញាប់លើកបីនាងចេញទៅផ្ទះស្នាក់វិញ សល់តែស៊ូរីដែលកាន់ចានទាំងខឹង ខឹងដែលផែនការខ្លួនមិនបានសម្រេច។
(នាងគិតថាអាចគេចបានរហូតហ្អេស៎ ដេនដាលី?)800 like សម្រាប់ភាគបន្ត៕
YOU ARE READING
រដូវកាលទី០២៖ ទ្រុងស្នេហ៍ភរិយាក្រៅបេះដូង { the sacrifice }
רומנטיקהគំនុំគ្រួសារនាំឲ្យបុរសម្នាក់កើតការស្អប់ខ្ពើមនឹងព្យាយាមកុហកខ្លួនឯងថាគេមិនត្រូវការនាង